73 Views
94 Viewsមហាសេដ្ឋីប្រព័ន្ធផ្សព្វផ្សាយនៅទីក្រុងហុងកុង លោក Jimmy Lai វ័យ ៧៨ឆ្នាំ ត្រូវបានតុលាការកាត់ទោសនាថ្ងៃចន្ទ ទី៩ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឱ្យជាប់ពន្ធនាគារសរុបរយៈពេល ២០ ឆ្នាំ ក្រោមបទចោទប្រកាន់ចំនួន ៣ករណី រួមមាន៖ ការឃុបឃិតគ្នា ២ករណី ក្នុងការរួមដៃជាមួយកងកម្លាំងបរទេស និង ១ករណីទៀត គឺពីបទបោះពុម្ពផ្សាយសម្ភារៈញុះញង់ នៅក្នុងសំណុំរឿងសន្តិសុខជាតិដ៏សំខាន់បំផុតរបស់មជ្ឈមណ្ឌលហិរញ្ញវត្ថុមួយនេះ។ សូមរម្លឹកថា កាលពីថ្ងៃទី១៥...
102 Viewsប្រាសាទក្រវ៉ាន់តាំងនៅចន្លោះលើដងផ្លូវពីអង្គរវត្ត ស្រះស្រង់ និងបន្ទាយក្តី។ ប្រាសាទនេះ មានតួប៉មចំនួន៥សាងសង់ពីឥដ្ឋនៅលើខឿនថ្មបាយក្រៀមតែមួយ ដែលជាគំរូប្រាសាទឥដ្ឋតែមួយគត់នៅប្រទេសកម្ពុជា។ ប្រាសាទនេះ កសាងឡើងនៅដើមសតវត្សរ៍ទី១០ នៃគ្រិស្ដសករាជក្នុងរាជ្យព្រះបាទហស៌វរ្ម័នទី១ ដើម្បីឧទ្ទិសចំពោះព្រះនារាយណ៍(វិស្ណុ) ក្នុងព្រហ្មញ្ញសាសនា។ បើទោះបីជាប្រាសាទនេះ មានទ្រង់ទ្រាយតូច តែចម្លាក់បដិមានៅលើជញ្ជាំងឥដ្ឋពុំមានពីរទេ។ តួប៉មទាំងប្រាំរបស់ប្រាសាទនេះ បែរមុខទៅទិសខាងកើតតាមខ្លោងទ្វារមួយបើកចំហ និងទិសបីទៀតមានទ្វារបញ្ឆោត សសរ និងផ្តែរធ្វើអំពីថ្មភក់។ ក្នុងចំណោមតួទាំងប្រាំនេះ មានតែតួកណ្តាល និងតួជាប់ខាងជើងទេ ដែលមានចម្លាក់បដិមាលើជញ្ជាំងឥដ្ឋផ្ទៃខាងក្នុង។ រីឯជញ្ជាំងលើតួដទៃទៀត...
98 Viewsពេជ្រខៀវ (Blue Diamond) ដ៏កម្របំផុតក្នុងលោក បានបាត់ខ្លួនឈឹង តើអ្នកជឿទេថា កម្មករសាមញ្ញម្នាក់អាចលួចមាសពេជ្រទម្ងន់ ៩០ គីឡូក្រាម ចេញពីរាជវាំងអារ៉ាប៊ីសាអ៊ូឌីត ហើយដឹកមកដល់ផ្ទះដោយសុវត្ថិភាព? រឿងនេះមិនមែនភាពយន្តទេ តែជាប្រវត្តិសាស្ត្រពិតដែលធ្វើឱ្យទំនាក់ទំនងថៃ-អារ៉ាប៊ីសាអ៊ូឌីត ត្រូវបង្កកជិត ៣០ឆ្នាំ!នៅឆ្នាំ ១៩៨៩ គ្រៀងក្រៃ តេឆាមោង ជាកម្មករថៃ បានលួចគ្រឿងអលង្ការរាជវង្សអារ៉ាប់។ សំណួរគឺ តើគាត់យកចេញបានដោយរបៀបណា?មិនមែនញាត់តាមខ្លួនទេ គាត់បានលាក់ពេជ្រក្នុងថង់ម៉ាស៊ីនបូមធូលី កំប៉ុងសាប៊ូ និងប្រអប់ផ្លែឈើ...
91 Viewsនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុលស្ពានឈើនៅប្រាសាទបេងមាលា ដែលមានការពុកផុយ និងទ្រុឌទ្រោមខ្លាំង។ ការជួសជុលស្ពានថ្មើរជើងនេះ ដើម្បីរួមចំណែកអភិវឌ្ឍវង់ទស្សនានៅតំបន់ប្រាសាទបេងមាលា និងបង្ការហានិភ័យនានាដល់ភ្ញៀវទេសចរ នៅពេលដើរទស្សនាក្នុងបរិវេណប្រាសាទ។ ស្ពាននេះមានប្រវែងសរុប២៥០ម៉ែត្រ ហើយដំណាក់កាលដំបូងនេះ អាជ្ញាធរជាតិអប្សរាជួសជុលប្រវែង១៨៩ម៉ែត្រ។ លោក ពុទ្ធ សុទ្ធ មន្ត្រីបច្ចេកទេសនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា បានឱ្យដឹងថា ដំណើរការជួសជុលស្ពាននេះ បានចាប់ផ្តើមពីទិសខាងត្បូងឆ្ពោះទៅទិសខាងជើង ដែលជាច្រកចូលសំខាន់ ហើយបច្ចុប្បន្នសម្រេចបាន៦០ភាគរយ។ គម្រោងជួសជុលនេះ ចាប់ផ្ដើមតាំងពីខែតុលា ឆ្នាំ២០២៥មក...
103 Viewsប្រាសាទបាគង ប្រាសាទព្រះគោ ប្រាសាទលលៃ រួមនិងប្រាសាទផ្សេងៗទៀតដែលនៅក្បែរនោះ សុទ្ធសឹងស្ថិតនៅក្នុងរាជធានីហរិហរាល័យ ដែលជាអតីតរាជធានីដើមសម័យអង្គរ។ ប្រាសាទបាគង គឺជាប្រាសាទភ្នំ សង់លើខឿនបីជាន់ ក្នុងរាជកាលព្រះបាទ ឥន្រ្ទវរ្ម័នទី១។ ក្រៅពីសំណង់ប្រាសាទថ្មភក់នៅកណ្តាល ជុំវិញក៏មានប្រាង្គឥដ្ឋមួយចំនួន។ តាមរយៈការយកចិត្តទុកដាក់លើការងារអភិរក្ស និងជួសជុលឡើងវិញដោយអាជ្ញាធរជាតិអប្សរា ប្រាសាទកណ្តាល ក៏ដូចជាប្រាង្គឥដ្ឋមួយចំនួន បានឈររឹងមាំឡើងវិញ សម្រាប់ការទស្សនា ការសិក្សា និងស្រាវជ្រាវ។ ប្រាសាទបាគង ត្រូវបានចាត់ជាប្រាសាទមួយដ៏មានការទាក់ទាញពីភ្ញៀវទេសចរនៅតំបន់រលួស។ ក្រៅពីប្រាសាទ ក៏មានទីតាំងសិប្បកម្មស្បែក...
117 Viewsអង្គការសុខភាពពិភពលោក(WHO) បាននិយាយកាលពីថ្ងៃអង្គារ ទី ៣ ខែកុម្ភៈ ថា ករណីជំងឺមហារីកចំនួនបួនករណីក្នុងចំណោម១០ករណីអាចការពារបាន ប្រសិនបើមនុស្សជៀសវាងកត្តាហានិភ័យជាច្រើន រួមមានការជក់បារី ការទទួលទានស្រា ការបំពុលខ្យល់ និងការឆ្លងជំងឺមួយចំនួនទៀត។ ការស្រាវជ្រាវថ្មីដែលបានចេញផ្សាយនៅមុនទិវាជំងឺមហារីកពិភពលោក បានប៉ាន់ប្រមាណថាករណី ៣៨ ភាគរយនៃករណីជំងឺមហារីកថ្មីទាំងអស់នៅទូទាំងពិភពលោកក្នុងឆ្នាំ២០២២ មាន៧,១លានករណី ត្រូវបានផ្សារភ្ជាប់ទៅនឹងមូលហេតុដែលអាចការពារបាន។ ក្រុមអ្នកស្រាវជ្រាវមួយក្រុមដែលរួមមានទាំងទីភ្នាក់ងារអន្តរជាតិសម្រាប់ការស្រាវជ្រាវលើជំងឺមហារីករបស់អង្គការសុខភាពពិភពលោក បានពិនិត្យមើលកត្តាចំនួន៣០ចំណុច ដែលបង្កើនហានិភ័យនៃការកើតជំងឺមហារីក។ ថ្នាំជក់គឺជាមូលហេតុឈានមុខគេ ដែលមាន១៥ភាគរយនៃករណីជំងឺមហារីកថ្មីទាំងអស់ បន្ទាប់មកគឺការឆ្លងមេរោគដែលបង្កមកពីជំងឺមហារីក មាន១០ភាគរយ...
133 Viewsនៅចុងសតវត្សទី១២ (១១៥០ – ១១៦០) ព្រះបាទធរណីន្ទ្រវរ្ម័នទី២ ដែលជាព្រះបិតាព្រះបាទជ័យវរ្ម័នទី៧ បានសាងសង់ប្រាសាទបាលិលេយ្យ ដើម្បីឧទ្ទិសដល់ព្រះពុទ្ធសាសនា (និកាយហីនយាន)។ ប្រាសាទនេះមានតួប៉មមួយសង់នៅលើខឿនបីជាន់និងមានជណ្តើរឡើងនៅគ្រប់ទិសទាំងបួន ហើយមានកំពែងព័ទ្ធជុំវិញ។ នៅតាមហោជាង និងផ្តែរទ្វារសុទ្ធតែមានចម្លាក់ទាក់ទងនឹងព្រះពុទ្ធសាសនា។ នៅទ្វារខាងកើត គឺមានចម្លាក់ព្រះពុទ្ធចូលនិពា្វន ចំណែកនៅទ្វារខាងត្បូងមានចម្លាក់ព្រះពុទ្ធសមាធិ។ រីឯនៅទ្វារខាងជើង មានចម្លាក់ព្រះពុទ្ធឈរច្រត់ដៃលើសត្វដំរីមួយ។ ក្រៅពីនេះ ប្រាសាទព្រះបាលិលេយ្យមានព្រះពន្លាមួយសាងពីថ្មភក់លម្អដោយបង្កាន់ដៃនាគក្បាលប្រាំ និងចម្លាក់តោបែរទៅទិសខាងកើត។ នៅចុងព្រះពន្លា មានបដិមាព្រះពុទ្ធធំមួយគង់ក្នុងទម្រង់យកព្រះធរណីជាសាក្សី។ ប្រាសាទនេះមានទីតាំងស្ថិតនៅខាងជើងប្រាសាទភិមានអាកាសនិងនៅខាងក្រោយប្រាសាទទេពប្រណម្យ ហើយមានចំងាយប្រមាណ...
97 Views
98 Viewsវីរុសនីប៉ាហ៍ រីករាលដាលដោយផ្ទុកលេីសត្វប្រចៀវ និងសត្វច្រឹង និងអាចឆ្លងមកមនុស្ស និងជ្រូក ។វាអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈការប៉ះពាល់ផ្ទាល់ តាមរយៈទឹកសរីរាង្គមនុស្ស ។អ្នកឆ្លងជំងឺនេះ មានអត្រាស្លាប់ចន្លោះពី 40%–70% ។ ការផ្ទុះឡើងនៃជំងឺនីប៉ាហ៍ កើតឡើងស្ទើរតែជារៀងរាល់ឆ្នាំនៅក្នុងតំបន់មួយចំនួននៃទ្វីបអាស៊ីខាងត្បូង កេីតជាញឹកញាប់នៅក្នុងប្រទេសបង់ក្លាដែស និងឥណ្ឌា។ ជំងឺនេះក៏ធ្លាប់ផ្ទុះនៅប្រទេសម៉ាឡេស៊ី ហ្វីលីពីន និងសឹង្ហបុរី ផងដែរ ជាពិសេសគឺនៅប្រទេស ម៉ាឡេស៊ី ក្នុងឆ្នាំ១៩៩៩ ដែលបណ្ដាលឲ្យឈឺ៣០០នាក់ ក្នុងនោះ១០០នាក់បានស្លាប់ ។មនុស្សអាចឆ្លងមេរោគនីប៉ាន៍តាមរយៈ...