99 Views សភាអ៊ីស្រាអែល បានប្រកាសនៅទី១២ ខែកក្កដានេះថា ប្រទេសអ៊ីស្រាអែលនឹងរៀបចំការបោះឆ្នោតជាតិជ្រើសរើសនាយករដ្ឋមន្ត្រីអាណត្តិថ្មី នៅថ្ងៃទី២៧ ខែតុលាខាងមុខនេះ។ កាលនេះត្រូវបានគេមើលឃើញថាជាការស្ទង់មតិមួយលើការដឹកនាំរបស់នាយករដ្ឋមន្ត្រីលោក បេនចាមីន នេតាន់ហ៊ូ ចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងនៅតំបន់ហ្កាហ្សា រហូតមកដល់បច្ចុប្បន្ន។លោក នេតាន់យ៉ាហ៊ូ វ័យ៧៦ឆ្នាំ គឺជានាយករដ្ឋមន្ត្រី ដែលកាន់តំណែងបានយូរបំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសនេះ ហើយលោកក៏បានប្រកាសពីបំណងក្នុងការឈរឈ្មោះបោះឆ្នោតម្តងទៀតដែរ។លោកថា មានបំណងចង់ឈ្នះ ការបោះឆ្នោតនេះ ហើយការបោះឆ្នោតប្រកួតប្រជែងនេះអាចជាចំណុចរបត់សម្រេចជោគវាសនានៃជីវិតនយោបាយរបស់លោក។យោងតាមការស្ទង់មតិថ្មីៗនេះ បានបង្ហាញថា ប្រជាជនអ៊ីស្រាអែលភាគច្រើនចង់ឱ្យលោកចុះចេញពីតំណែង ខណៈដែលអតីតប្រមុខយោធា លោក ហ្កាឌី...
112 Viewsប្រទេសអាល្លឺម៉ង់បានមូលនិធិយោធាទិញដ្រូនវាយប្រហារចំនួន ៥០ ០០០គ្រឿងដល់អ៊ុយក្រែន ដើម្បីទប់ទល់ និងវាយបកទៅលើរុស្ស៊ីវិញ ខណៈភាគីទាំងពីរនេះនៅតែបន្តវាយប្រហារគ្នាយ៉ាងខ្លាំងក្លាបំផុត។ នេះបើតាមសារព័ត៌មាន Reuters បានផ្សាយថា អ៊ុយក្រែនបានពឹងផ្អែកយ៉ាងខ្លាំងលើប្រភេទយានគ្មានមនុស្សបើក (ដ្រូន) ក្នុងអំឡុងពេលសង្គ្រាម ដែលមានរយៈពេលជាង៤ឆ្នាំមកនេះ។ អ៊ុយក្រែន ក៏កំពុងផលិតដ្រូនរាប់លានគ្រឿងជារៀងរាល់ឆ្នាំផងដែរ ខណៈដែលកងកម្លាំងអ៊ុយក្រែន បានបើកការវាយប្រហារលើរុស្ស៊ីដោយប្រើដ្រូនរាប់រយដងក្នុងមួយថ្ងៃៗ។ការបញ្ជាទិញដ្រូនវាយប្រហារនេះ រួមមានដ្រូនប្រភេទ Shrike FPV ដែលផលិតដោយក្រុមហ៊ុនយក្សរបស់អ៊ុយក្រែន SkyFall និងបំពាក់ដោយកម្មវិធីរបស់ក្រុមហ៊ុនបច្ចេកវិទ្យាការពារជាតិអាម៉េរិក Auterion។ ដ្រូនប្រភេទនេះ...
104 Viewsលោកស្រី Sheikh Hasina នឹងត្រូវជាប់ពន្ធនាគារ ប្រសិនបើវិលត្រឡប់ចូលប្រទេសបង់ក្លាដែសវិញ ប៉ុន្មានថ្ងៃបន្ទាប់ពីលោកស្រីមានគម្រោងចាកចេញពីប្រទេសឥណ្ឌានៅខែធ្នូ ហើយចុះចូលនឹងតុលាការ។ នេះបើយោងមន្ត្រីជាន់ខ្ពស់ម្នាក់បានឱ្យដឹងនៅថ្ងៃទី១៤ ខែកក្កដានេះ។ លោកស្រី Hasina ប្រឈមមុខនឹងការកាត់ទោសប្រហារជីវិតនៅក្នុងប្រទេសបង់ក្លាដែស ហើយគណបក្សរបស់លោកស្រីត្រូវបានហាមឃាត់ បន្ទាប់ពីការបះបោរដ៏ខ្លាំងក្លាប្រឆាំងនឹងការគ្រប់គ្រងដ៏យូរអង្វែងរបស់លោកស្រីក្នុងឆ្នាំ២០២៤ ដែលអង្គការសហប្រជាជាតិចោទថាបានសម្លាប់មនុស្ស១៤០០នាក់។ យ៉ាងណាក៏ដោយលោកស្រី Shama Obaed Islam រដ្ឋមន្ត្រីក្រសួងការបរទេសបង់ក្លាដែស បានព្រមានថា លោកស្រី Sheikh Hasina គឺជាឧក្រិដ្ឋជនដែលត្រូវបានកាត់ទោស។...
169 Viewsបើកដំណើរការជាផ្លូវការ ដើម្បីរួមគ្នាកសាងអនាគតយានយន្តអគ្គិសនីនៅកម្ពុជាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ — ក្រុមហ៊ុន GenRich Investment សហការជាមួយ Graphion Energy Solutions បានរៀបចំពិធីបើកដំណើរការ Cambodia Green Mobility Initiative 2026 ក្រោមប្រធានបទ «Building Cambodia’s Electric Future Together» នៅសណ្ឋាគារ...
92 Viewsទូកទេសចរណ៍មួយបានលិចកាលពីថ្ងៃទី១១ ខែកក្កដានៅឆ្នេរសមុទ្រភាគខាងត្បូងនៃកោះភូគុក ប្រទេសវៀតណាម បណ្តាលឱ្យអ្នកទេសចរឥណ្ឌា ១៥នាក់បានស្លាប់។ នេះបើយោងតាមការចុះផ្សាយរបស់ VnExpress ។ យោងតាមរបាយការណ៍នាវានេះដឹកមនុស្ស ៣៦នាក់ រួមទាំងអ្នកទេសចរឥណ្ឌា ៣២នាក់ សមាជិកនាវិក ៣នាក់ និងអ្នកបម្រើម្នាក់ ខណៈមនុស្ស ២១នាក់បានរួចផុតពីគ្រោះថ្នាក់នេះ។ ស្ថានទូតឥណ្ឌាប្រចាំប្រទេសវៀតណាមបានឱ្យដឹងថា ខ្លួនកំពុងតាមដានហេតុការណ៍នេះ ហើយបានបង្កើតមជ្ឈមណ្ឌលឆ្លើយតបបន្ទាន់នៅទីក្រុងហូជីមិញ និងហាណូយ ដើម្បីជួយគ្រួសារដែលរងផលប៉ះពាល់។ ស្ថានទូតបានបញ្ជាក់បន្ថែមថា ព័ត៌មានលម្អិតពិតប្រាកដនៃហេតុការណ៍នេះកំពុងត្រូវបានបញ្ជាក់ ខណៈដែលប្រតិបត្តិការស្វែងរក...
95 Views ទីប្រឹក្សាមេដឹកនាំកំពូលអ៊ីរ៉ង់ បានប្រកាសថា ច្រកសមុទ្រ Hormuz ដែលដឹកប្រេងឆ្លងកាត់ពីមជ្ឈិមបូព៌ាទៅកាន់ទីផ្សារអន្តរជាតិ គឺមានសារៈសំខាន់ជាងគ្រាប់បែកនុយក្លេអ៊ែររាប់សិបគ្រាប់ទៅទៀត ដោយបានប្តេជ្ញាថានឹងការពារផ្លូវទឹកដ៏សំខាន់មួយនេះដាច់ខាត។ លោក Mohsen Rezaei ដែលជាទីប្រឹក្សាប្រមុខដឹកនាំកំពូលរបស់អ៊ីរ៉ង់ បានលើកឡើងអំឡុងពេលវាយប្រហារគ្នាទៅវិញមកជាមួយអាម៉េរិកនៅថ្ងៃទី១២ ខែកក្កដានេះថា «ច្រកផ្លូវយុទ្ធសាស្ត្រនេះមានសារៈសំខាន់ជាងគ្រាប់បែកបរមាណូរាប់សិបគ្រាប់ទៅទៀត ហើយសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់នឹងការពារវា»។ ជាមួយគ្នានេះ បណ្តាប្រទេសលោកខាងលិច បានចោទប្រកាន់អ៊ីរ៉ង់ ថាព្យាយាមបង្កើតគ្រាប់បែកបរមាណូ ប៉ុន្តែទីក្រុងតេហេរ៉ង់បានអះអាងវិញថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនគឺសម្រាប់គោលបំណងសន្តិភាព និងស៊ីវិលតែប៉ុណ្ណោះ។ ភាពតានតឹងទាំងនេះបានគំរាមកំហែងដល់កិច្ចព្រមព្រៀងបណ្តោះអាសន្នមួយ ដែលមានគោលបំណងបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា។ សង្គ្រាមនេះបានផ្ទុះឡើងកាលពីចុងខែកុម្ភៈ...
139 Viewsក្រុមមន្ត្រីបាននិយាយនៅថ្ងៃចន្ទ ១៣ កក្កដានេះ ថា អគ្គិភ័យដ៏សន្ធោសន្ធៅនៅក្លឹបកម្សាន្តរាត្រីដ៏ពេញនិយមមួយកន្លែងក្នុងទីក្រុងបាងកករបស់ប្រទេសថៃ បានសម្លាប់មនុស្ស ២៧ នាក់ ដែលជាឧបទ្ទវហេតុដ៏សាហាវបំផុតមួយក្នុងចំណោមឧបទ្ទវហេតុធ្ងន់ធ្ងរបំផុតជាច្រើននៅក្នុងមជ្ឈមណ្ឌលទេសចរណ៍មួយនេះក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ អ្នករួចជីវិតបាននិយាយថា អគ្គិភ័យនេះបានឆាបឆេះ នៅម៉ោងជិត១២យប់ កាលពីថ្ងៃអាទិត្យ ទី១២ កក្កដា នៅក្នុងស្រុក Chatuchak របស់ទីក្រុងបាងកក។ ថង់សាកសពខ្មៅ ស ជាច្រើននៅលើដីនៅខាងក្រៅក្លឹបកម្សាន្តរាត្រី និងភោជនីយដ្ឋាន Rong Beer Na...
125 Views ក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូងកំពុងស្នើរសុំជំនួយពីកូរ៉េខាងជើងដើម្បីស្វែងរកនាវិកដែលបាត់ខ្លួននៅជិតព្រំដែនប្រទេសទាំងពីរនៅឆ្នេរសមុទ្រភាគខាងកើត នេះបើយោងតាមការចុះផ្សាយរបស់រ៉យទ័រនៅថ្ងៃទី១៣ ខែកក្កដានេះ។ សំណើនេះត្រូវបានផ្ញើតាមរយៈសារជាអក្សរទៅកាន់អ្នកយកព័ត៌មាន ដោយសារតែមិនមានខ្សែទំនាក់ទំនងសកម្មជាមួយមន្រ្តីកូរ៉េខាងជើង ដោយរំពឹងថាវានឹងត្រូវបានបញ្ជូនទៅដល់ទីក្រុងព្យុងយ៉ាងភ្លាមៗ នេះបើយោងតាមក្រសួងទទួលបន្ទុកកិច្ចការអន្តរកូរ៉េ ។ ខ្លឹមសារនៃសារនេះបានលើកឡើងថា «នៅថ្ងៃទី១២ ខែកក្កដា នាវិកកងទ័ពជើងទឹកម្នាក់បានបាត់ខ្លួន ខណៈពេលកំពុងបំពេញកាតព្វកិច្ចឆ្មាំសមុទ្រនៅសមុទ្រខាងកើត ហើយវាហាក់ដូចជាអណ្តែតឆ្លងកាត់ខ្សែព្រំដែនភាគខាងជើង ដោយសារកងទ័ពជើងទឹករបស់យើងកំពុងស្វែងរកអ្នកបាត់ខ្លួន យើងស្នើសុំកិច្ចសហប្រតិបត្តិការជាមួយនឹងការស្វែងរក និងការប្រគល់មកវិញពីទស្សនៈមនុស្សធម៌» របស់ថ្នាក់ដឹកនាំកូរ៉េខាងជើង។ ប៉ុន្តែរហូតមកដល់ពេលនេះ ស្ថានទូតកូរ៉េខាងជើងប្រចាំនៅទីក្រុងឡុងដ៍មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំជំនួយនេះឡើយ។ គូសបញ្ជាក់ថា រដ្ឋបាលកូរ៉េខាងត្បូងរបស់ប្រធានាធិបតី លី ជេម្យុង...
113 Views(ក្រុងព្រុចសែល)៖ បណ្តាប្រទេសនៅអឺរ៉ុបបានបញ្ជាក់ពីការស្លាប់មនុស្សលើសពី ១០,០០០ នាក់ក្នុងអំឡុងពេលរលកកំដៅបំបែកកំណត់ត្រាខ្ពស់បំផុតដែលបានលេបត្របាក់ភាគខាងលិចនៃទ្វីបនេះនៅចុងខែមិថុនា។ នេះបើយោងតាមទិន្នន័យដែលបានចេញផ្សាយដោយ EuroMOMO ដែលជាបណ្តាញដែលគាំទ្រដោយមជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺអឺរ៉ុប និងអង្គការសុខភាពពិភពលោក បានបង្ហាញនៅថ្ងៃទី១៣ ខែកក្កដានេះ។ កំដៅខ្លាំងអាចសម្លាប់មនុស្សដោយបណ្តាលឱ្យដាច់សរសៃឈាមខួរក្បាលដោយកំដៅ ឬធ្វើឱ្យដាច់សរសៃឈាមបេះដូង និងផ្លូវដង្ហើមកាន់តែធ្ងន់ធ្ងរឡើង ដោយមនុស្សចាស់ស្ថិតក្នុងចំណោមអ្នកដែលងាយរងគ្រោះខ្លាំងបំផុត។ យោងតាមលោក Lasse Vestergaard ប្រធានគ្រូពេទ្យនៅវិទ្យាស្ថាន Statens Serum Institut របស់ប្រទេសដាណឺម៉ាក បានឱ្យដឹងថា «ការមានកំដៅលើសនៃប្រភេទនេះគឺមិនធម្មតា»។...
119 Viewsរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ាបានប្រាប់អាស៊ានថា អតីតមេដឹកនាំដែលត្រូវបានឃុំខ្លួន លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានប្អូនស្រីបង្កើតរបស់ខ្លួនម្នាក់កំពុងមើលថែយ៉ាងដិតដល់ ដោយមិនប្រាប់ទីកន្លែងដែលលោកស្រីកំពុងឃុំឃាំងឡើយ។ យោងតាម លោកស្រី Maria Theresa Lazaro រដ្ឋមន្ត្រីការបរទេសហ្វីលីពីន បានឱ្យដឹងនៅថ្ងៃទី១២ ខែកក្កដានេះថា ចាប់តាំងពីធ្វើរដ្ឋប្រហារយោធាឆ្នាំ ២០២១ ទម្លាក់លោកស្រី ស៊ូជី ចេញពីតំណែងមក បានធ្វើឱ្យប្រទេសនេះធ្លាក់ចូលទៅក្នុងជម្លោះស៊ីវិលរហូតមកដល់បច្ចុប្បន្ន។ លោកស្រី Lazaro បញ្ជាក់ថា «លោកស្រី...