108 Views ពិព័រណ៍ចិន-រុស្ស៊ីលើកទី ១០ បានបើកធ្វើនៅថ្ងៃទី ១៧ ខែឧសភានៅទីក្រុងហាប៊ីន ខេត្តហីឡុងជាំងប្រទេសចិន ។ ក្រោមប្រធានបទ “ទំនុកចិត្ត កិច្ចសហប្រតិបត្តិការ និងឈ្នះ-ឈ្នះ” ដើម្បីបង្ហាញដោយគ្រប់ជ្រុងជ្រោយពីឧស្សាហកម្មមានប្រៀប ផលិតផលដែលមានគុណភាពខ្ពស់និងសមិទ្ធផលថ្មីៗនៃកិច្ចសហប្រតិបត្តិការរវាងចិននិងរុស្ស៊ី ។ ពិព័រណ៍លើកនេះមានផ្ទៃក្រឡាសរុប ៥៥.០០០ ម៉ែត្រការ៉េ មានតំបន់តាំងពិព័រណ៍សំខាន់ៗចំនួន ៨ បូក រួមទាំងតំបន់ដែលបង្ហាញពីកិច្ចសហប្រតិបត្តិការចិន-រុស្ស៊ី សហគ្រាសរដ្ឋនិងក្រុមហ៊ុនជាតិនិងអន្តរជាតិល្បីៗ ហើយនឹងដាក់បង្ហាញផលិតផលបញ្ចេញថ្មីជាង ៥០០...
94 Views តបតាមការអញ្ជើញរបស់លោក Xi Jinping ប្រធានរដ្ឋចិន លោកដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិកបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិនពីថ្ងៃទី ១៣ ដល់ ១៥ ខែឧសភា ។ លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីការបរទេសចិនបានធ្វើបទបង្ហាញទៅកាន់ប្រព័ន្ធសារព័ត៌មានអំពីលទ្ធផលនៃកិច្ចជំនួបពិភាក្សារវាងប្រមុខរដ្ឋចិន-អាមេរិកនិងគំនិតឯកភាពរួមកាលពីថ្ងៃទី ១៥ ខែឧសភា ។ លោក Wang Yi បានថ្លែងថា នេះគឺជាកិច្ចជំនួបពិភាក្សាប្រកបដោយលក្ខណៈជាប្រវត្តិសាស្ត្រ ។ ទីមួយ នេះគឺជាកិច្ចជំនួបពិភាក្សាដ៏សំខាន់មួយលើកដែលប្រទេសទាំងពីរឈានចូលដំណាក់កាលអភិវឌ្ឍន៍ដ៏សំខាន់រៀងៗខ្លួន ។ ទីពីរ នេះគឺជាកិច្ចជំនួបពិភាក្សាដ៏សំខាន់មួយលើកដែលទំនាក់ទំនងចិន-អាមេរិកឈរលើទីចាប់ផ្តើមថ្មីនៃប្រវត្តិសាស្ត្រ ។...
87 Views លោក Li Qiang នាយករដ្ឋមន្ត្រីចិនគូសបញ្ជាក់ពីការជំរុញការបន្ស៊ីគ្នាយ៉ាងស៊ីជម្រៅរវាងបញ្ញាសិប្បនិម្មិតនិងឧស្សាហកម្មកម្មន្តសាលជឿនលឿនដើម្បីពន្លឿនការពូនជ្រំឧត្តមភាពថ្មីនិងកម្លាំងចលករថ្មីសម្រាប់ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច។ ថ្ងៃទី ១៨ ខែឧសភា លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានអញ្ជើញចុះត្រួតពិនិត្យនិងស្វែងយល់ការងារនៅក្រុងប៉េកាំង។ លោកបានគូសបញ្ជាក់ថា ត្រូវអនុវត្តជាក់ស្តែងនិងស៊ីជម្រៅនូវស្មារតីនៃការអធិប្បាយ និងអនុសាសន៍ណែនាំសំខាន់របស់ប្រធានរដ្ឋចិនលោក Xi Jinping ស្តីពីការអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មី និងកសាងប្រព័ន្ធឧស្សាហកម្មទំនើបដើម្បីជំរុញការបន្ស៊ីគ្នាយ៉ាងស៊ីជម្រៅរវាងបញ្ញាសិប្បនិម្មិតនិងឧស្សាហកម្មកម្មន្តសាលជឿនលឿន ប្រកាន់ខ្ជាប់នូវការអភិវឌ្ឍប្រកបដោយនវានុវត្តន៍ ផ្តោតលើការប្រើប្រាស់ជាក់ស្តែង ជំរុញការធ្វើបច្ចុប្បន្នភាពនៃមនុស្សយន្តវៃឆ្លាត ជំរុញឱ្យបញ្ញាសិប្បនិម្មិតផ្តល់កម្លាំងចលករដល់ឧស្សាហកម្មកម្មន្តសាលដោយគ្រប់ជ្រុងជ្រោយនិងស៊ីជម្រៅដើម្បីពន្លឿនកាកពូនជ្រំឧត្តមភាពថ្មីនិងកម្លាំងចលករថ្មីសម្រាប់ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច។ លោក Li...
98 Views តបតាមការអញ្ជើញរបស់លោក Xi Jinping ប្រធានរដ្ឋចិន លោក ពូទីន ប្រធានាធិបតីរុស្ស៊ីបានបំពេញទស្សកិច្ចផ្លូវរដ្ឋនៅប្រទេសចិនចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២០ ខែឧសភា។ ព្រឹកថ្ងៃទី ២០ ខែឧសភា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោក Putin ប្រធានាធិបតីរុស្ស៊ីនៅទីក្រុងប៉េកាំង ។ ប្រមុខរដ្ឋទាំងពីរបានឈានដល់គំនិតឯកភាពគ្នាស្តីពីការពន្យារ « សន្ធិសញ្ញាស្តីពីភាពជាអ្នកជិតខាងល្អនិងកិច្ចសហប្រតិបត្តិការមិត្តភាពរវាងចិននិងរុស្ស៊ី...
157 Views (ក្រុងប៉េកាំង)៖ ភ្លៀងធ្លាក់ខ្លាំងនៅទូទាំងភាគកណ្តាល និងភាគខាងត្បូងប្រទេសចិនចាប់តាំងពីចុងសប្តាហ៍បានធ្វើឱ្យចំនួនអ្នកស្លាប់កើនឡើងដល់ ២២នាក់ និងប្រមាណ ២០នាក់ទៀតបាត់ខ្លួន ដោយហេដ្ឋារចនាសម្ព័ន្ធនាទីក្រុងរងការខូចខាតជាខ្លាំង។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនស៊ីនហួរ នៅថ្ងៃទី២០ ខែឧសភានេះ។ មនុស្សប្រាំនាក់ត្រូវបានរាយការណ៍ថាបានស្លាប់ និង ១១ នាក់ផ្សេងទៀតបាត់ខ្លួននៅក្នុងខេត្ត Hunan ភាគកណ្តាលនៃប្រទេសចិន ដោយមនុស្សជាង ៦១,៥០០ នាក់នៅក្នុងខេត្តមួយជាច្រើនបានរងផលប៉ះពាល់ដោយភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ជន់លិចយ៉ាងខ្លាំងក្លាមិនធ្លាប់មាន។ នៅតំបន់ភាគខាងត្បូងនៃខេត្តក្វាងស៊ី មនុស្ស ១០ នាក់ត្រូវបានបញ្ជាក់ថាបានស្លាប់...
118 Views (ប៉េកាំង)៖ ប្រទេសចិន និងរុស្ស៊ី បានថ្កោលទោសផែនការខែលការពារមីស៊ីល Golden Dome របស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ និងគោលនយោបាយនុយក្លេអ៊ែរ «គ្មានការទទួលខុសត្រូវ» របស់ទីក្រុងវ៉ាស៊ីនតោន នៅក្នុងកិច្ចប្រជុំកំពូលមួយកាលពីម្សិលម៉ិញ មួយសប្តាហ៍បន្ទាប់ពីប្រធានាធិបតី ស៊ី ជីនពីង បានទទួលលោក ត្រាំ នៅទីក្រុងប៉េកាំង។ យោងតាមអង្គភាពរ៉យទ័រចេញផ្សាយនៅថ្ងៃទី២០ ខែឧសភានេះ បានបញ្ជាក់ថា សេចក្តីថ្លែងការណ៍រួមមួយ...
108 Views យោងតាមទិន្នន័យពីវេទិកាអនឡាញបានឱ្យដឹងថា គិតត្រឹមវេលាម៉ោង ១៨:៥០ ថ្ងៃទី ៣ ខែឧសភា ការលក់សំបុត្រក្នុងអំឡុងថ្ងៃឈប់សម្រាកទិវាពលកម្មអន្តរជាតិ (បូករួមទាំងការលក់មុន) ទទួលបានទឹកប្រាក់ចំនួនលើសពី ៥០០ លានយាន់ប្រាក់ចិន។ ការលក់សំបុត្រសរុបសម្រាប់ឆ្នាំ ២០២៦ (បូករួមទាំងការលក់មុន) ទទួលបានទឹកប្រាក់ចំនួនលើសពី ១៣,៤ ពាន់លានយាន់ប្រាក់ចិន។ គិតត្រឹមពេលនេះ ការចាក់បញ្ចាំងខ្សែភាពយន្តក្នុងរយៈពេលបីថ្ងៃដំបូងនៃថ្ងៃឈប់សម្រាកទិវាពលកម្មអន្តរជាតិឆ្នាំ ២០២៦ បានឈានដល់ ១៤៤២ លានដង ដែលលើសពីការចាក់បញ្ចាំងខ្សែភាពយន្តចំនួន...
112 Views នៅក្នុងអំឡុងពេលថ្ងៃឈប់សម្រាកទិវាពលកម្មអន្តរជាត១ ឧសភា គ្រប់ទីកន្លែងនៅទូទាំងប្រទេសចិនបានដាក់ចេញសកម្មភាពវប្បធម៌និងទេសចរណ៍ដែលមានលក្ខណៈពិសេសនិងវិធានការផ្តល់អំណោយផលដល់ប្រជាជន ដើម្បីធ្វើឱ្យការផ្គត់ផ្គង់ក្នុងថ្ងៃឈប់សម្រាកមានភាពសម្បូរបែបនិងជំរុញទីផ្សារប្រើប្រាស់ផ្នែកវប្បធម៌និងទេសចរណ៍។ តំបន់ជាច្រើនបានផ្តល់គូប៉ុងប្រើប្រាស់ផ្នែកវប្បធម៌និងទេសចរណ៍ និងបានដាក់ចេញគោលនយោបាយដែលមានអំណោយផលដល់ប្រជាជន ដូចជាការបញ្ចុះតម្លៃសំបុត្រជាដើម ដើម្បីទាក់ទាញភ្ញៀវទេសចរ។ទីក្រុងTianjinបានផ្តល់ការដកបទពិសោធន៍ល្ខោនតាមដងផ្លូវ ខណៈពេលដែលទីក្រុងWuqiaoខេត្តHebeiបានធ្វើឱ្យថ្ងៃឈប់សម្រាកកាន់តែមានភាពទាក់ទាញជាមួយនឹងការសម្តែងកាយសម្ព័ន្ធ។ តំបន់រោងចក្រចាស់ៗនិងវិកិណ្ណដ្ឋានឧស្សាហកម្មបានផ្លាស់ប្តូរទៅជាតំបន់វប្បធម៌និងទេសចរណ៍ទាន់សម័យ ដែលមានប្រជាប្រិយភាពខ្លាំងក្នុងចំណោមយុវជន។ខេត្តJilinនិងខេត្តHeiLongjiangបានរៀបចំព្រឹត្តិការណ៍ពិសេសៗ ដូចជាពិព័រណ៍ម៉ូតូនិងពិធីបុណ្យអាហារត្រីទន្លេជាដើម ដែលរួមបញ្ចូលគ្នានូវទំនៀមទម្លាប់ប្រជាប្រិយនិងការកម្សាន្ត។ ស្រុកJingខេត្តAnhuiបានដាក់ចេញកម្មវិធីដកបទពិសោធពីបេតិកភ័ណ្ឌវប្បធម៌អរូបី ដើម្បីផ្សព្វផ្សាយពីសិប្បកម្មផលិតក្រដាសបុរាណ។ខេត្តFujian ក្រុងChongqingនិងភូមិភាគស្វយ័តNingxiaជាដើមបានពឹងផ្អែកធនធានអេកូឡូស៊ី ដូចជាទឹកនិងភ្នំ បានផ្តល់សេវាកម្មចម្រុះ ដូចជា ការឡើងភ្នំដើម្បីសម្រាកលំហែកាយ ការសម្តែងកម្មវិធីនិងដំណើរកម្សាន្តជាដើម ដែលអនុញ្ញាតឱ្យអ្នកទេសចរចូលទៅជិតធម្មជាតិ ដកបទពិសោធពីវប្បធម៌និងទំនៀមទម្លាប់ក្នុងតំបន់៕
111 Views ជាមួយនឹងការអនុវត្តគោលនយោបាយលើកលែងទិដ្ឋាការរវាងប្រទេសចិន និងរុស្ស៊ី នៅច្រកចេញចូលដែនផ្លូវគោកហ៊ុនឈុន ដែលជាច្រកចេញចូលដែនដីគោកតែមួយគត់នៅក្នុងខេត្តជីលីនដែលបើកចំពោះប្រទេសរុស្ស៊ី ចំនួនអ្នកទេសចរចេញចូលដែនមានការកើនឡើងជាបន្តបន្ទាប់ ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកនេះ។ លោកស្រី ឡារីសា អ្នកទេសចររុស្ស៊ី បាននិយាយថា “គោលនយោបាយលើកលែងទិដ្ឋាការមានភាពងាយស្រួលណាស់ហើយគ្រប់យ៉ាងនៅទីនេះសុទ្ធតែល្អទាំងអស់”។ ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកទិវាពលកម្មអន្តរជាតិ តំបន់ទេសភាពសំខាន់ៗរបស់ទីក្រុងស៊ីអានមានភ្ញៀវទេសចរបរទេសជាច្រើន ។ ភ្ញៀវទេសចរបរទេសមួយចំនួនធំបានទៅទស្សនាតំបន់ទេសភាពកំពែងទីក្រុងស៊ីអាន ដើម្បីទទួលបទពិសោធពីភាពទាក់ទាញនៃរាជធានីបុរាណនេះ ។ ទេសចរអូស្ត្រាលីលោក អាម៉ុន បានបង្ហាញចំណាប់អារម្មណ៍ចំពោះវប្បធម៌ចិន និងបាននិយាយថា ចង់ស្វែងយល់បន្ថែមអំពីប្រវត្តិសាស្ត្រចិន។ ច្រកចេញចូលដែន ហឺគូ...
117 Views ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក ១ ឧសភា ទីក្រុងប៉េកាំងបានពន្លឿនការកែលម្អប្រព័ន្ធសេវាកម្មពហុភាសា ដើម្បីបំពេញតម្រូវការប្រើប្រាស់របស់ភ្ញៀវទេសចរមកពីប្រទេសផ្សេងៗ។ ស្ថានីយសេវាកម្មក្រោយពេលលក់ពហុភាសាដំបូងគេបានចាប់ផ្តើមដំណើរការ។ ស្ថានីយសេវាកម្មពហុភាសាសម្រាប់ភ្ញៀវទេសចរបរទេសដែលមានទីតាំងនៅក្នុងសង្កាត់ពាណិជ្ជកម្មផ្លូវ Xiushui ខណ្ឌ Chaoyang ទីក្រុងប៉េកាំងបានបើកដំណើរការនៅខែមីនា ឆ្នាំ២០២៦។ ដោយទទួលបានអត្ថប្រយោជន៍ពីគោលនយោបាស្តីពីការចូលធ្វើទេសចរណ៍នៅចិន និងថ្ងៃឈប់សម្រាក ១ ឧសភា ចំនួនភ្ញៀវទេសចរបរទេសនៅទីនេះនាថ្ងៃដំបូងនៃថ្ងៃឈប់សម្រាក១ឧសភា បានកើនឡើងជាងប្រាំដងបើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ ដើម្បីផ្តល់ភាពងាយស្រួលដល់ការប្រើប្រាស់សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ស្ថានីយសេវាកម្មពឹងផ្អែកលើបញ្ជរសេវាកម្ម និងមានបុគ្គលិក និងអ្នកស្ម័គ្រចិត្តពហុភាសា ជាមួយនឹងការប្រើប្រាស់ឧបករណ៍បកប្រែឆ្លាតវៃ...