ព័ត៌មានទូទៅ
ឆមាសទី១! កម្ពុជាទទួលបានហិរញ្ញប្បទានឥតសំណងប្រហែល ៤៧០លានដុល្លារពីបរទេស
ក្នុងឆមាសទី១ ឆ្នាំ២០២៦ រដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង និងឥណទានសម្បទាន ដែលមានទឹកប្រាក់សរុប ៤៧០,៦៩ លានដុល្លារអាម៉េរិក សម្រាប់អនុវត្ត ១២ គម្រោង/កម្មវិធីអភិវឌ្ឍន៍។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញថា ក្នុងចំណោមទឹកប្រាក់ ៤៧០,៦៩ លានដុល្លារអាម៉េរិក ដែលកម្ពុជាចុះហត្ថលេខាទទួលពីដៃគូអភិវឌ្ឍន៍នោះ គឺមាន ១០,៤២លានដុល្លារ ជាហិរញ្ញប្បទានឥតសំណង សម្រាប់អនុវត្តគម្រោង/កម្មវិធីចំនួន៥។
ដោយឡែក ថវិកា ៤៦០,២៦ លានដុល្លារអាម៉េរិកទៀត (ប្រមាណ ៣៣៧,៧១ លានអេសដេអែ) គឺជាកម្ចីសម្បទានសម្រាប់អនុវត្តគម្រោង/កម្មវិធីចំនួន៧។ កម្ចីនេះស្មើនឹង ១៥,០១ភាគរយនៃច្បាប់ហិរញ្ញវត្ថុ ដែលរដ្ឋាភិបាលអនុវត្តបានក្នុងឆមាសទី១ ឆ្នាំ២០២៦។»។
យោងតាមក្រសួងសេដ្ឋកិច្ច ថវិកាសរុបទាំងអស់នោះដែលរដ្ឋាភិបាលទទួលបានពីដៃគូអភិវឌ្ឍន៍ នឹងត្រូវបានបែងចែកទៅលើវិស័យយុទ្ធសាស្ត្រ ក្នុងនោះរួមមាន វិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ត, វិស័យកសិកម្មនិងការគ្រប់គ្រងទឹក និងវិស័យថាមពល និងបណ្តាញអគ្គិសនី។
តាមច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជាបានកំណត់ពិដានខ្ចីប្រាក់ពីបរទេសប្រមាណ ៣០០០លានដុល្លារអាម៉េរិក។ ទំហំកម្ចីនេះកំណើន ១២,៥ភាគរយ ធៀបនឹងឆ្នាំ២០២៥៕
ព័ត៌មានទូទៅ
តម្ថៃទំនិញបោះដុំ និងលក់រាយនៅលើទីផ្សារមួយចំនួនក្នុងរាជធានីភ្នំពេញ ថ្ងៃទី ០៥-០៦ ខែ-តុលា ឆ្នាំ២០២៦


ព័ត៌មានទូទៅ
តម្ថៃទំនិញបោះដុំ និងលក់រាយនៅលើទីផ្សារមួយចំនួនក្នុងរាជធានីភ្នំពេញ ថ្ងៃទី ០៤-០៥ ខែ-តុលា ឆ្នាំ២០២៦


ព័ត៌មានទូទៅ
តម្ថៃទំនិញបោះដុំ និងលក់រាយនៅលើទីផ្សារមួយចំនួនក្នុងរាជធានីភ្នំពេញ ថ្ងៃទី ០១-០២ ខែ-តុលា ឆ្នាំ២០២៦


-
កម្សាន្ត2 years ago«ទាក់ដំរី»
-
ចំណេះដឹងទូទៅ1 year agoបណ្ឌិត ធុយ ចាន់ធួន ៖ នរវិទូខ្មែរ
-
ព័ត៌មានទូទៅ2 years agoអ្នករស់នៅក្នុងសំណង់អតីតសណ្ឋាគារអង្គរមានជ័យ តម្រូវឱ្យចាកចេញជាបន្ទាន់!
-
ចំណេះដឹងទូទៅ2 years agoចាក់ «បំណិនជីវិត» ចូលទៅកុមារកុំឲ្យធុញទ្រាន់នឹងការរៀនសូត្រ
-
សង្គម និងការអប់រំ1 year agoព្រះសក្យមុនីចេតិយ !
-
ចំណេះដឹងទូទៅ2 years agoទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា
-
កម្សាន្ត2 years agoវិចារណកថា ! « សាទរឆ្នាំថ្មី ភាពជោគជ័យ និងផលជះដល់សង្គម »
-
ចំណេះដឹងទូទៅ2 years agoទង់ព្រះពុទ្ធសាសនា


