108 Viewsលោក Joel Kaplan ប្រធានផ្នែកកិច្ចការសកលនៃក្រុមហ៊ុន Meta Platforms (META.O) បានសុំទោសរដ្ឋមន្ត្រីក្រសួងបច្ចេកវិទ្យាព័ត៌មានឥណ្ឌា ចំពោះការលុបវីឌីអូក្នុងអាខោនហ្វេសបុករបស់នាយករដ្ឋមន្ត្រី Narendra Modi កាលពីខែកក្កដា។ យោងតាមអង្គភាពរ៉យទ័រផ្សាយនៅថ្ងៃទី៦ ខែសីហានេះថា លោក Kaplan បានសុំទោសរដ្ឋមន្ត្រីក្នុងនាមក្រុមហ៊ុន Meta ចំពោះកំហុសក្នុងការរឹតត្បិតការបង្ហោះរបស់នាយករដ្ឋមន្ត្រីឥណ្ឌាលោក Modi។ កាលពីខែមុន ក្រសួងព័ត៌មាន និងបច្ចេកវិទ្យារបស់ឥណ្ឌាបានកោះហៅនាយកប្រតិបត្តិ Meta ដើម្បីស្រាយបំភ្លឺបន្ទាប់ពី...
103 Views (ប្រទេសថៃ)៖ មេដឹកនាំមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង (Min Aung Hlaing) និងនាយករដ្ឋមន្ត្រីថៃ លោក អនុទីន ចាន់វីរៈគុល (Anutin Charnvirakul) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) និងកិច្ចព្រមព្រៀងសំខាន់ៗជាច្រើនរួមមាន កិច្ចសហប្រតិបត្តិការលើវិស័យពលកម្ម កិច្ចព្រមព្រៀងរើសពលករ លក្ខខណ្ឌប្រតិបត្តិការរួមគ្រប់គ្រងគុណភាពទឹកតាមទន្លេព្រំដែន និងការប្រើប្រាស់បច្ចេកវិទ្យាសង្កេតការណ៍ផែនដីដើម្បីសន្តិភាព រវាងភ្នាក់ងារអភិវឌ្ឍន៍បច្ចេកវិទ្យាអវកាស និងភូមិសាស្ត្រព័ត៌មានវិទ្យាថៃ (GISTDA)...
102 Views(ប្រទេសថៃ)៖ កីឡាករបាល់ទាត់ជនជាតិថៃម្នាក់បានបាត់បង់ជីវិត និង ១២នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីរន្ទះបាញ់អំឡុងពេលការប្រគួតពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ Golok FA Cup នៅកីឡាដ្ឋាន Santiphap រវាងក្រុមកីឡាករថៃ និងម៉ាឡេស៊ី នៅទីលានបាល់ទាត់ក្នុងក្រុងស៊ូង៉ៃកូឡុក (Sungai Golok) ខេត្តណារ៉ាធិវ៉ាត់ ភាគខាងត្បូងប្រទេសថៃ កាលពីល្ងាចថ្ងៃ៤ ខែសីហានេះ។ យោងតាមការចេញផ្សាយរបស់កាសែត CNA កីឡាករដែលបានស្លាប់មានឈ្មោះ Sofwan Awae អាយុ...
111 Viewsស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ក្នុងរយៈពេលប៉ុន្មានខែដើមឆ្នាំ២០២៦ នេះ ត្រូវបានចាត់ទុកថាជាសញ្ញាអាសន្នដ៏គួរឱ្យព្រួយបារម្ភបំផុត ដោយផ្អែកលើស្ថិតិនិងរបាយការណ៍បឋមរបស់ក្រសួងមហាផ្ទៃដែលបានបង្ហាញយ៉ាងច្បាស់ថា ទាំងចំនួនករណីគ្រោះថ្នាក់ ចំនួនអ្នកស្លាប់ និងអ្នករបួស បានកើនឡើងគួរឱ្យកត់សម្គាល់ក្នុងអំឡុងពេលដែលមានការផ្អាក ឬបន្ធូរបន្ថយការរឹតបន្តឹងការអនុវត្តការផាកពិន័យ។ បញ្ហាគ្រោះថ្នាក់នេះ មិនត្រឹមតែបង្កឱ្យមានការបាត់បង់អាយុជីវិត និងទ្រព្យសម្បត្តិពលរដ្ឋយ៉ាងសន្ធឹកសន្ធាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានស្រូបយកកម្លាំងពលកម្មដ៏មានតម្លៃ និងទាញទម្លាក់កំណើនសេដ្ឋកិច្ចគ្រួសារ ក៏ដូចជាសង្គមជាតិទាំងមូលដែរ។ មូលហេតុចម្បងដែលនាំឱ្យកើតមានគ្រោះថ្នាក់ទាំងនេះ គឺដោយសារតែការខ្វះស្មារតីទទួលខុសត្រូវ និងការមិនគោរពច្បាប់ ដែលធ្វើឱ្យអ្នកបើកបរមួយចំនួនធំបាត់បង់វិន័យស្ទើរតែលែងគោរពច្បាប់ចរាចរណ៍ទៅហើយ ព្រមទាំងការបើកបរលើសល្បឿនកំណត់ ការបើកបរពេលស្រវឹង ការមិនពាក់មួកសុវត្ថិភាព ការមិនគោរពគន្លងផ្លូវ ការវ៉ាជែងមិនត្រឹមត្រូវ និងការមិនគោរពភ្លើងព្រមទាំងផ្លាកសញ្ញាចរាចរណ៍...
118 Viewsរដ្ឋចំនួន ២៥ របស់សហរដ្ឋអាម៉េរិក និងរដ្ឋសហព័ន្ធបានដាក់ពាក្យបណ្តឹងមួយកាលពីថ្ងៃទី៤ ខែសីហានេះ នៅតុលាការពាណិជ្ជកម្មអន្តរជាតិសហរដ្ឋអាម៉េរិក ដើម្បីរារាំងការប៉ុនប៉ងរបស់រដ្ឋបាលលោក ត្រាំ ក្នុងការដាក់ពន្ធសកលម្តងទៀតចន្លោះពី ១០% ទៅ ១២.៥%។ បណ្តឹងនេះចោទប្រកាន់ថារដ្ឋបាល ត្រាំ ប្រើប្រាស់លេសលើកម្លាំងពលកម្មបង្ខំសកលផ្នែកច្បាប់ ដើម្បីកំណត់របាំងពាណិជ្ជកម្មឡើងវិញ ដែលពីមុនត្រូវបានតុលាការសហព័ន្ធធ្លាប់បានទាន់ចោល។ ដើមបណ្តឹងបានបញ្ជាក់នៅក្នុងឯកសារតុលាការថាការប៉ុនប៉ងលើកទីបីរបស់រដ្ឋបាលលោកត្រាំក្នុងការដាក់ពន្ធគយទូទាំងពិភពលោក ឥឡូវនេះតាមរយៈមាត្រា ៣០១ នៃច្បាប់ពាណិជ្ជកម្មគឺខុសច្បាប់ដូចគ្នា ហើយពាក្យបណ្តឹងផ្លូវច្បាប់ពិពណ៌នាអំពីសកម្មភាពរបស់រដ្ឋបាលត្រាំថាធ្វើតាមអំពើចិត្ត និងផ្ទុយនឹងច្បាប់ក្នុងការដាក់ពន្ធគយ។ យោងតាមទីភ្នាក់ងារព័ត៌មានអាណាដូលូ (Anadolu...
121 Viewsលោកស្រី គីម យ៉ូជុង ដែលជាប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានព្រមាននៅថ្ងៃពុធ ទី៥សីហានេះថា ទីក្រុងព្យុងយ៉ាងនឹងអនុម័ត «ជម្រើសយោធាបន្ថែម» ដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូររបស់ប្រទេសជប៉ុនទៅជាមហាអំណាចយោធា បន្ទាប់ពីទីក្រុងតូក្យូបានសាកល្បងមីស៊ីលបញ្ជាទិស Tomahawk ដែលផលិតនៅសហរដ្ឋអាម៉េរិក។ នេះបើយោងតាមការផ្សាយរបស់អង្គភាពរ៉យទ័រ។ លោកស្រី គីម យ៉ូជុង បានចោទប្រកាន់ប្រទេសជប៉ុនថា បានផ្លាស់ប្តូរហួសពីឥរិយាបថការពារ និងប្រែក្លាយកងកម្លាំងប្រដាប់អាវុធរបស់ខ្លួនទៅជាកម្លាំងដែលមានសមត្ថភាពវាយប្រហារជាមុន និងប្រតិបត្តិការយោធានៅក្រៅប្រទេស។ លោកស្រីបានលើកឡើងពីការសាកល្បង Tomahawk ថ្មីៗរបស់ប្រទេសជប៉ុនពីនាវាពិឃាត...
105 Viewsស្រីលង្កាបានដាក់ពង្រាយកងទ័ពរាប់រយនាក់ និងកងកុម្ម៉ង់ដូពិសេសកាលពីថ្ងៃទី២សីហានេះ ដើម្បីទប់ស្កាត់កុបកម្មនៅក្នុងពន្ធនាគារដែលបានបណ្តាលឱ្យមានការប៉ះទង្គិចគ្នារវាងកងកម្លាំងយាមគុក និងអ្នកទោសដោយក្នុងកុបកម្មនោះបានបណ្តាលឱ្យមានអ្នកទោសម្នាក់ស្លាប់ និងជាច្រើននាក់ទៀតបងរងរបួស។ នេះបើយោងតាម The Straite Time ។ អគ្គស្នងការរងនគរបាលជាតិស្រីលង្កាលោក Sanjeewa Medawatte បានបញ្ជាក់ថាស្ថានភាពស្ថិតនៅក្រោមការគ្រប់គ្រង បន្ទាប់ពីអ្នកទោសបានបំផ្លាញអគារជាច្រើនទីតាំងកាលពីថ្ងៃទី ១ ខែសីហា នៅក្នុងពន្ធនាគារ Mahara នៅខាងក្រៅរដ្ឋធានីកូឡុំបូ។ លោក Medawatte បានប្រាប់អ្នកយកព័ត៌មាននៅខាងក្រៅពន្ធនាគារថា លោកបានទទួលកម្លាំងបន្ថែមពីកងកម្លាំងប្រដាប់អាវុធ និងកងកុម្ម៉ង់ដូនៃក្រុមការងារពិសេស...
123 Viewsអាជ្ញាធរប៉ូលិសក្រុងដាណាង ប្រទេសវៀតណាម នៅថ្ងៃ៤សីហា ឆ្នាំ២០២៦នេះ បានចាប់ខ្លួនអ្នករត់ម៉ូតូឌុបចំនួន ៥នាក់ ពីបទចោទប្រកាន់ថាតាមប្លន់យកប្រាក់ប្រមាណ ២១ ដុល្លារអាម៉េរិក ពីអ្នកទេសចរជាតិដាណឺម៉ាក ២នាក់ នៅក្នុងទីក្រុងបុរាណហយអាន (Hoi An)។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត VN Express។បច្ចុប្បន្ននេះ ជនសង្ស័យទាំង ៥ នាក់ត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ន បន្ទាប់ពីប៉ូលិសវៀតណាម បានប្រមូលភស្តុតាង និងកត់ឈ្មោះពួកគេជាផ្លូវការក្នុងសំណុំរឿងប្លន់នេះ។ហេតុការណ៍នេះកើតឡើងនៅម៉ោង ៣ទៀបភ្លឺ ថ្ងៃទី២៣សីហាឆ្នាំ២០២៣...
100 Viewsកូរ៉េខាងជើងបានណែនាំស៊ុបសាច់ឆ្កែជាម្ហូបញាំដើម្បីការពារប្រឆាំងនឹងកំដៅរដូវក្តៅដែលកំពុងតែផ្ទុះឡើងក្នុងប្រទេសកូរ៉េខាងជើង ខណៈកាសែត Rodong Sinmun ដែលជាកាសែតគណបក្សពលករកំពុងកាន់អំណាច បានផ្តល់គន្លឹះសម្រាប់ទប់ទល់នឹងរលកកំដៅ និងការណែនាំអំពីការសង្គ្រោះបឋមសម្រាប់ជំងឺដែលអាចកើតមានឡើងដោយសារតែកម្តៅក្តៅខ្លាំង។វេជ្ជបណ្ឌិតជាន់ខ្ពស់ម្នាក់នៅមន្ទីរពេទ្យទូទៅព្យុងយ៉ាង បានឱ្យដឹងថា ជំងឺបេះដូង ជំងឺទឹកនោមផ្អែម និងជំងឺក្រពេញទីរ៉ូអ៊ីតលើសអាចកាន់តែអាក្រក់ទៅៗដោយសារតែអស់កម្លាំងដោយសារកំដៅ និងដាច់សរសៃឈាមខួរក្បាលដោយសារកំដៅ។ ការអំពាវនាវរបស់វេជ្ជបណ្ឌិតប្រទេសកូរ៉េខាងជើងធ្វើឡើងកំឡុងពេលដែលកូរ៉េខាងជើងកំពុងតែជួបប្រទះនឹងកំដៅដ៏ក្តៅគគុក និងអកាសធាតុប្រែប្រួលមិនធ្លាប់មាននាពេលយប់ ដោយតំបន់ខ្លះមានសីតុណ្ហភាពខ្ពស់បំផុតនៅពេលរសៀលកើនឡើងដល់ ៤០ អង្សាសេ។ វេជ្ជបណ្ឌិតដដែល បានណែនាំអាហារត្រជាក់ដូចជាឪឡឹក សណ្តែកបៃតង និងត្រសក់ រួមជាមួយនឹងអាហារដែលមានជីវជាតិខ្ពស់រួមទាំងស៊ុបសាច់ឆ្កែ បបរត្រី និងបបរសណ្តែកក្រហម។ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង Rodong...
110 Viewsរយៈពេលជាច្រើនខែមកហើយ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានធ្វើការប្រកាសស្ទើរតែរាល់ថ្ងៃអំពីសង្គ្រាមលើអ៊ីរ៉ង់ ដោយមានចាប់ពីការគំរាមកំហែងទម្លាក់គ្រាប់បែក រហូតដល់ការអះអាងអំពីការចរចាជាថ្មី។កញ្ញា Faezeh ជាបុគ្គលិកក្រុមហ៊ុនហិរញ្ញវត្ថុមួយនៅក្នុងរដ្ឋធានីប្រទេសអ៊ីរ៉ង់ និយាយថា នាងបានឈប់យកចិត្តទុកដាក់រឿងនេះជាយូរមកហើយ។ ស្ត្រីអាយុ២៧ឆ្នាំរូបនេះបានប្រាប់សារព័ត៌មាន Al Jazeera ថា «ពាក្យសម្ដីរបស់លោកពិតជាធ្វើឲ្យប៉ះពាល់ដល់ជីវិតរបស់យើង ប៉ុន្តែខ្ញុំព្យាយាមគេចចេញពីបរិយាកាសបំពុលនៃភាពមិនប្រាកដប្រជានេះ ដោយផ្តោតសំខាន់លើអ្វីដែលខ្ញុំអាចគ្រប់គ្រង និងការពារខ្លួនឯងបាន និងមនុស្សជាទីស្រលាញ់»។ ខណៈសង្គ្រាមខិតជិតដល់ពេល៦ខែ ប្រជាជនអ៊ីរ៉ង់មួយចំនួនកំពុងជ្រើសរើសលែងតាមដានព័ត៌មានទាន់ហេតុការឥតឈប់ឈរ ក្នុងកិច្ចខិតខំប្រឹងប្រែងងាកមកការពារសុខភាពផ្លូវចិត្តរបស់ខ្លួនវិញ។ សប្តាហ៍នេះ...