46 Views ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក ១ ឧសភា ទីក្រុងប៉េកាំងបានពន្លឿនការកែលម្អប្រព័ន្ធសេវាកម្មពហុភាសា ដើម្បីបំពេញតម្រូវការប្រើប្រាស់របស់ភ្ញៀវទេសចរមកពីប្រទេសផ្សេងៗ។ ស្ថានីយសេវាកម្មក្រោយពេលលក់ពហុភាសាដំបូងគេបានចាប់ផ្តើមដំណើរការ។ ស្ថានីយសេវាកម្មពហុភាសាសម្រាប់ភ្ញៀវទេសចរបរទេសដែលមានទីតាំងនៅក្នុងសង្កាត់ពាណិជ្ជកម្មផ្លូវ Xiushui ខណ្ឌ Chaoyang ទីក្រុងប៉េកាំងបានបើកដំណើរការនៅខែមីនា ឆ្នាំ២០២៦។ ដោយទទួលបានអត្ថប្រយោជន៍ពីគោលនយោបាស្តីពីការចូលធ្វើទេសចរណ៍នៅចិន និងថ្ងៃឈប់សម្រាក ១ ឧសភា ចំនួនភ្ញៀវទេសចរបរទេសនៅទីនេះនាថ្ងៃដំបូងនៃថ្ងៃឈប់សម្រាក១ឧសភា បានកើនឡើងជាងប្រាំដងបើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ ដើម្បីផ្តល់ភាពងាយស្រួលដល់ការប្រើប្រាស់សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ស្ថានីយសេវាកម្មពឹងផ្អែកលើបញ្ជរសេវាកម្ម និងមានបុគ្គលិក និងអ្នកស្ម័គ្រចិត្តពហុភាសា ជាមួយនឹងការប្រើប្រាស់ឧបករណ៍បកប្រែឆ្លាតវៃ...
40 Views ចាប់ពីថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២៦ តទៅ ប្រទេសចិនចាប់ផ្តើមអនុវត្តវិធានការពន្ធគយ សូន្យចំពោះបណ្ដាប្រទេសអាហ្វ្រិកចំនួន ៥៣ ប្រទេសដែលមានទំនាក់ទំនងការទូតជាមួយចិន។ ពេលថ្មីៗនេះ មន្ត្រីពាក់ព័ន្ធរបស់អគ្គរដ្ឋបាលគយចិនបានផ្តល់ការពន្យល់លម្អិតអំពីការអនុវត្តវិធានការនេះ ។ លោកស្រី Guo Xueyan ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនៃអគ្គរដ្ឋបាលគយចិន បានថ្លែងថា វិធានការពន្ធគយសូន្យគឺជានិមិត្តសញ្ញាសំខាន់មួយនៃការលើកកម្ពស់គុណភាព និងកម្រិតនៃកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិននិងអាហ្វ្រិក។ ដើម្បីអនុវត្តវិធានការនេះ អគ្គរដ្ឋបាលគយចិនបានបង្កើតបទប្បញ្ញត្តិពាក់ព័ន្ធស្តីពីការគ្រប់គ្រងប្រភពដើម ដោយបញ្ជាក់ពីស្តង់ដារវិនិច្ឆ័យពីប្រភពដើមនៃទំនិញ...
82 Views នៅវេលាម៉ោង ១៦ ប្រហែល ៤០នាទី ថ្ងៃទី ៤ ខែឧសភា ក្នុងរោងផលិតនៃរោងចក្រកាំជ្រួញ Huasheng ដែលស្ថិតនៅស្រុក Liuyang ក្រុង Changsha ខេត្ត Hunan ប្រទេសចិនបានកើតមានហេតុការណ៍បំផ្ទុះ បណ្តាលឱ្យមនុស្សច្រើននាក់ស្លាប់បាត់បង់ជីវិតនិងរងរបួស។ បន្ទាប់ពីឧបទ្ទេវហតុនេះកើតឡើង លោក Xi Jinping អគ្គលេខាធិការនៃគណៈកមា្មធិការមជ្ឈិមបក្សកុម្មុយនីស្តចិន...
65 Views នៅក្នុងអំឡុងពេលខិតជិតទិវាយុវជន៤ ឧសភា លោកXi Jinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានឆ្លើយតបសំបុត្ររបស់តំណាងនៃអ្នកទទួលបានរង្វាន់យុវជន៤ ឧសភានិងពានរង្វាន់យុវជនត្រួសត្រាយសម័យថ្មី និងអបអរសាទរទិវាយុវជន៤ ឧសភា ចំពោះយុវជនរបស់គ្រប់ជនជាតិចិននិងលើកឡើងការរំពឹងទុក។ នៅក្នុងសំបុត្រ លោកXi Jinpingបានលើកឡើងថា អ្នកទាំងអស់បានចងចាំយ៉ាងមុតមាំនូវការផ្តែផ្តាំរបស់បក្សកុម្មុយនីស្តចិន និងបានចាក់ឫសយ៉ាងជ្រៅជ្រាលនៅក្នុងជួរមុខនៃមុលដ្ឋាន ដូចជាំការច្នៃប្រឌិតថ្មីផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការស្តារនិងអភិវឌ្ឍជនបទ សេវាកម្មសង្គមនិងការពារព្រំដែនជាដើម ដែលបានសរសេរជំពូកនៃយុវវ័យដែលមិនសោកស្តាយជាមួយនឹងការខិតខំប្រឹងប្រែងនិងហ៊ានទទួលខុសត្រូវ ដែលបានបង្ហាញពីស្មារតីដ៏ល្អប្រសើររបស់យុវជនចិននៅក្នុងយុគសម័យថ្មីដែលមានទំនុកចិត្ត ពឹងផ្អែកលើខ្លួនឯងនិងស្វាហាប់។ លោកXi Jinpingបានសង្កត់ធ្ងន់ថា ឆ្នាំ២០២៦ជាឆ្នាំចាប់ផ្តើមនៃការអនុវត្ត “ផែនការ៥ឆ្នាំទី១៥”...