98 Viewsទិន្នន័យរបស់រដ្ឋាភិបាល បានបង្ហាញថា ការឆ្លងជំងឺអេបូឡា ដែលត្រូវបានបញ្ជាក់ នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បានកើនឡើងលើសពី ៤.០០០ករណីហើយ ដែលជាលើកដំបូងនៅក្នុងការផ្ទុះឡើង នាពេលបច្ចុប្បន្ននេះ។ ការឆ្លងរាតត្បាត ដែលជាការរាតត្បាតធំទី២ របស់ពិភពលោក ត្រូវបានគេពិពណ៌នាថា ជាការរីករាលដាលលឿនបំផុត ក្នុងកំណត់ត្រា។ អ្នកជំនាញជឿថា ការឆ្លងបានចាប់ផ្តើមចរាចរជាច្រើនខែ មុនពេលការផ្ទុះឡើងនៃជំងឺនេះ ត្រូវបានប្រកាសនៅថ្ងៃទី១៥ ខែឧសភា ហើយករណីពិតប្រាកដ អាចខ្ពស់ជាងចំនួនផ្លូវការ។ វិទ្យាស្ថានសុខភាពសាធារណៈរបស់ប្រទេសអាហ្វ្រិកកណ្តាលមួយនេះ បានឱ្យដឹងនៅក្នុងរបាយការណ៍ចុងក្រោយរបស់ខ្លួនថា ចំនួនសរុបនៃការឆ្លងបានឡើងដល់...
95 Views ប្រទេសអារ៉ាប៊ីសាអូឌីត ប៉ាគីស្ថាន និងទួរគី បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងការពារជាតិរួមគ្នាទីក្រុង Mecca (Mecca Joint Defense Agreement) នៅអារ៉ាប៊ីសាអ៊ូឌីតនេះ ត្រូវបានចុះហត្ថលេខាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦នេះ ដោយរជ្ជទាយាទអារ៉ាប៊ីសាអ៊ូឌីត Mohammed bin Salman នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif និងប្រធានាធិបតីទួរគី លោក...
103 Views អ្នកទោស៣នាក់ បានបាត់បង់ជីវិត និងយ៉ាងហោចណាស់ ២៣នាក់ផ្សេងទៀតរងរបួស ក្នុងអំឡុងពេលមានកុបកម្ម ២លើក នៅក្នុងពន្ធនាគាររបស់ស្រីលង្កា ខណៈដែលភាពចលាចលនៅតែបន្តកើតឡើងនៅទូទាំងប្រព័ន្ធពន្ធនាគារដែលមានស្ថានភាពចង្អៀតណែនខ្លាំងរបស់ប្រទេសកោះមួយនេះ។ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់ម្នាក់បានឱ្យដឹងនៅថ្ងៃទី៧ ខែសីហានេះ។ រដ្ឋមន្ត្រីសន្តិសុខសាធារណៈ លោក Ananda Wijepala បានប្រាប់រដ្ឋសភាថា អ្នកទោសម្នាក់ត្រូវបានសម្លាប់ និង ១០នាក់រងរបួស អំឡុងកុបកម្មមួយដែលបានចាប់ផ្តើមកាលពីយប់ថ្ងៃព្រហស្បតិ៍នៅពន្ធនាគារ New Magazine Prison ក្នុងទីក្រុងកូឡុំបូ ហើយកុបកម្មលើកទី២...
104 Views ទូរទស្សន៍សាធារណៈ CCTV នៅថ្ងៃទី៦ ខែសីហានេះ បានរាយការណ៍ថា ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ ក្នុងខេត្ត Shaanxi នៅភាគពាយ័ព្យនៃប្រទេសចិន បានបណ្តាលឱ្យផ្លូវថ្នល់ខូចខាត ហើយបានបំផ្លាញស្ពាន ហេដ្ឋារចនាសម្ព័ន្ធថាមពល និងទំនាក់ទំនង ដែលបង្ខំឱ្យមានការជម្លៀសមនុស្សជាង ២៥.០០០នាក់ ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ។ ប្រព័ន្ធផ្សព្វផ្សាយនេះបានបង្ហាញពីរូបភាពវីដេអូនៃផ្លូវដែលត្រូវទឹកជំនន់ហូរច្រោះ និងបុគ្គលិកជួយសង្គ្រោះដែលកំពុងជួយជញ្ជូនសម្ភារៈសង្គ្រោះ រួមមានទឹក និងអង្ករ ដោយថ្មើរជើង នៅតំបន់...
106 Views អ្នកធ្វើស្រែអំបិលនៅខេត្តជ្វាខាងលិចរបស់ប្រទេសឥណ្ឌូនេស៊ី ទទួលបានអត្ថប្រយោជន៍ច្រើនពីគ្រោះរាំងស្ងួតបង្កឡើងដោយសារបាតុភូតអែលនីញ៉ូ ស្របពេលដែលកសិករដាំដំណាំ ប្រឈមនឹងការងារលំបាករយៈពេលយូរពីអាកាសធាតុក្តៅខ្លាំងបែបនេះ ។ ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ កំពុងជួបបាតុភូតអែល នីញ៉ូ គឺជាលំនាំបរិយាកាសមួយដែលធ្វើឲ្យអាកាសក្តៅខ្លាំងជាងមុន ស្ថានភាពស្ងួតជាងមុន នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ បង្កឲ្យមានហានិភ័យគ្រោះរាំងស្ងួត ភ្លើងឆេះព្រៃ និងការខាតបង់ដំណាំ ។ ដោយសារបាតុភូតធម្មជាតិមួយនេះ មកទល់នឹងខែកក្កដា ជាងពាក់កណ្តាលនៃតំបន់ដំាដុះតាមរដូវនៅឥណ្ឌូនេស៊ីហ៊ុមព័ទ្ធដោយរដូវប្រាំងរយៈពេលយូរជាងការរំពឹងទុក ដែលត្រូវបានគេមានជំនឿថា នឹងកើនឡើងដល់កម្រិតកំពូលនៅខែសីហានេះ ។ ទីភ្នាក់ងារអាកាសធាតុឥណ្ឌូនេស៊ី បានព្រមានថា បាតុភូតអែល...
113 Views ការវាយឆ្មក់របស់អ៊ីស្រាអែលទ្រង់ទ្រាយធំនៅជំរំជនភៀសខ្លួន Qalandiya ក្នុងតំបន់កាន់កាប់ West Bank បានបណ្តាលឱ្យពលរដ្ឋប៉ាឡេស្ទីនយ៉ាងហោចណាស់៥១នាក់រងរបួស។ នេះបើយោងតាមអភិបាលក្រុងយេរូសាឡឹមបានបញ្ជាក់នៅថ្ងៃទី៧ ខែសីហានេះ។ កងកម្លាំងអ៊ីស្រាអែល បានវាយកម្ទេចហាងអាជីវកម្មនៅជិតប៉ុស្តិ៍ត្រួតពិនិត្យ Qalandiya មុនពេលដាក់បម្រាមគោចរលើទីក្រុង Kafr Aqab ដែលនៅជិតខាង និងបានបិទផ្លូវដែលភ្ជាប់តំបន់នេះទៅកាន់ទីក្រុងយេរូសាឡឹម។ សង្គមអឌ្ឍចន្ទក្រហមប៉ាឡេស្ទីន (PRCS) បាននិយាយថា មនុស្ស ៣៥ នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបន្ទាប់ពីការវាយដំធ្ងន់ធ្ងរ និង៦នាក់ផ្សេងទៀតត្រូវបានព្យាបាលនៅកន្លែងកើតហេតុ។ សង្គមអឌ្ឍចន្ទក្រហមប៉ាឡេស្ទីន...
111 Views យោងតាមយោធាជប៉ុន និងកូរ៉េខាងត្បូង បាននិយាយថាកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីមួយគ្រាប់រំលងសមុទ្រជប៉ុន មួយថ្ងៃបន្ទាប់ពីទីក្រុងព្យុងយ៉ាងបានរិះគន់ការបង្កើនសមត្ថភាពយោធារបស់ជប៉ុននៅក្នុងតំបន់។ ការបាញ់ពីតំបន់ឆ្នេរសមុទ្រភាគខាងកើតរបស់កូរ៉េខាងជើង ត្រូវបានប្រទះឃើញនៅម៉ោងប្រហែល ៥ ល្ងាចថ្ងៃព្រហស្បតិ៍ ទី៦សីហា ដែលជំរុញឱ្យយោធាកូរ៉េខាងត្បូងពង្រឹងការឃ្លាំមើលរបស់ខ្លួន និងចែករំលែកព័ត៌មានលម្អិតជាមួយសហរដ្ឋអាមេរិក និងជប៉ុន។ ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងបាននិយាយថា ខ្លួនបានរៀបចំកិច្ចប្រជុំសន្តិសុខបន្ទាន់មួយ ដោយថ្កោលទោសការបាញ់នេះថាជាទង្វើបង្កហេតុដែលរំលោភលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ក្រុមអាជ្ញាធរនៅទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោនឥឡូវនេះកំពុងវិភាគលក្ខណៈបច្ចេកទេសពិតប្រាកដរបស់មីស៊ីលនេះ។ ក្រសួងការពារជាតិជប៉ុនបាននិយាយថា មិនមានផលប៉ះពាល់នៅក្នុង ឬជុំវិញប្រទេសជប៉ុនទេ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បាននិយាយថា ការបាញ់មីស៊ីលផ្លោងនេះ...
100 Views អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres បានថ្កោលទោសយ៉ាងខ្លាំងនៅថ្ងៃទី៧ ខែសីហានេះ ចំពោះរលកនៃការវាយប្រហារដោយមីស៊ីល និងយានដ្រូនទ្រង់ទ្រាយធំនាពេលថ្មីៗនេះ ដែលបានចាប់ផ្តើមរវាងរុស្ស៊ី និងអ៊ុយក្រែន ដោយជំរុញឱ្យគ្រប់ភាគីទាំងអស់បន្ធូរបន្ថយភាពតានតឹងជាបន្ទាន់ និងឈានទៅរកសន្តិភាព។ លោកអគ្គលេខាធិការ ថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារដោយមីស៊ីល និងយានដ្រូនទ្រង់ទ្រាយធំចុងក្រោយដោយកងកម្លាំងប្រដាប់អាវុធរបស់សហព័ន្ធរុស្ស៊ីទៅលើទីក្រុងគីវ និងទីក្រុងដទៃទៀតនៅក្នុងប្រទេសអ៊ុយក្រែន ដែលតាមសេចក្តីរាយការណ៍ថាបានសម្លាប់ និងធ្វើឲ្យរងរបួសជនស៊ីវិលរាប់សិបនាក់ និងនាំឱ្យមានការបំផ្លាញរាលដាលដល់ហេដ្ឋារចនាសម្ព័ន្ធជនស៊ីវិល។ លោកអគ្គលេខាធិការ ព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងជាបន្តបន្ទាប់នៃជម្លោះ រួមទាំងនៅលើទឹកដីសហព័ន្ធរុស្ស៊ីផងដែរ។ ក្នុងន័យនេះ លោកក៏ថ្កោលទោសការវាយប្រហារដោយយានដ្រូនរបស់អ៊ុយក្រែនទៅលើតំបន់ជាច្រើនរបស់សហព័ន្ធរុស្ស៊ី...
102 Views ក្រុមហ៊ូធីដែលគាំទ្រដោយអ៊ីរ៉ង់របស់យេម៉ែនបានសម្លាប់កងទ័ពរដ្ឋាភិបាលយ៉ាងហោចណាស់ ៥៨ នាក់នៅក្នុងការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើកកាលពីយប់ថ្ងៃទី៧សីហានេះ។ នេះបើយោងតាមប្រភពយោធាមួយរូប ដែលស្ថិតនៅក្នុងថ្ងៃដ៏សាហាវបំផុតមួយនៃសង្គ្រាមស៊ីវិលក្នុងប្រទេសយេម៉ែនចាប់តាំងពីឆ្នាំ ២០២២។ ការវាយប្រហារទាំងនេះបានកើតឡើងនៅពេលដែលយេម៉ែនកំពុងជាប់ពាក់ព័ន្ធនឹងសង្គ្រាមរវាងសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់កាន់តែខ្លាំងឡើង ដោយក្រុមឧទ្ទាមបានបង្កើនការវាយប្រហារប្រឆាំងនឹងកងកម្លាំងរដ្ឋាភិបាល និងប្រទេសជិតខាងអារ៉ាប៊ីសាអូឌីត ដែលជាសម្ព័ន្ធមិត្តសំខាន់របស់សហរដ្ឋអាម៉េរិក និងជាអ្នកគាំទ្ររដ្ឋាភិបាលយេម៉ែនដែលទទួលស្គាល់ជាអន្តរជាតិ។ ស្ថានភាពក្នុងតំបន់ដែលកំពុងវិវត្តន៍បានជំរុញឱ្យអារ៉ាប៊ីសាអូឌីត តួកគី និងប៉ាគីស្ថានស្វែងរកចំណងមិត្តភាពសន្តិសុខកាន់តែជិតស្និទ្ធ ដោយប្រទេសភាគច្រើនជាមូស្លីមទាំងបីនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិរួមគ្នានៅទីក្រុងជេដដានៅថ្ងៃសុក្រនេះ។ យោងតាមអ្នកនាំពាក្យយោធាហ៊ូធី លោក Yahya Saree បានឱ្យដឹងថា ពួកឧទ្ទាមបានវាយប្រហារទីតាំងរដ្ឋាភិបាលដោយមីស៊ីលផ្លោង និងយន្តហោះគ្មានមនុស្សបើក...
111 Views (ប្រទេសថៃ)៖ យ៉ាងហោចណាស់មានមនុស្សពីរនាក់បានស្លាប់ និង១៥ នាក់រងរបួសនៅក្នុងការបាញ់ប្រហារនៅសាលារៀនមួយនៅភាគខាងជើងនៃរដ្ឋធានីបាងកករបស់ប្រទេសថៃ នៅព្រឹកថ្ងៃសុក្រ ទី៧ ខែសីហានេះ។ នេះបើយោងតាមមន្ត្រីខេត្តណុនថាបុរី។ យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ខ្មាន់កាំភ្លើងត្រូវបានកំណត់អត្តសញ្ញាណថាជាក្មេងជំទង់ ហើយក៏បានរាយការណ៍ថាបានស្លាប់ផងដែរ។ យោងតាមលោកវរសេនីយ៍ឯក ដេក្រាភី គង់ឌី មេបញ្ជាការនគរបាលខេត្តណនថាបុរី បានបញ្ជាក់ថាជនសង្ស័យជាខ្មាន់កាំភ្លើងបានធ្វើអត្តឃាតខ្លួនឯង។ ក្នុងចំណោមអ្នករងរបួសទាំងនោះ មានគ្រូបង្រៀនម្នាក់ និងសិស្សបីនាក់។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងស្រុកបាងគ្រុយ ខេត្តណនថាបុរី ភាគខាងជើងទីក្រុងបាងកក។ នៅក្នុងឆ្នាំសិក្សា២០២៥ សាលានេះមានសិស្សចុះឈ្មោះប្រហែល...