119 Views ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃទី១ ខែសីហានេះថា លោកនឹងផ្អាកការវាយប្រហារថ្មីលើអ៊ីរ៉ង់ ដរាបណាកិច្ចព្រមព្រៀងមួយអាចសម្រេចបានយ៉ាងឆាប់រហ័ស ដើម្បីបញ្ឈប់មហិច្ឆតានុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងបើកច្រកសមុទ្រ Hormuz ឡើងវិញ។ លោក Trump បានសរសេរនៅលើវេទិកា Truth Social របស់លោកថា អ៊ីរ៉ង់ និងប្រទេសមជ្ឈិមបូព៌ាផ្សេងទៀត បានស្នើសុំពេលវេលាដើម្បីបញ្ចប់កិច្ចព្រមព្រៀង ដែលនឹងនាំទៅដល់ការបើកច្រកសមុទ្រឡើងវិញ ភ្លាមៗ ពេញលេញ...
106 Views ក្រុមមន្ត្រីសន្តិសុខបានឱ្យដឹងនៅថ្ងៃទី២ ខែសីហានេះថា មនុស្សយ៉ាងហោចណាស់បីនាក់បានស្លាប់ និង ២១ នាក់រងរបួស បន្ទាប់ពីគ្រឿងផ្ទុះផលិតក្នុងស្រុកមួយត្រូវបានបំផ្ទុះនៅភោជនីយដ្ឋានអ៊ីតាលីមួយក្នុងទីក្រុងមូស្គូ ។ ការផ្ទុះនេះបានកើតឡើងនៅម៉ោងប្រហែល ២០:០០នាទី ម៉ោងក្នុងស្រុក នៅលើទីលានចតុរង្គ Kudrinskaya ជិតកណ្តាលទីក្រុង។ គណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម (NAK) បាននិយាយថា ស្ត្រីម្នាក់ដែលកាន់គ្រឿងផ្ទុះបានព្យាយាមចូលទៅក្នុងភោជនីយដ្ឋាន ប៉ុន្តែត្រូវបានឆ្មាំសន្តិសុខបញ្ឈប់។ ឧបករណ៍នេះបានផ្ទុះ ដោយសម្លាប់ស្ត្រីនោះ ឆ្មាំ និងអ្នកឈរមើលហេតុការណ៍ម្នាក់នៅភោជនីយដ្ឋាននោះ។ ភោជនីយដ្ឋាននេះ...
114 Viewsប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ បានរាយការណ៍កាលពីថ្ងៃទី៣០ខែកក្កដានេះថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi បានជំរុញឱ្យប្រទេសប៊ុលហ្គារីពិចារណាឡើងវិញនូវការសម្រេចចិត្តរបស់ខ្លួនក្នុងការអនុញ្ញាតឱ្យមានការដាក់ពង្រាយយន្តហោះយោធាអាមេរិកជាបណ្តោះអាសន្ននៅមូលដ្ឋានទ័ពអាកាស Bezmer ។ក្នុងអំឡុងការសន្ទនាតាមទូរស័ព្ទជាមួយសមភាគីប៊ុលហ្គារីរបស់លោកគឺលោកស្រី Velislava Petrova-Chamova លោក Araqchi បាននិយាយថា ការយល់ព្រមរបស់ទីក្រុងសូហ្វីយ៉ា (Sofia) ចំពោះសំណើរបស់អាមេរិកក្នុងការឈរជើងយន្តហោះយោធានៅមូលដ្ឋាននេះដើម្បីគាំទ្រប្រតិបត្តិការយោធាគឺស្មើនឹងការសម្របសម្រួលការឈ្លានពានប្រឆាំងនឹងអ៊ីរ៉ង់ ដោយបន្ថែមថាសកម្មភាពនេះគឺមិនអាចទទួលយកបាន និងផ្ទុយពីទំនាក់ទំនងមិត្តភាពប្រពៃណីរវាងប្រទេសទាំងពីរ។អ៊ីរ៉ង់បានព្រមានម្តងហើយម្តងទៀតចំពោះប្រទេសដែលអនុញ្ញាតឱ្យទឹកដីរបស់ពួកគេត្រូវបានប្រើប្រាស់សម្រាប់ប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិកប្រឆាំងនឹងខ្លួនថា ពួកគេអាចប្រឈមនឹងផលវិបាក។ លោក Araqchi បានមានការសន្ទនាតាមទូរស័ព្ទដាច់ដោយឡែកមួយជាមួយរដ្ឋមន្ត្រីការបរទេសស៊ីប លោក Constantinos...
107 Viewsប្រទេសអេស្ប៉ាញ កាលពីថ្ងៃទី៣០ ខែកក្កដានេះបាននិយាយថា ខ្លួននឹងបញ្ជូនទាហានទៅកាន់ទីក្រុង Ceuta ដើម្បីធានាសន្តិសុខបន្ទាប់ពីជនអន្តោប្រវេសន៍រាប់រយនាក់បានសម្រុកចូលដែនដីអេស្ប៉ាញនៅអាហ្វ្រិកខាងជើងពីប្រទេសម៉ារ៉ុក ។ ការធ្វើអន្តោប្រវេសន៍ពីប្រទេសម៉ារ៉ុក ចូលទៅក្នុងដែនដីអាហ្វ្រិកខាងជើងចំនួនពីររបស់ប្រទេសអេស្ប៉ាញ មានទីក្រុង Ceuta និង Melilla គឺជាបញ្ហាដ៏រសើបខាងនយោបាយរវាងប្រទេសទាំងពីរជាយូរមកហើយ ខណៈមនុស្សរាប់ពាន់នាក់បានឆ្លងកាត់ព្រំដែន។ ប្រទេសអ៊ីតាលីកាលពីថ្ងៃព្រហស្បតិ៍ បានអំពាវនាវឱ្យប្រទេសអេស្ប៉ាញត្រូវបានផ្អាកពីតំបន់ស៊ែងិន(Schengen) ដែលព្រំដែនបើកចំហ។អ្នកសារព័ត៌មាន AFP បានឃើញមនុស្សពេញវ័យ និងកុមារជាច្រើននាក់ ភាគច្រើនខ្លួនទទឹកសើម ចូលទៅក្នុងទីក្រុងបន្ទាប់ពីហែលទឹកនៅតំបន់នោះ។ ពោងបណ្តែតទឹកនិងសម្លៀកបំពាក់ដែលបោះចោលត្រូវបានទុកចោលនៅលើមាត់ឆ្នេរ។ ក្រសួងមហាផ្ទៃប្រទេសអេស្ប៉ាញបាននិយាយថា...
112 Viewsចំនួនអ្នកស្លាប់ដោយបំណាក់ដីនៅភាគនិរតីប្រទេសចិនកាលពីដើមខែនេះបានកើនឡើងដល់ ៥១នាក់ ដោយមនុស្ស១០នាក់នៅតែបាត់ខ្លួន។ អាជ្ញាធរបាននិយាយកាលពីថ្ងៃទី៣០ ខែកក្កដានេះ។បំណាក់ដីដែលបានកើតឡើងកាលពីថ្ងៃទី១៧ ខែកក្កដា នៅក្នុងស្រុក Pengshui ក្រុង Chongqing បានបំផ្លាញអគារលំនៅឋានជាច្រើនខ្នងនៅជើងភ្នំ និងតាមបណ្តោយច្រាំងទន្លេ។វីដេអូប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានបង្ហាញពីគំនរថ្មនិងដីដែលបានបាក់ទៅលើផ្លូវតំបន់លំនៅឋាន និងអាជីវកម្ម ដោយក្រុមអ្នកជួយសង្គ្រោះត្រូវបានដាក់ពង្រាយទៅកាន់កន្លែងកើតហេតុ។មន្ត្រីស្រុក Pengshui បាននិយាយនៅលើបណ្តាញផ្សព្វផ្សាយសង្គមកាលពីល្ងាចថ្ងៃព្រហស្បតិ៍ថា «បច្ចុប្បន្នមនុស្ស ៥១នាក់ត្រូវបានរកឃើញ និងត្រូវបានបញ្ជាក់ថាស្លាប់ ហើយមនុស្ស ១០នាក់នៅតែបាត់ខ្លួន»។ មន្ត្រីនិយាយថា «នៅក្នុងគ្រោះមហន្តរាយនេះ មនុស្សសរុបជាង១.១០០នាក់ត្រូវបានជម្លៀសចេញដោយសុវត្ថិភាព» ហើយមនុស្ស១០នាក់ត្រូវបានជួយសង្គ្រោះ...
105 Viewsយន្តហោះចម្បាំងរបស់សម្ព័ន្ធយោធា NATO បានហោះចេញប្រញាប់ប្រញាល់ ខណៈមីស៊ីលរបស់រុស្ស៊ីមួយគ្រាប់បានចូលដែនអាកាសរបស់ប្រទេសប៉ូឡូញ ហើយធ្លាក់នៅទីនោះ។មីស៊ីល ដែលបានចូលទៅក្នុងដែនអាកាសរបស់ប្រទេសប៉ូឡូញកាលពីថ្ងៃទី៣១ខែកក្កដានេះ គឺជាផ្នែកមួយនៃការបាញ់ស្រោចមីស៊ីលបាលីស្ទីក និងយានដ្រូនរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែនកាលពីពេលយប់ ដែលបានសម្លាប់ជនស៊ីវិលយ៉ាងហោចណាស់៨នាក់ រួមមានទាំងកុមារ និងរងរបួសជាង៥០នាក់។ ការព្រួយបារម្ភពីសង្គ្រាមរបស់រុស្ស៊ីលើអ៊ុយក្រែនប្រឈមភាពស្មុគស្មាញរវាងរដ្ឋNATO ដែលនៅជិតខាង កំពុងកើនឡើង។ ប្រទេសប៉ូឡូញ ជាសមាជិកសម្ព័ន្ធមិត្តមួយក្នុងចំណោមសមាជិកសម្ព័ន្ធមិត្តជាច្រើនដែលប្រឈមហានិភ័យយានដ្រូន និងមីស៊ីលរេខុសគោលដៅដដែលៗ។ ឧប្បត្តិហេតុបែបនេះបានក្លាយជារឿងធម្មតាកាន់តែខ្លាំងឡើងក្នុងពេលប៉ុន្មានខែថ្មីៗនេះ ខណៈរុស្ស៊ី និងអ៊ុយក្រែនបានបាញ់មីស៊ីលរាប់រយគ្រាប់ទៅលើគ្នាទៅវិញទៅមក។អ្នកនាំពាក្យ បាននិយាយថា សមាជិកណាតូ រួមទាំងប្រទេសប៉ូឡូញ បានចេញយន្តហោះ F-16...
142 Viewsប្រទេសអារ៉ាប៊ីសាអ៊ូឌីត និងប្រទេសចំនួន១៣ផ្សេងទៀតបានប្រកាសពីការបង្កើតក្រុមចម្រុះយោធាដែនសមុទ្រដើម្បីការពារសេរីភាពនៃការធ្វើនាវាចរណ៍តាមច្រកសមុទ្រ Bab al-Mandeb សមុទ្រក្រហម និងឈូងសមុទ្រ Aden។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយកាលពីថ្ងៃទី៣១កក្កដានេះថា ក្រសួងការពារជាតិរបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីតបាននិយាយថា ក្រុមចម្រុះការពារដែនសមុទ្រពហុជាតិសាសន៍ត្រូវបានបង្កើតឡើងជាក្របខ័ណ្ឌមួយដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការការពារដែនសមុទ្ររួម។រដ្ឋនានា បានប្រកាសពីបំណងរបស់ខ្លួនក្នុងការការពារសេរីភាពនៃការធ្វើនាវាចរណ៍ ធានាសុវត្ថិភាពផ្លូវពាណិជ្ជកម្មអន្តរជាតិ និងផ្លូវផ្គត់ផ្គង់ថាមពលតាមរយៈផ្លូវទឹកទាំងបីនេះ ដែលបង្កើតជាច្រករបៀងផ្លូវសមុទ្រជាយុទ្ធសាស្ត្រភ្ជាប់មហាសមុទ្រឥណ្ឌាទៅនឹងសមុទ្រមេឌីទែរ៉ាណេ។ចំណាត់ការនេះធ្វើឡើងខណៈជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានផ្តោតសំខាន់លើច្រកសមុទ្រ Hormuz។ ការបិទផ្លូវ ដែលកាលពីពេលមុនមានការដឹកជញ្ជូនប្រហែល ២០ ភាគរយនៃការនាំចេញប្រេង និងឧស្ម័នសកល កំពុងដាក់បន្ទុកយ៉ាងខ្លាំងទៅលើសេដ្ឋកិច្ចពិភពលោក។នៅក្នុងការរីកធំជម្លោះថ្មីៗនេះ ច្រកសមុទ្រ...
121 Viewsប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយថា រុស្ស៊ីបានដាក់ពង្រាយមីស៊ីលរបស់កូរ៉េខាងជើងក្នុងការវាយប្រហារលើភូមិមួយរបស់អ៊ុយក្រែន ដែលបានសម្លាប់មនុស្ស៦នាក់។លោក Zelenskyy បាននិយាយនៅក្នុងសុន្ទរកថាតាមវីដេអូមួយនៅថ្ងៃទី៣១ ខែកក្កដានេះថា នៅភូមិ Radushne រុស្ស៊ីបានប្រើប្រាស់មីស៊ីលបានមកពីប្រទេសកូរ៉េខាងជើងជាលើកដំបូងក្នុងរយៈពេលយូរមកហើយ នោះហើយជាអ្វីដែលទិន្នន័យបឋមបានបង្ហាញ។ មន្ត្រីបាននិយាយថា រុស្ស៊ីបានវាយប្រហារលើអ៊ុយក្រែនដោយមីស៊ីលរាប់សិបគ្រាប់ និងយានដ្រូនរាប់រយគ្រឿងក្នុងការវាយប្រហារកាលពីពេលយប់ បានសម្លាប់មនុស្សយ៉ាងហោចណាស់៩នាក់ នៅពេលដែលយោធាអ៊ុយក្រែនកំពុងទប់ទល់ជាមួយនឹងកង្វះយុទ្ធោបករណ៍យ៉ាងខ្លាំងក្នុងការការពារដែនអាកាសកម្រិតខ្ពស់។លោក Zelenskyy បាននិយាយនៅក្នុងសុន្ទរកថាតាមវីដេអូថា នៅភូមិ Radushne រុស្ស៊ីបានប្រើប្រាស់មីស៊ីលបានមកពីប្រទេសកូរ៉េខាងជើងជាលើកដំបូងក្នុងរយៈពេលយូរមកហើយ នោះហើយជាអ្វីដែលទិន្នន័យបឋមបានបង្ហាញ។មន្ត្រីបាននិយាយថា...
115 Viewsប្រទេសបារាំង អេស្ប៉ាញ និងក្រិក នៅតែបន្តទប់ទល់ចំហេះព្រៃធំៗនៅថ្ងៃទី៣១ ខែកក្កដានេះ ដោយអេស្ប៉ាញបានគ្រប់គ្រងភ្លើងឆេះព្រៃមួយកន្លែង ប៉ុន្តែកំពុងប្រឈមនឹងការគំរាមកំហែងថ្មីៗ ដោយសារក្ដៅខ្លាំង រុក្ខជាតិស្ងួត និងខ្យល់បក់ខ្លាំង បានធ្វើឱ្យភាគខាងត្បូងអឺរ៉ុបភាគច្រើនស្ថិតក្នុងស្ថានភាពប្រុងប្រយ័ត្ន។នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez បានបន្ទាបកម្រិតអាសន្នសម្រាប់ភ្លើងឆេះព្រៃដ៏ធំមួយនៅតាមព្រំដែនរវាងរដ្ឋធានី Madrid និងទីក្រុង Castilla y Leon ប៉ុន្តែបានព្រមានថាគ្រោះថ្នាក់មិនទាន់កន្លងផុតទៅនៅឡើយទេ ដោយសារភ្លើងឆេះព្រៃយ៉ាងហោចណាស់ ១០ កន្លែងផ្សេងទៀតបានបង្កឱ្យមានការព្រួយបារម្ភនៅទូទាំងប្រទេស។ នៅប្រទេសបារាំង...
157 Viewsមានទីជម្រកគេចពីគ្រាប់បែកថ្មីមួយកន្លែងនៅក្រោមសាលារៀនក្នុងតំបន់គ្រោះថ្នាក់បំផុតនៅទីក្រុងគីវ។ ក្នុងចំណោមប្រជាជនតំបន់ដែលមានកំហឹងប្រជនជនម្នាក់និយាយថា «ខ្ញុំរស់នៅក្បែរនេះ ខ្ញុំនិងចៅប្រុសបានរត់គេចខ្លួនក្នុងចំណោមមីស៊ីលបាលីស្ទីក និងគ្រាប់ផ្ទុះ។ ខ្ញុំបានរត់ទៅគ្លីនិកមួយជាកន្លែងដែលមានទីជម្រក ហើយបច្ចុប្បន្នទីជម្រកមួយត្រូវបានសាងសង់រួចរាល់ ពួកគេអាចអនុញ្ញាតឱ្យយើងចូលទៅបាន ដោយវាត្រូវចំណាយពេលត្រឹមតែពីរនាទីប៉ុណ្ណោះដើម្បីទៅដល់» ។រុស្ស៊ី បានវាយប្រហារទីក្រុងគីវដោយមីស៊ីលបាលីស្ទីកដែលអ៊ុយក្រែនខ្វះមធ្យោបាយស្ទាក់ចាប់។ មនុស្សរាប់សិបនាក់ត្រូវបានសម្លាប់នៅក្នុងខែមិថុនា និងខែកក្កដា ហើយកង្វះទីជម្រក បានលេចចេញជាចំណុចសំខាន់។ រដ្ឋបាលទីក្រុងគីវនិយាយថា ទីក្រុងនេះមានកន្លែងស្នាក់នៅចំនួន ៤.៣៥៨ កន្លែងដើម្បីផ្តល់ទីជម្រកដល់ប្រជាជន ៣ លាននាក់របស់ខ្លួន។ ប៉ុន្តែមានតែ ៥០០ កន្លែងប៉ុណ្ណោះដែលជាទីជម្រកគេចពីគ្រាប់បែកបានដោយសុវត្ថិភាព។ប្រជាជននិយាយថា ពួកគេមិនគិតថារដ្ឋាភិបាលយកចិត្តទុកដាក់ចំពោះសង្គ្រាមរយៈពេលប្រាំឆ្នាំនោះទេ។...