Connect with us

ព័ត៌មានទូទៅ

ខេត្តចំនួន៤ កំពុងប្រឈមមុខគ្រោះទឹកជំនន់ធ្ងន់ធ្ងរ

Published

on

90 Views

ប្រជាពលពលរដ្ឋប្រមាណ ១៣,៦៨៨គ្រួសារ ក្នុងខេត្តចំនួន៤ រួមមាន ខេត្តក្រចេះ ស្ទឹងត្រែង ត្បូងឃ្មុំ និងកំពង់ចាម កំពុងរងផលប៉ះពាល់ការរស់នៅ និងការធ្វើអាជីវកម្មយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីកម្ពស់ទឹកជំនន់ទន្លេមេគង្គបានកើនឡើងខ្ពស់គយរឱ្យកត់សម្គាល់ត្រឹមរយៈពេល៣ថ្ងៃនេះ។

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងតាមរយៈអង្គភាពស៊ីស៊ីថាមស៍ថា ស្ថានភាពទឹកជំនន់បានប៉ះពាល់ដល់ពលរដ្ឋ ក្នុងខេត្តចំនួន៤ រួមមាន ខេត្តក្រចេះ ស្ទឹងត្រែង ត្បូងឃ្មុំ កំពង់ចាម ស្មើនឹង ១៥ក្រុង-ស្រុក និង ៧២ឃុំ-សង្កាត់។ ក្នុងនោះមានពលរដ្ឋ ប្រមាណ ១៣,៦៨៨គ្រួសារ (កើន ២,៣៦០គ្រួសារ)រងផលប៉ះពាល់ និងជម្លៀសរកទីតាំងសុវត្ថិភាពប្រមាណ ១,៥៥១ គ្រួសារ (កើន ១៧៥គ្រួសារ)។ ទន្ទឹមនឹងនេះ ផ្ទះពលរដ្ឋ ប្រមាណ ៩,២១២ ខ្នង (កើន ១,៧៥៤គ្រួសារ)រងផលប៉ះពាល់ និងខូចខាត់ស្រូវ ប្រមាណ ៤,៣៧៣ ហត (កើន ៨៥៤ ហត)។

អ្នកនាំពាក្យរូបនេះ បានបន្តថា ខេត្តដែលរងផលប៉ះពាល់ច្រើនជាងគេ រួមមាន ខេត្តក្រចេះមានពលរដ្ឋរងផលប៉ះពាល់ ប្រមាណ ៧,៩៣៤ គ្រួសារ និងខេត្តត្បូងឃ្មុំ ប្រមាណ ៣,៩៥១គ្រួសារ។

ចំពោះគ្រោះធម្មជាតិនេះ លោកបានណែនាំឱ្យរដ្ឋបាលខេត្តទាំងអស់យកចិត្តទុកដាក់លើតម្រូវការចាំបាច់ ជាពិសេស សុខសុវត្ថិភាពប្រជាពលរដ្ឋ និងតំបន់ប្រឈមហានិភ័យ ព្រមទាំងត្រូវតាមដានកម្ពស់ទឹកទន្លេមេគង្គ និងរាយការណ៍ជាប្រចាំ ដើម្បីត្រៀមអន្តរាគមន៍ និងកាត់បន្ថយហានិភ័យឱ្យបានទាន់ពេលវេលា៕

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

five × 2 =

ព័ត៌មានទូទៅ

តម្ថៃទំនិញបោះដុំ និងលក់រាយនៅលើទីផ្សារមួយចំនួនក្នុងរាជធានីភ្នំពេញ ថ្ងៃទី ០៥-០៦ ខែ-តុលា ឆ្នាំ២០២៦

Published

on

37 Views
Continue Reading

ព័ត៌មានទូទៅ

តម្ថៃទំនិញបោះដុំ និងលក់រាយនៅលើទីផ្សារមួយចំនួនក្នុងរាជធានីភ្នំពេញ ថ្ងៃទី ០៤-០៥ ខែ-តុលា ឆ្នាំ២០២៦

Published

on

47 Views
Continue Reading

ព័ត៌មានទូទៅ

តម្ថៃទំនិញបោះដុំ និងលក់រាយនៅលើទីផ្សារមួយចំនួនក្នុងរាជធានីភ្នំពេញ ថ្ងៃទី ០១-០២ ខែ-តុលា ឆ្នាំ២០២៦

Published

on

53 Views
Continue Reading
Advertisement
Advertisement

ពេញនិយម