134 Viewsកូនប្រុសបីនាក់របស់អតីតមេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ali Khamenei បានបង្ហាញខ្លួនជាសាធារណៈដ៏កម្រនៅក្នុងពិធីបុណ្យសពរបស់លោក ប៉ុន្តែបើជាមិនឃើញកូនប្រុសម្នាក់ទៀតមិនបង្ហាញខ្លួនគឺលោក Mojtaba Khamenei ខណៈលោកជាអ្នកស្នងតំណែងមេដឹកនាំថ្មីរបស់អ៊ឺរ៉ង់។ ហ្វូងមនុស្សរាប់ពាន់នាក់បានបំពេញបរិវេណសាសនា Grand Mosalla ក្នុងទីក្រុងតេអេរ៉ង់ពីរថ្ងៃជាប់ៗគ្នា ដើម្បីចូលរួមពិធីបុណ្យសពរបស់លោក Khamenei និងសមាជិកគ្រួសារបួននាក់ ដែលត្រូវបានសម្លាប់នៅថ្ងៃទី ២៨ ខែកុម្ភៈ នៅក្នុងការវាយប្រហារតាមអាកាសរបស់អាម៉េរិកនិងអ៊ីស្រាអែល។ ក្រៅពីការបញ្ចុះសពមេដឹកនាំកំពូលនេះដែលបានគ្រប់គ្រងសាធារណរដ្ឋអ៊ីស្លាមអស់រយៈពេលជាងបីទសវត្សរ៍កន្លះ ពិធីបុណ្យសពគឺជាឱកាសមួយសម្រាប់អាជ្ញាធរអ៊ីរ៉ង់ដើម្បីពង្រឹងភាពធន់របស់ពួកគេ បន្ទាប់ពីសង្គ្រាមរយៈពេលប្រាំសប្តាហ៍ជាមួយអ៊ីស្រាអែល និងសហរដ្ឋអាម៉េរិក។ ក្បួនដង្ហែសពត្រូវបានគ្រោងទុកសម្រាប់ថ្ងៃចន្ទនៅទីក្រុងតេអេរ៉ង់...
141 Viewsមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានសង្កេតមើលការបាញ់សាកល្បងមីស៊ីលយុទ្ធសាស្ត្រ និងប្រព័ន្ធប្រឆាំងនាវាមុជទឹក និងប្រព័ន្ធការពារដែនអាកាសនៅលើនាវាពិឃាតកងទ័ពជើងទឹក Kang Kon ។ នេះបើយោងតាមអង្គភាពរ៉យទ័រនៅថ្ងៃទី៦ ខែកក្កដានេះ។ ការធ្វើតេស្តទាំងនេះត្រូវបានធ្វើឡើងនៅថ្ងៃទី៣ ក្នុងគោលបំណងវាយតម្លៃប្រព័ន្ធប្រយុទ្ធរបស់នាវាចម្បាំងដែលទើបសាងសង់ថ្មី។ ការធ្វើតេស្តទាំងនោះរួមមានការត្រួតពិនិត្យសមត្ថភាពរកឃើញគោលដៅ និងដំណើរការព័ត៌មាន ប្រព័ន្ធបាញ់ប្រហាររួមបញ្ចូលគ្នា កាំភ្លើងធំកងទ័ពជើងទឹក កាំភ្លើងធំស្វ័យប្រវត្តិ និងឧបករណ៍សង្គ្រាមអេឡិចត្រូនិក។ ជាមួយនឹងការបាញ់សាកល្បងនេះ លោក គីម បានសាទរចំពោះការរីកចម្រើនថ្មីៗក្នុងការអភិវឌ្ឍអាវុធ និងបានជម្រុញឱ្យប្រឹងប្រែងបន្ថែមទៀតដើម្បីពង្រីកសមត្ថភាពទប់ស្កាត់សង្គ្រាម និងប្រយុទ្ធរបស់កូរ៉េខាងជើង។...
182 Viewsប្រទេសឥណ្ឌូណេស៊ី បានរឹងអូសកញ្ឆា សរុបទម្ងន់ ៣.៣៧តោន ដែលនាំចូលពីប្រទេសថៃ ដែលជនល្មើសប្រុងយកទៅចែកចាយនៅតាមបណ្តាទីក្រុងធំៗ រួមមានទីក្រុងហ្សាការតា និងកោះបាលីជាដើម។នេះបើយោងតាមការផ្សាយរបស់ The Straits Times នៅថ្ងៃទី៣ ខែកក្កដានេះ។ ទីភ្នាក់ងារប្រឆាំងគ្រឿងញៀនជាតិ ឥណ្ឌូណេស៊ី បានឲ្យដឹងថា កញ្ឆាទាំងនោះ ត្រូវរឹបអូសបាន ក្នុងខេត្ត ជ្វាខាងកើត ដោយវាជាប្រភេទផ្កាកញ្ឆាក្រៀម ដែលគេយកទៅផលិតបារីអេឡិចត្រូនិក (Vape)។ វាត្រូវបានលាក់ក្នុងវ៉ាលិស និងប្រអប់ជ័រ ពេលលួចដឹកមកពីប្រទេសថៃ។ ដោយបន្ថែមថា ក្រុមរត់ពន្ធគឺជាបណ្តាញជួញដូរគ្រឿងញៀន ដែលទើបបង្កើតថ្មី ហើយក្នុងនោះ មានគ្នា ១២នាក់ រួមទាំងជនបរទេសផងដែរ។ គូសបញ្ជាក់ថា ឥណ្ឌូណេស៊ី ជាប្រទេសមានច្បាប់ប្រឆាំងគ្រឿងញៀនតឹងរ៉ឹងបំផុតមួយនៅលើពិភពលោក ដោយអនុវត្តគោលនយោបាយ គ្មានការអត់ឱនចំពោះបទល្មើសគ្រឿងញៀនគ្រប់ប្រភេទ។ ជនល្មើស អាចប្រឈមមុខនឹងការដាក់ពន្ធនាគាររយៈពេលវែង ការពិន័យជាប្រាក់យ៉ាងធ្ងន់ធ្ងរ រហូតដល់កាត់ទោសប្រហារជីវិតដោយការបាញ់សម្លាប់ទៀតផង៕
149 Viewsមេដឹកនាំរដ្ឋប្រហារមីយ៉ាន់ម៉ាដែលបានក្លាយជាប្រធានាធិបតីនៅដើមឆ្នាំនេះ លោក មីន អ៊ុង ឡាំង បានទៅដល់ប្រទេសឡាវនៅព្រឹកថ្ងៃទី៣ ខែកក្កដានេះ ដែលជាដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងរបស់លោកទៅកាន់ប្រទេសអាស៊ានមួយចាប់តាំងពីទទួលបានតំណែងជាមេដឹកនាំស៊ីវិល។ លោក មីន អ៊ុង ឡាំង បានធ្វើឱ្យប្រទេសមីយ៉ាន់ម៉ាធ្លាក់ចូលទៅក្នុងសង្គ្រាមស៊ីវិលនៅឆ្នាំ ២០២១ នៅពេលដែលលោកបានបញ្ជាឱ្យធ្វើរដ្ឋប្រហារយោធាផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតលោកស្រី អ៊ុង សាន ស៊ូជី ដោយឃុំខ្លួនលោកស្រី និងបញ្ចប់ការពិសោធន៍រយៈពេលមួយទសវត្សរ៍ជាមួយលទ្ធិប្រជាធិបតេយ្យ។ លោកបានគ្រប់គ្រងដោយផ្ទាល់ជាប្រមុខយោធារយៈពេលប្រាំឆ្នាំ មុនពេលក្លាយជាប្រធានាធិបតីស៊ីវិលនៅខែមេសា បន្ទាប់ពីរៀបចំការបោះឆ្នោតដែលត្រូវបានរារាំងពីឧទ្ទាម ដោយមិនរាប់បញ្ចូលគណបក្សរបស់លោកស្រី ស៊ូជី...
149 Views(ក្រុងប៉េកាំង/វ៉ាស៊ីនតោន)៖ មេការទូតមហាយក្សចិន លោក វ៉ាង យី បានព្រមានសហរដ្ឋអាម៉េរិកចំៗឱ្យមាន«ការប្រុងប្រយ័ត្នខ្ពស់បំផុត» ពាក់ព័ន្ធនឹងកោះតៃវ៉ាន់។ ការព្រមាននេះធ្វើឡើងតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក ម៉ាកូ រូប៊ីយ៉ូ។ លោក វ៉ាង យី ក៏បានដាស់តឿនលោក ម៉ាកូ រូប៊ីយ៉ូ ថា«បញ្ហាតៃវ៉ាន់មានផលប៉ះពាល់យ៉ាងជ្រាលជ្រៅ និងទូលំទូលាយ។ យើងសង្ឃឹមថា សហរដ្ឋអាម៉េរិកនឹងដោះស្រាយកិច្ចការទាំងឡាយដែលពាក់ព័ន្ធនឹងកោះតៃវ៉ាន់ ដោយការប្រុងប្រយ័ត្នខ្ពស់បំផុត»។ យោងតាមទីភ្នាក់ងារសារព័ត៌មានស៊ិនហួរ ប្រមុខការទូតកំពូលទាំងពីររូបបានសន្ទនាតាមទូរស័ព្ទប្រកបដោយស្ថាបនា និងស្ថិរភាពយុទ្ធសាស្ត្រ...
127 Viewsចំនួនអ្នកស្លាប់យ៉ាងហោចណាស់ ២,០២៥ នាក់ច្រើនជាងការរំពឹងទុកនៅក្នុងប្រទេសបារាំងក្នុងអំឡុងពេលរលកកំដៅឡើងខ្លាំងក្នុងខែមិថុនា។ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកស្រី Stephanie Rist បានឱ្យដឹងថា «មានអ្នកស្លាប់បន្ថែមប្រហែល ២,០២៥ នាក់ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២ ខែមិថុនា ដោយព្រមានថាចំនួនអ្នកស្លាប់សរុបមិនទាន់ដាក់បញ្ជូលទិន្នន័យនៅឡើយ៕
141 Viewsចំនួនព្រះសង្ឃដែលបានសុគតបានកើនឡើងដល់ ១០ អង្គ បន្ទាប់ពីក្មេងប្រុសអាយុ ១១ ឆ្នាំម្នាក់បានបើករថយន្តភីកអាប់បុករះក្បួនដង្ហែព្រះពុទ្ធសាសនានៅប្រទេសថៃ នេះបើយោងតាមការផ្សាយរបស់ AFP នៅថ្ងៃទី៣ ខែកក្កដានេះ។ មូលហេតុនៃគ្រោះថ្នាក់កំពុងស្ថិតក្រោមការស៊ើបអង្កេត ប៉ុន្តែព្រះសង្ឃមានសង្ឃដីការថា រថយន្តនោះរេចង្កូតមុនពេលធ្លាក់ចេញពីផ្លូវ ហើយជ្រុលទៅបុកក្រុមព្រះសង្ឃតែម្ដង។ ក្រុមព្រះសង្ឃ ៣៥ អង្គ និងពុទ្ធបរិស័ទ ៥ នាក់កំពុងដើរធម្មយាត្រានេះបានចាប់ផ្តើមនិមន្តពីខេត្ត Mukdahan ទៅកាន់ខេត្ត Ubon Ratchathani ដែលមានចម្ងាយ...
161 Viewsមេបញ្ជាការយោធាអ៊ីរ៉ង់ម្នាក់បានព្រមានសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល បើហ៊ានលួចវាយប្រហារណាមួយលើអ៊ីរ៉ង់ ខណៈប្រទេសនេះកំពុងកាន់ទុក្ខរៀបចំសម្រាប់ពិធីបុណ្យសពរដ្ឋរបស់មេដឹកនាំកំពូល លោក Ayatollah Ali Khamenei ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសនៅថ្ងៃដំបូងនៃសង្គ្រាម។ នេះបើយោងតាមការផ្សាយដោយរ៉យទ័រនៅថ្ងៃទី២ ខែកក្កដានេះ។ លោក Ali Abdollahi មេបញ្ជាការនៃទីស្នាក់ការកណ្តាល Khatam al-Anbiya បានបញ្ជាក់ច្បាស់ៗថា «យើងព្រមានសត្រូវរបស់អ៊ីរ៉ង់ ជាពិសេសសហរដ្ឋអាម៉េរិក និងរបប Zionist (អ៊ីស្រាអែល) ឱ្យជៀសវាងការគិតខុសណាមួយ និងគិតអំពីការសងសឹកដ៏ឃោរឃៅដែលកងកម្លាំងប្រដាប់អាវុធរបស់យើងនឹងធ្វើចំពោះការគំរាមកំហែង...
117 Viewsចំនួនអ្នកស្លាប់ដោយសាររញ្ជួយដីពីរលើកជាប់ៗគ្នានៅប្រទេសវេណេស៊ុយអេឡាបានកើនឡើងដល់ ២.៥៩៥ នាក់ នេះបើយោងតាមប្រធានាធិបតីស្តីទី លោកស្រី Delcy Rodriguez បានបញ្ជាក់នៅថ្ងៃទី៣ ខែកក្កដានេះ។ លោកស្រី Rodriguez បានគូសបញ្ជាក់ថា មិនមានផែនការផ្តល់បច្ច័យដល់ក្រុមគ្រួសារដែលបានស្លាប់នៅក្នុងគ្រោះមហន្តរាយនៅថ្ងៃទី២៤ ខែមិថុនានោះទេ។ ខណៈអង្គការសហប្រជាជាតិប៉ាន់ប្រមាណថា មនុស្សប្រហែល ៥០.០០០ នាក់នៅតែបាត់ខ្លួន ខណៈដែលមនុស្សជិត ១៣.០០០ នាក់គ្មានផ្ទះសម្បែងរស់នៅ។ យោងតាមទិន្នន័យផ្កាយរណបក៏បានបង្ហាញថា អគារប្រមាណ ៥៩០,០០០ ខ្នងត្រូវបានបំផ្លាញ...
103 Viewsយ៉ាងហោចណាស់មានព្រះសង្ឃ ៨ អង្គបានសុគតនៅថ្ងៃព្រឹកថ្ងៃទី២ ខែកក្កដានេះ បន្ទាប់ពីក្មេងប្រុសជនជាតិថៃអាយុ ១១ឆ្នាំម្នាក់ បានបើករថយន្តភីកអាប់មួយគ្រឿងបុករះលើព្រះសង្ឃ ដែលកំពុងនិមន្តបិណ្ឌបាត្រតាមភូមិ នៅភាគឦសាននៃប្រទេសថៃ។ ព្រះសង្ឃ ៥ អង្គបានសុគតនៅកន្លែងកើតហេតុ ខណៈដែលព្រះសង្ឃ ៣ អង្គផ្សេងទៀតបានសុគតនៅមន្ទីរពេទ្យ ស្របពេលព្រះសង្ឃ ១៣ អង្គផ្សេងទៀតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ នេះបើយោងតាមអភិបាលខេត្ត Mukdahan លោក Worrayan Boonnarat។ យោងតាមប៉ូលីសមូលដ្ឋានបានឱ្យដឹងថា បច្ចុប្បន្ននេះក្មេងប្រុសរូបនេះត្រូវបានចាប់ជាប់ឃុំឃាំង។...