192 Views ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានអះអាងថា វាជាគោលនយោបាយដ៏រឹងមាំរបស់ប្រទេសចិន ក្នុងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងជាមួយកូរ៉េខាងជើង ហើយប្រទេសទាំងពីរនឹងធ្វើការរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងអនុត្តរភាព និងធ្វើឱ្យរស់ឡើងវិញនូវយោធានិយម នេះបើយោងតាមកាសែតរដ្ឋកូរ៉េខាងជើង Rodong Sinmun កាលពីថ្ងៃទី៨ ខែមិថុនានេះ។ លោក ស៊ី ថាប្រទេសជិតខាងទាំងពីរនឹងពង្រឹងការផ្លាស់ប្តូរនៅក្នុងគ្រប់វិស័យ ដើម្បីចាក់បញ្ចូលសន្ទុះដ៏ខ្លាំងក្លាក្នុងការអភិវឌ្ឍទំនាក់ទំនង និងការពារសណ្តាប់ធ្នាប់សកលដោយយុត្តិធម៌។ លោកបន្ថែមថា យើងត្រូវតែប្រឆាំងនឹងអនុត្តរភាព អំណាចផ្តាច់ការ និងការប៉ុនប៉ង...
202 Views (ប៉េកាំង/តៃប៉ិ)៖ ឆ្មាំសមុទ្រចិន បានធ្វើការល្បាត «អនុវត្តច្បាប់» នៅក្នុងដែនទឹកភាគខាងកើតនៃកោះតៃវ៉ាន់ ដើម្បីឆ្លើយតបទៅនឹងផែនការរបស់ប្រទេសជប៉ុន និងហ្វីលីពីនក្នុងការចាប់ផ្តើមកិច្ចចរចាកំណត់ព្រំដែនសមុទ្រ ដែលត្រួតស៊ីគ្នាជាមួយតំបន់ដែលចិនទាមទារ។ យោងតាមអង្គភាពរ៉យទ័រ បានបញ្ជាក់នៅថ្ងៃទី១ ខែមិថុនាថា តៃវ៉ាន់បានថ្កោលទោសចលនានេះ ប៉ុន្តែខ្លួនបានប្រទះឃើញតែកប៉ាល់ចិនពីរគ្រឿងប៉ុណ្ណោះនៅភាគអាគ្នេយ៍របស់ខ្លួន ដែលមិនបានចូលទៅក្នុងដែនទឹកដែលមានការរឹតបន្តឹង។ ជប៉ុន និងហ្វីលីពីនបានបញ្ជាក់កាលពីសប្តាហ៍មុនថា ពួកគេនឹងចាប់ផ្តើមកិច្ចចរចាជាផ្លូវការលើការកំណត់ព្រំដែនសមុទ្រនៃតំបន់សេដ្ឋកិច្ចផ្តាច់មុខ និងព្រំដែនទ្វីបរវាងប្រទេសទាំងពីរ «ស្របតាមច្បាប់អន្តរជាតិ»។ ទន្ទឹមគ្នានេះ ក្រសួងការបរទេសចិនថា តំបន់នោះគ្របដណ្តប់លើដែនទឹកភាគខាងកើតនៃកោះតៃវ៉ាន់ ដែលទីក្រុងប៉េកាំងចាត់ទុកថាជាទឹកដីរបស់ខ្លួន ដោយបន្ថែមថា...
163 Views ទិន្នន័យដែលចេញផ្សាយដោយរដ្ឋបាលជាតិស្ថិតិចិនកាលពីថ្ងៃទី ១៨ ខែឧសភា បានបង្ហាញថា សេដ្ឋកិច្ចជាតិចិនបានរក្សានិន្នាការអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព និងរីកចម្រើនចាប់ពីខែមករាដល់ខែមេសា ឆ្នាំ ២០២៦ នេះ ។ លោក Fu Linghui អ្នកនាំពាក្យរដ្ឋបាលជាតិស្ថិតិចិន បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរបស់ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិននៅថ្ងៃដដែលនោះថា ចាប់ពីខែមករាដល់ខែមេសា ប្រទេសចិនបានអនុវត្តគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចកាន់តែសកម្ម និងមានប្រសិទ្ធភាព ដែលនាំឱ្យផលិតកម្ម និងការផ្គត់ផ្គង់មានការកើនឡើងជាលំដាប់ ទំហំលក់ដូរក្នុងទីផ្សារបន្តពង្រីក ពាណិជ្ជកម្មជាមួយបរទេសបង្ហាញពីភាពធន់ជាបន្តបន្ទាប់ ឱកាសការងារនិងតម្លៃទំនិញមានស្ថិរភាពជាទូទៅ ហើយការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ឆ្ពោះទៅរកទិសដៅថ្មី...
219 Views ពិព័រណ៍ចិន-រុស្ស៊ីលើកទី ១០ បានបើកធ្វើនៅថ្ងៃទី ១៧ ខែឧសភានៅទីក្រុងហាប៊ីន ខេត្តហីឡុងជាំងប្រទេសចិន ។ ក្រោមប្រធានបទ “ទំនុកចិត្ត កិច្ចសហប្រតិបត្តិការ និងឈ្នះ-ឈ្នះ” ដើម្បីបង្ហាញដោយគ្រប់ជ្រុងជ្រោយពីឧស្សាហកម្មមានប្រៀប ផលិតផលដែលមានគុណភាពខ្ពស់និងសមិទ្ធផលថ្មីៗនៃកិច្ចសហប្រតិបត្តិការរវាងចិននិងរុស្ស៊ី ។ ពិព័រណ៍លើកនេះមានផ្ទៃក្រឡាសរុប ៥៥.០០០ ម៉ែត្រការ៉េ មានតំបន់តាំងពិព័រណ៍សំខាន់ៗចំនួន ៨ បូក រួមទាំងតំបន់ដែលបង្ហាញពីកិច្ចសហប្រតិបត្តិការចិន-រុស្ស៊ី សហគ្រាសរដ្ឋនិងក្រុមហ៊ុនជាតិនិងអន្តរជាតិល្បីៗ ហើយនឹងដាក់បង្ហាញផលិតផលបញ្ចេញថ្មីជាង ៥០០...
192 Views តបតាមការអញ្ជើញរបស់លោក Xi Jinping ប្រធានរដ្ឋចិន លោកដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិកបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិនពីថ្ងៃទី ១៣ ដល់ ១៥ ខែឧសភា ។ លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីការបរទេសចិនបានធ្វើបទបង្ហាញទៅកាន់ប្រព័ន្ធសារព័ត៌មានអំពីលទ្ធផលនៃកិច្ចជំនួបពិភាក្សារវាងប្រមុខរដ្ឋចិន-អាមេរិកនិងគំនិតឯកភាពរួមកាលពីថ្ងៃទី ១៥ ខែឧសភា ។ លោក Wang Yi បានថ្លែងថា នេះគឺជាកិច្ចជំនួបពិភាក្សាប្រកបដោយលក្ខណៈជាប្រវត្តិសាស្ត្រ ។ ទីមួយ នេះគឺជាកិច្ចជំនួបពិភាក្សាដ៏សំខាន់មួយលើកដែលប្រទេសទាំងពីរឈានចូលដំណាក់កាលអភិវឌ្ឍន៍ដ៏សំខាន់រៀងៗខ្លួន ។ ទីពីរ នេះគឺជាកិច្ចជំនួបពិភាក្សាដ៏សំខាន់មួយលើកដែលទំនាក់ទំនងចិន-អាមេរិកឈរលើទីចាប់ផ្តើមថ្មីនៃប្រវត្តិសាស្ត្រ ។...
173 Views លោក Li Qiang នាយករដ្ឋមន្ត្រីចិនគូសបញ្ជាក់ពីការជំរុញការបន្ស៊ីគ្នាយ៉ាងស៊ីជម្រៅរវាងបញ្ញាសិប្បនិម្មិតនិងឧស្សាហកម្មកម្មន្តសាលជឿនលឿនដើម្បីពន្លឿនការពូនជ្រំឧត្តមភាពថ្មីនិងកម្លាំងចលករថ្មីសម្រាប់ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច។ ថ្ងៃទី ១៨ ខែឧសភា លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានអញ្ជើញចុះត្រួតពិនិត្យនិងស្វែងយល់ការងារនៅក្រុងប៉េកាំង។ លោកបានគូសបញ្ជាក់ថា ត្រូវអនុវត្តជាក់ស្តែងនិងស៊ីជម្រៅនូវស្មារតីនៃការអធិប្បាយ និងអនុសាសន៍ណែនាំសំខាន់របស់ប្រធានរដ្ឋចិនលោក Xi Jinping ស្តីពីការអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មី និងកសាងប្រព័ន្ធឧស្សាហកម្មទំនើបដើម្បីជំរុញការបន្ស៊ីគ្នាយ៉ាងស៊ីជម្រៅរវាងបញ្ញាសិប្បនិម្មិតនិងឧស្សាហកម្មកម្មន្តសាលជឿនលឿន ប្រកាន់ខ្ជាប់នូវការអភិវឌ្ឍប្រកបដោយនវានុវត្តន៍ ផ្តោតលើការប្រើប្រាស់ជាក់ស្តែង ជំរុញការធ្វើបច្ចុប្បន្នភាពនៃមនុស្សយន្តវៃឆ្លាត ជំរុញឱ្យបញ្ញាសិប្បនិម្មិតផ្តល់កម្លាំងចលករដល់ឧស្សាហកម្មកម្មន្តសាលដោយគ្រប់ជ្រុងជ្រោយនិងស៊ីជម្រៅដើម្បីពន្លឿនកាកពូនជ្រំឧត្តមភាពថ្មីនិងកម្លាំងចលករថ្មីសម្រាប់ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច។ លោក Li...
190 Views តបតាមការអញ្ជើញរបស់លោក Xi Jinping ប្រធានរដ្ឋចិន លោក ពូទីន ប្រធានាធិបតីរុស្ស៊ីបានបំពេញទស្សកិច្ចផ្លូវរដ្ឋនៅប្រទេសចិនចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២០ ខែឧសភា។ ព្រឹកថ្ងៃទី ២០ ខែឧសភា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោក Putin ប្រធានាធិបតីរុស្ស៊ីនៅទីក្រុងប៉េកាំង ។ ប្រមុខរដ្ឋទាំងពីរបានឈានដល់គំនិតឯកភាពគ្នាស្តីពីការពន្យារ « សន្ធិសញ្ញាស្តីពីភាពជាអ្នកជិតខាងល្អនិងកិច្ចសហប្រតិបត្តិការមិត្តភាពរវាងចិននិងរុស្ស៊ី...
278 Views (ក្រុងប៉េកាំង)៖ ភ្លៀងធ្លាក់ខ្លាំងនៅទូទាំងភាគកណ្តាល និងភាគខាងត្បូងប្រទេសចិនចាប់តាំងពីចុងសប្តាហ៍បានធ្វើឱ្យចំនួនអ្នកស្លាប់កើនឡើងដល់ ២២នាក់ និងប្រមាណ ២០នាក់ទៀតបាត់ខ្លួន ដោយហេដ្ឋារចនាសម្ព័ន្ធនាទីក្រុងរងការខូចខាតជាខ្លាំង។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនស៊ីនហួរ នៅថ្ងៃទី២០ ខែឧសភានេះ។ មនុស្សប្រាំនាក់ត្រូវបានរាយការណ៍ថាបានស្លាប់ និង ១១ នាក់ផ្សេងទៀតបាត់ខ្លួននៅក្នុងខេត្ត Hunan ភាគកណ្តាលនៃប្រទេសចិន ដោយមនុស្សជាង ៦១,៥០០ នាក់នៅក្នុងខេត្តមួយជាច្រើនបានរងផលប៉ះពាល់ដោយភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ជន់លិចយ៉ាងខ្លាំងក្លាមិនធ្លាប់មាន។ នៅតំបន់ភាគខាងត្បូងនៃខេត្តក្វាងស៊ី មនុស្ស ១០ នាក់ត្រូវបានបញ្ជាក់ថាបានស្លាប់...
208 Views (ប៉េកាំង)៖ ប្រទេសចិន និងរុស្ស៊ី បានថ្កោលទោសផែនការខែលការពារមីស៊ីល Golden Dome របស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ និងគោលនយោបាយនុយក្លេអ៊ែរ «គ្មានការទទួលខុសត្រូវ» របស់ទីក្រុងវ៉ាស៊ីនតោន នៅក្នុងកិច្ចប្រជុំកំពូលមួយកាលពីម្សិលម៉ិញ មួយសប្តាហ៍បន្ទាប់ពីប្រធានាធិបតី ស៊ី ជីនពីង បានទទួលលោក ត្រាំ នៅទីក្រុងប៉េកាំង។ យោងតាមអង្គភាពរ៉យទ័រចេញផ្សាយនៅថ្ងៃទី២០ ខែឧសភានេះ បានបញ្ជាក់ថា សេចក្តីថ្លែងការណ៍រួមមួយ...
190 Views យោងតាមទិន្នន័យពីវេទិកាអនឡាញបានឱ្យដឹងថា គិតត្រឹមវេលាម៉ោង ១៨:៥០ ថ្ងៃទី ៣ ខែឧសភា ការលក់សំបុត្រក្នុងអំឡុងថ្ងៃឈប់សម្រាកទិវាពលកម្មអន្តរជាតិ (បូករួមទាំងការលក់មុន) ទទួលបានទឹកប្រាក់ចំនួនលើសពី ៥០០ លានយាន់ប្រាក់ចិន។ ការលក់សំបុត្រសរុបសម្រាប់ឆ្នាំ ២០២៦ (បូករួមទាំងការលក់មុន) ទទួលបានទឹកប្រាក់ចំនួនលើសពី ១៣,៤ ពាន់លានយាន់ប្រាក់ចិន។ គិតត្រឹមពេលនេះ ការចាក់បញ្ចាំងខ្សែភាពយន្តក្នុងរយៈពេលបីថ្ងៃដំបូងនៃថ្ងៃឈប់សម្រាកទិវាពលកម្មអន្តរជាតិឆ្នាំ ២០២៦ បានឈានដល់ ១៤៤២ លានដង ដែលលើសពីការចាក់បញ្ចាំងខ្សែភាពយន្តចំនួន...