Connect with us

អន្តរជាតិ

វិបត្តិនយោបាយ! សមាជិកព្រឹទ្ធសភាហ្វីលីពីនតែងតាំងអនុប្រធានាធិបតីថ្មី ជំនួសលោកស្រី Sara Duterte

Published

on

29 Views

ក្រុមអ្នកតាក់តែងច្បាប់ហ្វីលីពីនមួយក្រុមកាលពីថ្ងៃទី៣មិថុនាម្សិលម៉ិញនេះ បានដណ្តើមយកការគ្រប់គ្រងព្រឹទ្ធស​ភាដែលមានការបែកបាក់យ៉ាងជូរចត់ ដោយជ្រើសរើសអនុប្រធានាធិបតីស្តីទីម្នាក់ក្នុងចំណោមអ្នកធ្វើពហិការគាំទ្រអនុប្រធានាធិបតី អ្នកស្រី Sara Duterte មុនពេលការកាត់ក្តីចោទប្រកាន់នាង។

អ្នកតាក់តែងច្បាប់ដែលគាំទ្រអ្នកស្រី Sara Duterte បានចាប់ផ្តើមធ្វើពហិការព្រឹទ្ធសភាក្នុងការជ្រើសរើសអនុប្រធានាធិបតីស្តីទីនៅសប្តាហ៍នេះ បន្ទាប់ពីបាត់បង់ការគ្រប់គ្រងភាគច្រើន ដោយសមាជិកសភាម្នាក់ត្រូវបានចាប់ខ្លួនពីបទពុករលួយទ្រង់ទ្រាយធំ និងម្នាក់ទៀតកំពុងលាក់ខ្លួនដើម្បីជៀសវាងការចាប់ខ្លួនដោយតុលាការព្រហ្មទណ្ឌអន្តរជាតិ។

ការផ្លាស់ប្តូរភាពជាអ្នកដឹកនាំត្រូវបានធ្វើឡើងបន្ទាប់ពីសមាជិកព្រឹទ្ធសភាលោក Francis Escudero មកពីប្លុកដែលគាំទ្រអ្នកស្រី Sara Duterte បានចូលរួមសម័យប្រជុំ ដែលអនុញ្ញាតឱ្យអ្នកតាក់តែងច្បាប់បង្ខំចិត្តជ្រើស​រើសលោក Sherwin Gatchalian ធ្វើជាអនុប្រធានាធិបតីបណ្តោះអាសន្ន។

ទន្ទឹមគ្នានេះ លោក Gatchalian បាននិយាយថា «ព្រឹទ្ធសភាត្រូវបានផ្អាក ហើយមិនអាចបន្តសម័យប្រជុំឡើងវិញក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ ដែលធ្វើឱ្យយើងស្ថិតនៅលើបន្ទាត់នៃការរំលោភរដ្ឋធម្មនុញ្ញ ប្រសិនបើយើងមិនបានកោះប្រជុំនៅថ្ងៃនេះ»។

លោកបន្តថា ភាគច្រើននៃសមាជិកព្រឹទ្ធសភាទាំង ២២រូប ដែលព្រឹទ្ធសភាអាចទទួលបានយុត្តាធិការ ដោយមិនរាប់បញ្ចូលអ្នកតាក់តែងច្បាប់ដែលត្រូវបានចាប់ខ្លួន និងម្នាក់ទៀតកំពុងលាក់ខ្លួន។

ដោយឡែក លោកសមាជិកព្រឹទ្ធសភា Alan Peter Cayetano ដែលជាមេដឹកនាំនៃប្លុកគាំទ្រអ្នកស្រី Sara Duterte បានជំទាស់នឹងរដ្ឋធម្មនុញ្ញនៃការបោះឆ្នោត ដោយអះអាងថាសភាដែលមានសមាជិក ២៤ រូបទាំងមូលគួរតែត្រូវបានរាប់បញ្ចូល។

ការកាត់ក្តីចោទប្រកាន់អនុប្រធានាធិបតីនៅព្រឹទ្ធ​សភាត្រូវបានគេរំពឹងថានឹងចាប់ផ្តើមនៅថ្ងៃទី ៦ ខែកក្កដា។ អ្នកស្រី Sara Duterte ត្រូវការសំឡេងគាំទ្រតែប្រាំបួនប៉ុណ្ណោះពីសមាជិកព្រឹទ្ធសភា-ចៅក្រម ដើម្បីឲ្យនាងត្រូវបានលើកលែងទោសបាន៕

ដោយ៖ ចិន្តា ទីទិ

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

10 + 15 =

Uncategorized

ហេតុអ្វីលោក ត្រាំ បរាជ័យក្នុងការបញ្ឈប់សង្គ្រាមនៅមជ្ឈិមបូព៌ា?

Published

on

9 Views

(មជ្ឈិមបូព៌ា)៖ ប្រជាជននៅតំបន់ហ្គាហ្សា ភាគខាងត្បូងលីបង់ ភាគខាងជើងអ៊ីស្រាអែល និងគុយវ៉ែត សុទ្ធតែរិះគន់លោក ត្រាំ ទោះបីជាមានបទឈប់បាញ់ដែលរៀបចំដោយអាម៉េរិកក៏ដោយ ប៉ុន្តែការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅតែវាយប្រហារតំបន់ហ្គាហ្សា និងលីបង់ ដោយកងកម្លាំងអ៊ីស្រាអែលនៅតែដាក់ពង្រាយយ៉ាងសកម្មនៅកន្លែងទាំងពីរ។ គ្រាប់រ៉ុក្កែត Hezbollah បានវាយប្រហារភាគខាងជើងអ៊ីស្រាអែល ហើយការវាយប្រហាររបស់អ៊ីរ៉ង់បានកំណត់គោលដៅអាកាសយានដ្ឋានអន្តរជាតិគុយវ៉ែត។

អំពើហិង្សាដែលបន្តបានជំរុញឱ្យប្រធានាធិបតីអាម៉េរិក Donald Trump លើកឡើងថា បទឈប់បាញ់នៅមជ្ឈិមបូព៌ាពាក់ព័ន្ធនឹង «ការបាញ់ប្រហារក្នុងលក្ខណៈមធ្យម» ជាជាងការបញ្ឈប់ការប្រយុទ្ធគ្នាទាំងស្រុង។

បទឈប់បាញ់ចំនួនបីដែលរដ្ឋបាលរបស់លោក​ ត្រាំ បានចរចាគឺមានន័យថាបញ្ឈប់សង្គ្រាម។ ប៉ុន្តែខណៈពេលដែលការប្រយុទ្ធគ្នាធំៗបានថយចុះយ៉ាងខ្លាំង គ្រាប់រំសេវនៅតែធ្លាក់ចុះ ហើយមនុស្សនៅតែស្លាប់។ ខាងក្រោមនេះជារបៀបដែលបទឈប់បាញ់ និងការប្រយុទ្ធគ្នាដែលកំពុងបន្ត៖

តើមានអ្វីកើតឡើងជាមួយបទឈប់បាញ់នៅហ្គាហ្សា?

សហរដ្ឋអាម៉េរិកបានសម្របសម្រួលបទឈប់បាញ់រវាងអ៊ីស្រាអែល និងហាម៉ាសនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ដោយបញ្ចប់សង្គ្រាមធំៗ។

កិច្ចព្រមព្រៀងបទឈប់បាញ់ពាក់ព័ន្ធនឹងការបញ្ឈប់ការប្រយុទ្ធទាំងអស់ ហាម៉ាសដោះលែងចំណាប់ខ្មាំងដែលនៅសេសសល់ទាំងអស់នៅហ្គាហ្សា អ៊ីស្រាអែលដោះលែងអ្នកទោសប៉ាឡេស្ទីន ការដកទ័ពរបស់អ៊ីស្រាអែលជាដំណាក់កាល បង្កើនជំនួយ និងការបើកច្រកឆ្លងកាត់ចូលទៅក្នុងប្រទេសអេហ្ស៊ីប។

ផែនការរបស់លោក ត្រាំ ដើម្បីបង្កើតបទឈប់បាញ់គឺពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងស្តីពីការដកហូតអាវុធពីហាម៉ាស បង្កើតរដ្ឋាភិបាលហ្គាហ្សាថ្មីដោយអាម៉េរិក ការកសាងឡើងវិញនូវហ្គាហ្សា និងការដកទ័ពរបស់អ៊ីស្រាអែលទាំងស្រុង។

ទោះជាយ៉ាងណាក៏ដោយ ខណៈពេលដែលចំណាប់ខ្មាំងទាំងអស់ត្រូវបានដោះលែង ភាគីទាំងពីរបានជជែកវែកញែកគ្នាថាតើអ៊ីស្រាអែលបានអនុញ្ញាតឱ្យមានជំនួយប៉ុន្មាន។ ក្រុមហាម៉ាសមិនបានយល់ព្រមដកហូតអាវុធទេ។ មិនមានការកសាងឡើងវិញណាមួយបានចាប់ផ្តើមទេ ហើយអ៊ីស្រាអែលនិយាយថា ខ្លួនចង់ពង្រីកទឹកដីដែលខ្លួនគ្រប់គ្រងនៅក្នុងតំបន់ហ្គាហ្សា។

ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សានៅតែបន្ត ដោយបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ៩០០ នាក់ចាប់តាំងពីបទឈប់បាញ់ រួមទាំងប្រាំបួននាក់នៅថ្ងៃម្សិលម៉ិញនេះ។

ហេតុអ្វីបានជានៅតែមានសង្គ្រាមនៅលីបង់?

បន្ទាប់ពីការប្រយុទ្ធគ្នានៅឆ្នាំ២០២៤ បទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់របស់លីបង់ត្រូវបានអនុវត្តដោយផ្នែកប៉ុណ្ណោះ ដោយភាគីទាំងពីរចោទប្រកាន់គ្នាទៅវិញទៅមកពីបទរំលោភបំពាន។

សង្គ្រាមបើកចំហបានចាប់ផ្តើមម្តងទៀតនៅក្នុងខែមីនា បន្ទាប់ពីសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់បានផ្ទុះឡើង ដោយហេសបូឡាបានបាញ់ទៅលើអ៊ីស្រាអែល និងកងកម្លាំងអ៊ីស្រាអែលដណ្តើមយកភាគខាងត្បូងនៃប្រទេសលីបង់ និងវាយប្រហារតំបន់ផ្សេងទៀតដោយការវាយប្រហារតាមអាកាស។

លោក ត្រាំ បានប្រកាសពីបទឈប់បាញ់រយៈពេល ១០ថ្ងៃនៅក្នុងប្រទេសលីបង់នៅថ្ងៃទី១៦ ខែមេសា បន្ទាប់ពីមានទំនាក់ទំនងដ៏កម្ររវាងតំណាងរដ្ឋាភិបាលអ៊ីស្រាអែល និងលីបង់ ប៉ុន្តែការប្រយុទ្ធគ្នាយ៉ាងខ្លាំងនៅតែបន្តនៅភាគខាងត្បូង។

បន្ទាប់ពីថ្ងៃទី១៦ ខែមេសា ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្សរាប់រយនាក់ ដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ជាង ៣,៥០០ នាក់ចាប់តាំងពីថ្ងៃទី២ ខែមីនា នេះបើយោងតាមអាជ្ញាធរលីបង់ ដែលទិន្នន័យរបស់ពួកគេមិនបានបែងចែករវាងជនស៊ីវិល និងអ្នកប្រយុទ្ធឡើយ។ ដោយឡែក អ៊ីស្រាអែលនិយាយថា ទាហានរបស់ខ្លួនចំនួន ២៦នាក់ និងជនស៊ីវិលចំនួនបួននាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់ក្រុមហេសបូឡាចាប់តាំងពីខែមីនា។

តើសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់នឹងពង្រឹងបទឈប់បាញ់របស់ពួកគេដែរឬទេ?

សហរដ្ឋអាម៉េរិក និងអ៊ីស្រាអែលបានវាយប្រហារអ៊ីរ៉ង់នៅថ្ងៃទី២៨ ខែកុម្ភៈ ដោយព្យាយាមបំផ្លាញកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់អ៊ឺរ៉ង់។ អាម៉េរិក និងអ៊ីស្រាអែលបានសម្តែងក្តីសង្ឃឹមថាប្រព័ន្ធគ្រប់គ្រងសាសនានឹងត្រូវផ្តួលរំលំ។

នោះបានកើតឡើងបន្ទាប់ពីសង្គ្រាមរយៈពេល ១២ថ្ងៃកាលពីឆ្នាំមុន ដែលអ៊ីស្រាអែល និងសហរដ្ឋអាម៉េរិក បានវាយប្រហាររោងចក្រនុយក្លេអ៊ែរ និងមេដឹកនាំយោធាជាច្រើនរបស់អ៊ីរ៉ង់។

សហរដ្ឋអាម៉េរិកបានប្រកាសបទឈប់បាញ់ជាមួយអ៊ីរ៉ង់នៅដើមខែមេសា ជាមួយនឹងការចរចាដើម្បីបន្តលើការបញ្ចប់អរិភាពយូរអង្វែង ការបើកឡើងវិញនូវច្រកសមុទ្រ Hormuz ការបញ្ចប់ការបិទផ្លូវរបស់សហរដ្ឋអាម៉េរិកលើកំពង់ផែអ៊ីរ៉ង់ និងផ្លូវឆ្ពោះទៅរកការចរចាលើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។

ទោះជាយ៉ាងណាក៏ដោយ ទោះបីជាមានការចរចាដោយប្រយោលម្តងហើយម្តងទៀតដោយសម្របសម្រួលដោយប៉ាគីស្ថាន និងកាតាក៏ដោយ ក៏មិនទាន់មានកិច្ចព្រមព្រៀងពេញលេញនៅឡើយទេ។

ទន្ទឹមនឹងនេះ ភាគីទាំងពីរបានបាញ់តបតគ្នាម្តងហើយម្តងទៀត ដោយអ៊ីរ៉ង់ក៏បានកំណត់គោលដៅទៅលើរដ្ឋឈូងសមុទ្រផងដែរ រួមទាំងប្រទេសគុយវ៉ែតនៅសប្តាហ៍នេះ។

ហេតុអ្វីបានជាបទឈប់បាញ់មិនមានប្រសិទ្ធភាព?

កិច្ចព្រមព្រៀងទាំងបីបានបរាជ័យក្នុងដំណាក់កាលដំបូងរបស់ពួកគេ ដោយការរៀបចំបណ្តោះអាសន្នបរាជ័យក្នុងការឈានទៅរកបទឈប់បាញ់យូរអង្វែងជាងនេះ។

ក្នុងករណីនីមួយៗ ភាគីប្រយុទ្ធមិនព្រមទទួលយកសម្បទានដ៏ឈឺចាប់ដែលត្រូវការដើម្បីឈានទៅមុខនៃដំណាក់បទឈប់បាញ់ពេញលេញ។ ពេលខ្លះ ពួកគេបានងាកទៅរកសកម្មភាពយោធាដើម្បីព្យាយាមជំរុញគោលដៅដែលពួកគេត្រូវដាក់មួយឡែកនៅពេលដែលបទឈប់បាញ់ត្រូវបានព្រមព្រៀងគ្នា ឬដើម្បីសាកល្បងព្រំដែននៃកិច្ចព្រមព្រៀង៕

ដោយ៖ ចិន្តា ទីទិ

Continue Reading

អន្តរជាតិ

អាម៉េរិក ដាក់ទណ្ឌកម្មលើប្រធានាធិបតីគុយបា និងបក្សពួកមួយចំនួនធំ

Published

on

24 Views

(ក្រុងវ៉ាស៊ីនតោន)៖ សហរដ្ឋអាម៉េរិក បានដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រធានាធិបតីគុយបា លោក Miguel Diaz-Canel មន្ត្រីបក្សពួក និងអង្គភាពពាក់ព័ន្ធមួយចំនួនទៀត នេះបើយោងតាមគេហទំព័ររបស់ក្រសួងរតនាគារសហរដ្ឋអាម៉េរិក នៅថ្ងៃទី៥ ខែមិថុនានេះ។

ទណ្ឌកម្មទាំងនេះក៏បានកំណត់គោលដៅលើមនុស្សបួននាក់ផ្សេងទៀត និងអង្គភាពចំនួនប្រាំផងដែរ រួមទាំងភរិយារបស់លោក Diaz-Canel គឺលោកស្រី Lis Cuesta Peraza សមាជិកគ្រួសារពីរនាក់ និងក្រសួងកងកម្លាំងប្រដាប់អាវុធបដិវត្តន៍។

លោក Diaz-Canel អាយុ ៦៦ឆ្នាំ បានធ្វើជាប្រធានាធិបតីនៃប្រទេសគុយបាចាប់តាំងពីឡើងកាន់តំណែងជំនួសលោក Raul Castro ដែលជាប្អូនប្រុសរបស់អតីតមេដឹកនាំគុយបាលោក Fidel Castro ក្នុងឆ្នាំ ២០១៨។

ទណ្ឌកម្មទាំងនេះត្រូវបានប្រកាសនៅពេលដែលប្រធានាធិបតី ដូណាល់ ត្រាំ ឱ្យប្រទេសគុយបា «ក្លាយជាប្រទេសដែលគ្រប់គ្រងបានល្អ»។

ជាមួយគ្នានេះ រដ្ឋមន្ត្រីការបរទេសគុយបា លោក ប្រ៊ុយណូ រ៉ូឌ្រីហ្គេស បានហៅទណ្ឌកម្មទាំងនេះថា «គួរឱ្យស្អប់ខ្ពើម» ដោយលើកឡើងថាជាការជ្រៀតជ្រែករបស់សហរដ្ឋអាម៉េរិកលើអធិបតេយ្យភាពរបស់ប្រទេសជិតខាង។

លោកបន្តថា រាល់សកម្មភាពរបស់អាម៉េរិកដែលមានគោលបំណងបង្កើតសេណារីយ៉ូនៃជម្លោះរវាងប្រទេសទាំងពីរនឹងត្រូវបរាជ័យ។

កាលពីខែមុន រដ្ឋាភិបាលសហរដ្ឋអាម៉េរិកបានដាក់ទណ្ឌកម្មលើមន្ត្រីគុយបាចំនួន ១១ រូប រួមទាំងរដ្ឋមន្ត្រីក្រសួងទំនាក់ទំនង មេដឹកនាំយោធាមួយចំនួន និងទីភ្នាក់ងារស៊ើបការណ៍សម្ងាត់សំខាន់របស់ខ្លួនផងដែរ។

យ៉ាងណាក៏ដោយ សហរដ្ឋអាម៉េរិកក៏បានចោទប្រកាន់លោក Raul Castro ពីបទឃាតកម្ម ដែលជាប់ពាក់ព័ន្ធនៅក្នុងឧប្បត្តិហេតុមួយក្នុងឆ្នាំ១៩៩៦ ដែលយន្តហោះគុយបាបានបាញ់ទម្លាក់យន្តហោះដែលដំណើរការដោយក្រុមជននិរទេសខ្លួនគុយបា៕

ដោយ៖ ចិន្តា ទីទិ

Continue Reading

អន្តរជាតិ

ឡាវចេញច្បាប់រឹតបន្តឹងលើព្រះសង្ឃ ក្នុងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម

Published

on

32 Views

ប្រទេសឡាវបានដាក់ចេញនូវច្បាប់ទូទាំងប្រទេសរឹតបន្តឹងលើព្រះសង្ឃ និងអ្នកប្រតិបត្តិសាសនាដទៃទៀត ក្នុងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលឆ្លុះបញ្ចាំងពីការព្រួយបារម្ភកាន់តែខ្លាំងឡើងពីផលប៉ះពាល់នៃវេទិកាឌីជីថលលើវិន័យព្រះសង្ឃ និងរូបភាពសាធារណៈនៃព្រះពុទ្ធសាសនា។

គោលការណ៍ណែនាំថ្មី ដែលចេញផ្សាយនៅថ្ងៃទី២ ខែមិថុនា ដោយអង្គការសមាគមពុទ្ធសាសនាឡាវ អនុវត្តមិនត្រឹមតែចំពោះព្រះសង្ឃដែលបានបួសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចំពោះអ្នកបួសថ្មី អ្នកកាន់សាសនាប្រុស-ស្រីស្លៀកពាក់សនៅទូទាំងប្រទេសផងដែរ។

សេចក្តីណែនាំនេះមិនរាប់បញ្ចូលការហាមឃាត់ការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមទេ ផ្ទុយទៅវិញដាក់ចេញនូវការរឹតបន្តឹងជាបន្តបន្ទាប់ ដែលមានគោលបំណងធានាថាសកម្មភាពអនឡាញនៅតែស្របនឹងការបង្រៀន និងស្តង់ដារវិន័យរបស់ព្រះពុទ្ធសាសនា។

ក្រោមបទប្បញ្ញត្តិ អ្នកប្រតិបត្តិសាសនាត្រូវបានគេរំពឹងថានឹងជៀសវាងខ្លឹមសារដែលអាចបំផ្លាញកេរ្តិ៍ឈ្មោះរបស់សហគមន៍ពុទ្ធសាសនា ចៀសវាងអាកប្បកិរិយាមិនសមរម្យ ឬធ្វើឱ្យខូចតម្លៃព្រះសង្ឃ។

ព្រះពុទ្ធសាសនានៅតែជាជំនឿលេចធ្លោនៅក្នុងប្រទេសឡាវ និងដើរតួនាទីយ៉ាងសំខាន់នៅក្នុងអត្តសញ្ញាណវប្បធម៌ និងសង្គមរបស់ប្រទេស។

នៅប្រទេសឡាវ ជាកន្លែងដែលសកម្មភាពសាសនាដំណើរការក្នុងក្របខ័ណ្ឌដែលមានការគ្រប់គ្រងយ៉ាងតឹងរ៉ឹង ហើយច្បាប់ថ្មីរំពឹងទុកថា អ្នកអនុវត្តគោរពទាំងគោលការណ៍សាសនា និងការទទួលខុសត្រូវសង្គមនៅក្នុងវិស័យឌីជីថល៕

ដោយ៖ ចិន្តា ទីទិ

Continue Reading
Advertisement
Advertisement

ពេញនិយម