Connect with us

អន្តរជាតិ

ពិព័រណ៍ចិន-រុស្ស៊ីលើកទី ១០ បានបើកធ្វើដោយមានការចូលរួមពីសហគ្រាសចំនួនជាង ១៥០០

Published

on

7 Views

ពិព័រណ៍ចិន-រុស្ស៊ីលើកទី ១០ បានបើកធ្វើនៅថ្ងៃទី ១៧ ខែឧសភានៅទីក្រុងហាប៊ីន ខេត្តហីឡុងជាំងប្រទេសចិន ។ ក្រោមប្រធានបទ “ទំនុកចិត្ត កិច្ចសហប្រតិបត្តិការ និងឈ្នះ-ឈ្នះ” ដើម្បីបង្ហាញដោយគ្រប់ជ្រុងជ្រោយពីឧស្សាហកម្មមានប្រៀប ផលិតផលដែលមានគុណភាពខ្ពស់និងសមិទ្ធផលថ្មីៗនៃកិច្ចសហប្រតិបត្តិការរវាងចិននិងរុស្ស៊ី ។

ពិព័រណ៍លើកនេះមានផ្ទៃក្រឡាសរុប ៥៥.០០០ ម៉ែត្រការ៉េ មានតំបន់តាំងពិព័រណ៍សំខាន់ៗចំនួន ៨ បូក រួមទាំងតំបន់ដែលបង្ហាញពីកិច្ចសហប្រតិបត្តិការចិន-រុស្ស៊ី សហគ្រាសរដ្ឋនិងក្រុមហ៊ុនជាតិនិងអន្តរជាតិល្បីៗ ហើយនឹងដាក់បង្ហាញផលិតផលបញ្ចេញថ្មីជាង ៥០០ ប្រភេទនិងគម្រោងថ្មីជាង ៨០០  ។ ព្រឹត្តិការណ៍ជិត ១០០ លើកក្នុនឹងត្រូវរៀបចំឡើងជាបន្តបន្ទាប់ផងដែរ ។ សហគ្រាសជាង ១៥០០ សហគ្រាសមកពីប្រទេសនិងតំបន់ចំនួន ៤៦ បានចូលរួម ហើយពិព័រណ៍លើកនេះនឹងដំណើរការរហូតដល់ថ្ងៃទី ២១ ខែឧសភា ។

ពិព័រណ៍ចិន-រុស្ស៊ីគឺជាពិព័រណ៍ចម្រុះដែលមានកម្រិតខ្ពស់បំផុតនិងទ្រង់ទ្រាយធំបំផុត សម្រាប់ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងរុស្ស៊ី ។ តាំងពីការរៀបចំលើកដំបូងក្នុងឆ្នាំ ២០១៤ មក បានទាក់ទាញសហគ្រាសចិននិងរុស្ស៊ីជាង ៧២០០ សហគ្រាសនិងពាណិជ្ជករចំនួន ១,០៥ លាននាក់ឱ្យចូលរួមក្នុងពិព័រណ៍នេះ៕

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

8 + 12 =

អន្តរជាតិ

សេដ្ឋកិច្ចជាតិចិនបានរក្សានិន្នាការអភិវឌ្ឍន៍ប្រកបដោយស្ថិរភាពនិងរីកចម្រើនក្នុងរយៈពេលបួនខែដំបូងឆ្នាំ២០២៦

Published

on

8 Views

ទិន្នន័យដែលចេញផ្សាយដោយរដ្ឋបាលជាតិស្ថិតិចិនកាលពីថ្ងៃទី ១៨ ខែឧសភា បានបង្ហាញថា សេដ្ឋកិច្ចជាតិចិនបានរក្សានិន្នាការអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព និងរីកចម្រើនចាប់ពីខែមករាដល់ខែមេសា ឆ្នាំ ២០២៦ នេះ ។ លោក Fu Linghui អ្នកនាំពាក្យរដ្ឋបាលជាតិស្ថិតិចិន បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរបស់ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិននៅថ្ងៃដដែលនោះថា ចាប់ពីខែមករាដល់ខែមេសា ប្រទេសចិនបានអនុវត្តគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចកាន់តែសកម្ម និងមានប្រសិទ្ធភាព ដែលនាំឱ្យផលិតកម្ម និងការផ្គត់ផ្គង់មានការកើនឡើងជាលំដាប់ ទំហំលក់ដូរក្នុងទីផ្សារបន្តពង្រីក ពាណិជ្ជកម្មជាមួយបរទេសបង្ហាញពីភាពធន់ជាបន្តបន្ទាប់ ឱកាសការងារនិងតម្លៃទំនិញមានស្ថិរភាពជាទូទៅ ហើយការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ឆ្ពោះទៅរកទិសដៅថ្មី និងប្រសើរជាងមុន។

ចាប់ពីខែមករាដល់ខែមេសា តម្លៃបន្ថែមនៃសហគ្រាសឧស្សាហកម្មធុនមធ្យមនិងធំទូទាំងប្រទេសចិនបានកើនឡើង ៥,៦% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ សន្ទស្សន៍ផលិតកម្មខាងសេវាកម្មបានកើនឡើង ៤,៩% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ ទំហំលក់រាយសរុបនៃទំនិញប្រើប្រាស់មានទឹកប្រាក់លើសពី ១៦ទ្រីលានយាន់ប្រាក់ចិន កើនឡើង ១,៩% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ ទំហំសរុបនៃការនាំចូល និងនាំចេញទំនិញមានទឹកប្រាក់លើសពី ១៦ទ្រីលានយាន់ប្រាក់ចិន កើនឡើង ១៤,៩% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន៕

Continue Reading

អន្តរជាតិ

យោធាមីយ៉ាន់ម៉ាបង្កើនការប្រយុទ្ធដណ្តើមយកតំបន់រ៉ែដ៏កម្រ និងផ្លូវយុទ្ធសាស្ត្រតាមព្រំដែន

Published

on

32 Views

យោធាមីយ៉ាន់ម៉ាបានចាប់ផ្តើមការវាយលុកឡើងវិញទៅកាន់តំបន់ព្រំដែនជាច្រើន រួមទាំងតំបន់មានរ៉ែដ៏កម្រ និងផ្លូវពាណិជ្ជកម្មសំខាន់ៗផ្សេងទៀត មួយខែបន្ទាប់ពីរដ្ឋបាលថ្មីបានគ្រប់គ្រងជាផ្លូវការលើប្រទេសដែលហែកហួរដោយសង្គ្រាម។

យោងតាមអង្គភាពរ៉យទ័របានផ្សាយនៅថ្ងៃទី២៦ឧសភានេះថា មេបញ្ជាការយោធាថ្មី លោក Ye Win Oo ដែលបានឡើងកាន់តំណែងថ្មីៗនេះ កំពុងធ្វើការជំរុញយ៉ាងខ្លាំងក្លាដើម្បីទាមទារយកបន្ទាយយុទ្ធសាស្ត្រព្រំដែនពីកងទ័ពជនជាតិភាគតិច។

ការវាយលុកថ្មីៗនេះរបស់យោធាបានផ្តោតលើរដ្ឋកាឈីន ដែលជាតំបន់សម្បូរទៅដោយធាតុរ៉ែដ៏កម្រដែលជាប់នឹងប្រទេសចិន ក៏ដូចជារដ្ឋឈីននៅតាមព្រំដែនឥណ្ឌា និងច្រករបៀងពាណិជ្ជកម្មសំខាន់មួយនៅក្នុងរដ្ឋការេន ជាប់នឹងប្រទេសថៃ។

ការវាយដណ្តើមទីតាំងនេះបានកើតឡើងបន្ទាប់ពីអតីតមេដឹកនាំយោធាដែលបានក្លាយជាប្រធានាធិបតី លោក មីន អ៊ុង ឡាំង កាលពីខែមុនបានស្នើសុំឱ្យក្រុមឧទ្ទាមដែលប្រឆាំងនឹងរបបយោធាចូលរួមក្នុងការចរចាសន្តិភាពក្នុងរយៈពេល ១០០ ថ្ងៃ ប៉ុន្តែសំណើនេះត្រូវបានកងទ័ពជនជាតិភាគតិចជាច្រើនបានបដិសេធភ្លាមៗ។

ជម្លោះដែលកំពុងបន្តរបស់ប្រទេសមីយ៉ាន់ម៉ាត្រូវបានផ្ទុះឡើងនៅឆ្នាំ២០២១ នៅពេលដែលយោធាបានធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលស៊ីវិលដែលត្រូវបានជ្រើសរើសតាមបែបប្រជាធិបតេយ្យដឹកនាំដោយលោកស្រី អ៊ុង សាន ស៊ូជី ដែលជាអ្នកឈ្នះរង្វាន់ណូបែល។

ការដណ្តើមយកអំណាចនេះបានបង្កឱ្យមានការបះបោរទូទាំងប្រទេសដែលបានកើនឡើងទៅជាការតស៊ូប្រដាប់អាវុធ ដោយកងទ័ពជនជាតិភាគតិច និងក្រុមឧទ្ទាមជាច្រើនបានរុញច្រានយោធាចេញពីតំបន់ជាច្រើន៕

Continue Reading

អន្តរជាតិ

លោក Wang Yi​ អញ្ជើញ​ធ្វើបទបង្ហាញអំពី​លទ្ធផល​នៃកិច្ចជំនួប​ពិភាក្សារវាង​ប្រមុខរដ្ឋ​ចិន-​អា​មេ​រិកនិង​គំនិត​ឯកភាព​រួម​​

Published

on

6 Views

តបតាម​ការអញ្ជើញ​របស់​លោក Xi ​Jinping ប្រធានរដ្ឋចិន​ លោកដូណាល់ ត្រាំ ប្រធានា​ធិ​ប​តី​អាមេរិក​បានអញ្ជើញ​មកបំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋនៅប្រទេសចិន​​ពីថ្ងៃទី ១៣ ដល់ ១៥ ខែ​ឧសភា ។ ​លោក ​Wang Yi ​សមាជិក​ការិយាល័យ​នយោបាយ​នៃគណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនីស្តចិន​និងជារដ្ឋមន្ត្រី​ការបរទេសចិន​បានធ្វើ​បទបង្ហាញទៅ​កាន់​ប្រព័ន្ធ​សារ​ព័ត៌​មាន​​អំពីលទ្ធផល​នៃកិច្ចជំនួប​ពិភាក្សារវាង​​ប្រមុខរដ្ឋ​ចិន-អាមេរិក​និង​គំនិត​ឯកភាព​រួម​កាល​ពី​ថ្ងៃទី ១៥ ខែឧសភា ​ ។

លោក Wang Yi ​បានថ្លែងថា ​ នេះ​គឺជា​កិច្ចជំនួបពិភាក្សា​ប្រកបដោយ​លក្ខណៈ​ជាប្រវត្តិសាស្ត្រ​ ។ ទីមួយ​ នេះគឺជាកិច្ច​ជំនួប​ពិភាក្សា​ដ៏សំខាន់​មួយលើក​ដែលប្រទេសទាំងពីរ​ឈានចូល​ដំណាក់កាល​អភិវឌ្ឍន៍ដ៏​សំខាន់​រៀងៗខ្លួន ​។ ទីពីរ ​នេះគឺជា​កិច្ចជំនួបពិភាក្សា​ដ៏សំខាន់​មួយលើក​ដែលទំនាក់ទំនង​ចិ​ន​-អា​មេរិក​ឈរលើ​ទីចាប់ផ្តើមថ្មី​នៃប្រវត្តិសាស្ត្រ ​។ ទីបី នេះគឺជា​កិច្ចជំនួបពិភាក្សា​ដ៏​សំខាន់​មួយ​លើក ដែល​ប្រមុខរដ្ឋនៃ​ប្រទេសទាំងពីរ​បានពិភាក្សាគ្នា​យ៉ាងស៊ីជម្រៅ​និង​ទទួល​បាន​ផ្លែ​ផ្កា​ដ៏សម្បូរបែប ។

លោក Wang Yi ​បាន​លើកឡើងថា​ នៅក្នុង​កិច្ចជំនួបពិភាក្សា​លើកនេះ ​ប្រមុខរដ្ឋនៃ​ប្រ​ទេស​ទាំងពីរ​បានឯកភាពគ្នា​ដោយចាត់ទុក​”ទំនាក់ទំនង​ស្ថិរភាព​ជាយុទ្ធសាស្ត្រ​រវាងចិននិង​អា​មេរិកដែល​ប្រកបដោយ​លក្ខណៈស្ថាបនា”​ជាទម្រង់ថ្មីនៃ​ទំនាក់ទំនង​រវាងប្រទេស​ទាំងពីរ​ ។​ ភាគីចិន​បានសម្គាល់​ឃើញថា ​នេះគួរតែជា​ស្ថិរភាព​វិជ្ជមាន​ដែលចាត់ទុក​កិច្ច​សហ​ប្រតិប​ត្តិ​ការ​ជាស្នូល បង្កើន​ភាពធន់នៃ​ទំនាក់ទំនងចិន-អាមេរិក​​តាមរយៈ​ការផ្លាស់ប្តូរ​និង​កិច្ច​សហ​ប្រ​តិបត្តិការ​ជាបន្តបន្ទាប់ ។​ នេះគួរតែជា​ស្ថិរភាព​ដ៏​ល្អប្រសើរ​​ ដែល​មាន​ការ​ប្រ​កួត​ប្រ​ជែង​ដ៏​សមរម្យ​ មិនត្រូវធ្វើ​ការប្រកួត​ប្រជែងបែប​ផលបូកសូន្យ​ឡើយ ។ នេះ​គួរតែ​ជា​ស្ថិរភាពជា​ប្រ​ក្រតី​ដែលអាច​គ្រប់គ្រង​ការខ្វែងគំនិត​បាន មិន​ត្រូវ​ប្រែ​ប្រួល​ឡើងចុះ​ដូច​ជិះ​រទេះភ្លើងរំកិល​នោះ​ទេ ។ នេះគួរតែ​ជាស្ថិរភាព​យូរអង្វែង​ ដោយ​មិន​ត្រូវ​​កើតមាន​ការប៉ះទង្គិច​ឬបដិបក្ខគ្នា​​រហូត​ដល់បង្កើតជា​សង្គ្រាមឡើយ ។

លោក ​Wang ​Yi ​បាន​លើកឡើង​ថា  ​តប​តាមការអញ្ជើញ​របស់លោកត្រាំ ​ប្រធានាធិបតី​អាមេរិក ​លោក ​Xi ​Jin​ping ​ប្រធានរដ្ឋចិន​នឹងបំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​សហរដ្ឋអាមេរិក​ក្នុង​រដូវ​រំហើយឆ្នាំ​នេះ ​។

 លោក ​Wang ​Yi ​បានសង្កត់ធ្ងន់ថា ​ក្នុងអំឡុងពេល​កិច្ចជំនួបលើកនេះ ​បញ្ហាតៃវ៉ាន់​គឺជា​បញ្ហា​ពិភាក្សាសំខាន់​មួយ ​។ ​គោលជំហរ​របស់​ភាគីចិន ​គឺ ​ច្បាស់លាស់ណាស់ ​ពោលគឺ ​ទី​មួយ ​បញ្ហាតំបន់តៃវ៉ាន់​គឺជាកិច្ចការផ្ទៃក្នុង​របស់ចិន ​។ ​ទីពីរ ​បញ្ហាតៃវ៉ាន់គឺ​ជាបញ្ហាសំខាន់​បំផុត​ក្នុងទំនាក់ទំនង​រវាងចិន​និងអាមេរិក ​ប្រសិនបើដោះស្រាយ​មិនបានល្អ ​នោះ ​វា​នឹង​ជំរុញ​ទំនាក់​ទំនង​រវាងចិននិងអាមេរិក​ទៅកាន់​សភាពគ្រោះថ្នាក់បំផុត ​។ ​ទីបី ​ការគាំ​ពារ​សន្តិ​ភាព​និងស្ថិរភាព​នៅច្រកសមុទ្រ​តៃវ៉ាន់​ជាតួចែករួមធំ​បំផុត​របស់​ភាគីទាំងពីរ ​។

លោក ​Wang ​Yi ​បានបន្ត​ថា ​ប្រធានរដ្ឋចិន ​លោក ​Xi ​Jinping ​បានគូសបញ្ជាក់ថា ​ធាតុ​ពិត​នៃ​ទំនាក់ទំនង​ផ្នែកសេដ្ឋកិច្ចនិង​ពាណិជ្ជកម្មរវាង​ចិននិងអាមេរិក ​គឺការ​ផ្តល់ផល​ប្រ​យោ​ជ​ន៍​ដល់​គ្នា​ទៅវិញទៅមក​និងឈ្នះ-ឈ្នះ ​។ ប្រឈមមុខនឹង​ការខ្វែងគំនិត​និងជម្លោះ ​ការពិគ្រោះ​ពិភា​ក្សា​ដោយ​សមភាព​ជាជម្រើសត្រឹមត្រូវ​តែមួយគត់ ​។ ​ក្រុមការងារ​សេដ្ឋកិច្ចនិង​ពាណិជ្ជ​កម្ម​នៃប្រទេសទាំងពីរ​បានឈានដល់​សមិទ្ធផលដ៏​វិជ្ជមាន​និងមាន​តុល្យភាពជាទូទៅ ​៕

Continue Reading
Advertisement
Advertisement

ពេញនិយម