Connect with us

ព័ត៌មានទូទៅ

មហាសេដ្ឋីវ័យ ៧៨ឆ្នាំ Jimmy Lai ជាប់ពន្ធនាគារ ២០ឆ្នាំ លើបទចោទបីករណី

Published

on

308 Views

មហាសេដ្ឋីប្រព័ន្ធផ្សព្វផ្សាយនៅទីក្រុងហុងកុង លោក Jimmy Lai វ័យ ៧៨ឆ្នាំ ត្រូវបានតុលាការកាត់ទោសនាថ្ងៃចន្ទ ទី៩ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឱ្យជាប់ពន្ធនាគារសរុបរយៈពេល ២០ ឆ្នាំ ក្រោមបទចោទប្រកាន់ចំនួន ៣ករណី រួមមាន៖ ការឃុបឃិតគ្នា ២ករណី ក្នុងការរួមដៃជាមួយកងកម្លាំងបរទេស និង ១ករណីទៀត គឺពីបទបោះពុម្ពផ្សាយសម្ភារៈញុះញង់ នៅក្នុងសំណុំរឿងសន្តិសុខជាតិដ៏សំខាន់បំផុតរបស់មជ្ឈមណ្ឌលហិរញ្ញវត្ថុមួយនេះ។

សូមរម្លឹកថា កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ តុលាការហុងកុង បានចេញសាលក្រមមានទោសចំពោះលោក Lai លើបទចោទប្រកាន់ទាំង ៣ករណីនេះ។ លោក Lai ដែលជាស្ថាបនិកនៃស្ថាប័នកាសែត Apple Daily ដែលបច្ចុប្បុន្នបានបិទទ្វារហើយ ត្រូវបានចាប់ខ្លួនជាលើកដំបូងនៅក្នុងខែសីហា ឆ្នាំ២០២០។

ក្នុងចំណោមរឿងផ្សេងទៀត ក្រុមចៅក្រមបានសម្រេចថា បទល្មើសរបស់លោក Lai គឺ «ធ្ងន់ធ្ងរ» ហើយការឃុបឃិតគ្នាទាំងនោះស្ថិតក្នុងប្រភេទ «ធ្ងន់ធ្ងរបំផុត»។ ក្រុមចៅក្រមបន្តថា ការឃុបឃិតគ្នាជាមួយបរទេសត្រូវបាន «គ្រោងទុកយ៉ាងល្អ» និង «មានការគិតទុកជាមុន» នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ទោសជាប់ពន្ធនាគាររយៈពេល ២០ឆ្នាំរបស់បុរសវ័យ ៧៨ឆ្នាំរូបនេះ គឺជាសេចក្ដីសម្រេចដ៏ធ្ងន់ធ្ងរបំផុតដែលត្រូវបានកាត់ទោសក្រោមច្បាប់សន្តិសុខជាតិរបស់ចិន បើគិតមកដល់ពេលនេះ។
ក្រុមគ្រួសាររបស់លោក Lai បានបង្ហាញក្ដីបារម្ភអំពីសុខភាពកាន់តែយ៉ាប់យ៉ឺនរបស់លោកក្នុងពន្ធនាគារ ប៉ុន្តែអាជ្ញាធរក្រុងហុងកុង និងប្រទេសចិន បាននិយាយថា លោកមានសុខភាពល្អជា ហើយសិទ្ធិរបស់លោក ត្រូវបាន «ការពារយ៉ាងពេញលេញ»៕

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

eleven + 2 =

ព័ត៌មានទូទៅ

តម្ថៃទំនិញបោះដុំ និងលក់រាយនៅលើទីផ្សារមួយចំនួនក្នុងរាជធានីភ្នំពេញ ថ្ងៃទី ០៥-០៦ ខែ-តុលា ឆ្នាំ២០២៦

Published

on

40 Views
Continue Reading

ព័ត៌មានទូទៅ

តម្ថៃទំនិញបោះដុំ និងលក់រាយនៅលើទីផ្សារមួយចំនួនក្នុងរាជធានីភ្នំពេញ ថ្ងៃទី ០៤-០៥ ខែ-តុលា ឆ្នាំ២០២៦

Published

on

47 Views
Continue Reading

ព័ត៌មានទូទៅ

តម្ថៃទំនិញបោះដុំ និងលក់រាយនៅលើទីផ្សារមួយចំនួនក្នុងរាជធានីភ្នំពេញ ថ្ងៃទី ០១-០២ ខែ-តុលា ឆ្នាំ២០២៦

Published

on

53 Views
Continue Reading
Advertisement
Advertisement

ពេញនិយម