67 Views (ទីក្រុងវ៉ាស៊ីនតោន)៖ លោក ដូណាល់ ត្រាំ បានអះអាងកាលពីថ្ងៃសុក្រ ទី១៨ ខែកញ្ញាថា សហរដ្ឋអាមេរិក ដាណឺម៉ាក និងហ្គ្រីនឡែន (Greenland) បានចុះកិច្ចព្រមព្រៀងមួយដែលអនុញ្ញាតឱ្យសហរដ្ឋអាមេរិកបង្កើតវត្តមានយោធាយ៉ាងសំខាន់នៅលើទឹកដីហ្គ្រីនឡែន ស្របពេលដែលហាមឃាត់មិនឱ្យគូប្រជែងរបស់សហរដ្ឋអាមេរិកសាងសង់មូលដ្ឋានយោធារបស់ខ្លួននៅលើកោះនេះ។ នៅក្នុងការបង្ហោះលើបណ្តាញសង្គម Truth Social ប្រធានាធិបតីអាមេរិករូបនេះបានសរសេរថា គ្មានសត្រូវរបស់សហរដ្ឋអាមេរិកណាមួយអាចធ្វើការវិនិយោគដែលមានលក្ខណៈរសើបនៅលើកោះនេះបានឡើយ ប្រសិនបើគ្មានការយល់ព្រមពីសហរដ្ឋអាមេរិក ហើយកិច្ចព្រមព្រៀងនេះមិនមានកាលបរិច្ឆេទផុតកំណត់នោះទេ។ លោក ត្រាំ បានសរសេរថា «តាមរយៈការណែនាំរបស់ខ្ញុំ...
66 Views (អ៊ីស្លាម៉ាបាដ)៖ មនុស្សយ៉ាងហោចណាស់ ១៦ នាក់បានស្លាប់ និង ៥៧ នាក់ផ្សេងទៀតរងរបួស បន្ទាប់ពីខ្មាន់កាំភ្លើងម្នាក់ដែលត្រៀមខ្លួនធ្វើអត្តឃាត បានបើករថយន្តផ្ទុកគ្រឿងផ្ទុះទៅបុកស្ថានីយប៉ូលិសមួយកន្លែងនៅភាគពាយព្យប្រទេសប៉ាគីស្ថានកាលពីថ្ងៃសុក្រ ថ្ងៃទី១៨ ខែកញ្ញា ខណៈដែលមន្ត្រីប៉ូលិស និងក្រុមគ្រួសាររបស់ពួកគេកំពុងធ្វើពិធីសូត្រធម៌នៅក្នុងវិហារឥស្លាមមួយនៅខាងក្នុងនោះ។ យោងតាមលោក Zulfikar Hameed ប្រធានប៉ូលិសប្រចាំខេត្តបានឱ្យដឹងថា មន្ត្រីប៉ូលិសចំនួន ៥ នាក់ស្ថិតក្នុងចំណោមអ្នកស្លាប់ បន្ទាប់ពីយានយន្តនោះបានបុកទម្លុះជញ្ជាំងខាងក្រៅ ហើយក្រុមខ្មាន់កាំភ្លើងដែលអមដំណើរយានយន្តនោះបានបើកការបាញ់ប្រហារនៅក្នុងទីក្រុង Kohat។ មិនទាន់មានការប្រកាសទទួលខុសត្រូវភ្លាមៗចំពោះការវាយប្រហារនៅក្នុងខេត្តជាប់ព្រំដែន...
56 Views កូរ៉េខាងជើងបានច្រានចោលសេចក្តីសម្រេចចិត្តរបស់ស្ថាប័នឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ ដែលបានទាមទារជាថ្មីឱ្យបញ្ឈប់សកម្មភាពនុយក្លេអ៊ែរ ដោយអះអាងថាវា «គ្មានប្រសិទ្ធភាព» ឡើយ ដោយសារទីក្រុងព្យុងយ៉ាងមិនមែនជាសមាជិករបស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) នោះទេ។ ទីភ្នាក់ងារព័ត៌មានរដ្ឋ KCNA បានរាយការណ៍នៅថ្ងៃទី១៩ ខែកញ្ញានេះថា សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកូរ៉េខាងជើងកាលពីថ្ងៃសុក្រ បានចោទប្រកាន់ «កងកម្លាំងអរិភាព» ថាបានព្យាយាមបញ្ចប់កម្មវិធីនុយក្លេអ៊ែររបស់ប្រទេសនេះ ក្នុងអំឡុងពេលសន្និសីទពេញអង្គរបស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) នៅសប្តាហ៍នេះ។ បើតាមអ្នកនាំពាក្យក្រសួងការបរទេសបាននិយាយថា «គួរឱ្យអាណិតណាស់ ដែលសេចក្តីសម្រេចចិត្ត ដែលបង្កើតឡើងដោយសហរដ្ឋអាមេរិក និងបណ្តាប្រទេសលោកខាងលិចនោះ...
68 Views ប្រទេសឥណ្ឌូណេស៊ីកំពុងប្រឈមមុខនឹងវិបត្តិភ្លើងឆេះព្រៃដ៏ធ្ងន់ធ្ងរបំផុតក្នុងរយៈពេល ១១ ឆ្នាំចុងក្រោយនេះ ដែលបានបង្កឱ្យមានផ្សែងហុយយ៉ាងក្រាស់គ្របដណ្តប់លើប្រជាជនជាង ១២ លាននាក់ និងបានបណ្តាលឱ្យផ្សែងអ័ព្ទរាលដាលទៅដល់កម្ពុជា និងប្រទេសជិតខាងផងដែរ។ ភ្លើងឆេះព្រៃនៅក្នុងខេត្តចំនួន ៧ នៅលើកោះ Borneo និងកោះ Sumatra បានឆាបឆេះអស់រយៈពេលជាច្រើនសប្តាហ៍មកហើយ។ អាកាសធាតុស្ងួតហួតហែង និងគ្រោះរាំងស្ងួតដែលជាប់ពាក់ព័ន្ធនឹងបាតុភូត «Super El Niño» កំពុងធ្វើឱ្យការគ្រប់គ្រង និងពន្លត់ភ្លើងឆេះព្រៃទាំងនេះកាន់តែមានការលំបាក។ ភ្លើងឆេះព្រៃបែបនេះតែងតែកើតឡើងជារៀងរាល់ឆ្នាំនៅក្នុងប្រទេសនេះ ជាពិសេសនៅពេលដែលកសិករ...
72 Views (វៀតណាម)៖ ភ្លៀងធ្លាក់ខ្លាំងបានធ្វើឱ្យទឹកទន្លេនៅភាគខាងជើង និងភាគកណ្តាលនៃប្រទេសវៀតណាមហក់ឡើងយ៉ាងគំហុក បណ្តាលឱ្យលិចលង់ផ្ទះសម្បែង និងបង្ខំឱ្យមានការជម្លៀសប្រជាពលរដ្ឋជាបន្ទាន់នៅរដ្ឋធានីហាណូយ និងខេត្តថាញ់ហ្វា (Thanh Hoa) ខណៈគ្រោះធម្មជាតិនេះបានសម្លាប់មនុស្ស ៣ នាក់និងធ្វើឱ្យផ្ទះសម្បែងជាង ១៦,៣០០ ខ្នងរងការលិចលង់។ យោងតាមទិន្នន័យត្រឹមល្ងាចថ្ងៃទី ១៧ ខែកញ្ញា របស់អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយវៀតណាម ដែលផ្សាយចេញដោយសារព័ត៌មាន VNExpress បានរាយការណ៍ថា ផលប៉ះពាល់បានរីករាលដាលយ៉ាងខ្លាំងលើផ្នែកកសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធ ដោយផ្ទៃដីស្រូវ និងដំណាំរួមផ្សំជាង...
68 Views (ប្រទេសថៃ)៖ បន្ទាប់ពីការតស៊ូប្រដាប់អាវុធរយៈពេលពីរទសវត្សរ៍ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់នៅភាគខាងត្បូងប្រទេសថៃ មេដឹកនាំម្នាក់នៃក្រុមបំបែកខ្លួនជនជាតិម៉ាឡេ-មូស្លីមដ៏មានឥទ្ធិពលម្នាក់ បានប្តេជ្ញាចិត្តថានឹងបន្តការតស៊ូរហូតទាល់តែពួកគេសម្រេចបាននូវគោលដៅរបស់ខ្លួន។ បើតាមទីភ្នាក់ងារព័ត៌មាន AFP បានផ្សាយនៅថ្ងៃទី១៨ ខែកញ្ញានេះ លោក Nikmatullah Seri អ្នកនាំពាក្យគណៈប្រតិភូចរចាសន្តិភាពរបស់ក្រុម Barisan Revolusi Nasional (BRN) បាននិយាយថា «ការតស៊ូនេះនឹងបន្តរហូតដល់ទីបញ្ចប់នៃពេលវេលា»។ លោកបានបន្ថែមថា «ដរាបណាគោលដៅរបស់យើងមិនទាន់សម្រេចបាន យើងនឹងបន្តការតស៊ូ»។ យ៉ាងណាម៉ិញ ក្រុមសកម្មប្រយុទ្ធមកពី BRN...
62 Views ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) នឹងស្វាគមន៍មេដឹកនាំចិន លោក ស៊ី ជីនពីង (Xi Jinping) នៅសប្តាហ៍ក្រោយ សម្រាប់ការជួបគ្នាម្តងទៀតនៅឆ្នាំនេះ ខណៈដែលមេដឹកនាំទាំងពីរស្វែងរកស្ថិរភាពក្នុងទំនាក់ទំនងដែលកំពុងស្ថិតក្រោមសម្ពាធ ដោយសារបញ្ហាផ្សេងៗ ចាប់ពីពាណិជ្ជកម្ម រហូតដល់បញ្ហាកោះតៃវ៉ាន់ និងអ៊ីរ៉ង់ ព្រមទាំងក្តីបារម្ភជាសកលអំពីបញ្ញាសិប្បនិម្មិត (AI)។ យោងតាមអង្គភាពរ៉យទ័រផ្សាយចេញនៅថ្ងៃទី១៨ ខែកញ្ញានេះថា លោក...
87 Views (ទីក្រុងសេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae-myung បានអះអាងថា លោកនឹងមិនបញ្ជូនកងកម្លាំងយោធាណាមួយទៅកាន់តំបន់មជ្ឈិមបូព៌ា ដែលអាចទាញប្រទេសនេះឱ្យធ្លាក់ចូលទៅក្នុងជម្លោះពាក់ព័ន្ធនឹងសង្គ្រាមអ៊ីរ៉ង់នោះទេ។ ទោះជាយ៉ាងណាក៏ដោយ លោក Lee បានថ្លែងនៅថ្ងៃសុក្រ ទី១៨ ខែកញ្ញានេះថា រដ្ឋាភិបាលកំពុងពិចារណាថាតើត្រូវពង្រីកតួនាទីរបស់ខ្លួនក្នុងការការពារសុវត្ថិភាពនៃការធ្វើនាវាចរណ៍ឆ្លងកាត់ច្រកសមុទ្រ Hormuz ដែរឬទេ៕
78 Views (ស៊ូដង់)៖ ចំនួនអ្នកស្លាប់ពីការបាក់រលំអណ្តូងរ៉ែមាសខុសច្បាប់មួយកន្លែងនៅតំបន់ដាច់ស្រយាលនៃប្រទេសស៊ូដង់ បានកើនឡើងដល់ ៨២នាក់ ខណៈមនុស្សជាច្រើននាក់ទៀតបានបាត់ខ្លួន។ ការបាក់រលំនេះបានកើតឡើងនៅអណ្តូងរ៉ែមាស al-Zara ក្នុងទីក្រុង Nuhud នៃខេត្ត West Kordofan ដែលស្ថិតក្រោមការគ្រប់គ្រងរបស់កងកម្លាំងពាក់កណ្តាលយោធា Rapid Support Forces (RSF) របស់ស៊ូដង់។ យោងតាមលោក Suleiman Abu Hmeida ដែលជាសមាជិកនៃក្រុម Emergency...
87 Views (ក្រុងបាងកក)៖ ភូមិគ្រឹះមួយកន្លែងក្នុងទីក្រុងបាងកក ប្រទេសថៃ ត្រូវបានក្រុមជនបរទេសមួយក្រុមបានជួលក្នុងតម្លៃជាង ២៧,០០០ ដុល្លារ ក្នុងមួយខែ ដើម្បីបើកប្រតិបត្តិការមជ្ឈមណ្ឌលឆបោកតាមទូរស័ព្ទ (Call Center) ជម្រិតទារប្រាក់ពីជនជាតិជប៉ុន។ យោងតាមកាសែតថៃ Bangkok Post បានផ្សាយថា នគរបាលអន្តោប្រវេសន៍ បានចុះបង្ក្រាប និងឃាត់ខ្លួននៅយប់ថ្ងៃពុធ នៅភូមិគ្រឹះពីរជាន់មួយកន្លែង លើផ្លូវ Ekachai 112 ក្នុងខណ្ឌ Bang...