83 Viewsនាវាកងទ័ពជើងទឹកអង់គ្លេស ១គ្រឿង ឈ្មោះ HMS TAMAR (P233) បានចូលសំចតនៅមូលដ្ឋានសមុទ្ររាម នៅព្រឹកថ្ងៃទី២០ ខែសីហានេះ សម្រាប់ដំណើរទស្សនកិច្ចរយៈពេល៨ថ្ងៃ នៅកម្ពុជា គឺពីថ្ងៃទី២០ ដល់ថ្ងៃទី២៧ ខែសីហា។ នាវានេះ មានទម្ងន់ផ្ទុក ២ ០០០តោន មានបណ្តោយ៩០ម៉ែត្រ ទទឹង ១៣ម៉ែត្រ ជម្រៅទឹក ៤,៣ម៉ែត្រ កម្ពស់៣៣ម៉ែត្រ និងល្បឿន...
95 Viewsបន្ទាប់ពីមានប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សនៃសាលាដូង នៅលើភ្នំគីរីរម្យ ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ បានប្រែសកម្មភាពពីការរុះរើចេញដោយកងកម្លាំងទាហាន មកជាការចូលទៅពិនិត្យមើលដោយស្នាមញញឹមរាក់ទាក់ពីថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួង និងអាជ្ញាធរដែនដី ដើម្បីសួរសុខទុក្ខ ស្វែងយល់ពីស្ថានភាពនៃដំណើរការរៀន និងបង្រៀនរបស់សាលារៀននៅក្នុងតំបន់ តបតាមការចង្អុរបង្ហាញរបស់សម្តេចនាយករដ្ឋមន្ត្រី។ សូមបញ្ជាក់ថា កន្លងមកនេះ លោក អ៊ុក វណ្ណដេ ស្ថាបនិកសាលាដូងនៅលើភ្នំគិរីរម្យ បានចូលរួមបង្កើតសាលាដូង ជាមួយនឹងការខិតខំខ្នះខ្នែងកៀរគរធនធានពីសប្បុរសជន មកបណ្តុះបណ្ដាលកុមារចំនួនជាង១៥០នាក់ ដែលជាកូនចៅប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន លើការអប់រំបំណិនជីវិត។...
151 Views មេដឹកនាំមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង នឹងបំពេញទស្សនកិច្ចផ្លូវការមកកាន់កម្ពុជា នាដើមខែកញ្ញាខាងមុខនេះ «ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី»។ ទស្សនកិច្ចនេះធ្វើឡើងបន្ទាប់ពីលោកបញ្ចប់បានបេសកកម្មនៅសហព័ន្ធរុស្ស៊ីជួបជាមួយលោក វ្លាឌីមៀ ពូទីន ខណៈអ្នកវិភាគមើលឃើញថា មេដឹកនាំរូបនេះកំពុងព្យាយាមឲ្យពិភពលោកទទួលស្គាល់លោកជាមេដឹកនាំស្របច្បាប់របស់មីយ៉ាន់ម៉ា។ ដំណឹងអំពីទស្សនកិច្ចរបស់លោក មីន អ៊ុងឡាំង មកកម្ពុជា ត្រូវបានបញ្ជាក់ដោយទំព័រហ្វេសប៊ុករបស់ព្រឹទ្ធសភា ក្នុងពេលដែលលោក គុយ សុផល រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងលោក ឈិន កេតនា...
121 Views(ភ្នំពេញ)៖ កាលពីម៉ោង ៣ទៀបភ្លឺ ថ្ងៃទី១៧ ខែសីហានេះ មានករណីជនជាប់ឃុំជាជនជាតិចិនចំនួន ៥នាក់ បានប៉ុនប៉ងរត់គេចចេញពីពន្ធនាគារ PJ ប៉ុន្តែត្រូវបានកម្លាំងអនុរក្សដែលកំពុងប្រចាំការធ្វើអន្តរាគមន៍ និងឃាត់ខ្លួនបានភ្លាមៗនៅកន្លែងកើតហេតុ ដែលមានវត្ថុតាងខ្សែចងភ្ជាប់ និងដែក។ តាមរយៈវីដេអូខ្លីដែលផ្សាយលើបណ្ដាញសង្គម គេឃើញជនជាប់ឃុំម្នាក់ បានចុះតាមកាំជណ្ដើរដែក ជាមួយខ្សែចងជាប់នឹងខ្លួន។ ក្រោយមកសមត្ថកិច្ចក៏បានចាប់ឡើងរថយន្តពន្ធនាគារទៅតែម្ដង។ បន្ទាប់ពីកើតមានករណីនេះ លោក ឈន សាណាត អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ បានណែនាំដល់មន្ត្រីពន្ធនាគារទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះតួនាទី...
117 Views(ភ្នំពេញ)៖ ក្នុងឆមាសទី១ ឆ្នាំ២០២៦ អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ បានទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋចំនួន ៦០៣ករណី ក្នុងនោះបានប្ដឹងមន្រ្តីរាជការចំនួន ១៣២ករណី។ ចំនួននេះបានកើនឡើង ២០២ករណី ស្មើនឹង ៥០ភាគរយបើធៀបនឹងឆមាសទី១ ឆ្នាំ២០២៥។ បើតាមរបាយការណ៍អគ្គាធិការដ្ឋាន បណ្ដឹងភាគច្រើនរួមមាន បណ្ដឹងរវាងប្រជាពលរដ្ឋនិងប្រជាពលរដ្ឋ ៦១បណ្ដឹង បណ្ដឹងរវាងប្រជាពលរដ្ឋនិងមន្ត្រីរាជការ ១៣២បណ្ដឹង បណ្ដឹងរវាងមន្ត្រីរាជការនិងមន្ត្រីរាជការ ៧បណ្ដឹង និងបណ្ដឹងរវាងមន្ត្រីរាជការនិងអង្គភាពចំណុះក្រសួងមហាផ្ទៃ ៩បណ្ដឹង។ ចំណែកបណ្ដឹងពាក់ព័ន្ធនឹងការអនុវត្តតួនាទីភារកិច្ចរបស់មន្ត្រីរាជការ មានចំនួន...
112 Viewsក្នុងស្មារតីនៃការដឹងគុណ និងការរំលឹកដល់គុណូបការៈដ៏ខ្ពង់ខ្ពស់របស់វីរកងទ័ព និងវីរនគរបាល ដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិ និងប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ថ្នាក់ដឹកនាំបានផ្តួចផ្តើមរៀបចំពិធីរាប់បាត្រដោយមានការនិមន្តព្រះសង្ឃចំនួន ២០០អង្គ ដើម្បីឧទ្ទិសមហាកុសលជូនដល់ដួងវិញ្ញាណក្ខន្ធនៃវីរជន ដែលបានពលីកម្មក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តមនេះ។ ដំណឹងបុណ្យមួយនេះចាត់ទុកជាការអញ្ជើញដល់ប្រជាជនខ្មែរទាំងអស់អាចចូលរួមបាន ដោយពិធីរាប់បាត្រនឹងរៀបចំឡើងនៅព្រឹកនៅថ្ងៃសៅរ៍ ថ្ងៃទី២២ ខែសីហាខាងមុខនេះ នៅផ្សារតាមាសសុទ្ធ ស្ថិតនៅភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ពិធីនេះគឺជាការបង្ហាញនូវសទ្ធាជ្រះថ្លា និងការគោរពចំពោះអ្នកដែលបានបូជាជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិ។ ការប្រគេនចង្ហាន់ និងបច្ច័យដល់ព្រះសង្ឃ គឺជាការសាងកុសលផលបុណ្យដ៏ធំធេង ដែលប្រជាពលរដ្ឋខ្មែរតែងតែប្រារព្ធធ្វើឡើងជាប្រពៃណី...
101 Views(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅព្រឹកថ្ងៃទី១៧ ខែសីហានេះ បានណែនាំអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ ចូលរួមការពារវប្បធម៌ ប្រពៃណីជាតិ ពង្រឹងសីលធម៌សង្គមដ៏ល្អរបស់ខ្មែរ និងការការពារដល់តម្លៃស្ត្រី។ក្រសួងវប្បធម៌ បានរំឭកដល់សាធារណជនទូទៅ ជាពិសេសសិល្បករ សិល្បការិនី អ្នកប្រកបអាជីពក្នុងវិស័យសិល្បៈវប្បធម៌ទាំងអស់ ឱ្យប្រកាន់ភាពចាំបាច់ក្នុងការចូលរួមថែរក្សាវប្បធម៌ប្រពៃណីទំនៀមទម្លាប់ដ៏ផូរផង់របស់ខ្មែរ និងការការពារតម្លៃស្ត្រីក្នុងសង្គម។ក្រសួងវប្បធម៌ បន្ដថា ទោះជាសកម្មភាពមួយភាគធំតាមបណ្តាញសង្គម បានបង្ហាញនូវភាពចាស់ទុំ ប្រកបដោយគោលដៅផ្តល់ព័ត៌មាន ផ្សព្វផ្សាយ អប់រំ ផ្តល់ចំណេះដឹង និងបានចូលរួមយ៉ាងសកម្មដល់កិច្ចការពារតម្លៃមរតកដូនតាខ្មែរទាំងរូបី និងអរូបី...
98 Views(ភ្នំពេញ)៖ ត្រឹមរយៈពេល ៧ខែ ការដោះដូរទំនិញកម្ពុជា-អង់គ្លេសសម្រេចបាន ៦៣៦ លានដុល្លារ កើនឡើងជិត ២% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៥ ក្នុងនោះកម្ពុជានាំចេញទៅអង់គ្លេសបានជាង ៦០០ លានដុល្លារ កើន ១,៥% ចំណែកអង់គ្លេសនាំចូលមកវិញមានតម្លៃ ៣៤ លានដុល្លារ កើនឡើង ៩,៤%។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE)។ យោងតាមលោក...
120 Views (ភ្នំពេញ)៖ យោធិនបំពេញ «កាតព្វកិច្ចយោធា» នឹងទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលចំនួន៤០ម៉ឺនរៀល ក្នុង១ខែ និងប្រាក់របបផ្សេងៗជាច្រើនទៀត។ នេះបើយោងតាមអនុក្រឹត្យស្តីពី ការអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធា ប្រកាសដាក់ចេញដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ យោងតាមអនុក្រឹត្យ ការធ្វើជំរឿននឹងចាប់ផ្តើមពីដើមខែតុលារហូតដល់ខែធ្នូ លើយុវជនចាប់ពីអាយុ១៧ឆ្នាំដល់២៥ឆ្នាំ ហើយនឹងត្រូវបំពេញ «កាតព្វកិច្ចយោធា»រយៈពេល ២៤ខែ ពោលគឺ២ឆ្នាំ។ ចំពោះយោធិន កំពុងបំពេញកាតព្វកិច្ចយោធា នឹងត្រូវទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ និងគោលរបបផ្សេងៗមានជាអាទិ៍ ប្រាក់ឧបត្ថម្ភប្រចាំខែក្នុងម្នាក់ចំនួន ៤០០០០០(បួនសែនរៀល)។...
141 Viewsកីឡាករគុនខ្មែរ ៥ រូបនឹងចេញទៅប្រកួតនៅសង្វៀនលំដាប់អន្តរជាតិក្នុងប្រទេសជប៉ុននាខែកញ្ញាខាងមុខនេះ ដែលជាឱកាសដ៏កម្រក្នុងការផ្សព្វផ្សាយសិល្បៈគុនខ្មែរ និងវប្បធម៌ជាតិ ជាពិសេសចាប់យកឱកាសទីផ្សារប្រកួតលើឆាកអន្តរជាតិកាន់តែច្រើនបន្ថែមទៀត។ ជើងខ្លាំងគុនខ្មែរទាំង៥រូបនោះរួមមាន លន បញ្ញា និង ធន់ ម៉េងហុង ទទួលបានឱកាសជាលើកដំបូងក្នុងការប្រកួតនៅសង្វៀនឃីកបុកស៊ីងលំដាប់ពិភពលោក K-1 ចំឡែកកីឡាករ ម៉ឺន មេឃា អេ អាំម៉ារីនភូថង និង គោរមៈ ច័ន្ទរាជ ត្រូវចេញទៅប្រកួតនៅសង្វៀន Knock Out...