Connect with us

អន្តរជាតិ

បើឥណ្ឌូណេស៊ី យកថ្លៃសេវាពីនាវានៅច្រក​សមុទ្រ Malacca មែន តើអាស៊ានរងផលប៉ះពាល់ធ្ងន់កម្រិតណា!

Published

on

152 Views

(ឥណ្ឌូណេស៊ី)៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុឥណ្ឌូណេស៊ី Purbaya Yudhi Sadewa កាលពីថ្ងៃទី២២ ខែមេសា ចង់យកថ្លៃសេវកប៉ាល់ពាណិជ្ជកម្មទាំងឡាយណា ដែលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Malacca ដោយអះអាងថា ជាផ្នែកមួយនៃគោលនយោបាយរបស់ប្រធានាធិបតី Prabowo Subianto ដើម្បីជំរុញឲ្យឥណ្ឌូណេស៊ី ក្លាយជាតួអង្គសំខាន់ ក្នុងសេដ្ឋកិច្ចពិភពលោក មិនមែនគ្រាន់តែជាប្រទេសស្ថិត នៅជាយដែនសេដ្ឋកិច្ចនោះទេ។

លោក Purbaya ក៏ទទួលស្គាល់ដែរថា ផែនការប្រមូលប្រាក់កម្រៃនេះគឺ ទទួលបានការបំផុសគំនិតពីអ៊ីរ៉ង់ ដែលប្រមូលកម្រៃពីកប៉ាល់ឆ្លងកាត់ច្រកសមុទ្រ Hormuz។ លោកយល់ឃើញថា ប្រសិនបើអ៊ីរ៉ង់អាចធ្វើបាន ឥណ្ឌូណេស៊ីក៏គួរតែពិចារណាធ្វើដូចគ្នាដែរ ព្រោះច្រក Malacca ក៏ស្ថិតក្នុងចំណោមផ្លូវនាវាចរណ៍ដ៏មមាញឹកបំផុតមួយ លើលោក ផងដែរ។ បើសិនផែនការនេះក្លាយជាការពិតមែនតើអាស៊ាននឹងត្រូវរងផលប៉ះពាល់ធ្ងន់កម្រិតណា?

តាមការផ្សាយរបស់ Lowy Institute  ការបិទច្រក Malacca ច្បាស់ជាធ្វើឲ្យអាស៊ាន ផ្ទុះវិវាទផ្ទៃក្នុង និងបែកបាក់សាមគ្គីភាព ជាក់ជាមិនខានឡើយ។

សំណើនេះ បានបង្កើតឲ្យមានភាពតានតឹង រវាងប្រទេសសមាជិកអាស៊ានរួចទៅហើយ ជាពិសេសសិង្ហបុរី និងម៉ាឡេស៊ី ដែលជាប្រទេសរងគ្រោះខ្លាំងជាងគេ។ សិង្ហបុរីដែលជាមជ្ឈមណ្ឌលដឹកជញ្ជូនសកល អាចនឹងបាត់បង់ភាពប្រកួតប្រជែង ប្រសិនបើការឆ្លងកាត់ច្រកនេះមានតម្លៃថ្លៃពេក។

ម្យ៉ាង សកម្មភាពនេះ អាចរំលោភលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ដែលចែងពីសេរីភាពនៃការធ្វើនាវាចរណ៍។ វាអាចបង្កជាជម្លោះផ្លូវច្បាប់ និងនយោបាយរវាងឥណ្ឌូណេស៊ី និងមិត្តអាស៊ានដទៃទៀត។

បញ្ហានៅច្រក Malacca ក៏ធ្វើឲ្យអតិផរណា និងតម្លៃទំនិញ ហក់ឡើងខ្ពស់ផងដែរ ព្រោះអាស៊ានពឹងផ្អែកយ៉ាងខ្លាំងលើការនាំចូលថាមពល និងវត្ថុធាតុដើមតាមច្រកនេះ។

អាស៊ានគឺជារោងចក្រពិភពលោក ដូច្នេះការដាក់កម្រៃសេវានឹងធ្វើឲ្យខ្សែសង្វាក់ផលិតកម្មយឺតយ៉ាវ។ វាអាចបង្ខំឲ្យក្រុមហ៊ុនអន្តរជាតិ ពិចារណាប្តូររោងចក្រចេញពីតំបន់អាស៊ាន ទៅកាន់តំបន់ដែលមានថ្លៃដឹកជញ្ជូនទាបជាង ហើយការវិនិយោគផ្ទាល់ពីបរទេសមកកាន់អាស៊ានអាចនឹងធ្លាក់ចុះ៕

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

1 × 2 =

ព័ត៌មានអន្តរជាតិ

វៀតណាមចាប់ខ្លួនមនុស្សមួយក្រុម ដែលគ្រោងឆបោកតាមអ៊ីនធឺណិតទ្រង់ទ្រាយធំ

Published

on

100 Views

(ក្រុងហាណូយ)៖ ប៉ូលីសវៀតណាមបានចាប់ខ្លួនបក្សពួកមួយក្រុមដែលសង្ស័យថាកំពុងព្យាយាមបង្កើតមជ្ឈមណ្ឌលឆបោកតាមអ៊ីនធឺណិតទ្រង់ទ្រាយធំមួយនៅក្នុងប្រទេស ខណៈដែលបណ្តាញឧក្រិដ្ឋជនបានរីករាលដាលប្រតិបត្តិការរបស់ពួកគេនៅទូទាំងអាស៊ីអាគ្នេយ៍។ នេះបើយោងតាមអាជ្ញាធរក្នុងស្រុកបានឱ្យដឹងនៅថ្ងៃទី១២ ខែមិថុនានេះ។

យោងតាមសេចក្តីថ្លែងការណ៍ មនុស្សបួននាក់ត្រូវបានចាប់ខ្លួន រួមទាំងជនជាតិចិនម្នាក់ និងជនជាតិវៀតណាមបីនាក់ និងបានរឹបអូសកុំព្យូទ័ររាប់សិបគ្រឿង ទូរស័ព្ទដៃរាប់រយគ្រឿង និងឧបករណ៍អ៊ីនធឺណិត។

ក្រុមអ្នកស៊ើបអង្កេតបាននិយាយថា ក្រុមនេះបានជួលរមណីយដ្ឋាន កសិដ្ឋាន និងវីឡាជាច្រើនកន្លែងនៅទីក្រុងហាណូយ ឡាវកៃ និងភូថូ ដើម្បីឱ្យមនុស្សរាប់សិបនាក់ស្នាក់នៅ។

ក្នុងករណីដាច់ដោយឡែកមួយ ប៉ូលីសនៅក្នុងទីក្រុងហូជីមិញកាលពីដើមសប្តាហ៍នេះបានរកឃើញជនជាតិចិនចំនួន ៨៣ នាក់ដែលកំពុងស្នាក់នៅសណ្ឋាគារមួយក្នុងទីក្រុង ដោយត្រូវបានចោទប្រកាន់ថាកំពុងរៀបចំបង្កើតមជ្ឈមណ្ឌលបោកប្រាស់តាមអ៊ីនធឺណិតនៅទីនោះផងដែរ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍៕

ដោយ៖ ចិន្តា ទីទិ

Continue Reading

អន្តរជាតិ

តុលាការកូរ៉េខាងត្បូងកាត់ទោសអតីតប្រធានាធិបតី Yoon ឲ្យជាប់ពន្ធនាគារ ៣០ឆ្នាំបន្ថែមទៀត ពីបទបើកដ្រូនចូលទឹកដីកូរ៉េខាងជើង

Published

on

91 Views

(សេអ៊ូល)៖ តុលាការកូរ៉េខាងត្បូងបានកាត់ទោសអតីតប្រធានាធិបតី Yoon Suk Yeol ឱ្យជាប់ពន្ធនាគាររយៈពេល ៣០ ឆ្នាំបន្ថែមទៀត ពីបទចោទការបញ្ជាឱ្យមានការលុកលុយយន្តហោះគ្មានមនុស្សបើកយោធាចូលទៅទឹកដីកូរ៉េខាងជើង ដើម្បីជួយបង្កើតលេសសម្រាប់ការប្រកាសច្បាប់អាជ្ញាសឹកកាលពីខែធ្នូ ឆ្នាំ២០២៤ ដែលបរាជ័យ។

បើតាមការផ្សាយរបស់រ៉យទ័រថ្ងៃទី១២ ខែមិថុនានេះ​បានឱ្យដឹងថា តុលាការស្រុកកណ្តាលសេអ៊ូលបានរកឃើញថាលោក យ៉ុន មានទោសពីបទជួយសត្រូវ និងរំលោភអំណាច ដោយលើកឡើងថាលោក​ យ៉ុន បានឃុបឃិតគ្នាក្នុងការលុកលុយយន្តហោះគ្មានមនុស្សបើកលើទីក្រុងព្យុងយ៉ាងកាលពីខែតុលា ឆ្នាំ២០២៤ តាំងពីដំបូងមកម្ល៉េះ។

សេចក្តីសម្រេចនេះបន្ថែមទៅលើការវិនិច្ឆ័យជាបន្តបន្ទាប់ប្រឆាំងនឹងមេដឹកនាំអភិរក្សនិយមដែលត្រូវបានបណ្តេញចេញតំណែង ដែលបទបញ្ជាច្បាប់អាជ្ញាសឹករបស់លោក បានធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសនេះធ្លាក់ចូលទៅក្នុងភាពចលាចលនយោបាយដ៏ជ្រៅបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍។

កាលពីខែកុម្ភៈ តុលាការកូរ៉េខាងត្បូងបានកាត់ទោសលោក យ៉ុន ឱ្យជាប់ពន្ធនាគារអស់មួយជីវិត បន្ទាប់ពីរកឃើញថាលោកមានទោសពីបទដឹកនាំការបះបោរដែលជាប់ទាក់ទងនឹងការប៉ុនប៉ងប្រើច្បាប់អាជ្ញាសឹក។

លោកត្រូវបានដកចេញពីតំណែងកាលពីឆ្នាំមុន បន្ទាប់ពីតុលាការធម្មនុញ្ញបានគាំទ្រការចោទប្រកាន់របស់លោក ដែលបង្កឱ្យមានការបោះឆ្នោតភ្លាមៗមួយ ដែលត្រូវបានឈ្នះដោយប្រធានាធិបតីសេរីនិយម លោក Lee Jae Myung៕

ដោយ៖ ចិន្តា ទីទិ

Continue Reading

អន្តរជាតិ

តុលាការថៃកាត់ទោសប្រហារជីវិតបុរសអ៊ុយហ្គួរពីរនាក់ ពីបទបំផ្ទុះគ្រាប់បែកនៅទីក្រុងបាងកកឆ្នាំ២០១៥

Published

on

89 Views

(ក្រុងបាងកក)៖ តុលាការថៃ បានសម្រេចកាត់ទោសប្រហារជីវិតបុរសជនជាតិភាគតិចអ៊ុយហ្គួរពីរនាក់មកពីតំបន់ស៊ីនជាំងភាគពាយ័ព្យប្រទេសចិន ពីបទបំផ្ទុះគ្រាប់បែកក្នុងឆ្នាំ២០១៥ នៅកណ្តាលទីក្រុងបាងកក ដែលបានសម្លាប់មនុស្ស២០នាក់ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់តុលាការថៃ នៅថ្ងៃទី១១ ខែមិថុនានេះ។

ការផ្ទុះនេះបានកើតឡើងនៅទីសក្ការៈអេរ៉ាវ៉ាន់នៅកណ្តាលទីក្រុងបាងកក ដែលជាតំបន់ដ៏ពេញនិយមសម្រាប់អ្នកទេសចរបរទេស។ ក្រៅពីមនុស្ស២០នាក់ដែលត្រូវបានសម្លាប់ មនុស្ស១២០នាក់ផ្សេងទៀតបានរងរបួស។ ក្នុងចំណោមអ្នកស្លាប់ទាំង៥នាក់នោះ មាន៥នាក់មកពីចិនដីគោក និង២នាក់មកពីហុងកុង។

យោងតាមតុលាការបានឱ្យដឹងថា សកម្មភាពរបស់ជនជាប់ចោទទាំងពីរនាក់ គឺជាបទល្មើសដាច់ដោយឡែកពីគ្នាច្រើនករណី ដោយបន្ថែមថា ការកាត់ទោសនេះរួមមានការផ្តន្ទាទោសចំពោះការចោទប្រកាន់ពីបទឃាតកម្មដោយចេតនា។

បុរសដែលត្រូវបានកាត់ទោសទាំងពីរនាក់ គឺលោក Adem Karadag និងលោក Yusufu Mieraili ធ្លាប់បានបដិសេធរាល់ការចោទប្រកាន់ទាំងអស់ដែលបានធ្វើឡើងប្រឆាំងនឹងពួកគេ ហើយនឹងប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការកាត់ទោសប្រហារជីវិតនេះ។

សំណុំរឿងនេះបានចំណាយពេលជាង ១០ ឆ្នាំដើម្បីឈានដល់ការជំនុំជម្រះ ដោយព្រះរាជអាជ្ញាបានប្រមូលភស្តុតាងពីសាក្សីរាប់រយនាក់។ ខណៈគ្មានក្រុមណាមួយអះអាងទទួលខុសត្រូវចំពោះការបំផ្ទុះគ្រាប់បែកឆ្នាំ២០១៥ នោះទេ ប៉ុន្តែអ្នកជំនាញសន្តិសុខថា វាជាទង្វើសងសឹកប្រឆាំងនឹងការនិរទេសជនជាតិអ៊ុយហ្គួរជាង ១០០ នាក់ចេញពីប្រទេសថៃដោយបង្ខំក្នុងខែមុន។

ប្រទេសចិនបានប្រឈមមុខនឹងការរិះគន់ចំពោះការរឹតត្បិតដ៏តឹងរ៉ឹងដែលខ្លួនបានដាក់លើសេរីភាពសាសនា និងវប្បធម៌នៅស៊ីនជាំង ជាកន្លែងដែលជនជាតិអ៊ុយហ្គួរភាគច្រើនរស់នៅ៕

ដោយ៖ ចិន្តា ទីទិ

Continue Reading
Advertisement
Advertisement

ពេញនិយម