70 Viewsការិយាល័យថវិការដ្ឋសភាអាមេរិក បានប្រកាសឱ្យដឹងកាលពីថ្ងៃទី១៥ ខែកញ្ញានេះថា យោធាអាមេរិកបានខាតបង់ទឹកប្រាក់ប្រហែល ៣៨ពាន់លានដុល្លារក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់ គិតត្រឹមថ្ងៃទី១ ខែសីហា ខណៈដែលទឹកប្រាក់រាប់ពាន់លានដុល្លារទៀតអាចនឹងត្រូវបន្តចំណាយបន្ថែមជារៀងរាល់ខែ ប្រសិនបើជម្លោះនេះនៅតែបន្តអូសបន្លាយ។ការចំណាយនោះ អាស្រ័យលើកម្រិតនៃការប្រយុទ្ធគ្នាក្នុងមួយខែៗ អាចមានចន្លោះពី ២ ទៅ ៣ពាន់លានដុល្លារអាមេរិក ឬច្រើនជាងនេះ ប្រសិនបើជម្លោះនេះនៅតែបន្ត។របាយការណ៍នោះ បានឱ្យដឹងថា តួលេខសរុបខាងលើនេះ ឆ្លុះបញ្ចាំងពីការចំណាយលើការទិញគ្រាប់រំសេវ និងបរិក្ខារ ដែលបានខូចខាត ឬបាត់បង់ក្នុងសមរភូមិមកជំនួសវិញ ក៏ដូចជាការកើនឡើងនៃការចំណាយលើប្រេងឥន្ធនៈសម្រាប់យោធា ក្នុងចំណោមការចំណាយផ្សេងៗទៀត។យ៉ាងណាម៉ិញ ទំហំថវិកាសម្រាប់ទិញគ្រាប់ដែលបានប្រើប្រាស់គិតរហូតដល់ថ្ងៃទី១...
74 Views (ទីក្រុងសេអ៊ូល)៖ តុលាការមួយនៅទីក្រុងសេអ៊ូលនៅថ្ងៃពុធ ទី១៦ ខែកញ្ញានេះ បានបញ្ជាឱ្យកូរ៉េខាងជើងបង់ប្រាក់សំណងចំនួន ៤៤,៦ ពាន់លានវ៉ុន (ស្មើនឹង ៣២,៥ លានដុល្លារអាមេរិក) ចំពោះការបំផ្លាញការិយាល័យទំនាក់ទំនងអន្តរកូរ៉េកាលពីឆ្នាំ ២០២០។ នេះបើយោងតាមការរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង Yonhap ដែលចាត់ទុកថាជាសាលក្រមដំបូងគេនៅក្នុងបណ្តឹងដែលកូរ៉េខាងត្បូងបានដាក់ប្រឆាំងនឹងទីក្រុងព្យុងយ៉ាង។ រដ្ឋាភិបាលអភិរក្សនិយមមុនរបស់កូរ៉េខាងត្បូង ដែលដឹកនាំដោយអតីតប្រធានាធិបតី Yoon Suk Yeol បានដាក់បណ្តឹងនេះនៅខែមិថុនា ឆ្នាំ ២០២៣។ លោក...
71 Views ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក លោក Guo Jiakun នៅរសៀលថ្ងៃអង្គារនេះបានប្រកាសជំរុញឱ្យសហរដ្ឋអាម៉េរិក «ឈប់រៀបចំធ្វើសង្គ្រាម» នៅលើអវកាស លោកសង្គត់ធ្ងន់ថាចិនប្រឆាំងដាច់ខាតចំពោះការបំពាក់អាវុធ ការប្រែក្លាយអវកាសទៅជាសមរភូមិ និងការប្រកួតប្រជែងសព្វាវុធ។ បន្ថែមពីនោះត្រូវបញ្ឈប់ការពង្រីកសមត្ថភាពយោធា និងការរៀបចំធ្វើសង្គ្រាមនៅក្នុងអវកាស។ ការអំពាវនាវនេះធ្វើឡើងមួយថ្ងៃបន្ទាប់ពីពីកងកម្លាំងអវកាសអាម៉េរិក (US Space Force) បានប្រកាសពីការដាក់ពង្រាយអាវុធទៅកាន់គន្លងផែនដីជាលើកដំបូងលើអវកាស។ កងកម្លាំងអវកាសអាម៉េរិក បានចង្អុលមុខចិនថាជាមុខសញ្ញាគំរាមកំហែងក្រោមហេតុផលថា ចិនកំពុងពង្រឹងសមត្ថភាពយោធាប្រឆាំងអវកាស។ អាម៉េរិកក៏បានកំណត់រុស្ស៊ីជាគូប្រជែងដ៏គ្រោះថ្នាក់មួយទៀត ដែលជឿជាក់ថា ការមានឧត្តមភាពលើអវកាស...
69 Views (ទីក្រុងឡាអេ)៖ អតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte ត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួនជាសាធារណៈជាលើកដំបូងនៅថ្ងៃពុធ ទី១៦ ខែកញ្ញានេះ ចាប់តាំងពីត្រូវបានបញ្ជូនទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) កាលពីថ្ងៃទី១៨ ខែមុន ដើម្បីប្រឈមមុខនឹងការចោទប្រកាន់ពីបទឃាតកម្មដែលពាក់ព័ន្ធនឹងសង្គ្រាមប្រឆាំងគ្រឿងញៀនរបស់លោក។ លោក Duterte ដែលមានអាយុ ៨១ ឆ្នាំ បានកាន់តំណែងជាប្រធានាធិបតីពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២២ មុនពេលត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ចំពោះការបង្កើត ការផ្តល់មូលនិធិ និងការបំពាក់អាវុធដល់ក្រុមឃាតករ...
64 Views ក្រសួងសុខាភិបាលបានប្រកាសនៅព្រឹកថ្ងៃអង្គារទី១៥ ខែកញ្ញានេះថា ចំនួនមនុស្សដែលមានអាយុ ១០០ ឆ្នាំឡើងទៅនៅទូទាំងប្រទេសជប៉ុន បានកើនឡើងលើសពី ១០០,០០០ នាក់ជាលើកដំបូង។ យោងតាមធនាគារពិភពលោក ជប៉ុនមានប្រជាជនដែលមានវ័យចំណាស់ជាងគេលំដាប់ទី២ លើពិភពលោក បន្ទាប់ពីប្រទេសម៉ូណាកូ ដោយមានអាយុមធ្យម (median age) គឺ ៤៩,៩ ឆ្នាំ។ ការស្ទង់មតិចុងក្រោយរបស់រដ្ឋាភិបាល ដែលត្រូវបានចេញផ្សាយមុនថ្ងៃឈប់សម្រាកសាធារណៈប្រចាំឆ្នាំ «ទិវាគោរពមនុស្សចាស់» នៅសប្តាហ៍ក្រោយ បានបង្ហាញថា ចំនួនមនុស្សដែលមានអាយុ...
66 Views យន្តហោះចម្បាំងរបស់ NATO បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក (drone) មួយគ្រឿងនៅពីលើប្រទេសលីទុយអានី។ នេះបើតាមការបញ្ជាក់របស់ប្រធានាធិបតីនៃប្រទេសនៅតំបន់បាល់ទិកមួយនេះកាលពីព្រឹកថ្ងៃអង្គារ ទី១៥កញ្ញានេះ ដែលជាហេតុការណ៍សន្តិសុខដ៏ក្តៅគគុកមួយនៅតំបន់ព្រំដែនភាគខាងកើតនៃសម្ព័ន្ធភាពយោធានេះ ក្នុងអំឡុងពេលសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន។ ប្រទេសលីទុយអានី ឡាតវី និងអេស្តូនី ដែលជាសមាជិក NATO និងមានព្រំដែនជាប់គ្នាវែងជាមួយរុស្ស៊ី តែងតែរាយការណ៍អំពីការហោះចូលដោយខុសច្បាប់នៃយន្តហោះគ្មានមនុស្សបើក ចាប់តាំងពីទីក្រុងមូស្គូបានបើកការឈ្លានពានទ្រង់ទ្រាយធំលើអ៊ុយក្រែនក្នុងឆ្នាំ ២០២២ មក។ យោងតាមលោក Gitanas Nauseda បានឱ្យដឹងថា...
79 Views គណៈកម្មការរៀបចំការបោះឆ្នោតរបស់ប្រទេសថៃ បានចោទប្រកាន់សមាជិកព្រឹទ្ធសភាដែលកំពុងកាន់តំណែងចំនួន ២៦រូប កាលពីថ្ងៃចន្ទ ទី១៤ ខែកញ្ញានេះ ថាបានឃុបឃិតគ្នាក្នុងការរៀបចំលទ្ធផលបោះឆ្នោតព្រឹទ្ធសភា ក្នុងការតែងតាំងឱ្យ អានុទីន ធ្វើជានាយករដ្ឋមន្ត្រីថៃ។ នេះគឺជាករណីអាស្រូវនៃការទិញសន្លឹកឆ្នោត ដែលបានបង្កឱ្យមានការតវ៉ា ហើយអាចឈានទៅដល់ការជាប់ពន្ធនាគារ គណៈកម្មការនេះបានបញ្ជាក់ថា ខ្លួននឹងបញ្ជូនសំណុំរឿងនេះទៅកាន់តុលាការកំពូល ដែលត្រូវបានចោទប្រកាន់ថាពាក់ព័ន្ធនឹងសមាជិកព្រឹទ្ធសភាដែលមានទំនាក់ទំនងជាមួយគណបក្សរបស់នាយករដ្ឋមន្ត្រី Anutin Charnvirakul។ បុគ្គលទាំង ២៦រូបនេះ ស្ថិតក្នុងចំណោមមនុស្ស ៧៧នាក់ដែលត្រូវបានចោទប្រកាន់ក្នុងករណីរឿងអាស្រូវនេះ រួមជាមួយបេក្ខជនព្រឹទ្ធសភាដែលមិនជាប់ឆ្នោតចំនួន ៣៦រូប...
71 Views កងឆ្មាំបដិវត្តឥស្លាម (IRGC) បានប្រកាសថាខ្លួនបានបាញ់ទម្លាក់ដ្រូនចារកម្ម MQ-1 របស់អាមេរិកមួយគ្រឿងទៀតហើយ ខណៈកំពុងហោះស៊ើបការណ៍លើច្រកសមុទ្រ Hormuz។ MQ-1 Predator មានតម្លៃជាង ៤០លានដុល្លារ ជាដ្រូនចារកម្ម និងវាយប្រហារគ្មានមនុស្សបើកដ៏ល្បីល្បាញរបស់ កងទ័ពអាកាសសហរដ្ឋអាមេរិក និង ទីភ្នាក់ងារ CIA ដែលត្រូវបានផលិតឡើង ដោយក្រុមហ៊ុន General Atomics សម្រាប់បំពេញបេសកកម្មស៊ើបការណ៍ រុករក និងវាយប្រហារលើគោលដៅច្បាស់ៗ។ ដ្រូននេះ ប្រើប្រាស់ម៉ាស៊ីនប្រភេទ Rotax 914F (៤ ស៊ីឡាំង មានទែបូ) កម្លាំង ១១៥...
69 Viewsមហាសេដ្ឋី អ៊ីឡុន ម៉ាស់ (Elon Musk) បានរំឭកថា លោកធ្លាប់បានព្រមានតាំងពី ១២ឆ្នាំមុនមកម៉្លេះថា AI អាចបង្កគ្រោះថ្នាក់ជាងអាវុធនុយក្លេអ៊ែរ ស្របពេលដែលមានការជជែក និងជំរុញឱ្យបន្ថយល្បឿននៃការអភិវឌ្ឍបញ្ញាសិប្បនិម្មិត(AI) ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Sputnik។ កាលពីថ្ងៃទី១២ លោក ដារីអូ អាម៉ូឌី (Dario Amodei) នាយកប្រតិបត្តិនៃក្រុមហ៊ុន Anthropic បានអំពាវនាវឱ្យមានការកាត់បន្ថយល្បឿននៃការអភិវឌ្ឍម៉ូឌែល AI...
71 Views បាតុកម្មទ្រង់ទ្រាយធំនៅថ្ងៃទី១៣ ខែកញ្ញានេះ បានផ្ទុះឡើងក្នុងទីក្រុងបាងកក ប្រទេសថៃ ជុំវិញការចោទប្រកាន់អំពីភាពមិនស្អាតស្អំ និងអំពើពុករលួយ របស់គណៈកម្មការរៀបចំការបោះឆ្នោត និងរដ្ឋាភិបាលរបស់ អនុទីន។ យោងតាមការផ្សាររបស់ The Nation បាតុកម្មនេះ ដឹកនាំដោយអង្គការសង្គមស៊ីវិលផ្នែកច្បាប់ iLaw ដែលមានកិច្ចសហការជាមួយគណបក្សប្រឆាំងថៃ គឺគណបក្សប្រជាជន។ វាកើតឡើងមួយថ្ងៃ មុនពេលគណៈកម្មការបោះឆ្នោតថៃ នឹងត្រូវប្រជុំសម្រេចបោះឆ្នោតលើសំណុំរឿងជនសង្ស័យចំនួន ២២៩នាក់ ពាក់ព័ន្ធរឿងអាស្រូវរៀបចំសន្លឹកឆ្នោត ឬការត្រូវរ៉ូវគ្នាជាប្រព័ន្ធក្នុងការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភាថៃឆ្នាំ២០២៤ ដែលបាតុករជឿថា ករណីនេះអាចនឹងត្រូវទម្លាក់ចោល។ ដូច្នេះហើយ ក្រុមបាតុកររាប់ពាន់នាក់ បានដើរក្បួនចម្ងាយ ១១គីឡូម៉ែត្រ ឆ្ពោះទៅកាន់មជ្ឈមណ្ឌលសិល្បៈ និងវប្បធម៌ក្រុងបាងកក (BACC) ដើម្បីដាក់សម្ពាធលើគណៈកម្មការបោះឆ្នោតថៃ ឱ្យបញ្ជូនសំណុំរឿងជនសង្ស័យទាំង ២២៩នាក់ ទៅកាន់តុលាការកំពូលដើម្បីកាត់ទោស ខណៈក្នុងនោះក៏រួមមានទាំងសមាជិកព្រឹទ្ធសភាបច្ចុប្បន្នចំនួន ១៣៨ រូប និងអ្នកនយោបាយផ្សេងទៀតផងដែរ។ ក្នុងព្រឹត្តិការណ៍នោះក្រុមបាតុករ បានរៀបចំសន្លឹកក្រដាសពណ៌ខៀវ ជានិមិត្តសញ្ញាលេខ ២២៩...