157 Viewsច្រាំងកសិន្ធុជ្រុងខាងជើងប្រាសាទអង្គរវត្តចំនួន២០ម៉ែត្រកំពុងទទួលបានការជួសជុល និងពង្រឹងរចនាសម្ព័ន្ធឡើងវិញ ស្របទៅតាមគោលការណ៍បច្ចេកទេសត្រឹមត្រូវពីក្រុមអ្នកជំនាញ នៃអាជ្ញាធរជាតិអប្សរា។ លោកស្រី នង បូរ៉ាវី បុរាណវិទូនៃអាជ្ញាធរជាតិអប្សរាបានលើកឡើងថា នេះជាដំណាក់កាលទី៩ហើយ នៃគម្រោងជួសជុលច្រាំងកសិន្ធុជ្រុងខាងជើងប្រាសាទអង្គរវត្ត ខណៈដែលគម្រោងនេះបានចាប់ផ្តើម ពីឆ្នាំ២០១៣មក។ជាប្រចាំឆ្នាំ អាជ្ញាធរជាតិអប្សរាតាមរយៈនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា បានលើកគម្រោងជួសជុលជាដំណាក់កាលៗ ដែលក្នុងមួយដំណាក់កាលមានប្រវែង២០ម៉ែត្រ ក្នុងបំណងដើម្បីលើកតម្លៃ និងសោភ័ណភាពច្រាំងកសិន្ធុនេះឡើងវិញ។ មកដល់ឆ្នាំ២០២៦នេះ គម្រោងជួសជុលសរុបមានចំនួន ១៨៣ម៉ែត្រហើយ។ លោកស្រី នង បូរ៉ាវី បានពន្យល់ថា...
184 Viewsព្យុះទីហ្វុង Bavi បានវាយប្រហារ កោះ Sakishima ភាគខាងត្បូងរបស់ប្រទេសជប៉ុន ដោយបង្កជា ភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់ខ្លាំង នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ ខណៈព្យុះនេះកំពុងបក់បោកឆ្ពោះទៅកោះតៃវ៉ាន់ ដែលជំរុញឱ្យអាជ្ញាធរព្រមានអំពីហានិភ័យនៃទឹកជំនន់ និងបំណាក់ដី។នៅលើកោះ Ishigaki ដែលជាផ្នែកនៃខេត្ត Okinawa ប្រឈម នឹងខ្យល់ និងភ្លៀងធ្លាក់ខ្លាំង។ អាជ្ញាធរបានចេញការព្រមានអំពីខ្យល់បក់ខ្លាំងរហូតដល់ ១៩៨គីឡូម៉ែត្រ ក្នុងមួយម៉ោង។ជើងហោះហើរ និងសេវាកម្មស្រឡាងឆ្លងកាត់កោះ...
143 Viewsហ្សឺណែវ៖ ជារៀងរាល់ឆ្នាំ វេទិកា WSIS ទទួលស្គាល់គំនិតផ្ដួចផ្ដេីមដែលចូលរួមអនុវត្តទិសដៅការងារទាំង១៨នៃកិច្ចប្រជុំកំពូលពិភពលោកស្ដីពីសង្គមពត៌មាន។ ឆ្នាំនេះ ថ្នាល Education Broadcasting Cambodia ត្រូវបានទទួលស្គាល់ជា Champion មួយក្នុងចំណោមជ័យលាភីទាំង៥ សម្រាប់ទិសដៅការងារលេខ C7៖ ក្រុមការសិក្សាអនឡាញ (E-Learning)។ កម្មវិធី Education Broadcasting Cambodia រៀបចំ និងប្រមូលផ្ដុំមេរៀន មាតិកាស្វ័យសិក្សា និងមាតិកាអប់រំបណ្ដុះបណ្ដាលនានា...
197 Viewsតើអ្នកជឿទេថា “ពងទាមួយគ្រាប់” អាចផ្លាស់ប្តូរជីវិតមនុស្សម្នាក់បាន? វីដេអូនេះនាំអ្នកទៅស្គាល់ប្រវត្តិតស៊ូដ៏ជូរចត់របស់ម្ចាស់កសិដ្ឋានចិញ្ចឹមទា ដែលចាប់ផ្តើមពីដើមទុនដ៏តូចបំផុត។ ឆ្លងកាត់ការបរាជ័យ ការលំបាក និងការខិតខំមិនបោះបង់ រហូតអាចសាងភាពជោគជ័យ និងក្លាយជាប្រភពចំណូលសម្រាប់គ្រួសារ។ បើអ្នកកំពុងបាក់ទឹកចិត្ត ឬកំពុងចាប់ផ្តើមអាជីវកម្មតូចៗ វីដេអូនេះអាចជាកម្លាំងចិត្តមួយសម្រាប់អ្នក។ #ប្រវត្តិជោគជ័យ #កសិកម្ម #ចិញ្ចឹមទា #ជីវិតតស៊ូ #មេរៀនជីវិត #អាជីវកម្ម #ជោគជ័យ #khmerstory #cambodia #motivationkhmer #inspirationalstory #successstory...
295 Views (ភ្នំពេញ)៖ តាមរយៈកិច្ចសហប្រតិបត្តិការរវាង IHH Healthcare Malaysia និង Medlink Cambodia នឹងផ្តល់ជូនផ្នែកសុខាភិបាលលំដាប់ពិភពលោក សម្រាប់អ្នកជំងឺកម្ពុជា ឱ្យទទួលបានការថែទាំពីគ្រូពេទ្យឯកទេស ក្នុងប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦។IHH Healthcare Malaysia បានរៀបចំ «កម្មវិធីជួបជុំប្រព័ន្ធផ្សព្វផ្សាយវេជ្ជសាស្ត្រ» (Medical Media Engagement Session) នៅរាជធានីភ្នំពេញ...
292 Viewsអត្ថន័យនៃបដិវត្តន៍ឧស្សាហកម្មជំនាន់ 0.1, 0.2, 0.3, 0.4, ពេលនេះកំពុងដើរដល់ 0.5
248 Views នៅមុននេះបន្តិច មានការបំភ្លឺព័ត៌មានរបស់ស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ លើករណីប្រភពដើមរបស់ផ្លែស្វាយដែលមានម៉ាកយីហោ Romdoul និងការប្រើប្រាស់ស្លាកសញ្ញាបញ្ជាក់ថាជាផលិតផលរបស់កម្ពុជា នៅលើផ្លែស្វាយរបស់ថៃ។ ថ្ងៃនេះ ក្រសួងពាណិជ្ជកម្ម ប្រកាសលើហ្វេសប៊ុកផ្លូវការខ្លួនថា បន្ទាប់ពីចុះស្រាវជ្រាវដល់ទីតាំងម៉ាត ដែលបានដាក់លក់ផលិតផលផ្លែស្វាយខាងលើ និងទទួលបានការបញ្ជាក់ថា ម្ចាស់ម៉ាតបានទទួលស្គាល់ថា កន្លងមក«ពិតជាមានការច្រលំបិតស្លាកសញ្ញាថាជាផលិតផលរបស់កម្ពុជា នៅលើផ្លែស្វាយរបស់ថៃពិតប្រាកដមែន» ប៉ុន្តែត្រូវបានកែតម្រូវរួចរាល់ហើយ។ អនុព័ន្ធពាណិជ្ជកម្មអមស្ថានឯកអគ្គរាជទូត ក៏បានណែនាំ និងដាស់តឿនដល់ម្ចាស់ម៉ាត ឱ្យមានការប្រុងប្រយ័ត្ន និងជៀសរៀងការក្លែងបន្លំប្រភពដើមថា ជាផលិតផលរបស់កម្ពុជា ដែលអាចឈានដល់ការចាត់វិធានការតាមផ្លូវច្បាប់។ ក្រសួងពាណិជ្ជកម្ម...
289 Views (សិង្ហបុរី)៖ ជាមោទនភាពរបស់និស្សិតកម្ពុជា មកពីសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ និស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) ដែលបានទទួលពានរង្វាន់ធំៗក្នុងការប្រគួតប្រជែងព្រឹត្តិការណ៍អន្តរជាតិចំនួន២ នៅទីក្រុងហ្សាកាតា នៃប្រទេសឥណ្ឌូនេស៊ី។ ក្នុងនោះព្រឹត្តិការណ៍ទី១ គឺកម្មវិធីប្រកួតប្រជែង Huawei ICT Asia Pacific ផ្តល់ដោយឯកឧត្តម កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ក្នុងការប្រកួតប្រជែងនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលមាននិស្សិតចូលរួមប្រកួតជាង ៨ពាន់នាក់ ដោយ១. និស្សិតសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP)...
273 Viewsដោយបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា ប្រវត្តិសាស្ត្រគឺជាកញ្ចក់ឆ្លុះបញ្ចាំងពីការណ៍ពិត។ បើគេងាកក្រោយទៅមើលអតីតកាលដ៏រុងរឿង «អាណាចក្រខ្មែរ» ធ្លាប់ជាមហានគរដ៏មានឥទ្ធិពលបំផុតមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ក៏ប៉ុន្តែ ភាពរុងរឿងដែលបុព្វបុរសយើងបានកសាងឡើងយ៉ាងលំបាក ត្រូវបានរលាយសាបសូន្យបន្តិចម្តងៗ រហូតធ្លាក់ខ្លួនមកជាប្រទេសមួយដ៏តូចមួយ ក៏ព្រោះតែពាក្យមួយឃ្លាគឺ «ការបែកបាក់ផ្ទៃក្នុង»រវាងខ្មែរនិងខ្មែរ។ មេរៀនឈឺចាប់ពីអតីតកាល យើងធ្លាប់ឆ្លងកាត់ជម្លោះរវាងសាច់ញាតិឯង ការធ្វើរដ្ឋប្រហារ និងសង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃដែលបង្កជាឱកាសឱ្យបរទេសឈ្លានពាន និងកាត់ទឹកដីតាមចិត្តចង់របស់ពួកគេ។ ឈាមខ្មែរដែលហូរស្រោចដីកម្ពុជាកាលពីអតីតកាល មិនមែនគ្រាន់តែជាលទ្ធផលនៃអាវុធបរទេសនោះទេ ប៉ុន្តែវាក៏ផ្តើមចេញពីគំនិតព្យាបាទ និងការបែកបាក់សាមគ្គីភាពរវាងខ្មែរនិងខ្មែរដែរ។ តថភាពបច្ចុប្បន្ន៖ សង្គ្រាមពាក្យសម្តីនិងមនោគមវិជ្ជា...
337 Viewsព្រៃវែង៖ កណ្តាលអាធ្រាត ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ក្រុមការងារត្រួតពិនិត្យចល័តរបស់ក្រសួង ដឹកនាំដោយរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៅទីតាំងចំណុចផ្លូវលេខ៣៨៤ ក្នុងសង្កាត់តាកោ ក្រុងព្រៃវែង ខេត្តព្រៃវែង។បើតាមការផ្សព្វផ្សាយរបស់ផេកផ្លូវការក្រសួង បង្ហាញថា ក្រុមការងារឃាត់បានរថយន្តចំនួន២គ្រឿង ខណៈរថយន្តទាំង២ ផ្ទុកទម្ងន់សរុបចន្លោះពី ៤២ តោន ដល់ ៨៨ តោន គឺលើសទម្ងន់អនុញ្ញាតចន្លោះពី ១៧ តោន...