179 Viewsជម្លោះរវាងកម្ពុជា និងថៃ មានប្រវត្តិយូរលង់ណាស់ ចាប់ពីសម័យអាណាចក្របុរាណ រហូតដល់បញ្ហាព្រំដែន និងការបកស្រាយប្រវត្តិសាស្ត្រនៅសម័យបច្ចុប្បន្ន។ វីដេអូនេះនឹងលើកយកទស្សនៈ និងភស្តុតាងប្រវត្តិសាស្ត្រមកពិភាក្សា អំពី៖ ✅ ជម្លោះក្នុងអតីតកាលរវាងអាណាចក្រខ្មែរ និងសៀម✅ ការផ្លាស់ប្តូរព្រំដែនតាមសម័យកាល✅ បញ្ហាបេតិកភណ្ឌ និងការបកស្រាយប្រវត្តិសាស្ត្រ✅ ជម្លោះព្រំដែននៅសម័យទំនើប✅ មេរៀនដែលប្រវត្តិសាស្ត្របង្រៀនសម្រាប់អនាគត 🎥 វីដេអូនេះមានគោលបំណងផ្តល់ការយល់ដឹង និងជំរុញការពិភាក្សាដោយផ្អែកលើប្រភពប្រវត្តិសាស្ត្រ មិនមែនដើម្បីញុះញង់ឱ្យមានការស្អប់ ឬជម្លោះរវាងប្រជាជននៃប្រទេសទាំងពីរឡើយ។ #កម្ពុជា #ប្រវត្តិសាស្ត្រខ្មែរ #cambodia...
135 Viewsគួរឱ្យភ្ញាក់ផ្អើល! លោក Andy Burnham បានក្លាយជានាយករដ្ឋមន្ត្រីនៃចក្រភពអង់គ្លេស ជាផ្លូវការ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦នេះ ដោយជំនួសតំណែងរបស់លោក Sir Keir Starmer។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC។ ក្នុងដំណើរការផ្ទេរអំណាចនេះ លោក Starmer នឹងថ្លែងសុន្ទរកថាចុងក្រោយមុនពេលលោក និងលោក Burnham ចូលគាល់ព្រះមហាក្សត្រ Charles នៅរាជវាំង Buckingham...
132 Viewsលោក ពូទីន ដែលបានសរសើរចំពោះកម្រិតខ្ពស់នៃទំនាក់ទំនងរវាងវិមានក្រឹមឡាំង និងទីក្រុងព្យុងយ៉ាងថា ភាពក្លាហាន និងវីរភាពដែលទាហានកូរ៉េខាងជើងបានបង្ហាញនៅក្នុងសមរភូមិនៅតំបន់ Kursk របស់រុស្ស៊ី នឹងមិនត្រូវគេបំភ្លេចចោលឡើយនៅក្នុងប្រទេសរុស្ស៊ី។ ទន្ទឹមនឹងនេះ លោក ពូទីន ក៏បានផ្តាំផ្ញើការសួរសុខទុក្ខយ៉ាងកក់ក្តៅទៅកាន់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ។ ការលើកឡើងបែបនេះ ក្នុងជំនួបរវាងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានជួបនិងរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោកស្រី ឆេ...
149 Views យ៉ាងហោចណាស់មានមនុស្ស ៦នាក់បានស្លាប់ និង ២១នាក់រងរបួស បន្ទាប់ពីគ្រោះរញ្ជួយដីពីរលើកបានវាយប្រហារតំបន់ភ្នំមួយនៃប្រទេសប៉េរូ នេះបើយោងតាមប្រធានការពារជនស៊ីវិល។ យោងតាមការផ្សាយរបស់រ៉យទ័របានឱ្យដឹងនៅថ្ងៃទី២០កក្កដានេះថា គ្រោះរញ្ជួយដីកម្រិត ៥.១ និង ៣.៧ រ៉ិចទ័រ បានវាយប្រហារនៅយប់ថ្ងៃសៅរ៍ នៅក្នុងខេត្ត Chupaca ក្នុងតំបន់ Junín ចម្ងាយប្រហែល ៣០០គីឡូម៉ែត្រ (១៨៦ម៉ាយ) ភាគខាងកើតនៃទីក្រុងលីម៉ា។ គ្រោះរញ្ជួយដីលើកដំបូងបានវាយប្រហារនៅជម្រៅ ២៤គីឡូម៉ែត្រ (១៥ម៉ាយ)...
136 Views ក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ បានក្លាយជាម្ចាស់ជើងឯកបាល់ទាត់ពិភពលោក FIFA World Cup ២០២៦ បន្ទាប់ពីប្រើពេល ១២០ នាទី យកឈ្នះអាហ្សង់ទីន ដោយលទ្ធផល ១-០ ក្នុងវគ្គផ្តាច់ព្រ័ត្រ នៅថ្ងៃទី២០ ខែកក្កដានេះ។ សម្រាប់ការប្រកួត ៩០ នាទី ក្រុមទាំងពីរគ្មានគ្រាប់បាល់កើតឡើងទេដែលបញ្ចប់ដោយលទ្ធផលស្មើគ្នា ០-០។ ស្របពេលជាមួយគ្នានេះ កីឡាកររបស់អាហ្សង់ទីន Enzo Fernández...
143 Views សិស្សនិងគ្រូសរុប ៥៧នាក់ បានរងរបួសក្នុងគ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្តនៅខេត្តសុរិន្ទ ប្រទេសថៃនៅព្រឹកថ្ងៃទី១៧ ខែកក្កដានេះ។ យោងតាមKhaosod ហេតុការណ៍នេះ កើតឡើងនៅម៉ោង ១១៖២២នាទីព្រឹកដោយមិនបណ្តាលឲ្យនរណាម្នាក់បាត់បង់ជីវិតឡើយ។ រថយន្តនេះ គឺដឹកសិស្ស ៥១នាក់និងគ្រូ ៦នាក់ មកពីសាលារៀន ក្នុងស្រុក Khukhan នៃខេត្តស៊ីសាកេត ដោយធ្វើដំណើរតាមផ្លូវជាតិលេខ ២១៤។ លុះមកដល់កន្លែងកើតហេតុ ត្រង់ចំណុចមុខវត្ត Taluak ក្នុងឃុំ Kang Aen នៃស្រុក Prasat ខេត្តសុរិន្ទ រថយន្តក៏ធ្លាក់ផ្លូវ ហើយក្រឡាប់តែម្តង។ អ្នករងរបួសបានបញ្ជូនទៅកាន់មន្ទីពេទ្រ ខណៈប៉ូលិសថៃ កំពុងបើកការស៊ើបអង្កេត រកមូលហេតុពិតនៃគ្រោះថ្នាក់ចរាចរណ៍នេះ៕
123 Viewsសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) បានប្រកាសជាផ្លូវការថា ម្ចាស់ជើងឯកពានរង្វាន់ពិភពលោក World Cup 2026 នឹងទទួលបាន «ចិញ្ចៀនជើងឯក» Championship Rings» ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ៩៦ឆ្នាំនៃព្រឹត្តិការណ៍នេះ។ តាមសេចក្តីប្រកាសលើគេហទំព័រ FIFA ផ្ទាល់កាលពីថ្ងៃទី១៦ ខែកក្កដានេះ ចិញ្ចៀនទាំងនេះ ជាប្រភេទ Limited-Edition ដែលផលិតឡើងត្រឹមតែ ២០២៦ វង់ប៉ុណ្ណោះ ដោយមានវាយលេខរៀងដាច់ដោយឡែកពីគ្នា ចាប់ពី ១ ដល់ ២០២៦។ ចិញ្ចៀននេះធ្វើពីមាសទឹកដប់ និងដាំពេជ្រ ដោយផ្នែកម្ខាងមានរូបពានរង្វាន់ FIFA World...
126 Viewsយោងតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយ និងទំនប់ទឹករបស់ប្រទេសវៀតណាមបានបញ្ជាក់នៅល្ងាចថ្ងៃទី១៨ ខែកក្កដានេះ ផ្ទៃដីស្រូវ និងដំណាំផ្សេងៗទៀតជាង ២៣៨ ហិកតា នៅទូទាំងខេត្តភ្នំភាគខាងជើងចំនួនបួន ត្រូវបានខូចខាតចាប់តាំងពីថ្ងៃពុធមក ដោយសត្វពាហនៈត្រូវបានសម្លាប់ ឬហូរយកទៅបាត់ដោយទឹកជំនន់។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Cong Ly បានឱ្យដឹងថា អាជ្ញាធរបានដាក់ពង្រាយអ្នកជួយសង្គ្រោះចំនួន ៥០០នាក់ ដើម្បីស្វែងរកមនុស្សបាត់ខ្លួន និងជម្លៀសប្រជាជនចេញពីតំបន់ដែលមានហានិភ័យនៃការបាក់ដី។ គ្រោះមហន្តរាយធម្មជាតិរវាងខែមករា និងខែមិថុនា បានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៣០ នាក់បានស្លាប់នៅក្នុងប្រទេស និងបណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិជាង...
127 Viewsអាជ្ញាធរឡាវបានប្រកាសថាខ្លួនមិនអាចកំណត់ពីកំហុស ឬមូលហេតុនៃការស្លាប់ក្នុងឆ្នាំ ២០២៤ របស់អ្នកទេសចរចំនួន៦ នាក់ដែលជាប់ទាក់ទងនឹងគ្រឿងស្រវឹងដែលមានផ្ទុកមេតាណុលនោះទេ។ នេះបើយោងតាមការផ្សាយរបស់ AFPនៅថ្ងៃទី១១៨ ខែកក្កដានេះ។ ពលរដ្ឋដាណឺម៉ាកពីរនាក់ ជនជាតិអាមេរិកម្នាក់ ជនជាតិអង់គ្លេសម្នាក់ និងជនជាតិអូស្ត្រាលីពីរនាក់បានស្លាប់អំឡុងដើរលេងពេលយប់នៅក្នុងទីក្រុងវ៉ាងវៀងក្នុងខែវិច្ឆិកា ឆ្នាំនោះ។ ក្រសួងសន្តិសុខសាធារណៈឡាវបានចេញសេចក្តីថ្លែងការណ៍មួយថា «រហូតមកដល់ពេលនេះ អាជ្ញាធរមិនទាន់មានភស្តុតាងដែលអាចបញ្ជាក់បានថាតើការស្លាប់ទាំងនោះ … បណ្តាលមកពីសកម្មភាពរបស់បុគ្គលណាម្នាក់ ឬដោយមូលហេតុជាក់លាក់ណាមួយនោះទេ ពីព្រោះមិនមានការធ្វើកោសល្យវិច័យលើសាកសពណាមួយត្រូវបានធ្វើឡើងនោះទេ»៕
133 Views អ៊ីស្រាអែល កំពុងពិចារណាអនុវត្តសំណើរដ៏ចម្រូងចម្រាសរបស់រដ្ឋមន្ត្រីសន្តិសុខជាតិ លោក Itamar Ben-Gvir ដើម្បីជីកប្រឡាយទឹកហ៊ុំព័ទ្ធពន្ធនាគារឃុំឃាំងដែលដាក់អ្នកទោសប៉ាឡេស្ទីន ជាមួយនឹងការលែងសត្វក្រពើដ៏ច្រើនសន្ធឹកសន្ធាប់។ យោងតាមសារព័ត៌មាន Channel 7 របស់អ៊ីស្រាអែលឱ្យដឹងថ្ងៃទី១៧ខែកក្កដានេះថា រដ្ឋមន្ត្រីការពារបរិស្ថាន លោកស្រី Idit Silman បានចុះហត្ថលេខាលើបទបញ្ជាមួយ ក្នុងការចាត់ថ្នាក់ក្រពើជាសត្វព្រៃដែលត្រូវបានគ្រប់គ្រង អនុញ្ញាតឱ្យស្ថាប័នរដ្ឋាភិបាល រួមទាំងសេវាពន្ធនាគារអ៊ីស្រាអែល រក្សាពួកវានៅក្នុងកន្លែងលក្ខខណ្ឌជាក់លាក់។ ចលនាមួយនេះ នឹងលុបបំបាត់ផ្លូវច្បាប់របស់ប្រទេស ដោយសារពីមុនក្រពើត្រូវបានចាត់ថ្នាក់ជាសត្វព្រៃដែលត្រូវបានការពារ អាចរក្សាទុកបានតែនៅក្នុងសួនសត្វដែលមានអាជ្ញាប័ណ្ណប៉ុណ្ណោះ។...