58 Viewsយ៉ាងហោចណាស់មនុស្ស ២៨ នាក់បានស្លាប់នៅក្នុងអគ្គីភ័យនៅរោងចក្រស្បែកជើងមួយកន្លែងនៅភាគអាគ្នេយ៍ប្រទេសចិនកាលពីថ្ងៃថ្ងៃទី៩ ខែកក្កដា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ បន្ទាប់ពីអណ្តាតភ្លើងបានឆាបឆេះអគារពហុជាន់ ដែលធ្វើឱ្យកម្មករជាប់នៅលើដំបូល។ អគ្គីភ័យបានឆាបឆេះនៅម៉ោងប្រហែល ១២ ថ្ងៃត្រង់ ម៉ោងក្នុងស្រុកនៅក្នុងទីក្រុងជីនជាំង ខេត្តហ្វូជាន នៅរោងចក្រផលិតស្បែកជើងហ៊ុយតេង។ មនុស្សសរុបចំនួន ២៣៩ នាក់នៅក្នុងរោងចក្រពេលដែលអគ្គីភ័យបានឆាបឆេះ។ មនុស្ស ២១៣ នាក់ត្រូវបានជម្លៀសចេញ ខណៈពីរនាក់បានស្លាប់បន្ទាប់ពីត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីព្យាបាល។ មនុស្ស ២៦ នាក់ផ្សេងទៀតដែលបានរាយការណ៍ថាបាត់ខ្លួននៅកន្លែងកើតហេតុ បន្ទាប់មកត្រូវបានបញ្ជាក់ថាស្លាប់។ វីដេអូដែលចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ...
58 Viewsរដ្ឋមន្ត្រីការបរទេសនៃប្លុកអាស៊ីអាគ្នេយ៍នឹងធ្វើកិច្ចប្រជុំក្រៅផ្លូវការជាមួយសមភាគីមីយ៉ាន់ម៉ានៅទីក្រុងបាងកក ប្រទេសថៃនៅថ្ងៃទី១២ ខែកក្កដា នេះបើយោងតាមការប្រកាសរបស់ប្រទេសថៃ និងវៀតណាម។ កិច្ចប្រជុំនេះ នឹងផ្តោតទៅលើរដ្ឋាភិបាលថ្មីមីយ៉ាន់ម៉ា លោក មីន អ៊ុនឡាំង ដែលគាំទ្រដោយកងទ័ព បានចូលកាន់តំណែងប្រធានាធិបតីបន្ទាប់ពីការបោះឆ្នោតកាលពីដើមឆ្នាំនេះ ហើយឥឡូវនេះកំពុងស្វែងរកកៅអីឡើងវិញជាមួយមេដឹកនាំអាស៊ានផ្សេងទៀត បន្ទាប់ពីពួកគេត្រូវបានដកចេញពីកិច្ចប្រជុំកំពូលរបស់អាស៊ាន ក្រោយរដ្ឋប្រហារយោធាឆ្នាំ ២០២១ និងសង្គ្រាមស៊ីវិលដែលបានកើតឡើង។ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក Pham Thu Hang បានលើកឡើងថា «កិច្ចប្រជុំនៅទីក្រុងបាងកកគឺជាឱកាសមួយសម្រាប់រដ្ឋមន្ត្រីការបរទេសអាស៊ានដើម្បីផ្លាស់ប្តូរទស្សនៈដោយផ្ទាល់ ពង្រឹងកិច្ចសហប្រតិបត្តិការ...
53 Viewsចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីដ៏ខ្លាំងក្លាពីរលើកដែលបានវាយប្រហារប្រទេសវេណេស៊ុយអេឡាកាលពីពីរសប្តាហ៍មុនបានកើនឡើងដល់ ៣,៨៨៩ នាក់ នេះបើយោងតាមរបាយការណ៍របស់រដ្ឋាភិបាលដែលបានចេញផ្សាយនៅថ្ងៃទី១០ ខែកក្កដានេះ។ របាយការណ៍នោះបញ្ជាក់ថា មនុស្សជិត ១៧,០០០ នាក់បានរងរបួសនៅក្នុងការរញ្ជួយដីកម្រិត ៧.២ និង ៧.៥ រ៉ិចទ័រនៅថ្ងៃទី ២៤ ខែមិថុនា ខណៈដែលមនុស្សជិត ១៨,០០០ នាក់ទៀតបានបាត់បង់ផ្ទះសម្បែង ស្របពេលចំនួនអ្នកស្លាប់បានកើនឡើងពី ៣,៨១១ នាក់ដល់ ៣,៨៨៩ នាក់។ ជាមួយគ្នានេះ នៅក្នុងតំបន់ឆ្នេរសមុទ្រ...
57 Viewsកូរ៉េខាងជើងបានសម្រេចចិត្តពង្រឹងកម្លាំងនុយក្លេអ៊ែររបស់ខ្លួន «ទាំងគុណភាព និងបរិមាណ» ខណៈពេលដែលខ្លួនកំពុងធ្វើទំនើបកម្មយោធារ និងពង្រឹងការត្រៀមខ្លួនប្រយុទ្ធ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA នៅថ្ងៃទី១០ ខែកក្កដានេះ។ ការប្រកាសនេះបានកើតឡើងនៅក្នុងកិច្ចប្រជុំដ៏ធំមួយរបស់គណៈកម្មការយោធាកណ្តាលរបស់គណបក្សកាន់អំណាច។ ក្នុងចំណោមវិធានការយោធាដែលបានសម្រេចចិត្តនៅក្នុងកិច្ចប្រជុំនោះ គឺជាការសម្រេចចិត្តមួយស្តីពី «ការពង្រឹងកម្លាំងនុយក្លេអ៊ែរទាំងគុណភាព និងបរិមាណ និងជំរុញផែនការសម្រាប់ការធ្វើឱ្យមានលក្ខណៈស្តង់ដារ ឯកទេស និងទំនើបកម្មមូលដ្ឋានយោធា»។ បន្ថែមពីនោះ ហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេសនៃប្រព័ន្ធប្រយុទ្ធក៏នឹងត្រូវបានធ្វើឱ្យប្រសើរឡើងផងដែរ ហើយទីក្រុងព្យុងយ៉ាងនឹងចាត់វិធានការ «ពន្លឿនការសាងសង់មូលដ្ឋានកងទ័ពជើងទឹកទំនើប»។ ទោះស្ថិតនៅកាលទេសណាក៏ដោយ លោក គីម បានប្រកាសហើយថា...
53 Viewsអ៊ីស្រាអែលបានផ្ញើរព័ត៌មានសម្ងាត់មួយទៅកាន់សហរដ្ឋអាម៉េរិកពីផែនការថ្មី និង «ជាក់លាក់» របស់អ៊ីរ៉ង់ដើម្បីធ្វើឃាតប្រធានាធិបតី ដូណាល់ ត្រាំ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយអាម៉េរិក CNN បានរាយការណ៍នៅថ្ងៃទី១០ ខែកក្កដានេះ។ របាយការណ៍ទាំងនេះបានកើតឡើងនៅពេលដែលការវាយប្រហារឡើងវិញរបស់សហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់បានបង្កើនការភ័យខ្លាចនៃការវិលត្រឡប់ទៅរកសង្គ្រាមទាំងស្រុង និងបន្ទាប់ពីការប្រើប្រាស់យន្តហោះចាស់ដ៏គួរឱ្យងឿងឆ្ងល់របស់លោក ត្រាំ ដើម្បីចាកចេញពីប្រទេសទួរគីបន្ទាប់ពីកិច្ចប្រជុំកំពូលណាតូ។ យ៉ាងណាម៉ិញ ទីក្រុងតេអេរ៉ង់បានសន្យាអស់រយៈពេលជាច្រើនឆ្នាំមកហើយថានឹងវាយបកលោក ត្រាំ ចំពោះការបញ្ជាឱ្យធ្វើឃាតឧត្តមសេនីយ៍អ៊ីរ៉ង់ Qassem Soleimani ក្នុងខែមករា ឆ្នាំ ២០២០ ក្នុងអំឡុងពេលអាណត្តិដំបូងរបស់លោក៕
44 Views លោក Suresh Sallay ឧត្តមសេនីយ៍ឯកចូលនិវត្តន៍ និងជាអ្នកជំនាញប្រឆាំងភេរវកម្មស្រីលង្កា បានសារភាពទៅកាន់មន្ទីរបញ្ចកោណ និងអង្គការសហប្រជាជាតិថាលោកជាមេគំនិតភារវកម្ម ដែលបានបំផ្ទុះគ្រាប់បែកសម្រាប់មនុស្សជិត៣០០នាក់ ក្នុងថ្ងៃបុណ្យ Easter កាលឆ្នាំ២០១៩។ យោងតាមអង្គភាព AFP បានផ្សាយថា អតីតប្រធានចារកម្មរូបនេះត្រូវបានចាប់ខ្លួនក្រោមច្បាប់ប្រឆាំងភេរវកម្មកាលពីខែកុម្ភៈ ហើយត្រូវបានរដ្ឋាភិបាលចោទប្រកាន់ថាជាអ្នករៀបចំការវាយប្រហារដ៏សាហាវបំផុតប្រឆាំងនឹងជនស៊ីវិលក្នុងប្រវត្តិសាស្ត្រស្រីលង្កា។ ការបំផ្ទុះគ្រាប់បែកនៅថ្ងៃបុណ្យ Easter នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ ដែលបានសម្លាប់មនុស្ស ២៧៩នាក់ និងរបួសជាង...
55 Viewsសមត្ថកិច្ចវៀតណាម បានចាប់ខ្លួនអ្នកនិពន្ធសៀវភៅម្នាក់ឈ្មោះ ង្វៀន ថាញ់ណាម (Nguyen Thanh Nam ) ដែលបានសរសេររៀបរាប់ពីជីវិតតស៊ូរបស់លោក ហូ ជីមិញ ដែលជាស្ថាបនិកបក្សកុម្មុយនីស្តវៀតណាម។ នេះបើយោងតាមការប្រកាសរបស់ប៉ូលីសទីក្រុងហាណូយ កាលពីថ្ងៃទី៧ ខែកក្កដា បានបញ្ជាក់ថា អាជ្ញាធរចោទប្រកាន់អ្នកនិពន្ធរូបនេះ ពីបទប្រឆាំងនឹងរដ្ឋ។លោក ង្វៀន ថាញ់ណាម ដែលជាស្ថាបនិក និងជាអតីតនាយកប្រតិបត្តិនៃក្រុមហ៊ុនទូរគមនាគមន៍យក្ស FPT របស់វៀតណាម បានបង្កឱ្យមានការខ្វែងគំនិតគ្នាយ៉ាងខ្លាំង...
42 Viewsអ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង (Mao Ning) បានប្រកាសកាលពីថ្ងៃទី៧ ខែកក្កដា ថាការប្រើប្រាស់កម្លាំងយោធាគឺ ជារឿងមិនសមស្របឡើយ ហើយបានជំរុញឲ្យអាម៉េរិក និងអ៊ីរ៉ង់ ងាកមកចូលរួមក្នុងការចរចាគ្នាវិញ ចំពេលដែលមានការវាយប្រហារតាមអាកាសសងសឹកគ្នាទៅវិញទៅមកពីសំណាក់ភាគីទាំងសងខាងកាន់តែខ្លាំងឡើង។ លោកស្រី បានលើកឡើងថា «ការដុតបញ្ឆេះភ្លើងសង្គ្រាមឡើងវិញ មិនបានបម្រើដល់ផលប្រយោជន៍របស់បុគ្គលណាម្នាក់ឡើយ»។ ការប្រកាសនេះបានកើតឡើងបន្ទាប់ពីយោធាអាម៉េរិកបានបើកប្រតិបត្តិការវាយប្រហាររលកថ្មីមួយប្រឆាំងនឹងអ៊ីរ៉ង់ ដោយវាយប្រហារចំគោលដៅជាង ៨០កន្លែង ដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ីរ៉ង់ លើនាវាពាណិជ្ជកម្មចំនួន៣គ្រឿងដែលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz។ ដោយឡែក...
38 Viewsលោក ដូណាល់ ត្រាំ នៅថ្ងៃទី៧ខែកក្កដានេះ បានប្រកាសកាត់ផ្តាច់រាល់ទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសអេស្ប៉ាញ ក្រោយភាគីទាំងពីរមានភាពរកាំរកូស និងមិនចុះសម្រុងគ្នាទាល់តែសោះ ពាក់ព័ន្ធវិបត្តិសង្គ្រាមនៅមជ្ឈិមបូព៌ា និងការចំណាយនៅអង្គការណាតូ។ ថ្លែងក្នុងសន្និសីទកាសែត ជាមួយប្រមុខអង្គការណាតូ ម៉ាក រូតេ នៅទីក្រុងអង់ការ៉ា ប្រទេសតួកគី លោកត្រាំ ហៅអេស្ប៉ាញថាជា «ដៃគូដ៏អាក្រក់បំផុត» នៅក្នុងសម្ព័ន្ធភាពយោធា។ លោកបានគូសបញ្ជាក់ថា «អេស្ប៉ាញ គឺជាដៃគូដ៏អាក្រក់បំផុត នៅក្នុងអង្គការណាតូ។ ពួកគេមិនចូលរួម ហើយពួកគេក៏មិនព្រមបង់ប្រាក់ដែរ។ ខ្ញុំមិនចង់ពាក់ព័ន្ធអ្វីទាំងអស់ជាមួយអេស្ប៉ាញ ហើយត្រូវកាត់ផ្តាច់រាល់ការធ្វើពាណិជ្ជកម្មជាមួយអេស្ប៉ាញ រួមទាំងការធ្វើទស្សនកិច្ចផងដែរ កុំនិយាយជាមួយពួកគេ។ ពួកគេ គឺជាមនុស្សដែលគ្មានសង្ឃឹម និងមិនមែនជាមនុស្សល្អឡើយ»។ លទ្ធផលដ៏អាក្រក់មួយនេះ ដោយសារលោក ត្រាំ មិនសប្បាយចិត្តជាមួយនឹងប្រទេសអេស្ប៉ាញទេ ព្រោះនាយករដ្ឋមន្ត្រី Pedro Sánchez បានសម្រេចបិទមិនឲ្យយោធាអាមេរិក ប្រើប្រាស់មូលដ្ឋានទ័ពអាកាស និងជើងទឹករបស់ខ្លួន ដូចជាមូលដ្ឋានទ័ព Rota និង Morón...
54 Viewsនៅព្រឹកថ្ងៃទី៩ ខែកក្កដានេះ លោក អានុទីន ឆាន់វីរៈគុល នាយករដ្ឋមន្ត្រីថៃ បាននិងកំពុងធ្វើទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសម៉ាឡេស៊ី ដោយពលរដ្ឋថៃរំពឹងថានឹងលើកយកបញ្ហាការបិទទីផ្សារបង្គាថៃ និងសុំឲ្យជួយដោះស្រាយអំពើហិង្សានៅភាគខាងត្បូង ជជែកជាមួយមេដឹកនាំម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម។ តាមការផ្សាយរបស់ Amarin TV បានឱ្យដឹងថា លោកអានុទីន នឹងសុំលោក អាន់វ៉ា បញ្ចប់ជម្លោះពាណិជ្ជកម្ម ទាំងដែលជម្លោះនោះ ថៃជាអ្នកបង្កមុន តាមរយៈការហាមឃាត់ ត្រីឆ្អង់ម៉ាឡេស៊ី ដោយអះអាងពីការរកឃើញសារធាតុគីមី។ ជាការសងសឹក ម៉ាឡេស៊ី ក៏ប្រកាសផ្អាកការនាំចូលបង្គាចំនួន ៥ ប្រភេទ ពីប្រទេសថៃវិញ ចាប់តាំងពីថ្ងៃទី១ ខែមិថុនាមក ធ្វើឲ្យប្រទេសថៃស្រឡាំងកាំង រហូតព្យាយាមជាច្រើនលើកច្រើនសារទៅសុំចរចាគ្នាវិញ និងអង្វរករឲ្យរដ្ឋាភិបាលទីក្រុងគូឡាឡាំពួ បើកទីផ្សារបង្គាឱ្យប្រទេសវិញ។ ប៉ុន្តែម៉ាឡេស៊ី នៅតែបន្តបើកភ្លើងក្រហមសម្រាប់ចរចារជាមួយថៃ។ មុននឹងទៅអង្វរម៉ាឡេស៊ី រដ្ឋាភិបាលទីក្រុងបាងកក ក៏ត្រូវពលរដ្ឋខ្លួន ជេរប្រទេចមិនស្ទើរដែរ ព្រោះបម្រាមនេះធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់កសិករចិញ្ចឹមបង្គា និងអ្នកនេសាទថៃ ជាពិសេសនៅតំបន់ភាគខាងត្បូង ដោយបង្កជាភាពក្ដៅក្រហាយ...