78 Views(ភ្នំពេញ)៖ ក្នុងឆមាសទី១ ឆ្នាំ២០២៦ អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ បានទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋចំនួន ៦០៣ករណី ក្នុងនោះបានប្ដឹងមន្រ្តីរាជការចំនួន ១៣២ករណី។ ចំនួននេះបានកើនឡើង ២០២ករណី ស្មើនឹង ៥០ភាគរយបើធៀបនឹងឆមាសទី១ ឆ្នាំ២០២៥។ បើតាមរបាយការណ៍អគ្គាធិការដ្ឋាន បណ្ដឹងភាគច្រើនរួមមាន បណ្ដឹងរវាងប្រជាពលរដ្ឋនិងប្រជាពលរដ្ឋ ៦១បណ្ដឹង បណ្ដឹងរវាងប្រជាពលរដ្ឋនិងមន្ត្រីរាជការ ១៣២បណ្ដឹង បណ្ដឹងរវាងមន្ត្រីរាជការនិងមន្ត្រីរាជការ ៧បណ្ដឹង និងបណ្ដឹងរវាងមន្ត្រីរាជការនិងអង្គភាពចំណុះក្រសួងមហាផ្ទៃ ៩បណ្ដឹង។ ចំណែកបណ្ដឹងពាក់ព័ន្ធនឹងការអនុវត្តតួនាទីភារកិច្ចរបស់មន្ត្រីរាជការ មានចំនួន...
73 Viewsក្នុងស្មារតីនៃការដឹងគុណ និងការរំលឹកដល់គុណូបការៈដ៏ខ្ពង់ខ្ពស់របស់វីរកងទ័ព និងវីរនគរបាល ដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិ និងប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ថ្នាក់ដឹកនាំបានផ្តួចផ្តើមរៀបចំពិធីរាប់បាត្រដោយមានការនិមន្តព្រះសង្ឃចំនួន ២០០អង្គ ដើម្បីឧទ្ទិសមហាកុសលជូនដល់ដួងវិញ្ញាណក្ខន្ធនៃវីរជន ដែលបានពលីកម្មក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តមនេះ។ ដំណឹងបុណ្យមួយនេះចាត់ទុកជាការអញ្ជើញដល់ប្រជាជនខ្មែរទាំងអស់អាចចូលរួមបាន ដោយពិធីរាប់បាត្រនឹងរៀបចំឡើងនៅព្រឹកនៅថ្ងៃសៅរ៍ ថ្ងៃទី២២ ខែសីហាខាងមុខនេះ នៅផ្សារតាមាសសុទ្ធ ស្ថិតនៅភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ពិធីនេះគឺជាការបង្ហាញនូវសទ្ធាជ្រះថ្លា និងការគោរពចំពោះអ្នកដែលបានបូជាជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិ។ ការប្រគេនចង្ហាន់ និងបច្ច័យដល់ព្រះសង្ឃ គឺជាការសាងកុសលផលបុណ្យដ៏ធំធេង ដែលប្រជាពលរដ្ឋខ្មែរតែងតែប្រារព្ធធ្វើឡើងជាប្រពៃណី...
64 Views(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅព្រឹកថ្ងៃទី១៧ ខែសីហានេះ បានណែនាំអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ ចូលរួមការពារវប្បធម៌ ប្រពៃណីជាតិ ពង្រឹងសីលធម៌សង្គមដ៏ល្អរបស់ខ្មែរ និងការការពារដល់តម្លៃស្ត្រី។ក្រសួងវប្បធម៌ បានរំឭកដល់សាធារណជនទូទៅ ជាពិសេសសិល្បករ សិល្បការិនី អ្នកប្រកបអាជីពក្នុងវិស័យសិល្បៈវប្បធម៌ទាំងអស់ ឱ្យប្រកាន់ភាពចាំបាច់ក្នុងការចូលរួមថែរក្សាវប្បធម៌ប្រពៃណីទំនៀមទម្លាប់ដ៏ផូរផង់របស់ខ្មែរ និងការការពារតម្លៃស្ត្រីក្នុងសង្គម។ក្រសួងវប្បធម៌ បន្ដថា ទោះជាសកម្មភាពមួយភាគធំតាមបណ្តាញសង្គម បានបង្ហាញនូវភាពចាស់ទុំ ប្រកបដោយគោលដៅផ្តល់ព័ត៌មាន ផ្សព្វផ្សាយ អប់រំ ផ្តល់ចំណេះដឹង និងបានចូលរួមយ៉ាងសកម្មដល់កិច្ចការពារតម្លៃមរតកដូនតាខ្មែរទាំងរូបី និងអរូបី...
63 Views(ភ្នំពេញ)៖ ត្រឹមរយៈពេល ៧ខែ ការដោះដូរទំនិញកម្ពុជា-អង់គ្លេសសម្រេចបាន ៦៣៦ លានដុល្លារ កើនឡើងជិត ២% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៥ ក្នុងនោះកម្ពុជានាំចេញទៅអង់គ្លេសបានជាង ៦០០ លានដុល្លារ កើន ១,៥% ចំណែកអង់គ្លេសនាំចូលមកវិញមានតម្លៃ ៣៤ លានដុល្លារ កើនឡើង ៩,៤%។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE)។ យោងតាមលោក...
87 Views (ភ្នំពេញ)៖ យោធិនបំពេញ «កាតព្វកិច្ចយោធា» នឹងទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលចំនួន៤០ម៉ឺនរៀល ក្នុង១ខែ និងប្រាក់របបផ្សេងៗជាច្រើនទៀត។ នេះបើយោងតាមអនុក្រឹត្យស្តីពី ការអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធា ប្រកាសដាក់ចេញដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ យោងតាមអនុក្រឹត្យ ការធ្វើជំរឿននឹងចាប់ផ្តើមពីដើមខែតុលារហូតដល់ខែធ្នូ លើយុវជនចាប់ពីអាយុ១៧ឆ្នាំដល់២៥ឆ្នាំ ហើយនឹងត្រូវបំពេញ «កាតព្វកិច្ចយោធា»រយៈពេល ២៤ខែ ពោលគឺ២ឆ្នាំ។ ចំពោះយោធិន កំពុងបំពេញកាតព្វកិច្ចយោធា នឹងត្រូវទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ និងគោលរបបផ្សេងៗមានជាអាទិ៍ ប្រាក់ឧបត្ថម្ភប្រចាំខែក្នុងម្នាក់ចំនួន ៤០០០០០(បួនសែនរៀល)។...
91 Viewsកីឡាករគុនខ្មែរ ៥ រូបនឹងចេញទៅប្រកួតនៅសង្វៀនលំដាប់អន្តរជាតិក្នុងប្រទេសជប៉ុននាខែកញ្ញាខាងមុខនេះ ដែលជាឱកាសដ៏កម្រក្នុងការផ្សព្វផ្សាយសិល្បៈគុនខ្មែរ និងវប្បធម៌ជាតិ ជាពិសេសចាប់យកឱកាសទីផ្សារប្រកួតលើឆាកអន្តរជាតិកាន់តែច្រើនបន្ថែមទៀត។ ជើងខ្លាំងគុនខ្មែរទាំង៥រូបនោះរួមមាន លន បញ្ញា និង ធន់ ម៉េងហុង ទទួលបានឱកាសជាលើកដំបូងក្នុងការប្រកួតនៅសង្វៀនឃីកបុកស៊ីងលំដាប់ពិភពលោក K-1 ចំឡែកកីឡាករ ម៉ឺន មេឃា អេ អាំម៉ារីនភូថង និង គោរមៈ ច័ន្ទរាជ ត្រូវចេញទៅប្រកួតនៅសង្វៀន Knock Out...
62 Viewsទន្ទឹមនឹងការបង្ហាញព័ត៌មានថា មានជំនួបកាលពីប៉ុន្មានសប្តាហ៍មុននៅផ្ទះសម្តេច គឺនៅមុនពេលដែល លោក កឹម សុខា ទៅ សួរសុខទុក្ខកងទ័ពនិងជនភៀសសឹកនោះ ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញរូបភាពការជួបជាថ្មីម្តងទៀត ជាមួយក្រុមគ្រួសារលោក ដែលមានទាំងវត្តមាន ភរិយា និងកូនស្រី លោក កឹម សុខា ផងដែរ។ បើតាមសំណេរបង្ហោះលើហ្វេសប៊ុកផ្លូវការនៅរសៀលនេះ « ការមកសួរសុខទុក្ខខ្ញុំម្តងទៀតយើងជក់និយាយគ្នារហូត៣ម៉ោង(9-12) ដោយនិយាយច្រើនជាមួយ...
59 Viewsការសង្រ្គោះកម្រិតស្រាល ឬធ្ងន់ ជាដំណាក់កាលដ៏សំខាន់ចាំបាច់ដែលទាំងអ្នកជំងឺ និងគ្រូពេទ្យត្រូវតែយកចិត្តទុកដាក់ខ្ពស់បំផុត។ ក្នុងពេលវេលាដ៏ខ្លី និងប្រឈមគ្រោះថ្នាក់ខ្លាំងដល់អាយុជីវិត អ្នកសង្រ្គោះបន្ទាន់ត្រូវឆ្លើយតបនឹងការធ្វើរោគវិនិច្ឆ័យភ្លាមៗប្រកបដោយភាពត្រឹមត្រូវ ច្បាស់លាស់ ហើយដែលចំនុចនេះទាមទាឱ្យមានក្រុមគ្រូពេទ្យមានសមត្ថភាពខ្ពស់។ មន្ទីរពហុព្យាបាលអន្តរជាតិ ម៉ាស្ទ័រ ធានាលើសេវាកម្មក្នុងការសង្រ្គោះបន្ទាន់គ្រប់ពេលវេលា ២៤ម៉ោង ក្នុងសប្តាហ៍។ ការសង្រ្គោះបន្ទាន់ទាំងពីរកម្រិតគឺប្រកបដោយទំនុកចិត្តខ្ពស់ ពីព្រោះវេជ្ជបណ្ឌិតឯកទេស សុទ្ធតែទទួលសញ្ញាបត្រ័ពីប្រទេសបារាំង។ ស្របពេលនឹងការលើកកម្ពស់សមត្ថភាព នៃសេវាសុខាភិបាល ដោយការពិនិត្យព្យាបាលនៅក្នុងប្រទេស «មន្ទីរពហុព្យាបាលអន្តរជាតិ ម៉ាស្ទ័រ» បានបង្កើនគុណភាពនៃសេវាកម្មរបស់ខ្លួនកាន់តែល្អប្រសើរដើម្បីប្រសិទ្ធភាព និងទំនុកចិត្តរបស់ប្រជាជន។ ពត៌មានលំអិតសូមទំនាក់ទំនង÷...
55 Viewsសំណុំរឿងស្ត្រីម្ចាស់គណនីហ្វេសប៊ុក Mr.8 gaming ដែលផ្សព្វផ្សាយលក់ទូរស័ព្ទតាមអនឡាញ ហើយដែលបានប្រើពាក្យអសុរសយ៉ាងខ្លាំង ព្រមទាំងជេរប្រមាថអតិថិជនរបស់ខ្លួនដែលជាកងទ័ព ផ្អើលពេញបណ្តាញសង្គម ហើយដែលត្រូវបាននគរបាលទៅឃាត់ខ្លួនដល់លំនៅដ្ឋាននោះ ពេលនេះកំពុងស្ថិតក្នុងនីតិវិធីរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ស្ត្រីរូបនេះ ឈ្មោះចិន្តាសុវណ្ណារីអាយុ៣២ឆ្នាំជនជាតិខ្មែរមុខរបរលក់ដូរមានទីលំនៅស្ថិតនៅបុរីML ផ្ទះលេខ១ផ្លូវលេខ១ភូមិដូងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោរាជធានីភ្នំពេញដែលផ្សព្វផ្សាយលក់ទូរស័ព្ទតាមអនឡាញ ត្រូវបាននគរបាលខណ្ឌដង្កោ និងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញឃាត់ខ្លួនកាលពីវេលាម៉ោង០៧:៣០នាទីថ្ងៃទី១៣ខែសីហាឆ្នាំ២០២៦ពាក់ព័ន្ធករណីធ្វើឱ្យខូចទឹកចិត្តកងទ័ព តាមបទបញ្ជារបស់ឧត្តមសេនីយ៍ឯកជួនណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ។ បន្ទាប់ពីឃាត់ខ្លួនសាកសួរមួយថ្ងៃនៅដំណាក់កាលនគរបាលយុត្តិធម៌ នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ នេះ នគរបាលរាជធានីភ្នំពេញបានបញ្ជូនខ្លួន...
58 Views(ភ្នំពេញ)៖ កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបបទល្មើសព្រហ្មទណ្ឌ និងក្រុមក្មេងទំនើងរយៈពេល ៣ថ្ងៃ គិតចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ដោយឃាត់ខ្លួនជនសង្ស័យសរុបចំនួន ៣២ នាក់ សរុប ៦ករណី ឃាត់៣២នាក់ មានសារធាតុញៀន ០៨នាក់ ពាក់ព័ន្ធនឹងបទល្មើសហិង្សា លួច និងកាន់កាប់អាវុធខុសច្បាប់។ ចាប់ពីនៅថ្ងៃទី១១,១២,១៣ ខែសីហា ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល...