23 Viewsប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងថា លោកមានបំណងជួបពិភាក្សាជាមួយមេដឹកនាំរុស្ស៊ី លោក ពូទីន និងមេដឹកនាំចិន លោក ស៊ី ជិនពីង ដើម្បីស្វែងរកដំណោះស្រាយបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ទោះបីជាគ្មានវត្តមានរបស់ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេឡិនស្គី ក៏ដោយ។ លោកបានប្រាប់អ្នកសារព័ត៌មានថា អ្វីក៏ដោយដែលរូបលោកអាចធ្វើបានដើម្បីបញ្ចប់សង្គ្រាមនេះ លោកនឹងធ្វើ ទោះបីជាមានភាគីណាមួយចូលរួមឬអត់ក៏ដោយ។ ប្រសិនបើលោកប្រធានាធិបតី ស៊ី ជិនពីង ចង់ឱ្យមានកិច្ចប្រជុំនេះ...
54 Views (ក្រុងតៃប៉ិ)៖ តៃវ៉ាន់បានទទួលយន្តហោះចម្បាំង F-16V ផលិតនៅសហរដ្ឋអាមេរិកចំនួន ២ គ្រឿងដំបូងរបស់ខ្លួននៅព្រឹកថ្ងៃសុក្រ ទី២តុលានេះ ខណៈដែលដែនកោះមួយនេះកំពុងពង្រឹងសមត្ថភាពយោធារបស់ខ្លួន ដើម្បីទប់ស្កាត់ការវាយប្រហារដែលអាចកើតមានពីសំណាក់ប្រទេសចិន។ យន្តហោះចម្បាំងទាំងនេះគឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងដែលមានតម្លៃ ៨ ពាន់លានដុល្លារសម្រាប់ការទិញយន្តហោះ F-16V ចំនួន ៦៦ គ្រឿង ដែលត្រូវបានអនុម័តក្នុងអាណត្តិទីមួយរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) និងគ្រោងនឹងដឹកជញ្ជូនមកដល់នៅឆ្នាំនេះ។ យន្តហោះទាំងនេះ...
55 Views (ប៉េកាំង)៖ កាលពីថ្ងៃពុធ រដ្ឋាភិបាលចិនបានចោទប្រកាន់តៃវ៉ាន់ថាបាន «ប្រមាថដល់វិញ្ញាណក្ខន្ធវីរជនពលី» តាមរយៈការរិះគន់ការបកស្រាយរបស់ទីក្រុងប៉េកាំងអំពីសង្គ្រាមលោកលើកទីពីរ ដោយលើកឡើងថា ការចោទសួរអំពីដំណើររឿងនៃជម្លោះនេះ គឺជាការក្បត់ប្រវត្តិសាស្ត្រ។ ប្រទេសចិនចាត់ទុកកេរដំណែលនៃសង្គ្រាមនេះ ដែលមានប្រជាជនចិនរាប់លាននាក់បានបាត់បង់ជីវិតក្នុងអំឡុងពេលនៃការឈ្លានពានរបស់ជប៉ុន ថាជារឿងដ៏សំខាន់បំផុត។ កាលពីសប្តាហ៍មុន ទាំងប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump)...
42 Views (ប៉េកាំង)៖ យានមនុស្សយន្តសម្រាប់ប្រតិបត្តិការនៅសមុទ្រជ្រៅកម្រិតជម្រៅ ៤,៥០០ ម៉ែត្រ ដែលត្រូវបានសាងសង់ឡើងក្នុងស្រុក បានចេញដំណើរពីកំពង់ផែ Weihai ក្នុងខេត្ត Shandong ភាគខាងកើតប្រទេសចិន ដើម្បីធ្វើការរុករកផ្នែកវិទ្យាសាស្ត្ររួមគ្នាជាមួយស្ថាប័ន Weihai នៃវិទ្យាស្ថានបច្ចេកវិទ្យា Harbin (Harbin Institute of Technology) នៅតំបន់សមុទ្រចិនខាងត្បូង។ រ៉ូបូតនេះត្រូវបានបំពាក់ដោយដៃយន្តធារាសាស្ត្រពហុមុខងារដែលមានអ័ក្សចលនាចំនួន ៧ ដែលត្រូវបានអភិវឌ្ឍឡើងដោយខ្លួនឯង។ ក្នុងដំណើរការអភិវឌ្ឍយាននេះ បញ្ហាបច្ចេកទេសសំខាន់ៗជាង...
57 Views កញ្ញា Arabella Kushner ដែលជាចៅស្រីវ័យ ១៥ ឆ្នាំរបស់ប្រធានាធិបតីអាមេរិក Donald Trump បានស្វាគមន៍ប្រធានាធិបតីចិន Xi Jinping នៅឯសេតវិមានកាលពីសប្តាហ៍មុន ពោលគឺ ៩ ឆ្នាំបន្ទាប់ពីនាងបានច្រៀងចម្រៀងជាភាសាចិនជូនមេដឹកនាំចិនរូបនេះស្តាប់ជាលើកដំបូង។ យោងតាមកាសែត New York Post នាងបាននិយាយជាភាសាចិនថា «សូមស្វាគមន៍មកកាន់សហរដ្ឋអាមេរិក» ជាភាសាចិនទៅកាន់លោក Xi និងភរិយារបស់លោកគឺលោកស្រី...
56 Views ប្រទេសចិនបានបើកមជ្ឈមណ្ឌលថ្មីមួយសម្រាប់ការគាំទ្រ និងការបណ្តុះបណ្តាលផ្នែកយោធានៅក្នុងប្រទេសឡាវ ដែលនេះគឺជាការបង្កើនវត្តមានយោធានៅក្រៅប្រទេសដ៏កម្រមួយ ខណៈអាម៉េរិកមិនមានការលើកឡើងជាមតិយោបលឡើយចំពោះរឿងនេះ។ យោងតាមសេចក្តីថ្លែងការណ៍ក្រសួងការពារជាតិចិនបានប្រកាសកាលពីថ្ងៃអង្គារ ទី២៩ ខែកញ្ញានេះថា មជ្ឈមណ្ឌលគាំទ្រ និងបណ្តុះបណ្តាលរួមចិន-ឡាវ និងសាលាអាកាសចរណ៍មិត្តភាពចិន-ឡាវ ឥឡូវនេះកំពុងដំណើរការនៅឯព្រលានយន្តហោះមួយក្នុងតំបន់ Ban Keun។ សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា «ស្ថាប័នទាំងពីរនេះ ដែលត្រូវបានថែទាំ និងដំណើរការរួមគ្នាដោយភាគីទាំងពីរ មានគោលបំណងជួយប្រទេសឡាវពង្រឹងការបណ្តុះបណ្តាលអាកាសយានិកនៃកងទ័ពអាកាសរបស់ខ្លួន»។ យ៉ាងណាម៉ិញ ក្រសួងការពារជាតិចិនបានលើកឡើងថា សកម្មភាពនៅប្រទេសឡាវនេះ «មិនមែនសំដៅប្រឆាំងនឹងភាគីទីបីណាមួយឡើយ ហើយមានគោលបំណងជួយពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងកងទ័ពទាំងពីរឱ្យកាន់តែស៊ីជម្រៅថែមទៀត ព្រមទាំងរួមចំណែកដល់ការរក្សាសន្តិភាព...
51 Views ជាសំណួរមួយបែបឌឺដង ឱ្យផ្លែផ្កាស្របពេលស្ថានភាពសង្គ្រាមកាន់តែរីករាលដាលទៅកាន់តំបន់ជាច្រើន ប្រទេសនានាជុំវិញពិភពលោកសុទ្ធតែត្រូវការសព្វាវុធដើម្បីការពារដែនអធិបតីភាព ដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានសួរទៅកាន់មេដឹកនាំចិន លោក ស៊ី ជីនពីង (Xi Jinping) ថាតើទីក្រុងប៉េកាំងមានចំណាប់អារម្មណ៍ក្នុងការទិញអាវុធរបស់អាមេរិកដែរឬទេ ទោះបីជាមានការរឹតបន្តឹងជាយូរមកហើយលើការនាំចេញសម្ភារៈយោធាទៅកាន់ប្រទេសនេះក៏ដោយ។ យោងតាមឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសចិន David Perdue បានទម្លាយពីការសន្ទនានេះក្នុងអំឡុងពេលសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ខណៈពេលដែលកំពុងពិភាក្សាអំពីវិធីសាស្ត្ររបស់លោក ត្រាំ ចំពោះប្រទេសចិន...
60 Views បន្ទាប់ពីការដាក់ចាប់ឃុំខ្លួន និងដាក់ឲ្យស្ថិតនៅក្រោមការស៊ើបអង្កេតតាំងពីខែមករាឆ្នាំ២០២៦ នាយឧត្តមសេនីយ៍យោធាជាន់ខ្ពស់ពីររូបរបស់ចិន គឺ លោក Zhang Youxia និង លោក Liu Zhenli ដែលជាសមាជិកកំពូលរបស់បក្សកុម្មុយនីស្តចិន (CPC) ត្រូវបានបណ្តាញចេញពីបក្ស ដោយសារការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើវិន័យ និងច្បាប់។ នេះបើយោងសារព័ត៌មាន China daily នៅថ្ងៃទី២២ ខែកញ្ញានេះ។ មេដឹកនាំនៃបក្សកុម្មុយនីស្តចិន (CPC) បានសម្រេចចិត្តកាលពីថ្ងៃចន្ទ...
57 Views អគ្គិភ័យមួយបានឆាបឆេះរោងចក្រវាយនភណ្ឌមួយកន្លែងក្នុងទីក្រុង Foshan ខេត្ត Guangdong ភាគខាងត្បូងប្រទេសចិន កាលពីថ្ងៃអាទិត្យ ទី២០ ខែកញ្ញានេះ ដោយបានបណ្តាលឱ្យមនុស្ស ៨ នាក់ស្លាប់ និងម្នាក់ទៀតរងរបួស។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍។ អគ្គិភ័យនេះបានចាប់ផ្តើមឆាបឆេះនៅម៉ោង ៣:១២ រសៀល នៅក្នុងអគារពីរជាន់មួយកន្លែងក្នុងតំបន់ឧស្សាហកម្ម ហើយត្រូវបានពន្លត់ក្នុងរយៈពេលប្រហែលមួយម៉ោង។ យោងតាមរបាយការណ៍ អគារដែលរងការខូចខាតនោះត្រូវបានប្រើប្រាស់សម្រាប់សកម្មភាពផលិតកម្ម រួមទាំងការបោកគក់ក្រណាត់ខោខូវប៊យ (denim) ហើយអគ្គិភ័យមិនបានរាលដាលទៅតំបន់ផ្សេងទៀតទេ។ វីដេអូមួយនៅលើបណ្តាញសង្គម...
62 Views ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) នឹងស្វាគមន៍មេដឹកនាំចិន លោក ស៊ី ជីនពីង (Xi Jinping) នៅសប្តាហ៍ក្រោយ សម្រាប់ការជួបគ្នាម្តងទៀតនៅឆ្នាំនេះ ខណៈដែលមេដឹកនាំទាំងពីរស្វែងរកស្ថិរភាពក្នុងទំនាក់ទំនងដែលកំពុងស្ថិតក្រោមសម្ពាធ ដោយសារបញ្ហាផ្សេងៗ ចាប់ពីពាណិជ្ជកម្ម រហូតដល់បញ្ហាកោះតៃវ៉ាន់ និងអ៊ីរ៉ង់ ព្រមទាំងក្តីបារម្ភជាសកលអំពីបញ្ញាសិប្បនិម្មិត (AI)។ យោងតាមអង្គភាពរ៉យទ័រផ្សាយចេញនៅថ្ងៃទី១៨ ខែកញ្ញានេះថា លោក...