72 Viewsក្រសួងការបរទេសចិននិយាយនៅថ្ងៃទី២៩ ខែកក្កដានេះថា ពួកគេកំពុងតាមដានយ៉ាងដិតដល់លទ្ធផលនៃការរញ្ជួយដីដ៏ខ្លាំងក្លា នៅខេត្ត Kumamoto របស់ប្រទេសជប៉ុន ស្របពេលដែលក្រុមជួយសង្រ្គោះ បន្តស្វែងរកអ្នករស់រាន ហើយក្រុមអាជ្ញាធរព្រមានពីរលករញ្ជួយបន្ថែមទៀត និងហានិភ័យនៃរលកស៊ូណាមិ ។ អ្នកនាំពាក្យក្រសួងការបរទេសចិនអ្នកស្រី Mao Ning បានសម្តែងមរណទុក្ខចំពោះអ្នកដែលត្រូវបានសម្លាប់នៅក្នុងការរញ្ជួយដីកម្រិត ៧,១រ៉ិចទ័រ ហើយនិងចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារជនរងគ្រោះ និងអ្នករងរបួស ។អ្នកស្រី Mao និយាយនៅក្នុងសន្និសីទសារព័ត៌មានថា ស្ថានទូត និងស្ថានកុងស៊ុលចិនប្រចាំនៅប្រទេសជប៉ុន បានអនុវត្តយន្តការឆ្លើយតបគ្រាអាសន្នភ្លាមៗ និងចេញសេចក្តីប្រកាសអាសន្នកុងស៊ុល...
83 Viewsប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ថ្មីៗនេះបានជួបជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump និងមន្ត្រីមកពីក្រុមហ៊ុនខ្នាតយក្សផលិតយុទ្ធោបករណ៍ការពារជាតិរបស់អាមេរិក។ លោក Zelenskyy បានបង្ហាញក្តីសង្ឃឹមសម្រាប់ការចាប់ផ្តើមផលិតមីស៊ីលស្ទាក់ចាប់ដែលមានអាជ្ញាប័ណ្ណនៅប្រទេសអ៊ុយក្រែនឱ្យបានឆាប់។លោក Zelenskyy ដែលបានជួបពិភាក្សាជាមួយលោក Trump នៅសេតវិមានកាលពីថ្ងៃទី២៨ ខែកក្កដានេះ ដោយបាននិយាយនៅក្នុងសារបង្ហោះលើបណ្តាញផ្សព្វផ្សាយសង្គមថា មេដឹកនាំទាំងពីរបានពិភាក្សាអំពីការផ្តល់អាជ្ញាប័ណ្ណផលិតមីស៊ីលស្ទាក់ចាប់ដែលប្រើប្រាស់ក្នុងប្រព័ន្ធការពារដែនអាកាសប៉ាទ្រីយ៉ូត(Patriot) ផលិតនៅសហរដ្ឋអាមេរិក ព្រមទាំងការគាំទ្រដល់អ៊ុយក្រែន ក្នុងចំណោមបញ្ហាផ្សេងៗទៀត។ប្រធានាធិបតីអ៊ុយក្រែនក៏បានជួបជាមួយមន្ត្រីជាន់ខ្ពស់មកពីក្រុមហ៊ុន Lockheed Martin ដែលផលិតមីស៊ីលផងដែរ។...
68 Viewsអ្នកពន្លត់អគ្គិភ័យក្រិកពីរនាក់បានស្លាប់បន្ទាប់ពីពួកគេជាប់ខ្លួនក្នុងការទប់ទល់ភ្លើងឆេះព្រៃដែលបានឆេះរាលដាលពាសពេញតំបន់ Rethymno នៃកោះ គ្រីត(Crete) កាលពីថ្ងៃទី២៩ ខែកក្កដានេះ។ខ្យល់បក់ខ្លាំងបានបង្កឱ្យមានអណ្តាតភ្លើងដែលជំរុញឱ្យមានការជម្លៀសមនុស្សចេញពីភូមិជាច្រើន ជាចំហេះព្រៃរដូវក្តៅចុងក្រោយដែលបានឆាបឆេះឡើងនៅភាគខាងត្បូងនៃទ្វីបអឺរ៉ុប។នៅភាគខាងត្បូងប្រទេសទួរគី ផ្លូវហាយវេសំខាន់ពីទីក្រុង Fethiye ទៅទីក្រុង Antalya ត្រូវបិទ ហើយផ្នែកមួយនៃមន្ទីរពេទ្យត្រូវបានជម្លៀសចេញដោយសារតែភ្លើងឆេះព្រៃនៅក្នុងខេត្ត Muğla។ ទន្ទឹមនឹងនេះ រលកកម្ដៅលើកទីបួននៃរដូវក្តៅបានចាប់ផ្តើមក្នុងប្រទេសអេស្ប៉ាញ និងបារាំង ហើយក្រុមអ្នកពន្លត់អគ្គិភ័យកំពុងព្យាយាមទប់ស្កាត់ការផ្ទុះឡើងនៃភ្លើងឆេះព្រៃធំៗដែលទើបតែត្រូវបានគ្រប់គ្រង។ នាយកដ្ឋានពន្លត់អគ្គិភ័យបាននិយាយថា បុរសពីរនាក់ដែលបានស្លាប់កំពុងធ្វើការនៅជិតទីក្រុង Rethymno ភាគខាងលិច។ ភ្លើងឆេះព្រៃក៏បានឆាបឆេះឡើងនៅកន្លែងផ្សេងទៀតក្នុងប្រទេសក្រិកផងដែរដូចជានៅលើកោះ Paros និង...
69 Viewsដំរី ១៥ក្បាល បានងាប់នៅតំបន់ប្រព័ន្ធអេកូឡូស៊ី Amboseli របស់កេនយ៉ាចាប់ពីថ្ងៃទី ២៤ ខែមិថុនា ដល់ថ្ងៃទី ២៤ ខែកក្កដា ហើយការធ្វើតេស្តដំបូងរកឃើញសារធាតុពុលដ៏មានសក្តានុពលនៅក្នុងសំណាករបស់សត្វដំរីជាច្រើនក្បាល ។ នេះបើយោងតាមការអះអាងនៅក្នុងសេចក្តីថ្លែងការណ៍របស់សេវាកម្មសត្វព្រៃកេនយ៉ា(KWS) បានឲ្យដឹងកាលពីថ្ងៃទី២៨ ខែកក្កដានេះ។ តំបន់ប្រព័ន្ធអេកូឡូស៊ី Amboseli រួមមានទាំងឧទ្យានជាតិ និងហ៊ុមព័ទ្ធដោយដីសហគមន៍នៅតំបន់ភាគខាងត្បូងកេនយ៉ាង ស្ថិតនៅជិតព្រំដែនប្រទេសតង់ហ្សានី ផ្តល់ជាទីជម្រក និងផ្លូវធ្វើដណើររបស់សត្វដំរី ហើយនិងសត្វព្រៃផ្សេងទៀតនៅក្រោមតំបន់ភ្នំ Kilimanjaro ។សេវាកម្ម...
71 Viewsរដ្ឋមន្ត្រីម្នាក់នៅក្នុងរដ្ឋាភិបាលយេម៉ែន បានឱ្យដឹងកាលពីថ្ងៃពុធ ទី២៩ ខែកក្កដាថា ក្រុមឧទ្ទាមហ៊ូទីកំពុងធ្វើការជាមួយប្រទេសអ៊ីរ៉ង់ដើម្បីយកថ្លៃសេវាសម្រាប់នាវាឆ្លងកាត់សមុទ្រក្រហម ជាការគំរាមដល់ផ្លូវទឹកមួយផ្សេងទៀតបន្ទាប់ពីការបិទច្រកសមុទ្រ Hormuz របស់ទីក្រុងតេអេរ៉ង់។ ផ្លូវសមុទ្រតូចចង្អៀតនៅសមុទ្រក្រហម គឺជាផ្លូវទឹកសំខាន់មួយសម្រាប់ការដឹកជញ្ជូនប្រេងឆៅរបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីតទៅកាន់ទីផ្សារអន្តរជាតិបន្ទាប់ពីការវាយប្រហារនិងការគំរាមកំហែងរបស់អ៊ីរ៉ង់ដែលបានរារាំងការនាំចេញថាមពលរបស់រដ្ឋឈូងសមុទ្រតាមរយៈច្រកសមុទ្រ Hormuz ។រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក Moammar al-Eryani បានប្រាប់សារព័ត៌មាន AFP ថា ចំណាត់ការនេះគឺជា «ការកើនឡើងដ៏គ្រោះថ្នាក់ក្នុងបំណងផ្លាស់ប្តូរច្រករបៀងសមុទ្រជាយុទ្ធសាស្ត្របំផុតមួយរបស់ពិភពលោកទៅជាប្រភពមូលនិធិអចិន្ត្រៃយ៍សម្រាប់សកម្មភាពយោធា និងភេរវកម្មរបស់កងជីវពល»។លោក Eryani បាននិយាយថា ការវាយតម្លៃ ត្រូវបានផ្តល់ដោយ «ព័ត៌មានចារកម្មត្រូវបានបញ្ជាក់»...
76 Viewsអាជ្ញាធរជាតិប្រទេសអាហ្សង់ទីន បានចេញផ្សាយវីដេអូមួយកាលពីថ្ងៃពុធ ទី២៩ ខែកក្កដា ដែលបង្ហាញ រថយន្តជាច្រើនគ្រឿងត្រូវបានកប់នៅក្នុងព្រិលនៅជិតក្រុង Fiambala ខេត្ត Catamarca។ វីដេអូ បានបង្ហាញបន្ទាប់ពីប្រតិបត្តិការជួយសង្គ្រោះដែលបានចាប់ផ្តើមកាលពីល្ងាចថ្ងៃអង្គារ ដើម្បីបានទៅដល់ភ្ញៀវទេសចរជាង១០០នាក់ដែលជាប់គាំងខ្លួនដោយសារព្យុះព្រិលនៅលើផ្លូវទៅកាន់រមណីយដ្ឋានភ្នំ Balcon del Pissis ដែលមានកម្ពស់៤.៥៥០ម៉ែត្រលើនីវ៉ូទឹកសមុទ្រ។អាជ្ញាធរក្រុមឯកទេសភ្នំខ្ពស់ ដែលធ្វើការជាមួយនគរបាលខេត្ត ក្រុមអ្នកពន្លត់អគ្គិភ័យនិងការពារជនស៊ីវិល បានប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ដើម្បីសម្អាតផ្លូវ និងទាញយករថយន្តដែលជាប់ក្នុងព្រិល មុនពេលបញ្ជូនភ្ញៀវទេសចរទៅកាន់កន្លែងសុវត្ថិភាព។ មនុស្សពីរនាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយសារការថយចុះកម្តៅក្នុងខ្លួន នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក៕
80 Viewsប្រេស៊ីលបានថ្កោលទោសសហរដ្ឋអាមេរិកចំពោះការប្រើប្រាស់ការអះអាង «គ្មានមូលដ្ឋាន និងមិនពិត» ដើម្បីបន្ថែមពេលអំណាចពាណិជ្ជកម្មគ្រាអាសន្នរបស់ខ្លួនប្រឆាំងប្រទេសអាមេរិកខាងត្បូងមួយនេះសម្រាប់រយៈពេលមួយឆ្នាំទៀត ជាចំណាត់ការមួយបង្ហាញអំពីភាពត្រឹមត្រូវចំពោះការបន្តដំឡើងពន្ធពិន័យលើការនាំចេញរបស់ប្រទេសប្រេស៊ីល។នៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការនៅថ្ងៃទី២៩ ខែកក្កដានេះបានឱ្យដឹងថា រដ្ឋាភិបាលប្រេស៊ីលបានថ្កោលទោសការសម្រេចរបស់សហរដ្ឋអាមេរិក។ សេចក្តីថ្លែងការណ៍បានរិះគន់ការអះអាងដដែលៗនូវ «អំណះអំណាងគ្មានមូលដ្ឋាន និងមិនពិត» ដែលបាននិយាយថា ប្រេស៊ីលគឺជា «ការគំរាមកំហែងខុសពីធម្មតាចំពោះសន្តិសុខជាតិ គោលនយោបាយការបរទេស និងសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក»។ការកំណត់ប្រទេសប្រេស៊ីលថាជាការគំរាមកំហែងដែលតម្រូវឱ្យមានវិធានការសេដ្ឋកិច្ចគ្រាអាសន្ន បានអនុញ្ញាតឱ្យទីក្រុងវ៉ាស៊ីនតោនដាក់ការដំឡើងពន្ធរហូតដល់៣៥ភាគរយលើទំនិញឧស្សាហកម្មប្រេស៊ីលជាច្រើនមុខ ជាផ្នែកមួយនៃគោលនយោបាយដំឡើងពន្ធដាក់ចេញដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ក្នុងឆ្នាំ២០២៥។យោងតាមទីក្រុងវ៉ាស៊ីនតោន វិធានការគ្រាអាសន្នទាំងនេះគឺចាំបាច់ ដោយសារតែការរំលោភសិទ្ធិមនុស្ស ការបង្ក្រាបសេរីភាពនៃការបញ្ចេញមតិសម្រាប់បុគ្គលនិងក្រុមហ៊ុនអាមេរិក និងការធ្វើទុក្ខបុកម្នេញខាងនយោបាយលើអតីតប្រធានាធិបតី...
80 Viewsក្រុមប្រឹក្សារដ្ឋមន្ត្រីទទួលបន្ទុកសន្តិសុខជាតិអ៊ីរ៉ាក់ កាលពីថ្ងៃទី២៩ ខែកក្កដានេះ បានថ្កោលទោសចំពោះការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិក-អារ៉ាប៊ីសាអ៊ូឌីត ដែលកំណត់គោលដៅទីតាំងយោធាប៉ារ៉ានៅទូទាំងប្រទេសនេះ ដោយអនុម័តផែនការសន្តិសុខដ៏ទូលំទូលាយមួយ ដើម្បីរឹតបន្តឹងការគ្រប់គ្រងរបស់រដ្ឋ និង ទប់ទល់ការរំលោភបំពានណាមួយលើអធិបតេយ្យភាពរបស់ប្រទេសអ៊ីរ៉ាក់។ក្នុងកិច្ចប្រជុំបន្ទាន់មួយដែលដឹកនាំដោយលោក នាយករដ្ឋមន្ត្រី Ali al-Zaidi ក្រុមប្រឹក្សានេះ បានបញ្ជាក់ថា ការវាយប្រហារទាំងនោះ បានកើតឡើង ខណៈដែលរដ្ឋាភិបាលអ៊ីរ៉ាក់កំពុងធ្វើការជាមួយភាគីពាក់ព័ន្ធ ដើម្បីផ្ទៀងផ្ទាត់ និងដោះស្រាយក្តីបារម្ភដែលលើកឡើងដោយអារ៉ាប៊ីសាអ៊ូឌីត និងសហរដ្ឋអាមេរិកជុំវិញការវាយប្រហារលើទឹកដីអារ៉ាប៊ីសាអ៊ូឌីត។ នេះបើតាមសេចក្តីថ្លែងការណ៍របស់លោក Sabah al-Numan អ្នកនាំពាក្យរបស់មេបញ្ជាការកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ាក់។ក្រុមប្រឹក្សាបានណែនាំឲ្យក្រសួងការបរទេសចាត់វិធានការស្របតាមច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ...
101 Viewsតើ “សណ្តាប់ធ្នាប់ពិភពលោក (World Order)” មានន័យដូចម្តេច? ហើយហេតុអ្វីបានជាវាមានសារៈសំខាន់ចំពោះប្រទេសនីមួយៗ? ក្នុងវីដេអូនេះ យើងនឹងពន្យល់អំពីគោលគំនិតនៃ សណ្តាប់ធ្នាប់ពិភពលោក តាមរបៀបងាយយល់ ដោយស្វែងយល់ពីរបៀបដែលប្រទេសនានា អង្គការអន្តរជាតិ និងមហាអំណាចធ្វើអន្តរកម្មគ្នា ដើម្បីបង្កើត ឬផ្លាស់ប្តូរតុល្យភាពអំណាចនៅលើពិភពលោក។ 🎯 នៅក្នុងវីដេអូនេះ អ្នកនឹងស្វែងយល់អំពី៖ ✅ តើសណ្តាប់ធ្នាប់ពិភពលោកមានន័យអ្វី?✅ តើអ្នកណាមានតួនាទីក្នុងការបង្កើត និងរក្សាវា?✅ តើសង្គ្រាម សេដ្ឋកិច្ច បច្ចេកវិទ្យា...
86 Views ទីភ្នាក់ងារស្ទង់ភូមិសាស្រ្តអាមេរិក USGS បានចេញការព្រមានថា ក្នុងរយៈពេល ៧២-៩៦ម៉ោងខាងមុខ ប្រទេសចំនួន៥ បូករួមជាមួយកោះតៃវ៉ាន់ អាចនឹងកើតមានគ្រោះរញ្ជួយដីកម្រិតធ្ងន់ធ្ងរបំផុតប្រហែលលើស ៦រ៉ិចទ័រ។ យោងតាមគេហទំព័រស្រាវជ្រាវ និងតាមដានគ្រោះរញ្ជួយដីជាសកល ENE បានបញ្ជាក់នៅថ្ងៃទី៣០ ខែកក្កដានេះថា ប្រទេសទាំង៥ មានដូចជាហ្វីលីពីន ឥណ្ឌូណេស៊ី ទីម័រឡេស្តេ ជប៉ុន និងរុស្ស៊ី។ ដោយសារប្រទេសទាំង៥នេះ មានទីតាំងភូមិសាស្រ្តស្ថិតនៅលើ «ខ្សែក្រវាត់ភ្លើងប៉ាស៊ីហ្វិក» ជាតំបន់ ដែលមានចលនាផ្លាស់ទីនៃសំបកផែនដី និងបន្ទុះភ្នំភ្លើង។ នៅពេលបន្ទះសំបកផែនដីយក្សជាច្រើន ខិតមកបុក ឬកកិតគ្នានោះ វានឹងបង្កើតឲ្យមានការរញ្ជួយដីជាបន្តបន្ទាប់ ឬក្នុងពេលដំណាលគ្នា តែម្តងនៅតាមបណ្តោយខ្សែក្រវាត់នេះ។ ការព្រមាននេះ កើតឡើងក្រោយពេលជប៉ុន រងគ្រោះដោយរញ្ជួយដីកម្រិតធ្ងន់រួចទៅហើយ កម្រិត ៧.១រ៉ិចទ័ ដែលវាយប្រហារលើកោះ Kyushu ខណៈមានសេចក្តីរាយការណ៍ជាបឋមថាមានមនុស្ស២៨នាក់ ត្រូវបាត់បង់ជីវិត ហើយវាក៏បណ្តាលឲ្យបាក់ស្ពាន ផ្សារទំនើប និងសំណង់អគារនានាផងដែរ៕