351 Views អ៊ីរ៉ង់ បានប្រកាសផ្តល់ប្រាក់រង្វាន់រហូតដល់ទៅ១០ពាន់លានតូម៉ាន់ ស្មើនឹងប្រហែល ៦០ ០០០ដុល្លារអាមេរិក ជូនចំពោះនរណាក៏ដោយ ឲ្យតែចាប់បានទាហានអាមេរិកម្នាក់ ដែលនៅរស់ពីការធ្លាក់យន្តហោះចម្បាំង F-15E។ កងឆ្មាំបដិវត្តន៍ បានបញ្ជាក់កាលពីថ្ងៃទី៣ខែមេសានេះអំពីការបាញ់ទម្លាក់យន្តហោះ នៅកណ្តាលប្រទេសអ៊ីរ៉ង់ ខណៈព័ត៌មានខាងអាម៉េរិកទម្លាយថា ក្នុងយន្តហោះនោះមានទាហាន២នាក់ ម្នាក់ជាអ្នកបើក និងម្នាក់ទៀតជាអ្នកជំនាញបាញ់អាវុធ។ យ៉ាងណា ក្នុងនោះ អ្នកបើកយន្តហោះត្រូវបានអាមេរិករកឃើញនិងសង្គ្រោះបានហើយ នៅឡើយតែអ្នកជំនាញបាញ់អាវុធប៉ុណ្ណោះ ដែលមិនទាន់ដឹងដំណឹង។ ឥឡូវ បើតាមការផ្សាយរបស់ Roya News អ៊ីរ៉ង់បានប្រកាសថា បើនរណាចាប់បានរូបគេទាំងរស់ នឹងទទួលបានប្រាក់រង្វាន់រហូតដល់ទៅ១០ពាន់លានតូម៉ាន់។ យន្តហោះចម្បាំង F-15E Strike Eagle ផលិតដោយក្រុមហ៊ុន Boeing មានតម្លៃប្រហែល ១០០ លានដុល្លារ ក្នុងមួយគ្រឿង ហើយត្រូវបានរចនាឡើងសម្រាប់បេសកកម្មវាយប្រហារទាំងតាមអាកាស និងលើដី។ ទន្ទឹមគ្នានេះ ប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ ក៏ទទួលស្គាល់ជាផ្លូវការដែរថា យន្តហោះចម្បាំងនេះពិតជាធ្លាក់មែន ប៉ុន្តែបញ្ជាក់ទៀតថា ការបាញ់ធ្លាក់នេះ នឹងមិនប៉ះពាល់ដល់ការចរចាឡើយ៕
315 Viewsចាប់តាំងពីប្រទេសអូស្ត្រាលី ហាមឃាត់កុមារមិនឲ្យប្រើប្រាស់បណ្ដាញសង្គម កាលពីក្នុងខែធ្នូឆ្នាំមុន សមាជិកសភា រាប់ចាប់ពីអេស្ប៉ាញ រហូតដល់ម៉ាឡេស៊ី បានបង្ហាញការចាប់អារម្មណ៍ធ្វើតាមដែរ ខណៈដែលតុលាការសហរដ្ឋអាមេរិក បានរកឃើញថា ក្រុមហ៊ុនបច្ចេកវិទ្យាមានការធ្វេសប្រហែស ចំពោះអ្នកប្រើប្រាស់វ័យក្មេង។ ក្រសែភ្នែកទូទាំងពិភពលោកដែលត្របាញ់ទៅលើការហាមឃាត់បែបនេះជាលើកដំបូង សម្រាប់មនុស្សដែលមានអាយុក្រោម ១៦ឆ្នាំ មិនឲ្យប្រើប្រាស់កម្មវិធីដ៏ពេញនិយម ហាក់ដូចជាបានជួយជំរុញរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese ឲ្យបង្កើនការអនុវត្ត នៅសប្តាហ៍នេះ ចំពោះអ្វីដែលខ្លួនបាននិយាយដោយមោទនភាពថា ជាកិច្ចសហប្រតិបត្តិការដ៏ជោគជ័យជាមួយឧស្សាហកម្ម កាលពី ២ខែមុន។...
342 Viewsព្រៃវែង៖ កណ្តាលអាធ្រាត ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ក្រុមការងារត្រួតពិនិត្យចល័តរបស់ក្រសួង ដឹកនាំដោយរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៅទីតាំងចំណុចផ្លូវលេខ៣៨៤ ក្នុងសង្កាត់តាកោ ក្រុងព្រៃវែង ខេត្តព្រៃវែង។បើតាមការផ្សព្វផ្សាយរបស់ផេកផ្លូវការក្រសួង បង្ហាញថា ក្រុមការងារឃាត់បានរថយន្តចំនួន២គ្រឿង ខណៈរថយន្តទាំង២ ផ្ទុកទម្ងន់សរុបចន្លោះពី ៤២ តោន ដល់ ៨៨ តោន គឺលើសទម្ងន់អនុញ្ញាតចន្លោះពី ១៧ តោន...
319 Views (វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ បានបណ្តេញរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ចេញពីតំណែង លោកស្រី ផាម ប៊នឌី កាលពីថ្ងៃទី២ ខែមេសានេះ ជំនួសមកវិញដោយអនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក ថូដ ប្លង់ឆេ (Todd Blanche) ដែលជាអតីតមេធាវីផ្ទាល់ខ្លួនរបស់លោក ត្រាំ នឹងត្រូវដឹកនាំជាបណ្តោះអាសន្ន។ យោងតាមអង្គភាពរ៉យទ័រ បានឱ្យដឹងថា ការបណ្តេញចេញពីតំណែងនេះ បន្ទាប់ពីលោកត្រាំ ខកចិត្តកាន់តែខ្លាំងឡើងចំពោះការអនុវត្តការងាររបស់លោកស្រី...
303 Views (មីយ៉ាន់ម៉ា)៖ មេដឹកនាំយោធាមីយ៉ាន់ម៉ា លោក មីន អ៊ុងលាំង បានឈ្នះការបោះឆ្នោតសភានៅថ្ងៃទី៣ខែមេសានេះ ក្លាយជាប្រធានាធិបតីជាផ្លូវាការ ក្រោយបានក្តាប់អំណាចនយោបាយធ្វើឱ្យប្រទេសធ្លាក់ចូលក្នុងសង្គ្រាមរយៈ៥ឆ្នាំ បន្ទាប់ពីលោកបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតលោកស្រី អ៊ុង សានស៊ូជី។ ឧត្តមសេនីយ៍អាយុ ៦៩ឆ្នាំរូបនេះ បានរៀបចំរដ្ឋប្រហារឆ្នាំ២០២១ ប្រឆាំងនឹងរដ្ឋបាលរបស់លោកស្រី អ៊ុង សានស៊ូជី ដែលជាម្ចាស់ពានរង្វាន់ណូបែលសន្តិភាព ហើយបានចាប់ខ្លួនលោកស្រី បង្កឱ្យមានការតវ៉ាយ៉ាងទូលំទូលាយ ហើយបានប្រែក្លាយទៅជាការតស៊ូប្រដាប់អាវុធទូទាំងប្រទេសប្រឆាំងនឹងរបបយោធា។ ការផ្លាស់ប្តូរពីឧត្តមសេនីយ៍កំពូលទៅជាប្រធានាធិបតីស៊ីវិល បានកើតឡើងបន្ទាប់ពីការបោះឆ្នោតដែលមិនស្មើគ្នាក្នុងខែធ្នូ និងខែមករា...
450 Viewsនៅពេលបានឃើញទិដ្ឋភាពខាងក្នុងនៅថ្ងៃនេះ ម្នាក់ៗហាក់មានអារម្មណ៍សង្វេក ប៉ុន្តែក៏មានក្តីត្រេកអរទន្ទឹមគ្នាដែរ ខណៈអគារមានទីតាំងនៅកណ្តាលក្រុងមួយនេះនៅសេសសល់នៅឡើយ និងកំពុងស្ថិតនៅក្រោមការឃុំគ្រងរបស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ដោយពុំមានការដោះដូរ ឬលក់ដូរ ដូចខេត្តមួយចំនួនទេ បើទោះបីជាវាគ្មានការជួសជុលអ្វីទាំងអស់សោះនោះ។ វត្តមានតួកុនល្បីលំដាប់ពិភពលោក Angelina Jolie មកកាន់ទឹកដីបាត់ដំបង អាចនិយាយបានថា គឺជាអ្នកដោះសោរ បើកទ្វា អគារចំណាស់មួយនេះឱ្យមហាជនខ្មែរបានឃើញ ខណៈអង្គការ«ហ្វាពន្លឺសិល្បៈ»គឺជាអ្នកទំនាក់ទំនង និងស្នើសុំឱ្យកំពូលតារាភាពយន្ត Hollywood រូបនេះពិនិត្យលទ្ធភាពជួយកែលម្អឡើងវិញនូវទីតាំងសម្រាប់ការកម្សាន្តរបស់សាធារណៈជនដែលពុំសូវមានការចាប់អារម្មណ៍មួយនេះ។
279 Views អាម៉េរិកនិងអ៊ីស្រាអែល បានបើកការវាយប្រហាររួមគ្នាតាមផ្លូវអាកាសកាលពីថ្ងៃទី២ខែមេសា ដោយទម្លាក់គ្រាប់បែកផ្តាច់ស្ពាន B1 ដ៏សំខាន់មួយនៅក្នុងប្រទេសអ៊ីរ៉ង់ ហើយសម្លាប់មនុស្សចំនួន៨នាក់និងច្រើននាក់ទៀតរងរបួស ខណៈស្ពាននេះ កំពុងស្ថិតក្រោមការសាងសង់នៅឡើយ។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Abbas Araghchi ថាការវាយប្រហារលើសំណង់ស៊ីវិល រួមទាំងស្ពានដែលមិនទាន់សាងសង់រួចរាល់នោះ នឹងមិនអាចបង្ខំឲ្យអ៊ីរ៉ង់ចុះចាញ់បានឡើយ។ ទន្ទឹមគ្នានេះ ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ បានចេញផ្សាយនូវបញ្ជីឈ្មោះស្ពានសំខាន់ៗនៅតាមបណ្តាប្រទេសក្នុងតំបន់ ដើម្បីកម្ទេចសងសឹកវិញផងដែរ។ បញ្ជីនោះរួមមាន ស្ពានឆ្លងសមុទ្រ Sheikh Jaber Al-Ahmad Al-Sabah នៅគុយវ៉ែត, ស្ពាន King Fahd ដែលតភ្ជាប់អារ៉ាប៊ីសាអូឌីតទៅបារ៉ែន, ស្ពាន Sheikh Zayed...
281 Views (វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានរិះគន់ខ្លាំងៗលើកូរ៉េខាងត្បូងថា «មិនមានប្រយោជន៍» ចំពោះទីក្រុងវ៉ាស៊ីនតោនឡើយ ដោយមិនបានរួមចំណែកធានាសុវត្ថិភាពច្រកសមុទ្រ Hormuz ខណៈកងទ័ពអាម៉េរិករាប់ពាន់នាក់ឈរជើងនៅលើឧបទ្វីបកូរ៉េ ដើម្បីការពារប្រឆាំងនឹងកូរ៉េខាងជើងដែលមានអាវុធ «នុយក្លេអ៊ែរ» ។ យោងតាមកាសែត koreajoongangdaily ចុះផ្សាយកាលពីថ្ងៃទី១មេសាថា លោក ត្រាំ បានធ្វើការកត់សម្គាល់ក្នុងអំឡុងពេលនៃពិធីបុណ្យ Easter ប្រចាំឆ្នាំនៅសេតវិមាន ដោយបានចង្អុលបង្ហាញពីប្រទេសកូរ៉េ ចិន...
280 Views (ឡុងដ៏)៖ អង់គ្លេសនឹងកោះប្រជុំប្រទេសចំនួន ៣៥ តាមប្រព័ន្ធអនឡាញ ដោយគ្មានវត្តមានសហរដ្ឋអាមេរិក ដើម្បីស្វែងរកវិធីបើកច្រកសមុទ្រ Hormuz ឡើងវិញ ដែលជាផ្លូវដឹកជញ្ជូនដ៏សំខាន់សម្រាប់ប្រេង និងឧស្ម័ន ត្រូវបានរងហានិភ័យដោយសង្គ្រាមមជ្ឈិមបូព៌ា។ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានលើកឡើងនៅថ្ងៃទី២មេសានេះថា ដំណាក់កាលបន្ទាប់នៃការពិភាក្សារបស់អង់គ្លេស និងបារាំង គឺធានាផ្លូវទឹកនេះនឹងត្រូវបើកឡើងវិញនៅថ្ងៃខាងមុខដ៏ខ្លី ដោយមានរដ្ឋមន្ត្រីការបរទេសលោកស្រី Yvette Cooper រួមជាមួយមេដឹកនាំអន្តរជាតិជាច្រើន។ កិច្ចប្រជុំនេះនឹងប្រមូលផ្តុំប្រទេសចំនួន...
284 Viewsហើយស្នាក់នៅលំនៅដ្ឋានរបស់នាងនៅក្នុងស្រុកសំឡូត ខេត្តបាត់ដំបង នៅថ្ងៃទី ២ មេសានេះ បានធ្វើដំណើរទៅកាន់ក្រុងបាត់ដំបង ដោយបានចូលពិនិត្យមើលអគាររោងភាពយន្តដ៏ចំណាស់ពីរដែលនៅសេសសល់នៅឡើយ គឺមហោស្រពប្រាសាទមាស និងរោងភាពយន្តបាត់ដំបង។ ដំណើរទស្សនកិច្ចនេះមានការទទួលស្វាគមន៍ពីអភិបាលខេត្តបាត់ដំបង ដោយមានការនាំដំណើរពីប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត និងអាជ្ញាធរក្រុងបាត់ដំបងផងដែរ។ លោក គឹម សោភ័ណ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តបាត់ដំបង បានឱ្យ Netra Post ដឹងថា ទស្សនកិច្ចរបស់អ្នកស្រី Angelina Jolie...