89 Views ក្រុម hacking របស់កូរ៉េខាងជើងមួយក្រុមបានបង្កើតឧបករណ៍គំរូភាសាធំៗ និងប្រមូលកម្មវិធីដែលអាចជួយស្វ័យប្រវត្តិកម្មការវាយប្រហារតាមអ៊ីនធឺណិត វិភាគសម្ភារៈលួច និងបង្កើតយុទ្ធនាការ phishing ដែលគួរឱ្យជឿជាក់ជាងមុន នេះបើយោងតាមក្រុមហ៊ុនសន្តិសុខតាមអ៊ីនធឺណិតរបស់កូរ៉េខាងត្បូងបានបញ្ជាក់ថ្ងៃទី១០ ខែសីហានេះ។ ក្រុមហ៊ុនសន្តិសុខតាមអ៊ីនធឺណិត Genians បានឱ្យដឹងថាខ្លួនបានរកឃើញភស្តុតាងដែលថាក្រុម Kimsuky ដែលមានទំនាក់ទំនងជាមួយកូរ៉េខាងជើង បានបង្កើតឧបករណ៍សម្រាប់ដំណើរការ និងគ្រប់គ្រងគំរូ AI នៅក្នុងស្រុក រួមទាំង Ollama, GPT4All និង Msty...
110 Viewsលោក Jorge Messi ឪពុករបស់តារាបាល់ទាត់ Lionel Messi បានទទួលមរណភាពនៅយប់ថ្ងៃទី៩ ខែសីហានេះ ក្នុងជន្មាយុ ៦៨ឆ្នាំ នៅឯគ្លីនិកមួយក្នុងទីក្រុង Rosario ប្រទេសអាហ្សង់ទីន បន្ទាប់ពីមានជំងឺរ៉ាំរ៉ៃ នេះបើយោងតាមការបញ្ជាក់របស់ក្រុមគ្រួសារកីឡាករបាល់ទាត់រូបនេះ។ លោក Jorge បានចំណាយពេលប៉ុន្មានខែចុងក្រោយរបស់គាត់ ដោយប្តូរវេនគ្នារវាងមជ្ឈមណ្ឌលវេជ្ជសាស្ត្រមួយក្នុងទីក្រុង Rosario និងផ្ទះរបស់លោក ដោយមានភរិយាឈ្មោះ Celia និងកូនៗឈ្មោះ Rodrigo,...
121 Viewsកាលពីចុងខែកក្កដាថ្មីៗនេះ ប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ បានប្រកាសថា «ក្រុមប្រឹក្សាសន្តិភាព» បានឈានដល់កិច្ចព្រមព្រៀងពន្លត់ភ្លើងសង្គ្រាមនៅហ្គាហ្សា ហើយវាជាសមិទ្ធផលដ៏ធំមួយក្នុងការអនុវត្តផែនការសន្តិភាពរបស់លោក ខណៈកិច្ចព្រមព្រៀងនឹងត្រូវអនុវត្តជាបន្តបន្ទាប់ទៅតាមដំណាក់កាល ដែលបានរៀបចំយ៉ាងប្រុងប្រយ័ត្នរវាងភាគីពាក់ព័ន្ធ។ យោងតាងអង្គភាព AFPបានផ្សាយនៅថ្ងៃទី១០ ខែសីហានេះថា ពេលនេះនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ បានចេញមកប្រតិកម្មប្រឆាំងទៅនឹងលោក ត្រាំ ដោយប្រកាសក្តែងៗថា នឹងគ្មានការអនុវត្តតាមផែនការ១៥ចំណុច របស់ប្រធានាធិបតីអាម៉េរិកទេ ហើយអ៊ីស្រាអែល នឹងមិនដកទ័ពចេញដាច់ខាត លុះត្រាតែក្រុមហាម៉ាស ទម្លាក់អាវុធចុះទាំងអស់។ លោកអះអាងថា «អ៊ីស្រាអែល សូមច្រានចោលឯកសារ ១៥ចំណុចនោះ។ អ៊ីស្រាអែល អត់អាចដកទ័ពចេញពីហ្គាហ្សាបានទេ បើក្រុមហាម៉ាស នៅតែមិនព្រមទម្លាក់អាវុធចុះ ហើយបន្តគំរាមកំហែងដល់កងកម្លាំង និងប្រជាជនរបស់យើង»។ ការលើកឡើងបែបនេះ វាយផ្ទុយស្រឡះទៅនឹងការប្រកាសរបស់លោក ត្រាំ ក្នុងការបញ្ចប់សង្គ្រាមនាំយកសន្តិភាពជូនតំបន់ហ្គាហ្សា។ ខាងក្រោមនេះជាផែនការ ១៥ចំណុចរបស់លោក ត្រាំ ៖
98 Views សមាជិកសភាគណបក្សប្រជាជនម្នាក់ត្រូវបានបណ្តេញចេញពីសភាថៃកាលពីថ្ងៃសុក្រ ទី៧ ខែសីហានេះ បន្ទាប់ពីស្រែកអំពាវនាវឱ្យមានសន្តិភាព និងសកម្មភាពមនុស្សធម៌ក្នុងអំឡុងពេលដំណើរទស្សនកិច្ចផ្លូវការរបស់ប្រធានាធិបតីមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង។ សកម្មភាពនេះ បានបង្ករឱ្យកែវភ្នែកអន្តរជាតិយល់ឃើញពីរបៀបដែររដ្ឋាភិបាលថៃទទួលភ្ញៀវពិសេសចូលប្រទេសរបស់ខ្លួន ដែលបញ្ហាអសន្តិសុខអាចកើតឡើងគ្រប់ពេលវេលាសម្រាប់មេដឹកនាំ ក៏ដូចជាភ្ញៀវបរទេសសំខាន់ៗ។ ហេតុការណ៍នេះបានកើតឡើងនៅសភា ខណៈដែលប្រធានព្រឹទ្ធសភា លោក មង្គល ស៊ូរ៉ាសាចា ត្រូវបានគ្រោងនឹងស្វាគមន៍លោក មីន អ៊ុងឡាំង ដែលកំពុងបំពេញទស្សនកិច្ចប្រទេសថៃក្នុងនាមជាភ្ញៀវរបស់រដ្ឋាភិបាល។ មុនពេលពិធីស្វាគមន៍ចាប់ផ្តើម លោក...
105 Views ក្រុមហ៊ុនមេរបស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីបានប្រកាសនៅថ្ងៃទី៧ ខែសីហានេះថា ការត្រួតពិនិត្យគ្រឿងញៀនជាកាតព្វកិច្ចសម្រាប់អ្នកបើកយន្តហោះរបស់ខ្លួន បន្ទាប់ពីម្នាក់ក្នុងចំណោមពួកគេបានធ្វើតេស្តវិជ្ជមានចំពោះគ្រឿងញៀនចម្រុះ ហើយត្រូវបានចាប់ខ្លួននៅក្នុងប្រទេសឥណ្ឌូនេស៊ីពីបទរត់ពន្ធ។ កាលពីពេលកន្លងទៅថ្មីៗនេះ អាជ្ញាធរនៅអាកាសយានដ្ឋានអន្តរជាតិ Soekarno-Hatta ទីក្រុងហ្សាការតាបានចាប់ខ្លួនអ្នកបើកយន្តហោះអាយុ ៣៩ឆ្នាំកាលពីខែមុន មិនយូរប៉ុន្មានបន្ទាប់ពីមកដល់ពីទីក្រុងគូឡាឡាំពួរ ពីបទប៉ុនប៉ងរត់ពន្ធថ្នាំញៀនជាង ៧០,០០០ គ្រាប់នៅក្នុងវ៉ាលីរបស់លោក។ ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីបានបញ្ជាក់ថា ខ្លួននឹងធ្វើតេស្ត «សម្រាប់អ្នកបើកយន្តហោះសកម្មទាំងអស់ លើសពីការអនុវត្តឧស្សាហកម្ម»។ ក្រុមហ៊ុននេះ ដែលក៏ជាម្ចាស់ក្រុមហ៊ុនអាកាសចរណ៍ Firefly ក៏បានគូសបញ្ជាក់ផងដែរថា ដំណើរការនេះនឹងចាប់ផ្តើមជាមួយអ្នកបើកយន្តហោះចំនួន ១,២៦០...
98 Viewsទិន្នន័យរបស់រដ្ឋាភិបាល បានបង្ហាញថា ការឆ្លងជំងឺអេបូឡា ដែលត្រូវបានបញ្ជាក់ នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បានកើនឡើងលើសពី ៤.០០០ករណីហើយ ដែលជាលើកដំបូងនៅក្នុងការផ្ទុះឡើង នាពេលបច្ចុប្បន្ននេះ។ ការឆ្លងរាតត្បាត ដែលជាការរាតត្បាតធំទី២ របស់ពិភពលោក ត្រូវបានគេពិពណ៌នាថា ជាការរីករាលដាលលឿនបំផុត ក្នុងកំណត់ត្រា។ អ្នកជំនាញជឿថា ការឆ្លងបានចាប់ផ្តើមចរាចរជាច្រើនខែ មុនពេលការផ្ទុះឡើងនៃជំងឺនេះ ត្រូវបានប្រកាសនៅថ្ងៃទី១៥ ខែឧសភា ហើយករណីពិតប្រាកដ អាចខ្ពស់ជាងចំនួនផ្លូវការ។ វិទ្យាស្ថានសុខភាពសាធារណៈរបស់ប្រទេសអាហ្វ្រិកកណ្តាលមួយនេះ បានឱ្យដឹងនៅក្នុងរបាយការណ៍ចុងក្រោយរបស់ខ្លួនថា ចំនួនសរុបនៃការឆ្លងបានឡើងដល់...
93 Views ប្រទេសអារ៉ាប៊ីសាអូឌីត ប៉ាគីស្ថាន និងទួរគី បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងការពារជាតិរួមគ្នាទីក្រុង Mecca (Mecca Joint Defense Agreement) នៅអារ៉ាប៊ីសាអ៊ូឌីតនេះ ត្រូវបានចុះហត្ថលេខាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦នេះ ដោយរជ្ជទាយាទអារ៉ាប៊ីសាអ៊ូឌីត Mohammed bin Salman នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif និងប្រធានាធិបតីទួរគី លោក...
102 Views អ្នកទោស៣នាក់ បានបាត់បង់ជីវិត និងយ៉ាងហោចណាស់ ២៣នាក់ផ្សេងទៀតរងរបួស ក្នុងអំឡុងពេលមានកុបកម្ម ២លើក នៅក្នុងពន្ធនាគាររបស់ស្រីលង្កា ខណៈដែលភាពចលាចលនៅតែបន្តកើតឡើងនៅទូទាំងប្រព័ន្ធពន្ធនាគារដែលមានស្ថានភាពចង្អៀតណែនខ្លាំងរបស់ប្រទេសកោះមួយនេះ។ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់ម្នាក់បានឱ្យដឹងនៅថ្ងៃទី៧ ខែសីហានេះ។ រដ្ឋមន្ត្រីសន្តិសុខសាធារណៈ លោក Ananda Wijepala បានប្រាប់រដ្ឋសភាថា អ្នកទោសម្នាក់ត្រូវបានសម្លាប់ និង ១០នាក់រងរបួស អំឡុងកុបកម្មមួយដែលបានចាប់ផ្តើមកាលពីយប់ថ្ងៃព្រហស្បតិ៍នៅពន្ធនាគារ New Magazine Prison ក្នុងទីក្រុងកូឡុំបូ ហើយកុបកម្មលើកទី២...
106 Views អ្នកធ្វើស្រែអំបិលនៅខេត្តជ្វាខាងលិចរបស់ប្រទេសឥណ្ឌូនេស៊ី ទទួលបានអត្ថប្រយោជន៍ច្រើនពីគ្រោះរាំងស្ងួតបង្កឡើងដោយសារបាតុភូតអែលនីញ៉ូ ស្របពេលដែលកសិករដាំដំណាំ ប្រឈមនឹងការងារលំបាករយៈពេលយូរពីអាកាសធាតុក្តៅខ្លាំងបែបនេះ ។ ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ កំពុងជួបបាតុភូតអែល នីញ៉ូ គឺជាលំនាំបរិយាកាសមួយដែលធ្វើឲ្យអាកាសក្តៅខ្លាំងជាងមុន ស្ថានភាពស្ងួតជាងមុន នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ បង្កឲ្យមានហានិភ័យគ្រោះរាំងស្ងួត ភ្លើងឆេះព្រៃ និងការខាតបង់ដំណាំ ។ ដោយសារបាតុភូតធម្មជាតិមួយនេះ មកទល់នឹងខែកក្កដា ជាងពាក់កណ្តាលនៃតំបន់ដំាដុះតាមរដូវនៅឥណ្ឌូនេស៊ីហ៊ុមព័ទ្ធដោយរដូវប្រាំងរយៈពេលយូរជាងការរំពឹងទុក ដែលត្រូវបានគេមានជំនឿថា នឹងកើនឡើងដល់កម្រិតកំពូលនៅខែសីហានេះ ។ ទីភ្នាក់ងារអាកាសធាតុឥណ្ឌូនេស៊ី បានព្រមានថា បាតុភូតអែល...
113 Views ការវាយឆ្មក់របស់អ៊ីស្រាអែលទ្រង់ទ្រាយធំនៅជំរំជនភៀសខ្លួន Qalandiya ក្នុងតំបន់កាន់កាប់ West Bank បានបណ្តាលឱ្យពលរដ្ឋប៉ាឡេស្ទីនយ៉ាងហោចណាស់៥១នាក់រងរបួស។ នេះបើយោងតាមអភិបាលក្រុងយេរូសាឡឹមបានបញ្ជាក់នៅថ្ងៃទី៧ ខែសីហានេះ។ កងកម្លាំងអ៊ីស្រាអែល បានវាយកម្ទេចហាងអាជីវកម្មនៅជិតប៉ុស្តិ៍ត្រួតពិនិត្យ Qalandiya មុនពេលដាក់បម្រាមគោចរលើទីក្រុង Kafr Aqab ដែលនៅជិតខាង និងបានបិទផ្លូវដែលភ្ជាប់តំបន់នេះទៅកាន់ទីក្រុងយេរូសាឡឹម។ សង្គមអឌ្ឍចន្ទក្រហមប៉ាឡេស្ទីន (PRCS) បាននិយាយថា មនុស្ស ៣៥ នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបន្ទាប់ពីការវាយដំធ្ងន់ធ្ងរ និង៦នាក់ផ្សេងទៀតត្រូវបានព្យាបាលនៅកន្លែងកើតហេតុ។ សង្គមអឌ្ឍចន្ទក្រហមប៉ាឡេស្ទីន...