106 Views យោងតាមយោធាជប៉ុន និងកូរ៉េខាងត្បូង បាននិយាយថាកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីមួយគ្រាប់រំលងសមុទ្រជប៉ុន មួយថ្ងៃបន្ទាប់ពីទីក្រុងព្យុងយ៉ាងបានរិះគន់ការបង្កើនសមត្ថភាពយោធារបស់ជប៉ុននៅក្នុងតំបន់។ ការបាញ់ពីតំបន់ឆ្នេរសមុទ្រភាគខាងកើតរបស់កូរ៉េខាងជើង ត្រូវបានប្រទះឃើញនៅម៉ោងប្រហែល ៥ ល្ងាចថ្ងៃព្រហស្បតិ៍ ទី៦សីហា ដែលជំរុញឱ្យយោធាកូរ៉េខាងត្បូងពង្រឹងការឃ្លាំមើលរបស់ខ្លួន និងចែករំលែកព័ត៌មានលម្អិតជាមួយសហរដ្ឋអាមេរិក និងជប៉ុន។ ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងបាននិយាយថា ខ្លួនបានរៀបចំកិច្ចប្រជុំសន្តិសុខបន្ទាន់មួយ ដោយថ្កោលទោសការបាញ់នេះថាជាទង្វើបង្កហេតុដែលរំលោភលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ក្រុមអាជ្ញាធរនៅទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោនឥឡូវនេះកំពុងវិភាគលក្ខណៈបច្ចេកទេសពិតប្រាកដរបស់មីស៊ីលនេះ។ ក្រសួងការពារជាតិជប៉ុនបាននិយាយថា មិនមានផលប៉ះពាល់នៅក្នុង ឬជុំវិញប្រទេសជប៉ុនទេ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បាននិយាយថា ការបាញ់មីស៊ីលផ្លោងនេះ...
96 Views អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres បានថ្កោលទោសយ៉ាងខ្លាំងនៅថ្ងៃទី៧ ខែសីហានេះ ចំពោះរលកនៃការវាយប្រហារដោយមីស៊ីល និងយានដ្រូនទ្រង់ទ្រាយធំនាពេលថ្មីៗនេះ ដែលបានចាប់ផ្តើមរវាងរុស្ស៊ី និងអ៊ុយក្រែន ដោយជំរុញឱ្យគ្រប់ភាគីទាំងអស់បន្ធូរបន្ថយភាពតានតឹងជាបន្ទាន់ និងឈានទៅរកសន្តិភាព។ លោកអគ្គលេខាធិការ ថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារដោយមីស៊ីល និងយានដ្រូនទ្រង់ទ្រាយធំចុងក្រោយដោយកងកម្លាំងប្រដាប់អាវុធរបស់សហព័ន្ធរុស្ស៊ីទៅលើទីក្រុងគីវ និងទីក្រុងដទៃទៀតនៅក្នុងប្រទេសអ៊ុយក្រែន ដែលតាមសេចក្តីរាយការណ៍ថាបានសម្លាប់ និងធ្វើឲ្យរងរបួសជនស៊ីវិលរាប់សិបនាក់ និងនាំឱ្យមានការបំផ្លាញរាលដាលដល់ហេដ្ឋារចនាសម្ព័ន្ធជនស៊ីវិល។ លោកអគ្គលេខាធិការ ព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងជាបន្តបន្ទាប់នៃជម្លោះ រួមទាំងនៅលើទឹកដីសហព័ន្ធរុស្ស៊ីផងដែរ។ ក្នុងន័យនេះ លោកក៏ថ្កោលទោសការវាយប្រហារដោយយានដ្រូនរបស់អ៊ុយក្រែនទៅលើតំបន់ជាច្រើនរបស់សហព័ន្ធរុស្ស៊ី...
97 Views ក្រុមហ៊ូធីដែលគាំទ្រដោយអ៊ីរ៉ង់របស់យេម៉ែនបានសម្លាប់កងទ័ពរដ្ឋាភិបាលយ៉ាងហោចណាស់ ៥៨ នាក់នៅក្នុងការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើកកាលពីយប់ថ្ងៃទី៧សីហានេះ។ នេះបើយោងតាមប្រភពយោធាមួយរូប ដែលស្ថិតនៅក្នុងថ្ងៃដ៏សាហាវបំផុតមួយនៃសង្គ្រាមស៊ីវិលក្នុងប្រទេសយេម៉ែនចាប់តាំងពីឆ្នាំ ២០២២។ ការវាយប្រហារទាំងនេះបានកើតឡើងនៅពេលដែលយេម៉ែនកំពុងជាប់ពាក់ព័ន្ធនឹងសង្គ្រាមរវាងសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់កាន់តែខ្លាំងឡើង ដោយក្រុមឧទ្ទាមបានបង្កើនការវាយប្រហារប្រឆាំងនឹងកងកម្លាំងរដ្ឋាភិបាល និងប្រទេសជិតខាងអារ៉ាប៊ីសាអូឌីត ដែលជាសម្ព័ន្ធមិត្តសំខាន់របស់សហរដ្ឋអាម៉េរិក និងជាអ្នកគាំទ្ររដ្ឋាភិបាលយេម៉ែនដែលទទួលស្គាល់ជាអន្តរជាតិ។ ស្ថានភាពក្នុងតំបន់ដែលកំពុងវិវត្តន៍បានជំរុញឱ្យអារ៉ាប៊ីសាអូឌីត តួកគី និងប៉ាគីស្ថានស្វែងរកចំណងមិត្តភាពសន្តិសុខកាន់តែជិតស្និទ្ធ ដោយប្រទេសភាគច្រើនជាមូស្លីមទាំងបីនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិរួមគ្នានៅទីក្រុងជេដដានៅថ្ងៃសុក្រនេះ។ យោងតាមអ្នកនាំពាក្យយោធាហ៊ូធី លោក Yahya Saree បានឱ្យដឹងថា ពួកឧទ្ទាមបានវាយប្រហារទីតាំងរដ្ឋាភិបាលដោយមីស៊ីលផ្លោង និងយន្តហោះគ្មានមនុស្សបើក...
106 Views (ប្រទេសថៃ)៖ យ៉ាងហោចណាស់មានមនុស្សពីរនាក់បានស្លាប់ និង១៥ នាក់រងរបួសនៅក្នុងការបាញ់ប្រហារនៅសាលារៀនមួយនៅភាគខាងជើងនៃរដ្ឋធានីបាងកករបស់ប្រទេសថៃ នៅព្រឹកថ្ងៃសុក្រ ទី៧ ខែសីហានេះ។ នេះបើយោងតាមមន្ត្រីខេត្តណុនថាបុរី។ យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ខ្មាន់កាំភ្លើងត្រូវបានកំណត់អត្តសញ្ញាណថាជាក្មេងជំទង់ ហើយក៏បានរាយការណ៍ថាបានស្លាប់ផងដែរ។ យោងតាមលោកវរសេនីយ៍ឯក ដេក្រាភី គង់ឌី មេបញ្ជាការនគរបាលខេត្តណនថាបុរី បានបញ្ជាក់ថាជនសង្ស័យជាខ្មាន់កាំភ្លើងបានធ្វើអត្តឃាតខ្លួនឯង។ ក្នុងចំណោមអ្នករងរបួសទាំងនោះ មានគ្រូបង្រៀនម្នាក់ និងសិស្សបីនាក់។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងស្រុកបាងគ្រុយ ខេត្តណនថាបុរី ភាគខាងជើងទីក្រុងបាងកក។ នៅក្នុងឆ្នាំសិក្សា២០២៥ សាលានេះមានសិស្សចុះឈ្មោះប្រហែល...
103 Viewsលោក Joel Kaplan ប្រធានផ្នែកកិច្ចការសកលនៃក្រុមហ៊ុន Meta Platforms (META.O) បានសុំទោសរដ្ឋមន្ត្រីក្រសួងបច្ចេកវិទ្យាព័ត៌មានឥណ្ឌា ចំពោះការលុបវីឌីអូក្នុងអាខោនហ្វេសបុករបស់នាយករដ្ឋមន្ត្រី Narendra Modi កាលពីខែកក្កដា។ យោងតាមអង្គភាពរ៉យទ័រផ្សាយនៅថ្ងៃទី៦ ខែសីហានេះថា លោក Kaplan បានសុំទោសរដ្ឋមន្ត្រីក្នុងនាមក្រុមហ៊ុន Meta ចំពោះកំហុសក្នុងការរឹតត្បិតការបង្ហោះរបស់នាយករដ្ឋមន្ត្រីឥណ្ឌាលោក Modi។ កាលពីខែមុន ក្រសួងព័ត៌មាន និងបច្ចេកវិទ្យារបស់ឥណ្ឌាបានកោះហៅនាយកប្រតិបត្តិ Meta ដើម្បីស្រាយបំភ្លឺបន្ទាប់ពី...
98 Views (ប្រទេសថៃ)៖ មេដឹកនាំមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង (Min Aung Hlaing) និងនាយករដ្ឋមន្ត្រីថៃ លោក អនុទីន ចាន់វីរៈគុល (Anutin Charnvirakul) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) និងកិច្ចព្រមព្រៀងសំខាន់ៗជាច្រើនរួមមាន កិច្ចសហប្រតិបត្តិការលើវិស័យពលកម្ម កិច្ចព្រមព្រៀងរើសពលករ លក្ខខណ្ឌប្រតិបត្តិការរួមគ្រប់គ្រងគុណភាពទឹកតាមទន្លេព្រំដែន និងការប្រើប្រាស់បច្ចេកវិទ្យាសង្កេតការណ៍ផែនដីដើម្បីសន្តិភាព រវាងភ្នាក់ងារអភិវឌ្ឍន៍បច្ចេកវិទ្យាអវកាស និងភូមិសាស្ត្រព័ត៌មានវិទ្យាថៃ (GISTDA)...
98 Views(ប្រទេសថៃ)៖ កីឡាករបាល់ទាត់ជនជាតិថៃម្នាក់បានបាត់បង់ជីវិត និង ១២នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីរន្ទះបាញ់អំឡុងពេលការប្រគួតពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ Golok FA Cup នៅកីឡាដ្ឋាន Santiphap រវាងក្រុមកីឡាករថៃ និងម៉ាឡេស៊ី នៅទីលានបាល់ទាត់ក្នុងក្រុងស៊ូង៉ៃកូឡុក (Sungai Golok) ខេត្តណារ៉ាធិវ៉ាត់ ភាគខាងត្បូងប្រទេសថៃ កាលពីល្ងាចថ្ងៃ៤ ខែសីហានេះ។ យោងតាមការចេញផ្សាយរបស់កាសែត CNA កីឡាករដែលបានស្លាប់មានឈ្មោះ Sofwan Awae អាយុ...
113 Viewsរដ្ឋចំនួន ២៥ របស់សហរដ្ឋអាម៉េរិក និងរដ្ឋសហព័ន្ធបានដាក់ពាក្យបណ្តឹងមួយកាលពីថ្ងៃទី៤ ខែសីហានេះ នៅតុលាការពាណិជ្ជកម្មអន្តរជាតិសហរដ្ឋអាម៉េរិក ដើម្បីរារាំងការប៉ុនប៉ងរបស់រដ្ឋបាលលោក ត្រាំ ក្នុងការដាក់ពន្ធសកលម្តងទៀតចន្លោះពី ១០% ទៅ ១២.៥%។ បណ្តឹងនេះចោទប្រកាន់ថារដ្ឋបាល ត្រាំ ប្រើប្រាស់លេសលើកម្លាំងពលកម្មបង្ខំសកលផ្នែកច្បាប់ ដើម្បីកំណត់របាំងពាណិជ្ជកម្មឡើងវិញ ដែលពីមុនត្រូវបានតុលាការសហព័ន្ធធ្លាប់បានទាន់ចោល។ ដើមបណ្តឹងបានបញ្ជាក់នៅក្នុងឯកសារតុលាការថាការប៉ុនប៉ងលើកទីបីរបស់រដ្ឋបាលលោកត្រាំក្នុងការដាក់ពន្ធគយទូទាំងពិភពលោក ឥឡូវនេះតាមរយៈមាត្រា ៣០១ នៃច្បាប់ពាណិជ្ជកម្មគឺខុសច្បាប់ដូចគ្នា ហើយពាក្យបណ្តឹងផ្លូវច្បាប់ពិពណ៌នាអំពីសកម្មភាពរបស់រដ្ឋបាលត្រាំថាធ្វើតាមអំពើចិត្ត និងផ្ទុយនឹងច្បាប់ក្នុងការដាក់ពន្ធគយ។ យោងតាមទីភ្នាក់ងារព័ត៌មានអាណាដូលូ (Anadolu...
116 Viewsលោកស្រី គីម យ៉ូជុង ដែលជាប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានព្រមាននៅថ្ងៃពុធ ទី៥សីហានេះថា ទីក្រុងព្យុងយ៉ាងនឹងអនុម័ត «ជម្រើសយោធាបន្ថែម» ដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូររបស់ប្រទេសជប៉ុនទៅជាមហាអំណាចយោធា បន្ទាប់ពីទីក្រុងតូក្យូបានសាកល្បងមីស៊ីលបញ្ជាទិស Tomahawk ដែលផលិតនៅសហរដ្ឋអាម៉េរិក។ នេះបើយោងតាមការផ្សាយរបស់អង្គភាពរ៉យទ័រ។ លោកស្រី គីម យ៉ូជុង បានចោទប្រកាន់ប្រទេសជប៉ុនថា បានផ្លាស់ប្តូរហួសពីឥរិយាបថការពារ និងប្រែក្លាយកងកម្លាំងប្រដាប់អាវុធរបស់ខ្លួនទៅជាកម្លាំងដែលមានសមត្ថភាពវាយប្រហារជាមុន និងប្រតិបត្តិការយោធានៅក្រៅប្រទេស។ លោកស្រីបានលើកឡើងពីការសាកល្បង Tomahawk ថ្មីៗរបស់ប្រទេសជប៉ុនពីនាវាពិឃាត...
101 Viewsស្រីលង្កាបានដាក់ពង្រាយកងទ័ពរាប់រយនាក់ និងកងកុម្ម៉ង់ដូពិសេសកាលពីថ្ងៃទី២សីហានេះ ដើម្បីទប់ស្កាត់កុបកម្មនៅក្នុងពន្ធនាគារដែលបានបណ្តាលឱ្យមានការប៉ះទង្គិចគ្នារវាងកងកម្លាំងយាមគុក និងអ្នកទោសដោយក្នុងកុបកម្មនោះបានបណ្តាលឱ្យមានអ្នកទោសម្នាក់ស្លាប់ និងជាច្រើននាក់ទៀតបងរងរបួស។ នេះបើយោងតាម The Straite Time ។ អគ្គស្នងការរងនគរបាលជាតិស្រីលង្កាលោក Sanjeewa Medawatte បានបញ្ជាក់ថាស្ថានភាពស្ថិតនៅក្រោមការគ្រប់គ្រង បន្ទាប់ពីអ្នកទោសបានបំផ្លាញអគារជាច្រើនទីតាំងកាលពីថ្ងៃទី ១ ខែសីហា នៅក្នុងពន្ធនាគារ Mahara នៅខាងក្រៅរដ្ឋធានីកូឡុំបូ។ លោក Medawatte បានប្រាប់អ្នកយកព័ត៌មាននៅខាងក្រៅពន្ធនាគារថា លោកបានទទួលកម្លាំងបន្ថែមពីកងកម្លាំងប្រដាប់អាវុធ និងកងកុម្ម៉ង់ដូនៃក្រុមការងារពិសេស...