252 Views តម្លៃប្រេងអន្តរជាតិបានស្ទុះងើបឡើងវិញជាង ៦% លើទីផ្សារអាស៊ីនាព្រឹកថ្ងៃចន្ទនេះ បន្ទាប់ពីធ្លាក់ចុះប្រមាណ ៩% កាលពីថ្ងៃសុក្រសប្ដាហ៍មុន ដោយសារតែភាពមិនប្រាកដប្រជានៃដំណោះស្រាយជម្លោះអាម៉េរិក-អ៊ីរ៉ង់ ដែលធ្វើឱ្យទីផ្សារប្រេងមានការប្រែប្រួលខ្លាំង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។ តម្លៃប្រេងឆៅ ម៉ាក Brent បានកើនឡើង ៦,១១ ដុល្លារ ឬ ៦,៧% ដល់ ៩៦,៤៩ ដុល្លារ/បារ៉ែល គិតត្រឹមម៉ោងជិត ៨ កន្លះ នៅទីក្រុងតូក្យូ...
291 Viewsមូលនិធិកិច្ចការទុក្ករបុគ្គល និងអតីតយុទ្ធជន (Foundation of Martyrs and Veterans Affairs) ដែលគ្រប់គ្រងដោយរដ្ឋរបស់អ៊ីរ៉ង់ បានប្រកាសនៅថ្ងៃទី១៨ ខែមេសានេះថា សង្គ្រាមជាមួយសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែលបានសម្លាប់មនុស្សជាង ៣៤០០នាក់ ទូទាំងសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់។ ចំពេលបទឈប់បាញ់រយៈពេលពីរសប្តាហ៍ជិតផុតកំណត់ បន្ទាប់ពីសង្គ្រាមបានផ្ទុះឡើងនៅចុងខែកុម្ភៈកន្លងទៅ។ ប្រធានមូលនិធិ លោក Ahmad Mousavi បានសង្កត់ធ្ងន់ៗថា ប្រជាជនរងទុកលំបាករហូតដល់បាត់បង់ជីវិតមានចំនួន ៣៤៦៨នាក់ ក្នុងអំឡុងពេលជម្លោះថ្មីៗនេះ។...
254 Views ប្រធានាធិបតីគុយបា លោក Miguel Díaz-Canel កាលពីថ្ងៃទី១៦មេសានេះ បានផ្ញើសារយ៉ាងម៉ឺងម៉ាត់ទៅកាន់អាម៉េរិកថា ប្រទេសរបស់លោកមិនចង់បានការឈ្លានពានផ្នែកយោធាណាមួយឡើយ ប៉ុន្តែគុយបាបានត្រៀមខ្លួនរួចជាស្រេចដើម្បីតតាំង ប្រសិនបើសង្រ្គាមជៀសមិនរួច។ មេដឹកនាំគុយបា បានប្រកាសក្ដែងៗនេះបានកើតឡើង បន្ទាប់ពីលោកប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ បានបោះសម្ដីថា បន្ទាប់ពីបញ្ចប់សង្រ្គាមជាមួយអ៊ីរ៉ង់ លោកអាចនឹងបែរមកចាត់ការបញ្ហាគុយបាបន្តទៀត។ លោកត្រាំ បានរិះគន់គុយបាថា ជាប្រទេសដែលដឹកនាំបានយ៉ាងអន់បំផុតក្នុងរយៈពេលដ៏យូរមកហើយ និងជា «រដ្ឋដែលបរាជ័យ»។ អាមេរិកថែមទាំងបានប្រើវិធានការបិទផ្លូវថាមពល និងគំរាមដាក់ពិន័យដល់ប្រទេសណាដែលហ៊ានលក់ប្រេងឲ្យគុយបាទៀតផង...
218 Views បទឈប់បាញ់រវាងអ៊ីស្រាអែលនិងលីបង់បានចូលជាធរមានហើយ ក្រោយមានការសម្របសម្រួលពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។ នេះបើតាមការផ្សាយរបស់ BBC បទឈប់បាញ់រយៈពេល១០ថ្ងៃមួយនេះ បានចូលជាធរមាន នៅម៉ោង ៤ព្រឹក ថ្ងៃទី១៧ខែមេសានេះ។ ក្រោមលក្ខខណ្ឌនៃបទឈប់បាញ់នេះ ត្រូវបានក្រសួងការបរទេសអាមេរិកបញ្ជាក់ថា រដ្ឋាភិបាលលីបង់ត្រូវតែចាត់វិធានការ ដើម្បីរារាំងក្រុមហេសបូឡាមិនឲ្យវាយប្រហារលើអ៊ីស្រាអែល ហើយកងកម្លាំងសន្តិសុខរបស់លីបង់ ត្រូវទទួលខុសត្រូវផ្តាច់មុខលើអធិបតេយ្យភាព និងការការពារជាតិរបស់លីបង់។ ក្រុមហេសបូឡា បានយល់ព្រមគោរពតាមបទឈប់បាញ់នេះ ប៉ុន្តែក៏ទាមទារដែរថា អ៊ីស្រាអែល ត្រូវបញ្ឈប់ការវាយប្រហារលើគ្រប់ទីតាំងនៃទឹកដីលីបង់ និងមិនត្រូវចល័តទ័ពដោយសេរីឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu អះអាងថា កងទ័ពអ៊ីស្រាអែលនឹងបន្តស្ថិតនៅក្នុងតំបន់សន្តិសុខ ចូលជ្រៅ១០គីឡូម៉ែត្រ ក្នុងភាគខាងត្បូងប្រទេសលីបង់ ដែលចំណុចនេះគឺផ្ទុយពីការទាមទាររបស់ក្រុមហេសបូឡាដែលឲ្យពួកគេដកថយ។ ដូច្នេះហើយ គេកំពុងចាំមើលថាតើភាគីទាំងពីរនឹងចរចាគ្នាបែបណាទៀតនាពេលបន្ទាប់ ខណៈអាមេរិក បញ្ជាក់ហើយថា បទឈប់បាញ់នេះអាចបន្ថែមច្រើនថ្ងៃទៀត បើវាមានសញ្ញាជោគជ័យ។ សូមជម្រាបថា អ៊ីស្រាអែល បានបើកប្រតិបត្តិការយោធាទ្រង់ទ្រាយធំ វាយប្រហារលីបង់ កាលពីថ្ងៃទី២ខែមីនា ដោយគិតត្រឹមពេលនេះ ប្រតិបត្តិការនោះបានសម្លាប់មនុស្សជាង ២ ០០០នាក់ និងបណ្តាលឲ្យមនុស្សប្រហែល ១លាននាក់រត់ភៀសខ្លួនចេញពីផ្ទះសម្បែង៕
235 Views អង្គការ World Central Kitchen (WCK) បានចេញការព្រមានថា សង្គ្រាមនៅអ៊ីរ៉ង់ អាចបង្កឲ្យមានគ្រោះអត់ឃ្លាន ជាសកល ធ្វើឲ្យមនុស្សរាប់លាននាក់ត្រូវរងទុក្ខវេទនា ជាពិសេសក្នុងប្រទេសក្រីក្រ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានរុស្ស៊ី RT។ លោក Jose Andres ដែលព្រមានកាលពីថ្ងៃទី១៦ខែមេសានេះថា សង្រ្គាមធ្វើឲ្យការដឹកជញ្ជូនតាមច្រកសមុទ្រ Hormuz ត្រូវជាប់គាំង ខណៈច្រកនេះ គឺជាផ្លូវដ៏សំខាន់ដែលផ្ទុកប្រហែល ១ ភាគ ៣ នៃពាណិជ្ជកម្មជីកសិកម្មពិភពលោក ក្នុងនោះជីប្រភេទអាសូត និងអ៊ុយរ៉េ រងផលប៉ះពាល់ខ្លាំងជាងគេ។ លោកថា «វាមិនមែនមានតែប្រេងទេ ដែលដឹកជញ្ជូនចេញតាមច្រក Hormuz។ ខ្ញុំមើលឃើញទុកជាមុននូវការកើនឡើងយ៉ាងខ្លាំងនៃគ្រោះអត់ឃ្លាននៅទូទាំងពិភពលោក...
280 Viewsសង្គ្រាមនៅមជ្ឈិមបូព៌ា ដែលចាប់ផ្ដើមដោយសហរដ្ឋអាម៉េរិកនិងអ៊ីស្រាអែល វាយប្រហារទៅលើប្រទេសអ៊ីរ៉ង់ បច្ចុប្បន្នបានឈានចូលដល់រយៈពេលជាង១ខែហើយ និងបានធ្វើឱ្យមានបញ្ហារួមរឹតកាន់តែខ្លាំង ទាំងសាកលលោក និងសហរដ្ឋអាម៉េរិក ក៏ដូចជាសន្តិសុខនៅមជ្ឈិមបូព៌ា ដែលបញ្ហានេះនឹងកាន់តែរួមរឹតកាន់តែខ្លាំងបន្ថែមទៀត ប្រសិនបើគ្មានដំណោះស្រាយណាមួយជាក់លាក់។ យើងឃើញថាថា លោក ដូណាល់ត្រាំ បានដាក់ចេញនូវការបញ្ចប់សង្គ្រាមនៅមជ្ឈិមបូព៌ាក្នុងភាពអន្ទះសារនិងតក់ក្រហល់ ដែលស្ដែងឱ្យឃើញនូវទិដ្ឋភាព៥ចំណុចសំខាន់ៗ។ ចំណុចទីមួយគឺ សម្ព័ន្ធមិត្តណាតូហាក់មិនមានជំហររួមលើករណីនេះ ដោយអាម៉េរិកមិនទទួលបានរួមពីសំណាក់សមាជិកសម្ព័ន្ធភាពយោធាអន្តរទ្វីបនេះទេ ខណៈដែលលោក ដូណាល់ត្រាំ ក៏ធ្លាប់បានបង្ហាញអំពីជំហរនៅក្នុងការធ្វើសង្គ្រាមដែលហាក់ស្របតាមអ្វីដែលលោក នេតាន់យ៉ាហ៊ូ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលទៅវិញ។ ហេតុនេះហើយ សង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់បានធ្វើឱ្យមានការបែកខ្ញែកជំហររួមរបស់ណាតូ...
290 Views ប្រធានាធិបតីបារាំងលោក អេម៉ានុអែល ម៉ាក្រុង (Emmanuel Macron) បានសរសេរលើបណ្ដាញសង្គម X របស់លោកថ្លែងអំណរគុណនាយករដ្ឋមន្ត្រីកម្ពុជាជាភាសាខ្មែរ និងបានបញ្ជាក់ពីចំណងទំនាក់ទំនងដែលកាន់តែរឹងមាំរវាងបារាំង និងកម្ពុជា។ តាមសំណេររបស់លោកជាភាសាខ្មែរបានឱ្យដឹងថា «សូមអរគុណលោកនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត សម្រាប់ការចូលរួមក្នុងកិច្ចប្រជុំកំពូល One Health កាលពីម្សិលមិញនៅទីក្រុងល្យុង និងសម្រាប់ការពិភាក្សារបស់យើងនៅថ្ងៃនេះនៅទីក្រុងប៉ារីស។ រវាងកម្ពុជា និងបារាំង ប្រវត្តិសាស្ត្ររបស់យើងមានជម្រៅយ៉ាងខ្លាំង ហើយកាន់តែរឹងមាំឡើងនៅក្នុងវិស័យថាមពល សុខាភិបាល និងបេតិកភណ្ឌ»។ ប្រធានាធិបតីបារាំង បានបញ្ជាក់ថាលោកនឹងធ្វើដំណើរមកកម្ពុជាក្នុងខែវិច្ឆិកា...
264 Views ទោះអាម៉េរិកនិងអ៊ីរ៉ង់ ព្រមព្រៀងគ្នាឈប់បាញ់មែន ប៉ុន្តែអ៊ីស្រាអែលបើងាកទៅវាយប្រហារប្រទេសលីបង់។ ត្រឹមមួយថ្ងៃប៉ុណ្ណោះ លោក នេតានយ៉ាហ៊ូ បានទម្លាក់គ្រាប់បែកសម្លាប់ជនជាតិលីបង់ ២៥៤នាក់ និង ១ ១៦៥នាក់ រងរបួសមិនញញើតដៃឡើយ។ យោងតាមសារអង្គភាព Al Jazeera បានចុះផ្សាយកាលពីថ្ងៃទី៨ខែមេសានេះថា កងទ័ពអ៊ីស្រាអែល បានបើកការវាយប្រហារទ្រង់ទ្រាយធំបណ្តាក់គ្នាជាង១០០លើក នៅទូទាំងប្រទេសលីបង់ ជាពិសេសទម្លាក់គ្រាប់បែកលើតំបន់ពាណិជ្ជកម្ម និងកន្លែងមានប្រជាជនរស់នៅកកកុញកណ្តាលទីក្រុង បេរូត។ កាវាយប្រហារនេះ រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល Israel Katz និយាយថា គឺគ្រាន់តែកំណត់គោលដៅលើក្រុម ហេសបូឡា តែប៉ុណ្ណោះ ប៉ុន្តែមិនលើកឡើងពីការបាត់បង់ជីវិតជនស៊ីវិលរាប់រយនាក់ ដែលមិនពាក់ព័ន្ធសង្គ្រាមឡើយ។ លោកបានបញ្ជាក់ថា «កងទ័ពអ៊ីស្រាអែល បានបើកការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលមួយលើភេរវករហេសបូឡារាប់រយនាក់ នៅតាមមជ្ឈមណ្ឌលបញ្ជាការនានាទូទាំងប្រទេសលីបង់។ នេះគឺជាការវាយប្រហារប្រមូលផ្តុំដ៏ធំបំផុត...
263 Viewsលោកបណ្ឌិត យង់ ពៅ ក្នុងឱកាសដឹកនាំជំនួបគ្រូបង្រៀនថ្នាក់បរិញ្ញាបត្រនៃរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍គូសបញ្ជាក់អំពីភាពចំបាច់នៃការឈរលើទស្សនៈវិជ្ជមានដើម្បីកសាងមូលធនមនុស្សនៅកម្ពុជា ដោយផ្អែកលើ៥ចំណុចសំខាន់ៗ។ បណ្ឌិតរូបនេះបន្តថា ការកសាងប្រទេសជាតិយើងឱ្យបានរឹងមាំគឺជាចំណែកនៃការទទួលខុសត្រូវរបស់យើងទាំងអស់គ្នា ដូច្នេះក្នុងនាមជាគ្រូត្រូវចូលរួមចំណែកបណ្ដុះបណ្ដាលយុវជនកម្ពុជា ឱ្យក្លាយជាមូលធនមនុស្សដែលមានសមត្ថភាពពិតប្រាកដ។ លោកបណ្ឌិតបញ្ជាក់ថា ដើម្បីឱ្យយុវជនកម្ពុជា ក្លាយជាមូលធនមនុស្សពិតប្រាកដ យើងត្រូវបណ្ដុះបណ្ដាលពួកគេឱ្យក្លាយជា៖ ១. ពលរដ្ឋសកល, យល់ដឹងទូលំទូលាយចំណេះដឹងនិងនិន្នាការសកល២. ពលរដ្ឋបៃតង, រៀនរស់នៅក្នុងបរិស្ថានប្រែប្រួល ៣. ពលរដ្ឋរឹងមាំ, រឹងមាំទើបគេមិនប្រមាថ ៤. ពលរដ្ឋវិទ្យាសាស្ត្រ នវានុវត្តន៍,...
255 Views (វៀតណាម)៖ ប្រទេសវៀតណាមបានឈានចូលដល់ថ្ងៃទីពីរនៃរលកកម្តៅដ៏ខ្លាំងក្លាកាលពីថ្ងៃម្សិលមិញ ដោយសីតុណ្ហភាពនៅតាមបណ្តាខេត្តភាគខាងជើង និងភាគកណ្តាលបានកើនឡើងចន្លោះពី ១ ទៅ ២ អង្សាសេបន្ថែមទៀត បើធៀបនឹងថ្ងៃទី៦ ដែលធ្វើឱ្យតំបន់ជាច្រើនមានកម្តៅហក់ឡើងលើសពី ៤០ អង្សាសេ។ យោងតាមសេចក្ដីរាយការណ៍របស់កាសែត VN Express ខេត្ត Nghe An បានក្លាយជាចំណុចកណ្តាលនៃកម្តៅខ្លាំងបំផុតដោយកន្លែងខ្លះឡើងដល់ ៤២ អង្សាសេ ខណៈដែលទីក្រុងហាណូយមានសីតុណ្ហភាពខ្ពស់បំផុតប្រចាំឆ្នាំចន្លោះពី ៣៣ ទៅ...