Connect with us

ព័ត៌មានទូទៅ

ទឹកជំនន់! កសិផលជាង ១០០០ ហិកតា នៅត្បូងឃ្មុំនឹងខូចខាតទាំងស្រុង

Published

on

119 Views

ដំណាំស្រូវ និងពោតក្រហមជាង ១​០០០ហិកតា នៅខេត្តត្បូងឃ្មុំ នឹងត្រូវរងការខូចខាតទាំងស្រុង ដោយសារទឹកជំនន់ទន្លេមេគង្គ។ នេះបើយោងតាមការវាយតម្លៃរបស់មន្ទីរកសិកម្មខេត្តកាលពីថ្ងៃទី២៤ ខែសីហា។

លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មខេត្ត បានឱ្យដឹងថា ដំណាំពោតក្រហមប្រមាណ ៧៣១ហិកតា និងស្រូវ ៣៦១ហិកតា កំពុងប្រឈមការខូចខាតទាំងស្រុង ដោយសារស្ថិតក្នុងវគ្គដាក់ទឹកដោះ ខណៈដំណាំបន្លែ ៣ហិកតាទៀត បានខូចខាត​ទាំងស្រុង ដែលស្ថិតនៅឃុំឈូក រកាខ្នុរ និងឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

លោកប្រធានមន្ទីរ បានណែនាំកសិករ ឱ្យពិចារណាឱ្យបានច្បាស់លាស់មុនចាប់ផ្តើមដាំដុះ​។ ដើម្បីចៀសវាងហានិភ័យ ពីជំនន់ទឹកទន្លេមេគង្គ កសិករ គួរតែដាំពោតក្រហម ចាប់ពីដើមខែមេសា និងដាំស្រូវ ចាប់ពីដើម ខែឧសភា។ ដោយឡែក ចំពោះដើមពោត ដែលរងផលប៉ះពាល់នៅពេលនេះ លោកបានឱ្យកសិករ ប្រមូលទុកធ្វើជាចំណីសត្វ ឬកែច្នៃធ្វើជា «ផ្អកពោត» សម្រាប់ទុកឱ្យគោ ឬក្របីស៊ី បានក្នុងរយៈពេលមធ្យម។

យោងតាមរបាយការណ៍ របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គិតត្រឹមល្ងាចថ្ងៃទី២៤ សីហា ជំនន់ទន្លេមេគង្គ បានវាយប្រហារខេត្តចំ​នួន ៤ រួមមាន ក្រចេះ ស្ទឹងត្រែង ត្បូងឃ្មុំ និងកំពង់ចាម។ គ្រោះមហន្តរាយនេះ បានបង្កផលប៉ះពាល់ដល់ ១៧ក្រុង-ស្រុក ឬស្មើនឹង ៧២ឃុំ-សង្កាត់។ 

ជាមួយគ្នានេះ ក្រសួងសុខាភិបាល កាលពីថ្ងៃទី២៥ បានណែនាំប្រជាពលរដ្ឋ​ឱ្យប្រុងប្រយ័ត្ន និងអនុវត្តវិធានការការពារសុខភាព មុន អំឡុង និងក្រោយពេលទឹកជំនន់ ដើម្បីការពារហានិភ័យដល់សុខភាព តាមរយៈជំងឺឆ្លង ទឹកមិនស្អាត និងសត្វអសិរពិសជាដើម៕

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

11 − five =

ព័ត៌មានទូទៅ

តម្ថៃទំនិញបោះដុំ និងលក់រាយនៅលើទីផ្សារមួយចំនួនក្នុងរាជធានីភ្នំពេញ ថ្ងៃទី ០៥-០៦ ខែ-តុលា ឆ្នាំ២០២៦

Published

on

37 Views
Continue Reading

ព័ត៌មានទូទៅ

តម្ថៃទំនិញបោះដុំ និងលក់រាយនៅលើទីផ្សារមួយចំនួនក្នុងរាជធានីភ្នំពេញ ថ្ងៃទី ០៤-០៥ ខែ-តុលា ឆ្នាំ២០២៦

Published

on

47 Views
Continue Reading

ព័ត៌មានទូទៅ

តម្ថៃទំនិញបោះដុំ និងលក់រាយនៅលើទីផ្សារមួយចំនួនក្នុងរាជធានីភ្នំពេញ ថ្ងៃទី ០១-០២ ខែ-តុលា ឆ្នាំ២០២៦

Published

on

53 Views
Continue Reading
Advertisement
Advertisement

ពេញនិយម