ព័ត៌មានទូទៅ
អាជ្ញាធរខេត្តពោធិ៍សាត់ ចាត់ទុកការផ្សព្វផ្សាយករណីលួចប្រេងជាព័ត៌មានមិនពិតរបស់ក្រុមបំពុលសង្គម
ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាយប់ថ្ងៃទី២៧ ខែសីហានេះ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខេត្ត និងក្រុង-ស្រុក ចុះពិនិត្យស្រាវជ្រាវដោយផ្ទាល់ តាមដងផ្លូវជាតិលេខ៥ ដើម្បីស្វែងរកការពិតជុំវិញការចោទប្រកាន់ថា រថយន្តដឹកទំនិញ (ឡានខ្សែ) ដែលឈប់សម្រាកនៅខេត្តពោធិ៍សាត់ តែងតែត្រូវគេលួចប្រេង។

ប្រតិបត្តិការទាំងអធ្រាត្រនេះ ធ្វើឡើងចាប់ពីកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រក្រុងពោធិ៍សាត់ ស្រុកក្រគរ និងស្រុកបាកាន ក្រោយពីមានការផ្សព្វផ្សាយនៅលើបណ្ដាញសង្គមពីករណីមានជនសង្ស័យលួចបូមប្រេងចេញពីរថយន្ដដឹកទំនិញជាបន្តបន្ទាប់ ខណៈអាជ្ញាធរខេត្តអះអាងថា ការផ្សព្វផ្សាយនេះ គឺជាការញុះញង់ បង្កឱ្យមានការយល់ច្រឡំ និងប៉ះពាល់ដល់កិត្តិយសសេចក្ដីថ្លៃថ្នូររបស់ប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់។

អភិបាលខេត្តពោធិ៍សាត់ បានគូសបញ្ជាក់ថា ក្រោយពីក្រុមការងារបានចុះសាកសួរតៃកុងឡានខ្សែជាច្រើនរូប លទ្ធផលបង្ហាញថា តៃកុងឡានមួយចំនួនតូចបានបញ្ជាក់ថា ធ្លាប់បាត់ប្រេងក្នុងអំឡុងពេលសាងសង់ផ្លូវជាតិលេខ៥ ប៉ុន្តែភាគច្រើនបំផុតបានអះអាងថា មិនដែលជួបប្រទះបញ្ហាបាត់ប្រេងនោះឡើយ។ ដោយឡែក តៃកុងឡានដែលជាអ្នកស្រុក ពោលគឺនៅឃុំបឹងខ្នារ ស្រុកបាកានផ្ទាល់ បានបញ្ជាក់យ៉ាងច្បាស់ថា ពួកគាត់មិនដែលជួបប្រទះបញ្ហាបាត់ប្រេង សូម្បីតែមួយដង ទោះបីជាទុកឡានចោលក៏ដោយ។

ក្រោយពីចុះស្រាវជ្រាវ អាជ្ញាធរខេត្តពោធិ៍សាត់ ចាត់ទុកការចោទប្រកាន់ភាគច្រើនជាព័ត៌មានមិនពិត និងជាឧបាយកលរបស់ក្រុមបំពុលសង្គម តែទោះបីយ៉ាងនេះក្ដី គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅតែបន្តដាក់ចេញនូវវិធានការតឹងរ៉ឹងបន្ថែមទៀត ដើម្បីធានាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនដល់អ្នកដំណើរ និងប្រជាពលរដ្ឋគ្រប់រូប ដែលធ្វើដំណើរឆ្លងកាត់ភូមិសាស្ត្រខេត្តពោធិ៍សាត់។

បន្ថែមពីនោះ អាជ្ញាធរខេត្តបានដាក់ចេញនូវវិធានការរៀបចំទីកន្លែងឈប់សម្រាកប្រកបដោយសុវត្ថិភាពតាមដងផ្លូវ ដែលមានកងកម្លាំងមានសមត្ថកិច្ចឈរជើងការពារ និងចាំជួយអន្តរាគមន៍ជូនអ្នកដំណើរគ្រប់ពេលវេលា៕

ព័ត៌មានទូទៅ
តម្ថៃទំនិញបោះដុំ និងលក់រាយនៅលើទីផ្សារមួយចំនួនក្នុងរាជធានីភ្នំពេញ ថ្ងៃទី ០៥-០៦ ខែ-តុលា ឆ្នាំ២០២៦


ព័ត៌មានទូទៅ
តម្ថៃទំនិញបោះដុំ និងលក់រាយនៅលើទីផ្សារមួយចំនួនក្នុងរាជធានីភ្នំពេញ ថ្ងៃទី ០៤-០៥ ខែ-តុលា ឆ្នាំ២០២៦


ព័ត៌មានទូទៅ
តម្ថៃទំនិញបោះដុំ និងលក់រាយនៅលើទីផ្សារមួយចំនួនក្នុងរាជធានីភ្នំពេញ ថ្ងៃទី ០១-០២ ខែ-តុលា ឆ្នាំ២០២៦


-
កម្សាន្ត2 years ago«ទាក់ដំរី»
-
ចំណេះដឹងទូទៅ1 year agoបណ្ឌិត ធុយ ចាន់ធួន ៖ នរវិទូខ្មែរ
-
ព័ត៌មានទូទៅ2 years agoអ្នករស់នៅក្នុងសំណង់អតីតសណ្ឋាគារអង្គរមានជ័យ តម្រូវឱ្យចាកចេញជាបន្ទាន់!
-
ចំណេះដឹងទូទៅ2 years agoចាក់ «បំណិនជីវិត» ចូលទៅកុមារកុំឲ្យធុញទ្រាន់នឹងការរៀនសូត្រ
-
សង្គម និងការអប់រំ1 year agoព្រះសក្យមុនីចេតិយ !
-
ចំណេះដឹងទូទៅ2 years agoទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា
-
កម្សាន្ត2 years agoវិចារណកថា ! « សាទរឆ្នាំថ្មី ភាពជោគជ័យ និងផលជះដល់សង្គម »
-
ចំណេះដឹងទូទៅ2 years agoទង់ព្រះពុទ្ធសាសនា


