52 Viewsរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Mohamad Hasan បានសរសើរថានៅថ្ងៃទី១០ ខែសីហានេះថា សហភាពមីយ៉ាន់ម៉ាបានបង្ហាញពីឆន្ទៈ ក្នុងការទទួលយកវិញនូវជនភៀសខ្លួនចំនួន ៥.០០០នាក់ ក្នុងនោះរួមមានទាំងសមាជិកមកពីក្រុមជនជាតិភាគតិចរ៉ូហ៊ីងយ៉ាផងដែរ។ លោកថា បញ្ហានេះត្រូវបានពិភាក្សា ក្នុងអំឡុងពេលមានកិច្ចប្រជុំថ្មីៗរបស់លោក ជាមួយរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា លោក Tin Maung Swe។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Bernama។ លោកបានសង្កត់ធ្ងន់ថា «នៅពេលដែលខ្ញុំបានជួបជាមួយរដ្ឋមន្ត្រីការបរទេសថ្មីរបស់សហភាពមីយ៉ាន់ម៉ា ពួកគេបានបង្ហាញពីការត្រៀមខ្លួន ក្នុងការនាំត្រឡប់ទៅវិញនូវជនភៀសខ្លួនចំនួន ៥.០០០នាក់...
64 Viewsនគរបាលចិនបានចុះបង្ក្រាបក្រុមឧក្រិដ្ឋជនជាង១.០០០ក្រុម និងចាប់ខ្លួនជនសង្ស័យជាង៨.២០០នាក់ក្នុងប្រតិបត្តិការនៅទូទាំងប្រទេសដែលផ្តោតសំខាន់លើឧក្រិដ្ឋកម្មរៀបចំទុក ជាពិសេសក្រុមដែលប្រើប្រាស់តាកទិកសម្ងាត់។ យោងតាមក្រសួងសន្តិសុខសាធារណៈបាននិយាយកាលពីថ្ងៃ១១ ខែសីហានេះថា ប្រតិបត្តិការនេះ ក៏បានរកឃើញករណីឧក្រិដ្ឋកម្មជាង៥.៤០០ករណីនៅទូទាំងប្រទេសផងដែរ។ ក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នគរបាលចិនបានរក្សាជំហរតឹងរ៉ឹងប្រឆាំងឧក្រិដ្ឋកម្មរៀបចំទុក ដោយទប់ស្កាត់បទល្មើសនានាដោយប្រសិទ្ធភាព និងរួមចំណែកដល់ការធ្វើឲ្យប្រសើរជាបន្តបន្ទាប់នៃសន្តិសុខសាធារណៈ។ ទោះជាយ៉ាងណា ក្រុមឧក្រិដ្ឋជនមួយចំនួនបានប្រើប្រាស់វេទិកាអនឡាញ និងទម្រង់បង្ខិតបង្ខំពុំមែនអំពើហិង្សាដើម្បីអនុវត្តឧក្រិដ្ឋកម្មនិងពង្រីកយ៉ាងឆាប់រហ័ស នេះបើយោងតាមក្រសួង។ រូបភាពថ្មីនៃឧក្រិដ្ឋកម្មរៀបចំទុក រួមមានផែនការផ្តល់ប្រាក់កម្ចីតាមអនឡាញដែលកេងប្រវ័ញ្ញខ្លាំង ការប្រើប្រាស់ដោយបង្ខិតបង្ខំ និងការធ្វើបាបតាមមធ្យោបាយផ្សេងៗ ដែលបានក្លាយជាភាពលេចធ្លោកាន់តែខ្លាំងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ក្រសួងបានបន្តចាត់វិធានការប្រឆាំងឧក្រិដ្ឋកម្មរៀបចំទុក ដោយបង្ក្រាបយ៉ាងឆាប់រហ័សលើក្រុមឧក្រិដ្ឋជនខណៈពួកគេលេចចេញ និងរៀបចំប្រតិបត្តិការនៅទូទាំងប្រទេសជាប្រចាំដើម្បីប្រយុទ្ធប្រឆាំងបទល្មើសបែបនេះ៕
49 Views ឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានទទូចកាលពីថ្ងៃទី៩ ខែសីហាថាពួកគេនឹងមិនបើកច្រកសមុទ្រ Hormuz ឡើងវិញនោះឡើយ រហូតដល់សហរដ្ឋអាមេរិកគោរពតាមបញ្ជីនៃការទាមទារ រួមទាំងការបង់សំណងសម្រាប់ការខូចខាតដោយសារសង្គ្រាម។ ការបិទផ្លូវថាមពលដ៏សំខាន់របស់អ៊ីរ៉ង់បានធ្វើឱ្យសម្ព័ន្ធមិត្តរង្គោះរង្គើ ធ្វើឱ្យទីផ្សារច្របូកច្របល់ និងជំរុញឱ្យតម្លៃហក់ឡើងខ្ពស់ ប៉ុន្តែប្រធានាធិបតីអាមេរិក Donald Trump បាននិយាយកាលពីថ្ងៃអាទិត្យថា លោកកំពុងបន្ថយល្បឿន ក្នុងវិធីសាស្រ្តរបស់លោកទៅកាន់ទីក្រុងតេអេរ៉ង់ ដោយបង្ហាញថា លោកជឿថាលោកអាចរង់ចាំពួកគេតាមសម្រួល។ ទីក្រុងតេអេរ៉ង់ទទូចរក្សាការគ្រប់គ្រងច្រកសមុទ្រ Hormuz បន្ទាប់ពីសង្គ្រាម ហើយចង់គិតថ្លៃសម្រាប់ការឆ្លងកាត់ ដោយវាយប្រហារម្តងហើយម្តងទៀតលើនាវាដែលខ្លួនចោទប្រកាន់ថាកំពុងព្យាយាមឆ្លងកាត់ផ្លូវទឹកដោយខុសច្បាប់។ ការវាយប្រហារនៅក្នុងផ្លូវទឹក ដែលឆ្លងកាត់ដោយសេរីមុនសង្គ្រាម...
59 Views ក្រុមអាជ្ញាធរចិនបានជម្លៀសមនុស្សជាងមួយលាននាក់ចេញពីផ្ទះសម្បែងរបស់ពួកគេនៅភាគខាងកើតប្រទេសចិន រួមទាំងទីក្រុងសៀងហៃផងដែរ ខណៈព្យុះទីហ្វុង Dolphin បានបោកបក់ដល់ដីគោក។ អាជ្ញាធរឧតុនិយមបានផ្សាយនៅថ្ងៃទី១០ ខែសីហានេះថា ព្យុះទីហ្វុង Dolphin បានបោកបក់ក្នុងល្បឿនខ្យល់អតិបរមា១៥០ គីឡូម៉ែត្រក្នុងមួយម៉ោងនៅពេលព្យុះនេះបានបោកបក់លើកដំបូងចូលទៅក្នុងទីក្រុងយូហួន (Yuhuan)ក្នុងខេត្ត ជេជាំង (Zhejiang )នៅម៉ោង ១៧:៣០នាទីម៉ោងសកល កាលពីថ្ងៃអាទិត្យ មុនពេលបោកបក់លើកទីពីរនៅក្នុងទីក្រុងវេនចូវប្រហែលមួយម៉ោងក្រោយមក ។ ព្យុះទីហ្វុងនេះបានបញ្ឈប់ការដឹកជញ្ជូននៅទូទាំងតំបន់ ហើយជើងហោះហើរចំនួន ១.៤០០ ត្រូវបានលុបចោលនៅក្នុងទីក្រុងសៀងហៃតែមួយគត់។ ក្រុមអាជ្ញាធរចិនបានចេញការព្រមានកម្រិតពណ៌ក្រហមខ្ពស់បំផុតរបស់ខ្លួនសម្រាប់ព្យុះទីហ្វុងនេះ...
53 Views ខ្មាន់កាំភ្លើងមួយរូបត្រូវបានចាប់ខ្លួន បន្ទាប់ពីបានបាញ់កាំភ្លើងចូលការិយាល័យរដ្ឋាភិបាលមូលដ្ឋានមួយកន្លែង នៅជាយក្រុងនៃប្រទេសថៃ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦នេះ វាបានកើតឡើងត្រឹមតែប៉ុន្មានថ្ងៃក្រោយការបាញ់ប្រហារយ៉ាងកំរោល ដែលប្រព្រឹត្តដោយក្មេងជំទង់ម្នាក់នៅសាលារៀនមួយ ក្នុងខេត្តដដែលនោះបានបង្កឱ្យមានការជជែកវែកញែកអំពីការគ្រប់គ្រងអាវុធ។ មេបញ្ជាការនគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ Dejrapee Kongdee បានឱ្យដឹងថា ជនសង្ស័យជាខ្មាន់កាំភ្លើង ដែលជាអតីតសមាជិកសភា បានបាញ់ទៅលើមន្ត្រីជាន់ខ្ពស់ខេត្តម្នាក់ និងអ្នកបើកបររបស់លោក ហើយបុរសដែលត្រូវបានចោទប្រកាន់ជាជនដៃដល់ ត្រូវបានចាប់ខ្លួន។ លោក Dejrapee បានប្រាប់សារព័ត៌មាន Reuters...
61 Viewsយោងតាមទីភ្នាក់ងារសារព័ត៌មានហ្វីលីពីន បានរាយការណ៍នៅថ្ងៃទី៩ ខែសីហានេះថាខ្យល់មូសុងនិរតី និងព្យុះស៊ីក្លូនត្រូពិច បានបង្កើនឥទ្ធិពលវាយប្រហារដល់ប្រជាជនជាង ៣៨ម៉ឺននាក់ នៅទូទាំងតំបន់ចំនួន ៨ នៅក្នុងប្រទេសហ្វីលីពីន។ យោងតាមរបាយការណ៍បឋមយ៉ាងតិច មានគ្រួសារចំនួន ១១ម៉ឺនគ្រួសារ រងផលប៉ះពាល់ ហើយចំនួនអ្នកស្លាប់មានចំនួន៦នាក់ ដោយមានអ្នករងរបួសចំនួន ៧នាក់។ អាកាសធាតុដ៏អាក្រក់នេះក៏បានបំផ្លាញផ្ទះសម្បែងចំនួន ១៤៨ខ្នង។ យោងតាមទីភ្នាក់ងារសារព័ត៌មាន Xinhua រាយការណ៍ថា អ្នកស្លាប់ ២នាក់បណ្តាលមកពីការរអិលបាក់ដី ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង ២នាក់ដោយសារការរអិលថ្ម...
153 Viewsសមាជិកព្រឹទ្ធសភាខាងគណបក្សប្រជាធិបតេយ្យអាមេរិក លោក Chris Murphy បានអះអាងនៅថ្ងៃទី៩ ខែសីហានេះថា ប្រធានាធិបតី ដូណាល់ ត្រាំ បាន«ចាញ់សង្គ្រាមជាមួយអ៊ីរ៉ង់រួចទៅហើយ។ លោកបន្តថា ការបន្តប្រយុទ្ធគ្នាកំពុងធ្វើឱ្យទីក្រុងវ៉ាស៊ីតោនចុះខ្សោយ ខណៈ ក្រុងតេហេរ៉ង់រឹតតែរឹងមាំបន្ថែមទៀត។ លោក Murphy បានលើកឡើងថា «អាមេរិកកំពុងចុះខ្សោយ អ៊ីរ៉ង់កំពុងរឹងមាំ» ហើយប្រជាជននៅសហរដ្ឋអាមេរិកនេះ ត្រូវរងគ្រោះយ៉ាងធ្ងន់ធ្ងរ ខណៈដែលទំនិញឡើងថ្លៃកាន់តែខ្ពស់ទៅៗ» ហេតុនេះលោកនឹងគាំទ្រកិច្ចព្រមព្រៀងបញ្ចប់សង្រ្គាមនេះ បើទោះបីជាកិច្ចព្រមព្រៀងនោះមិនល្អសម្រាប់អាមេរិកក៏ដោយ។ លោកបន្តទៀតថា...
55 Views ក្រុម hacking របស់កូរ៉េខាងជើងមួយក្រុមបានបង្កើតឧបករណ៍គំរូភាសាធំៗ និងប្រមូលកម្មវិធីដែលអាចជួយស្វ័យប្រវត្តិកម្មការវាយប្រហារតាមអ៊ីនធឺណិត វិភាគសម្ភារៈលួច និងបង្កើតយុទ្ធនាការ phishing ដែលគួរឱ្យជឿជាក់ជាងមុន នេះបើយោងតាមក្រុមហ៊ុនសន្តិសុខតាមអ៊ីនធឺណិតរបស់កូរ៉េខាងត្បូងបានបញ្ជាក់ថ្ងៃទី១០ ខែសីហានេះ។ ក្រុមហ៊ុនសន្តិសុខតាមអ៊ីនធឺណិត Genians បានឱ្យដឹងថាខ្លួនបានរកឃើញភស្តុតាងដែលថាក្រុម Kimsuky ដែលមានទំនាក់ទំនងជាមួយកូរ៉េខាងជើង បានបង្កើតឧបករណ៍សម្រាប់ដំណើរការ និងគ្រប់គ្រងគំរូ AI នៅក្នុងស្រុក រួមទាំង Ollama, GPT4All និង Msty...
71 Viewsលោក Jorge Messi ឪពុករបស់តារាបាល់ទាត់ Lionel Messi បានទទួលមរណភាពនៅយប់ថ្ងៃទី៩ ខែសីហានេះ ក្នុងជន្មាយុ ៦៨ឆ្នាំ នៅឯគ្លីនិកមួយក្នុងទីក្រុង Rosario ប្រទេសអាហ្សង់ទីន បន្ទាប់ពីមានជំងឺរ៉ាំរ៉ៃ នេះបើយោងតាមការបញ្ជាក់របស់ក្រុមគ្រួសារកីឡាករបាល់ទាត់រូបនេះ។ លោក Jorge បានចំណាយពេលប៉ុន្មានខែចុងក្រោយរបស់គាត់ ដោយប្តូរវេនគ្នារវាងមជ្ឈមណ្ឌលវេជ្ជសាស្ត្រមួយក្នុងទីក្រុង Rosario និងផ្ទះរបស់លោក ដោយមានភរិយាឈ្មោះ Celia និងកូនៗឈ្មោះ Rodrigo,...
68 Viewsកាលពីចុងខែកក្កដាថ្មីៗនេះ ប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ បានប្រកាសថា «ក្រុមប្រឹក្សាសន្តិភាព» បានឈានដល់កិច្ចព្រមព្រៀងពន្លត់ភ្លើងសង្គ្រាមនៅហ្គាហ្សា ហើយវាជាសមិទ្ធផលដ៏ធំមួយក្នុងការអនុវត្តផែនការសន្តិភាពរបស់លោក ខណៈកិច្ចព្រមព្រៀងនឹងត្រូវអនុវត្តជាបន្តបន្ទាប់ទៅតាមដំណាក់កាល ដែលបានរៀបចំយ៉ាងប្រុងប្រយ័ត្នរវាងភាគីពាក់ព័ន្ធ។ យោងតាងអង្គភាព AFPបានផ្សាយនៅថ្ងៃទី១០ ខែសីហានេះថា ពេលនេះនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ បានចេញមកប្រតិកម្មប្រឆាំងទៅនឹងលោក ត្រាំ ដោយប្រកាសក្តែងៗថា នឹងគ្មានការអនុវត្តតាមផែនការ១៥ចំណុច របស់ប្រធានាធិបតីអាម៉េរិកទេ ហើយអ៊ីស្រាអែល នឹងមិនដកទ័ពចេញដាច់ខាត លុះត្រាតែក្រុមហាម៉ាស ទម្លាក់អាវុធចុះទាំងអស់។ លោកអះអាងថា «អ៊ីស្រាអែល សូមច្រានចោលឯកសារ ១៥ចំណុចនោះ។ អ៊ីស្រាអែល អត់អាចដកទ័ពចេញពីហ្គាហ្សាបានទេ បើក្រុមហាម៉ាស នៅតែមិនព្រមទម្លាក់អាវុធចុះ ហើយបន្តគំរាមកំហែងដល់កងកម្លាំង និងប្រជាជនរបស់យើង»។ ការលើកឡើងបែបនេះ វាយផ្ទុយស្រឡះទៅនឹងការប្រកាសរបស់លោក ត្រាំ ក្នុងការបញ្ចប់សង្គ្រាមនាំយកសន្តិភាពជូនតំបន់ហ្គាហ្សា។ ខាងក្រោមនេះជាផែនការ ១៥ចំណុចរបស់លោក ត្រាំ ៖