102 Views ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាយប់ថ្ងៃទី២៧ ខែសីហានេះ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខេត្ត និងក្រុង-ស្រុក ចុះពិនិត្យស្រាវជ្រាវដោយផ្ទាល់ តាមដងផ្លូវជាតិលេខ៥ ដើម្បីស្វែងរកការពិតជុំវិញការចោទប្រកាន់ថា រថយន្តដឹកទំនិញ (ឡានខ្សែ) ដែលឈប់សម្រាកនៅខេត្តពោធិ៍សាត់ តែងតែត្រូវគេលួចប្រេង។ ប្រតិបត្តិការទាំងអធ្រាត្រនេះ ធ្វើឡើងចាប់ពីកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រក្រុងពោធិ៍សាត់ ស្រុកក្រគរ និងស្រុកបាកាន ក្រោយពីមានការផ្សព្វផ្សាយនៅលើបណ្ដាញសង្គមពីករណីមានជនសង្ស័យលួចបូមប្រេងចេញពីរថយន្ដដឹកទំនិញជាបន្តបន្ទាប់ ខណៈអាជ្ញាធរខេត្តអះអាងថា ការផ្សព្វផ្សាយនេះ គឺជាការញុះញង់...
102 Views នៅក្នុងរយៈពេលត្រឹម១០ថ្ងៃ គិតចាប់ពីថ្ងៃទី១១ រហូតដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ សមត្ថកិច្ចបានឃាត់ខ្លួន និងបញ្ជូនក្មេងទំនើង និងជនងប់ល្បែងស៊ីសងចំនួន ១២៩នាក់ទៅតុលាការ ដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់។ តាមរបាយការណ៍ក្នុងចំណោមករណីសរុប គឺករណីក្មេងទំនើងមាន២៧ករណី ដោយសមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស១១៩នាក់បញ្ជូនទៅតុលាការ ចំណែកករណីល្បែងស៊ីសងមាន ១០ករណី ឃាត់ខ្លួនមនុស្ស១៧នាក់ ក្នុងនោះបញ្ជូនទៅតុលាការ១០នាក់ និងអប់រំណែនាំធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពចំនួន៧នាក់។ បន្ថែមពីនោះ មូលដ្ឋានដែលសមត្ថកិច្ចបង្ក្រាបករណីក្មេងទំនើង រួមមាន រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ...
129 Views រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការតវ៉ាជាផ្លូវការយ៉ាងខ្លាំងក្លាបំផុត ចំពោះដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃលោក អានុទីន ដោយគ្មានការអនុញ្ញាត្តិ ទៅកាន់តំបន់អានសេះ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦នេះ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេស នាថ្ងៃទី២៥ សីហាថា ដំណើរទស្សនកិច្ចគ្មានការអនុញ្ញាតនេះ គឺជាការប៉ុនប៉ងដោយចេតនា ដើម្បីអះអាងការទាមទារខុសច្បាប់ លើដែនដីអធិបតេយ្យរបស់កម្ពុជា ដែលជាតំបន់មួយត្រូវបានកងកម្លាំងប្រដាប់អាវុធថៃ កាន់កាប់ដោយខុសច្បាប់ ចាប់តាំងពីឆ្នាំមុនមក។ រាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់ថា...
121 Viewsឃ្លាំងស្តុកកំទេចក្រណាត់មួយកន្លែងនៅស្រុកបាទី ខេត្តតាកែវ ត្រូវបានអគ្គិភ័យឆាបឆេះបណ្តាលឱ្យខូចខាតកំទេចក្រណាត់ប្រមាណ ៣០តោន និងឃ្លាំងស្តុកទំនិញសរុបជាទឹកប្រាក់ប្រមាណ ១២,០០០ដុល្លារអាមេរិក ខណៈមិនមានរបាយការណ៍ចំនួនមនុស្សរងគ្រោះនោះឡើយ។ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ទោ មូល សារ៉ាត់ អធិការនគរបាលស្រុកបាទី បានឱ្យដឹងថា ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១១និង០៥នាទី ថ្ងៃទី២៥ ខែសីហា នៅឃ្លាំងស្តុកកំទេចក្រណាត់ ស្ថិតក្នុងភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ ដែលមានម្ចាស់ឈ្មោះ ហេង ភារិទ្ធ ភេទប្រុសអាយុ៤០ឆ្នាំ។...
118 Views ដំណាំស្រូវ និងពោតក្រហមជាង ១០០០ហិកតា នៅខេត្តត្បូងឃ្មុំ នឹងត្រូវរងការខូចខាតទាំងស្រុង ដោយសារទឹកជំនន់ទន្លេមេគង្គ។ នេះបើយោងតាមការវាយតម្លៃរបស់មន្ទីរកសិកម្មខេត្តកាលពីថ្ងៃទី២៤ ខែសីហា។ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មខេត្ត បានឱ្យដឹងថា ដំណាំពោតក្រហមប្រមាណ ៧៣១ហិកតា និងស្រូវ ៣៦១ហិកតា កំពុងប្រឈមការខូចខាតទាំងស្រុង ដោយសារស្ថិតក្នុងវគ្គដាក់ទឹកដោះ ខណៈដំណាំបន្លែ ៣ហិកតាទៀត បានខូចខាតទាំងស្រុង ដែលស្ថិតនៅឃុំឈូក រកាខ្នុរ...
101 Viewsមនុស្សប្រុស-ស្រីប្រហែល៥នាក់ នាព្រឹកព្រលឹមស្រាងៗម៉ោង៨ នាំគ្នាផឹកស្រាលើចិញ្ចើមផ្លូវ ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ យោងតាមលោក សរ កក្កដា អភិបាលក្រុងព្រះសីហនុ បានបង្ហោះលើទំព័រហ្វេសបុកនៅព្រឹកថ្ងៃទី២៥សីហានេះថា «ម៉ោង៨ព្រឹក នាំគ្នាដាក់តុផឹកលើចិញ្ចឹមផ្លូវ ក្នុងខ្លួនគិតពួកគាត់គិតអ្វី?»។ អភិបាលក្រុងព្រះសីហនុ ហាក់បង្ហាញការហួសចិត្តចំពោះសកម្មភាពខុសទំនងទាំងនេះ ស្របពេលព្រឹកឡើងត្រូវរៀបចំខ្លួនធ្វើការរកស៊ី រឺទៅសិក្សារៀនសូត្រ ប៉ុន្តែផ្ទុយទៅវិញយុវជននេះបែនាំគ្នាអង្គុយផឹកស្រាមើលទេសភាពអរុណរះទៅវិញ។ សកម្មភាពនេះ ជាគំរូមិនល្អសម្រាប់យុវជនជំនាន់ក្រោយ ដែលបង្ករឱ្យមានភាពរញ៉េរញ៉ៃដល់សណ្តាប់ធ្នាប់សង្គម ខណៈថ្នាក់ដឹកនាំព្យាយាមអប់រំពីភាពប៉ះពាល់នៃការសេពសុរាលើទីសាធារណៈ៕
124 Views ក្នុងឆមាសទី១ ឆ្នាំ២០២៦ រដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង និងឥណទានសម្បទាន ដែលមានទឹកប្រាក់សរុប ៤៧០,៦៩ លានដុល្លារអាម៉េរិក សម្រាប់អនុវត្ត ១២ គម្រោង/កម្មវិធីអភិវឌ្ឍន៍។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញថា ក្នុងចំណោមទឹកប្រាក់ ៤៧០,៦៩ លានដុល្លារអាម៉េរិក ដែលកម្ពុជាចុះហត្ថលេខាទទួលពីដៃគូអភិវឌ្ឍន៍នោះ គឺមាន ១០,៤២លានដុល្លារ ជាហិរញ្ញប្បទានឥតសំណង សម្រាប់អនុវត្តគម្រោង/កម្មវិធីចំនួន៥។ ដោយឡែក ថវិកា ៤៦០,២៦ លានដុល្លារអាម៉េរិកទៀត...
88 Viewsប្រជាពលពលរដ្ឋប្រមាណ ១៣,៦៨៨គ្រួសារ ក្នុងខេត្តចំនួន៤ រួមមាន ខេត្តក្រចេះ ស្ទឹងត្រែង ត្បូងឃ្មុំ និងកំពង់ចាម កំពុងរងផលប៉ះពាល់ការរស់នៅ និងការធ្វើអាជីវកម្មយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីកម្ពស់ទឹកជំនន់ទន្លេមេគង្គបានកើនឡើងខ្ពស់គយរឱ្យកត់សម្គាល់ត្រឹមរយៈពេល៣ថ្ងៃនេះ។ លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងតាមរយៈអង្គភាពស៊ីស៊ីថាមស៍ថា ស្ថានភាពទឹកជំនន់បានប៉ះពាល់ដល់ពលរដ្ឋ ក្នុងខេត្តចំនួន៤ រួមមាន ខេត្តក្រចេះ ស្ទឹងត្រែង ត្បូងឃ្មុំ កំពង់ចាម ស្មើនឹង ១៥ក្រុង-ស្រុក...
93 Viewsដោយ បណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា និងសមាជិកបម្រុងនៃរាជបណ្ឌិត្យសភាកម្ពុជា អត្ថបទស្រាវជ្រាវនេះ ត្រូវបានរៀបចំឡើងដើម្បីជាពន្លឺដល់អ្នកអប់រំ លោកគ្រូ អ្នកគ្រូ និងអ្នកធ្វើគោលនយោបាយអប់រំ ដើម្បីស្វែងយល់អំពីសារៈសំខាន់នៃការបញ្ចូលការអប់រំទស្សនវិជ្ជាទៅក្នុងប្រព័ន្ធសិក្សា ចាប់តាំងពីវ័យកុមារ រហូតដល់កម្រិតឧត្តមសិក្សា។ ១.ដំណើររឿងនិងឫសគល់នៃការអប់រំទស្សនវិជ្ជា ការបញ្ជ្រាបទស្សនវិជ្ជាឬជំនាញគិតហ្មត់ចត់ (Critical Thinking) មិនមែនរង់ចាំតែចាប់ផ្តើមនៅថ្នាក់ឧត្តមសិក្សានោះទេ។ យោងតាមអង្គការ UNESCO ការបង្រៀនទស្សនវិជ្ជាគួរចាប់ផ្តើមចាប់ពីកុមារអាយុ៦ឆ្នាំ (ថ្នាក់ទី១) ឡើងទៅ។ នៅចុងទសវត្សរ៍ឆ្នាំ១៩៦០...
88 Viewsលោក វិន ប៊ុនពៅ ប្រធាននាយកដ្ឋានធនធានធម្មជាតិ បានដឹកនាំក្រុមការងារមន្រ្តីបច្ចេកទេស បន្តចុះសិក្សាស្រាវជ្រាវ តាមដាន វិភាគ និងវាយតម្លៃពីលក្ខណៈជីវសាស្រ្ត ធនធានជីវចម្រុះគ្រប់ប្រភេទ នៅក្នុងភូមិសាស្រ្តខេត្តសៀមរាប និងខេត្តបាត់ដំបង។ ការចុះសិក្សានៅថ្ងៃទី១៨-២០ ខែសីហា ឆ្នាំ២០២៦ នេះ ក្រុមបច្ចេកទេសបានធ្វើការសម្ភាសន៍ប្រជានេសាទដើម្បីប្រមូលទិន្នន័យ-ព័ត៌មានពីការប្រើប្រាស់ប្រភេទឧបករណ៍នេសាទនៅតំបន់សិក្សា ប្រមូលសំណាកត្រី និងធនធានក្រៅពីត្រី, កត់ត្រាទីតាំងនេសាទ (X,Y), វាស់ជម្រៅទឹកនៅតាមតំបន់នេសាទនីមួយៗ និងពិនិត្យលើលំនៅដ្ឋានធនធានជលផល ព្រមទាំងសម្ភាសន៍ជាមួយអ្នកពាក់ព័ន្ធនៅតំបន់អភិរក្សសត្វស្លាប និងជីវចម្រុះគ្រប់ប្រភេទក្នុងតំបន់សិក្សា...