196 Views (មជ្ឈិមបូព៌ា)៖ បើទោះបីជាថ្នាក់ដឹកនាំក្រុមហេសបូឡា បានច្រានចោលការចរចាដោយផ្ទាល់ជាមួយអ៊ីស្រាអែលក៏ពិតមែន ប៉ុន្តែមេចលនាសកម្មប្រយុទ្ធដែលមានមូលដ្ឋាននៅប្រទេសលីបង់ ក៏បានដាក់ចេញនូវលក្ខខណ្ឌចំនួន ៥ចំណុចផងដែរ ទៅភាគីអ៊ីស្រាអែល បើពួកគេចង់បញ្ចប់សង្គ្រាមពិតមែននោះ។ លក្ខខណ្ឌទាំង៥ចំណុច ដែលដាក់ចេញដោយមេដឹកនាំក្រុមហេសបូឡា លោក Naim Qassem នៅថ្ងៃទី២៨មេសានេះមានដូចជា៖ ជុំវិញរឿងនេះ បើតាមអ្នកជំនាញអន្តរជាតិ យល់ឃើញថា អ៊ីស្រាអែល អាចនឹងចរចាបានតែលើចំណុចទី៥ប៉ុណ្ណោះ ប៉ុន្តែលុះត្រាតែតំបន់នោះ ត្រូវបានបោសសម្អាតអាវុធរបស់ហេសបូឡាចេញឱ្យអស់ដែរ ខណៈលក្ខខណ្ឌដទៃទៀតត្រូវបានអ៊ីស្រាអែលចាត់ទុកថាស្មើនឹង«ការចុះចាញ់»។ យោងតាមការវិភាគជាច្រើន បានលើកឡើងនូវចំណុចទី៥ថា ហេសបូឡាចង់រុញបន្ទុកនៃការបំផ្លិចបំផ្លាញ ទៅឲ្យអ៊ីស្រាអែលជាអ្នកទទួលខុសត្រូវ ដើម្បីកាត់បន្ថយសម្ពាធពីផ្ទៃក្នុងប្រទេសលីបង់ ដែលកំពុងខឹងសម្បានឹងសង្គ្រាម៕
189 Views ជនសង្ស័យដែលត្រូវបានចាប់ខ្លួននៅក្នុងការបាញ់ប្រហារនៅពិធីជប់លៀងអ្នកសារព័ត៌មានសេតវិមានកាលពីថ្ងៃទី២៦ម្សិលម៉ិញនេះ ត្រូវបានកំណត់អត្តសញ្ញាណដោយមន្ត្រីអនុវត្តច្បាប់ម្នាក់ឈ្មោះថា Cole Tomas Allen មកពីតំបន់ Los Angeles ដែលជានិស្សិតបញ្ចប់ការសិក្សាពីសាលា Caltech ដែលធ្វើការជាគ្រូបង្រៀនក្រៅម៉ោង និងជាអ្នកអភិវឌ្ឍន៍ហ្គេម។ ដូចនេះ តើលោក Cole Tomas Allen មានប្រវត្តិរូបបែបណា ដែលជាជនសង្ស័យក្នុងការបាញ់ប្រហារនៅពិធីជប់លៀងអ្នកយកព័ត៌មានសេតវិមាន? បើយោងតាមទីភ្នាក់ងាររ៉យទ័រចេញផ្សាយនៅថ្ងៃទី២៦ ខែមេសានេះថាជនសង្ស័យនោះមានអាយុប្រហែល ៣១ឆ្នាំ ជាអ្នករស់នៅក្នុងតំបន់ Torrance...
201 Views (ក្រុងបាងកក)៖ ស្ថានទូតចិនប្រចាំទីក្រុងបាងកក កាលពីថ្ងៃទី២៤ ខែមេសា បានចេញសេចក្ដីណែនាំដាស់តឿនជាថ្មីដល់ប្រជាពលរដ្ឋរបស់ខ្លួន អំពីហានិភ័យនៃល្បិចបោកបញ្ឆោតតាមរយៈការសន្យាផ្ដល់ «ការងារដែលមានប្រាក់ខែខ្ពស់»។ ការចេញមុខព្រមាននេះ បានធ្វើឡើងបន្ទាប់ពីតារាសម្ដែងចិនម្នាក់ គឺលោក Wang Xing ត្រូវបានគេលួងលោមឱ្យធ្វើដំណើរទៅកាន់តំបន់ព្រំដែនថៃ-មីយ៉ាន់ម៉ា រួចត្រូវបានក្រុមឧក្រិដ្ឋជនបង្ខាំងទុក និងលក់បន្តក្នុងបណ្ដាញជួញដូរមនុស្ស។ ក្នុងសេចក្ដីណែនាំនោះ ស្ថានទូតចិនបានអំពាវនាវឱ្យពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់បំផុត ចំពោះរាល់ការអូសទាញឱ្យទៅកាន់តំបន់ក្បែរព្រំដែនថៃ-មីយ៉ាន់ម៉ា មិនថាក្រោមរូបភាពផ្ដល់ប្រាក់ខែខ្ពស់ ឬការផ្ដល់អត្ថប្រយោជន៍កម្សាន្តផ្សេងៗនោះឡើយ។ ស្ថានទូតបានបន្ថែមថា ប្រសិនបើធ្លាក់ក្នុងអន្ទាក់នៃក្រុមឆបោកទាំងនោះ ជនរងគ្រោះអាចប្រឈមនឹងការបង្ខាំងទុកដោយខុសច្បាប់ អំពើហិង្សា...
208 Views (ឥណ្ឌូណេស៊ី)៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុឥណ្ឌូណេស៊ី Purbaya Yudhi Sadewa កាលពីថ្ងៃទី២២ ខែមេសា ចង់យកថ្លៃសេវកប៉ាល់ពាណិជ្ជកម្មទាំងឡាយណា ដែលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Malacca ដោយអះអាងថា ជាផ្នែកមួយនៃគោលនយោបាយរបស់ប្រធានាធិបតី Prabowo Subianto ដើម្បីជំរុញឲ្យឥណ្ឌូណេស៊ី ក្លាយជាតួអង្គសំខាន់ ក្នុងសេដ្ឋកិច្ចពិភពលោក មិនមែនគ្រាន់តែជាប្រទេសស្ថិត នៅជាយដែនសេដ្ឋកិច្ចនោះទេ។ លោក Purbaya ក៏ទទួលស្គាល់ដែរថា ផែនការប្រមូលប្រាក់កម្រៃនេះគឺ ទទួលបានការបំផុសគំនិតពីអ៊ីរ៉ង់ ដែលប្រមូលកម្រៃពីកប៉ាល់ឆ្លងកាត់ច្រកសមុទ្រ Hormuz។ លោកយល់ឃើញថា ប្រសិនបើអ៊ីរ៉ង់អាចធ្វើបាន ឥណ្ឌូណេស៊ីក៏គួរតែពិចារណាធ្វើដូចគ្នាដែរ ព្រោះច្រក Malacca ក៏ស្ថិតក្នុងចំណោមផ្លូវនាវាចរណ៍ដ៏មមាញឹកបំផុតមួយ លើលោក ផងដែរ។...
200 Views (ហ្សាកាតា)៖ រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី លោក Purbaya Yudhi Sadewa បានលើកឡើងពីលទ្ធភាពនៃ «ការកំណត់យកកម្រៃ» លើនាវាដែលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រម៉ាឡាកា។ គំនិតនេះមានគោលបំណងពង្រឹងឧត្តមភាពយុទ្ធសាស្ត្ររបស់ឥណ្ឌូណេស៊ីនៅតាមបណ្តោយផ្លូវពាណិជ្ជកម្ម និងថាមពលសកល ដែលលោកបានបញ្ជាក់ថា ទទួលបានការបំផុសគំនិតពីផែនការរបស់អ៊ីរ៉ង់នៅច្រកសមុទ្រ Hormuz និងទទួលបានការគាំទ្រពីប្រធានាធិបតីឥណ្ដូនេស៊ី លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ានតូ ផងដែរ។ ប្រាប់សារព័ត៌មាន CNA នៅថ្ងៃទី២៣មេសានេះថា លោក Purbaya...
189 Views ប្រទេសកម្ពុជា និងវៀតណាម ជាប្រទេស២គត់ក្នុងតំបន់អាស៊ីខាងកើត និងអាស៊ីប៉ាស៊ីហ្វិកដែលមានការកើនឡើងច្រើននៃចំណែកវិស័យកម្មន្តសាលក្នុងសេដ្ឋកិច្ចនៅរយៈពេល២ទស្សវត្សចុងក្រោយ។ ក្នុងរបាយការណ៍របស់ធនាគារពិភពលោកដែលចេញនៅខែមេសា ឆ្នាំ២០២៦នេះ ដែលមានចំណងជើងថា East Asia & Pacific Economic Update Industrial in the Digital Age (បច្ចុប្បន្នភាពសេដ្ឋកិច្ចអាស៊ីខាងកើត និងប៉ាស៊ីហ្វិក គោលនយោបាយឧស្សាហកម្មក្នុងយុគសម័យឌីជីថល) ធនាគារពិភពលោកបានកត់សម្គាល់ថាក្នុងរយៈពេល២០ឆ្នាំចុងក្រោយបណ្ដាប្រទេសភាគច្រើនក្នុងតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក កំពុងជួបប្រទះនូវការថយចុះនៃចំណែកនៃវិស័យឧស្សាហកម្មក្នុងផលិតផលក្នុងស្រុកសរុប...
183 Views យោធាអាម៉េរិកស្ទាក់ចាប់នាវាដឹកប្រេងអ៊ីរ៉ង់ចំនួនបីគ្រឿងនៅក្នុងដែនទឹកអាស៊ី ហើយកំពុងបង្វែរទិសដៅរបស់នាវាទាំងនោះចេញពីទីតាំងរបស់វានៅជិតប្រទេសឥណ្ឌា ម៉ាឡេស៊ី និងស្រីលង្កា។ បើតាមសារព័ត៌មានរ៉យទ័របានរាយការណ៍នៅថ្ងៃទី២៣ ខែមេសានេះថា កម្តៅនៅច្រកសមុទ្រហ័រមូសនៅតែបន្ត ដោយពេលថ្មីៗនេះ ទីក្រុងវ៉ាស៊ីនតោនបានដាក់ការបិទផ្លូវពាណិជ្ជកម្មរបស់អ៊ីរ៉ង់តាមសមុទ្រ ខណៈដែលអ៊ីរ៉ង់បានបាញ់ទៅលើនាវាផ្សេងៗ ដើម្បីរារាំងមិនឱ្យធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រហ័រមូសទៅកាន់ឈូងសមុទ្រមជ្ឈិមបូព៌ា។ ការបិទច្រកសមុទ្រហ័រមូសនេះបានរំខានដល់ការផ្គត់ផ្គង់ប្រេង និងឧស្ម័នមួយភាគប្រាំរបស់ពិភពលោក និងបណ្តាលឱ្យមានវិបត្តិថាមពលសកល។ ដោយឡែក អ៊ីរ៉ង់ក៏បានចាប់នាវាកុងតឺន័រពីរគ្រឿងវិញផងដែរ ដែលកំពុងស្វែងរកការចាកចេញពីឈូងសមុទ្រតាមរយៈច្រកសមុទ្រហ័រមូសកាលពីថ្ងៃពុធ បន្ទាប់ពីពួកគេបានបាញ់ទៅលើនាវាទាំងនោះ ហើយអ៊ីរ៉ង់ ថែមទាំងបានរឹបអូសនាវា១គ្រឿងទៀតជាលើកដំបូងរបស់ខ្លួនចាប់តាំងពីសង្គ្រាមបានចាប់ផ្តើម៕
188 Views ឆ្មាំឆ្នេរសមុទ្រដែលមានមូលដ្ឋាននៅភាគខាងកើតនៃប្រទេសលីប៊ីនៃកងទ័ពជាតិលីប៊ីបានជួយសង្គ្រោះជនអន្តោប្រវេសន៍យ៉ាងហោចណាស់ ៤០៤ នាក់សញ្ជាតិផ្សេងៗគ្នានៅលើទូកចំនួន ១០ គ្រឿងបន្ទាប់ពីពួកគេបាន «ប្រឈមមុខនឹងស្ថានភាពលំបាកនៅលើសមុទ្រ» ដែលស្ថិតនៅក្រុង Tobruk គឺជាទីក្រុងឆ្នេរសមុទ្រមួយនៅភាគខាងកើតប្រទេសលីប៊ីនៅជិតព្រំដែនជាមួយប្រទេសអេហ្ស៊ីប។ នេះបើយោងតាមអង្គភាពរ៉យនៅថ្ងៃទី២៣ ខែមេសានេះ។ ប្រទេសលីប៊ីគឺជាផ្លូវឆ្លងកាត់សម្រាប់ជនអន្តោប្រវេសន៍ ដែលភាគច្រើនមកពីអនុតំបន់សាហារ៉ាអាហ្វ្រិក ដោយប្រថុយជីវិតរបស់ពួកគេដើម្បីភៀសខ្លួនទៅកាន់ទ្វីបអឺរ៉ុបឆ្លងកាត់វាលខ្សាច់ និងសមុទ្រ ដោយសង្ឃឹមថានឹងគេចផុតពីជម្លោះ និងភាពក្រីក្រ។ ទន្ទឹមនឹងនេះ ជនអន្តោប្រវេសន៍ចំនួន ១០ នាក់ត្រូវបានបញ្ជាក់ថាបានស្លាប់បន្ទាប់ពីទូករបស់ពួកគេបានក្រឡាប់នៅ Tobruk ហើយ ៣១...
201 Views ក្រោយយន្តហោះចម្បាំងមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកចូលដីថៃបង្កការភ័យស្លន់ស្លោនិងជម្លៀសពលរដ្ឋចេញពីភូមិជាបន្ទាន់ ពេលនេះនាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល បានចេញមុខសំណូមពរទៅភាគីមីយ៉ាន់ម៉ាថា ការប្រយុទ្ធគ្នានៅទីនោះ មិនគួររីករាលដាលឆ្លងចូលក្នុងទឹកដីថៃទេ។ ថ្លែងក្នុងក្រសួងមហាផ្ទៃ នៅថ្ងៃទី២២ខែមេសានេះ នាយករដ្ឋមន្ត្រីថៃថា លោកទទួលយកការបកស្រាយរបស់មីយ៉ាន់ម៉ាថា ការប្រយុទ្ធគ្នាគឺជារឿងក្នុងប្រទេសនោះ ហើយគ្មានចេតនាបំពានចូលដីថៃទេ។ ទោះបីជាយ៉ាងណាក៏ដោយ អានុទីន បានត្រឹមសំណូមពរទៅកាន់ភាគីមីយ៉ាន់ម៉ាប៉ុណ្ណោះថា លើកក្រោយការប្រយុទ្ធគ្នា មិនត្រូវឲ្យប៉ះពាល់ដល់ទឹកដីរបស់ថៃទេ។ គូសបញ្ជាក់ថាកាលពីដើមសប្តាហ៍មុន យន្តហោះចម្បាំងរបស់កងទ័ពអាកាសមីយ៉ាន់ម៉ា បានបើកការវាយប្រហារយ៉ាងខ្លាំងក្លាទៅលើមន្ទីរពេទ្យមួយកន្លែងរបស់ក្រុមឧទ្ទាមការ៉ែន (KNU)។ ក្នុងប្រតិបត្តិការនោះ យន្តហោះចម្បាំងប្រភេទ Yak-130 និង MiG-29 បានទម្លាក់គ្រាប់បែកចំនួន៩គ្រាប់ តម្រង់ទៅលើតំបន់មន្ទីរពេទ្យ និងសហគមន៍ដែលស្ថិតក្នុងក្រុង Bue So រដ្ឋការ៉ែន ដែលមានចម្ងាយត្រឹមតែ ៥០០ម៉ែត្រប៉ុណ្ណោះពីព្រំដែនប្រទេសថៃ។ ពេលនោះ មានគ្រាប់បែកមួយគ្រាប់បានធ្លាក់ទៅលើទឹកដីថៃ ត្រង់តំបន់មាត់ទន្លេ...
249 Views ប្រទេសយ៉ាងហោចណាស់៧ជាសមាជិកនៃសហភាពអឺរ៉ុប (EU) រួមទាំងបារាំង និងស៊ុយអែតជាដើម បានអំពាវនាវឲ្យមានការដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងរដ្ឋាភិបាលអ៊ីស្រាអែល មុនពេលកិច្ចប្រជុំរបស់រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុបនៅប្រទេសលុចសំបួរ ដែលគ្រោងធ្វើឡើងនាថ្ងៃទី២១ ខែមេសា។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត EUobserver មានមូលដ្ឋាននៅទីក្រុងព្រុចសែល។ កាសែតដដែលនេះបានរាយការណ៍ថា «បារាំង និងស៊ុយអែតបានចូលរួមជាមួយប្រទេសចំនួន ៥ ផ្សេងទៀតរបស់សហភាពអឺរ៉ុប ក្នុងការលើកកម្ពស់សំណើទណ្ឌកម្ម។ ខ្លឹមសារនេះត្រូវបានបញ្ជាក់នៅក្នុងសេចក្តីព្រាងលិខិតមួយដែលរៀបចំដោយរដ្ឋាភិបាលស៊ុយអែតសម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រី»។ ជាក់ស្ដែង វិធានការមួយក្នុងចំណោមវិធានការដែលបានស្នើឡើងគឺត្រូវអនុវត្តការហាមឃាត់ផលិតផលដែលមានប្រភពមកពីមូលដ្ឋានផលិតនៅប្រទេសអ៊ីស្រាអែល។ នេះគឺជាបញ្ហាដែលបានបង្កឲ្យមានការជជែកវែកញែកជាច្រើននៅក្នុងទំនាក់ទំនងរវាងសហភាពអឺរ៉ុប និងអ៊ីស្រាអែល ជាពិសេសទាក់ទងនឹងគោលនយោបាយពាណិជ្ជកម្ម និងច្បាប់អន្តរជាតិ។ សំណើនេះមានគោលបំណងបង្កើនសម្ពាធសេដ្ឋកិច្ចលើអ៊ីស្រាអែល តាមរយៈឧបករណ៍ពាណិជ្ជកម្ម។...