54 Views លោកស្រី គីម យ៉ូជុង (Kim Yo Jong) ដែលជាប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) បានប្រកាសកាលពីថ្ងៃសៅរ៍ថា កូរ៉េខាងជើងបានធ្វើតេស្តមីស៊ីលយុទ្ធសាស្ត្ររយៈចម្ងាយមធ្យម ដែលខ្លួនអះអាងថា គ្មានសត្រូវណាអាចគេចផុតពីការវាយប្រហារបានឡើយ។ បើតាមកងទ័ពកូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងមួយគ្រាប់ ដែលបានហោះក្នុងចម្ងាយជាង ៧០០គីឡូម៉ែត្រ (៤៣៥ម៉ាយ) ឆ្ពោះទៅកាន់សមុទ្រនៅឯឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន។ យ៉ាងណាម៉ិញ...
58 Views សហរដ្ឋអាមេរិកបានដកយន្តហោះទម្លាក់គ្រាប់បែកប្រភេទ B-1 ទាំងអស់ចេញពីមូលដ្ឋានទ័ពអាកាស Royal Air Force Fairford ក្នុងចក្រភពអង់គ្លេស ដែលជាទីតាំងធ្លាប់មានហេតុការណ៍គួរឱ្យសង្ស័យមួយបង្កឱ្យមានការជម្លៀសប្រជាជននៅតំបន់ជុំវិញនោះ។ បើតាមសេចក្តីថ្លែងការណ៍ពីមន្ត្រីក្រសួងការពារជាតិអាមេរិកបានបញ្ជាក់នៅថ្ងៃទី៤ ខែតុលានេះថា «យើងអាចបញ្ជាក់បាននៅពេលនេះថា យន្តហោះទម្លាក់គ្រាប់បែករបស់អាមេរិកទាំងអស់ដែលត្រូវបានដាក់ពង្រាយទៅកាន់មូលដ្ឋាន RAF Fairford ត្រូវបានបញ្ជូនត្រឡប់ទៅកាន់មូលដ្ឋានដើមរបស់ពួកគេវិញនៅក្នុងសហរដ្ឋអាមេរិក»។ សេចក្តីថ្លែងការណ៍នោះក៏បានកត់សម្គាល់ផងដែរថា «វិធានការសុវត្ថិភាពប្រតិបត្តិការ បានធ្វើឱ្យយើងមិនអាចបញ្ជាក់ពីការផ្លាស់ទីលំនៅរបស់សម្ភារៈយោធា និងកងកម្លាំងរបស់យើងក្នុងពេលជាក់ស្តែង (real-time) បានឡើយ»។ កងកម្លាំងជាច្រើននាក់ទៅកាន់មូលដ្ឋានទ័ពអាកាសនោះ ដែលស្ថិតនៅភាគនិរតីនៃប្រទេសអង់គ្លេស...
91 Views (ម៉ាឡេស៊ី)៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានរំលឹកយុវជនជំនាន់ Gen Z ថាមានសញ្ញាបត្រខ្ពស់ ឫសញ្ញាបត្របណ្ឌិត (PhD) និងការរៀនបានខ្ពស់ទាំងនេះមិនបានបញ្ជាក់អំពីគុណធម៌របស់មនុស្សទាំងនោះឡើយវាអាស្រ័យទៅលើសកម្មភាពជាក់ស្តែងដែលអ្នកទាំងនោះបានធ្វើចេញមកខាងក្រៅ។ លោកបញ្ជាក់ថាការរៀនបានខ្ពស់មានសញ្ញាបត្របណ្ឌិត មិនមែនជាខែលការពារមនុស្សមិនឱ្យប្រព្រឹត្តអំពើពុករលួយនោះឡើយ។ ទន្ទឹមគ្នានេះ លោកក៏ជំរុញឲ្យ និស្សិតត្រូវខិតខំរៀនសូត្រឱ្យពូកែ តែត្រូវកសាងសីលធម៌ និងគុណធម៌ឱ្យបានល្អទន្ទឹមគ្នា ដើម្បីកុំឱ្យប្រើប្រាស់អំណាចខុសផ្លូវនៅថ្ងៃអនាគត។ លោកក៏បានសង្កត់ដែរថា ចំពោះអ្នកពាក់ព័ន្ធក្នុងរឿងអាស្រូវពុករលួយធំៗដូចជា ករណី ១MDB,...
54 Views
54 Views (ក្រុងតៃប៉ិ)៖ តៃវ៉ាន់បានទទួលយន្តហោះចម្បាំង F-16V ផលិតនៅសហរដ្ឋអាមេរិកចំនួន ២ គ្រឿងដំបូងរបស់ខ្លួននៅព្រឹកថ្ងៃសុក្រ ទី២តុលានេះ ខណៈដែលដែនកោះមួយនេះកំពុងពង្រឹងសមត្ថភាពយោធារបស់ខ្លួន ដើម្បីទប់ស្កាត់ការវាយប្រហារដែលអាចកើតមានពីសំណាក់ប្រទេសចិន។ យន្តហោះចម្បាំងទាំងនេះគឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងដែលមានតម្លៃ ៨ ពាន់លានដុល្លារសម្រាប់ការទិញយន្តហោះ F-16V ចំនួន ៦៦ គ្រឿង ដែលត្រូវបានអនុម័តក្នុងអាណត្តិទីមួយរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) និងគ្រោងនឹងដឹកជញ្ជូនមកដល់នៅឆ្នាំនេះ។ យន្តហោះទាំងនេះ...
53 Views (ប្រេស៊ីល)៖ បទល្មើសពាក់ព័ន្ធនឹងទូរស័ព្ទដៃ ដែលអាចរួមបញ្ចូលទាំងអំពើហិង្សា ការឆបោកផ្នែកហិរញ្ញវត្ថុ និងសូម្បីតែឃាតកម្ម បានក្លាយជាភ័ស្តដ៏ច្បាស់លាស់មួយនៃវិបត្តិសន្តិសុខដែលកំពុងកើតមាននៅក្នុងទីក្រុងនានារបស់ប្រទេសប្រេស៊ីល ដូចជាទីក្រុង Rio de Janeiro មុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតីជុំទីមួយនៅថ្ងៃអាទិត្យនេះ។ វេទិកាសន្តិសុខសាធារណៈប្រេស៊ីល (FBSP) បានលើកឡើងនៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនថា «ទូរស័ព្ទដៃហាក់ដូចជាឆ្លុះបញ្ចាំងពីការភ័យខ្លាចដែលកំពុងកើនឡើងចំពោះអំពើហិង្សានៅក្នុងទីក្រុង»។ បើតាមការស្ទង់មតិមួយរបស់ FBSP ដែលបានចេញផ្សាយកាលពីខែឧសភា បានប៉ាន់ប្រមាណថា មនុស្សប្រហែល ១៤ លាននាក់បានក្លាយជាជនរងគ្រោះនៃបទល្មើសនេះក្នុងរយៈពេល ១២ ខែមុននោះ។...
51 Views (ក្រុងបារីស)៖ ប៉ូលិសបង្ក្រាបកុបកម្មបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកទៅលើក្រុមនិស្សិត និងសិស្សដែលកំពុងធ្វើបាតុកម្មនៅតំបន់ Saint-Denis ជាយក្រុងប៉ារីស ក្នុងអំឡុងពេលនៃការធ្វើកូដកម្មទូទាំងប្រទេស ដែលបានបណ្តាលឱ្យមានការចាប់ខ្លួនមនុស្សជិត ២,០០០នាក់នៅទូទាំងប្រទេសបារាំងកាលពីថ្ងៃព្រហស្បតិ៍ ទី១ ខែតុលានេះ។ សិស្សវិទ្យាល័យ និងនិស្សិតសាកលវិទ្យាល័យបានចូលរួមជាមួយក្រុមអ្នកពន្លត់អគ្គិភ័យ បុគ្គលិកសុខាភិបាល បុគ្គលិកផ្នែកដឹកជញ្ជូន និងមន្ត្រីរាជការផ្សេងទៀតដែលកំពុងធ្វើកូដកម្ម ដើម្បីទាមទារឱ្យមានការជួលគ្រូបង្រៀនជំនួសបន្ថែម និងលក្ខខណ្ឌសិក្សាកាន់តែប្រសើរឡើង។ ពួកគេបានសាងសង់របាំងបិទផ្លូវជាបណ្តោះអាសន្ន បិទច្រកចូលសាលារៀន និងសាកលវិទ្យាល័យ ព្រមទាំងដុតធុងសំរាមចោល ក្នុងអំឡុងពេលនៃការប្រឈមមុខដាក់គ្នាជាមួយប៉ូលិស។ មនុស្សសរុបចំនួន ១,៩៤៩នាក់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍...
54 Views នាយករដ្ឋមន្ត្រី Benjamin Netanyahu បានបញ្ជាក់ថា អ៊ីស្រាអែលបានព្រមានចក្រភពអង់គ្លេសថា អ៊ីរ៉ង់កំពុងរៀបចំផែនការវាយប្រហារលើមូលដ្ឋានទ័ពអាកាសមួយ ខណៈដែលលោកបានរិះគន់រដ្ឋាភិបាលអង់គ្លេសដែលនៅតែបន្តដាក់សម្ពាធលើរដ្ឋាភិបាលរបស់លោកជុំវិញការប្រព្រឹត្តចំពោះប្រជាជនប៉ាឡេស្ទីន។ បើតាមនាយករដ្ឋមន្ត្រីអង់គ្លេស លោក Andy Burnham បានលើកឡើងកាលពីថ្ងៃពុធថាមាន «សញ្ញាណច្បាស់លាស់» បង្ហាញថា អ៊ីរ៉ង់មានជាប់ពាក់ព័ន្ធនឹងសកម្មភាពគួរឱ្យសង្ស័យនៅជិតមូលដ្ឋានទ័ពអាកាស Fairford ដែលត្រូវបានប្រើប្រាស់ដោយកងកម្លាំងសហរដ្ឋអាមេរិកក្នុងសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់។ យោងតាមទីភ្នាក់ងារព័ត៌មានផ្លូវការរបស់អ៊ីរ៉ង់ (IRNA) ការលើកឡើងទាំងនេះបានជំរុញឱ្យអ៊ីរ៉ង់កោះហៅឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំទីក្រុងតេអេរ៉ង់ លោក Hugo Shorter មកសាកសួរ។...
60 Views ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសនៅថ្ងៃព្រហស្បតិ៍ ទី២ ខែកញ្ញានេះថា រុស្ស៊ីនឹងពិចារណាប្រើប្រាស់ «អាវុធគ្រប់ប្រភេទ» ប្រសិនបើទឹកដី Kaliningrad (ដែលជាទឹកដីដាច់ដោយឡែករបស់រុស្ស៊ី) ត្រូវបានវាយប្រហារ។ ទន្ទឹមនឹងនេះ លោកបានអះអាងថា ទីក្រុងមូស្គូ «គ្មានបំណងវាយប្រហារនរណាម្នាក់ឡើយ»។ ការលើកឡើងរបស់លោកធ្វើឡើងស្របពេលដែលភាពតានតឹងកំពុងកើនឡើងជុំវិញតំបន់ Kaliningrad ដែលជាទឹកដីរបស់រុស្ស៊ីមានការដាក់ពង្រាយកងកម្លាំងយោធាយ៉ាងច្រើនសន្ធឹកសន្ធាប់ និងមានព្រំប្រទល់ជាប់នឹងប្រទេសប៉ូឡូញ លីទុយអានី និងសមុទ្របាល់ទិក។ ចំពោះសង្គ្រាមអូសបន្លាយតាំងពីឆ្នាំ២០២២...
58 Views