101 Viewsមេដឹកនាំមីយ៉ាន់ម៉ា លោក មីន អ៊ុង ឡាំង នឹងមកបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសថៃក្នុងខែសីហានេះ តបតាមការអញ្ជើញរបស់នាយករដ្ឋមន្រ្តីថៃ លោក អានុទីន ខណៈដែលទីក្រុងបាងកកកំពុងប្រឈមមុខកាន់តែធ្ងន់ធ្ងរតាមបណ្តោយព្រំដែន ដែលគ្រាប់កាំភ្លើង និងមីស៊ីលរបស់ទ័ពការែនមីយ៉ាន់ម៉ា តែងតែធ្លាក់ចូលទឹកដីថៃញឹកញ៉ាប់។ នេះបើយោងតាមរដ្ឋមន្ត្រីការបរទេសថៃបានបញ្ជាក់នៅថ្ងៃទី១៥ ខែកក្កដានេះ។ លោក មីន អ៊ុង ឡាំង អតីតមេដឹកនាំយោធា ដែលបានដឹកនាំរដ្ឋប្រហារឆ្នាំ ២០២១ ដែលបានទម្លាក់មេដឹកនាំប្រជាធិបតេយ្យ លោកស្រី អ៊ុង...
100 Views ភាពចម្រូងចម្រាសជុំវិញក្រុមជម្រើសជាតិអាហ្សង់ទីន នៅក្នុងព្រឹត្តិការណ៍ World Cup 2026 កំពុងតែកើនឡើងកម្តៅ បន្ទាប់ពីមានញត្តិអនឡាញមួយ បានទាមទារឱ្យសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ដកក្រុមនេះចេញពីការប្រកួតវគ្គ៤ក្រុមចុងក្រោយ ដោយចោទប្រកាន់ថា ក្រុមអាហ្សង់ទីនទទួលបានការអនុគ្រោះ និងលំអៀងខ្លាំងពេកពីសំណាក់អាជ្ញាកណ្តាល។ គិតត្រឹមល្ងាចថ្ងៃទី១៤ ខែកក្កដា ញត្តិនេះទទួលបានហត្ថលេខាគាំទ្ររហូតដល់ទៅជាង ៦ លាននាក់។ យោងតាមសារព័ត៌មាន VN International បានផ្សាយឱ្យដឹងថា «វាច្បាស់ណាស់ថា FIFA...
108 Viewsស្របពេលច្រកសមុទ្រហ័រមូហ្សនៅតែបន្តបិទ ឥឡូវនេះ អ៊ីរ៉ង់កំពុងបង្ហាញសញ្ញាថា ខ្លួនអាចនឹងបង្កើនបន្ទុកថ្មីលើពាណិជ្ជកម្មពិភពលោក តាមរយៈការប្រើក្រុមប្រដាប់អាវុធហ៊ូធីនៅយេម៉ែន ឱ្យបិទច្រកបាបអែល ម៉ាន់ដេប (Bab el-Mandeb) ដែលជាផ្លូវទឹកដ៏សំខាន់ភ្ជាប់សមុទ្រក្រហមទៅកាន់ឈូងសមុទ្រអេដិន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១៥ ខែកក្កដានេះ។ ក្រុមអ្នកវិភាគបានលើកឡើងថា ការគំរាមបិទច្រក បាប អែល ម៉ាន់ដេប បង្ហាញថា អ៊ីរ៉ង់កំពុងពង្រីកជម្លោះឱ្យហួសពីឈូងសមុទ្រពែរ្ស ដើម្បីបង្កើនសម្ពាធលើសហរដ្ឋអាម៉េរិក និងធ្វើឱ្យពិភពលោកព្រួយបារម្ភអំពីការផ្គត់ផ្គង់ថាមពល និងពាណិជ្ជកម្មសកល។ ច្រកសមុទ្រ បាប អែល...
106 Viewsសហរដ្ឋអាម៉េរិក បានប្រកាសជាផ្លូវការបិទបញ្ចប់បេសកកម្មយោធារបស់ខ្លួននៅក្នុងប្រទេសអ៊ីរ៉ាក់ ដោយកងទ័ពអាមេរិកទាំងអស់នឹងត្រូវដកចេញត្រឹមថ្ងៃទី៣០ ខែកញ្ញា ខាងមុខ បន្ទាប់ពីឈរជើងអស់រយៈពេល ២៣ឆ្នាំ។ យោងតាមសារព័ត៌មាន India Today បានចុះផ្សាយថ្ងៃទី១៥ ខែកក្កដានេះថា ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Ali al-Zaidi នៅសេតវិមាន លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោនលែងមើលឃើញពីភាពចាំបាច់ក្នុងការរក្សាកងទ័ពនៅក្នុងប្រទេសនេះទៀតហើយ ដោយជំនួសមកវិញនូវទំនាក់ទំនងផ្នែកសេដ្ឋកិច្ច និងថាមពលជាមួយក្រុមហ៊ុនប្រេងអាម៉េរិក។ ទន្ទឹមគ្នានេះ...
97 Viewsអតីតមេបញ្ជាការជាន់ខ្ពស់ម្នាក់នៅក្នុងកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានចេញសារគំរាមគំហែលអាយុជីវិតរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ត្រាំ ដោយលោកបានប្រកាសជាសាធារណថារដ្ឋអ៊ីស្លាមអាចធ្វើឃាតលោកទោះបីជាស្ថិតនៅក្នុងសេតវិមានក៏ដោយ។ លោក Hossein Kanani Moghaddam អតីតមេបញ្ជាការ IRGC បានបញ្ជាក់ថាការធ្វើឃាតលោក ត្រាំ នៅសេតវិមាននេះ សាធារណរដ្ឋអ៊ីស្លាមអាចធ្វើដូច្នេះបានយ៉ាងងាយស្រួលបំផុតពេលណាដែលចាំបាច់ ព្រោះអ៊ីរ៉ង់មានសមត្ថភាពក្នុងការធ្វើរឿងនេះបាន។ អតីតមេបញ្ជាការ បន្ថែមទៀតថាអ៊ីរ៉ង់មិនចរចាជាមួយអាម៉េរិកដើម្បីសន្តិភាពទេ យើងកំពុងចរចាដើម្បីកាត់បន្ថយភាពតានតឹង។ ការចរចាជាមួយរដ្ឋបាលសហរដ្ឋអាម៉េរិកគឺមានបំណងពង្រឹងការទាមទាររបស់អ៊ីរ៉ង់ និងបង្ហាញជំហររបស់អ៊ីរ៉ង់ដើម្បីឆ្លើយតបទៅនឹងការចោទប្រកាន់ដែលធ្វើឡើងសហរដ្ឋអាម៉េរិក។ លោកសង្គត់ធ្ងន់ថាអ៊ីរ៉ង់មិនចរចាដើម្បីសន្តិភាពជាមួយលោក ត្រាំ និងជំនួយការឧក្រិដ្ឋជនរបស់អាម៉េរិកឡើយ៕
97 Viewsប្រធានាធិបតី Donald Trump បានព្រមានអ៊ឺរ៉ង់ថា អាម៉េរិកនឹងពង្រីកការវាយប្រហារនៅសប្តាហ៍ក្រោយនេះ ដោយផ្តោតលើរោងចក្រថាមពល និងស្ពាន ប្រសិនបើទីក្រុងតេអេរ៉ង់មិនធ្វើកិច្ចព្រមព្រៀង។ យោងតាមការផ្សាយរបស់ AFPបានឱ្យដឹងនៅថ្ងៃទី១៥កក្កដានេះ លោក ត្រាំ បានបញ្ជាក់ថា «សប្តាហ៍ក្រោយ វាពិតជាអាក្រក់សម្រាប់ពួកគេ ពីព្រោះសប្តាហ៍ក្រោយនឹងនឹងវាយកម្ទេចរោងចក្រថាមពល និងកម្ទេចស្ពានទាំងអស់របស់ពួកគេ លុះត្រាតែពួកគេមកចរចា»។ ការព្រមានធ្ងន់ៗបែបនេះ នៅពេលដែលកងកម្លាំងអាម៉េរិកបានធ្វើការវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់សម្រាប់ថ្ងៃទីបួនជាប់ៗគ្នា និងបានដាក់ចេញនូវការបិទផ្លូវកងទ័ពជើងទឹកឡើងវិញលើច្រកសមុទ្រហ័រមូស៕
171 Viewsពេលអ្នកបានជាប់លេងក្នុងក្រុមជំរើសជាតិហើយនិងបានឆ្លងដល់ការប្រកួតដណ្តើមពានរង្វាន់បាល់ទាត់ពិភពលោកទៀត តើអ្នកមានមោទនភាពយ៉ាងណា?ប៉ុន្តែជោគវាសនាមិនមែនចេះតែញញឹមដាក់អ្នកគ្រប់ពេលវេលានោះទ្បើយ។ រឿងខាងក្រោមនេះគ្រាន់ជាឧទាហរណ៍មួយប៉ុណ្ណោះ។ប៉ុន្មានវិនាទីចុងក្រោយមុនពេលសម្រាកវគ្គទីមួយ។ ន័រវែសកំពុងនាំមុខ ១-០ ហើយ Alexander Sorloth មានឱកាសបញ្ជូនបាល់ឱ្យ Erling Haaland ដែលស្ថិតនៅម្នាក់ឯងនៅខាងម្ខាងទៀត ប៉ុន្តែគាត់បែរជាសម្រេចចិត្តស៊ុតដោយខ្លួនឯង។ បាល់នោះត្រូវបានរារាំងជាប់ ហើយអង់គ្លេសក៏រកគ្រាប់បាល់តាមស្មើវិញនៅប៉ុន្មាននាទីក្រោយមក រួចបានឈ្នះនៅវគ្គថែមម៉ោង ដែលធ្វើឱ្យន័រវែសធ្លាក់ចេញពីការប្រកួត World Cup ឆ្នាំ ២០២៦។ អ្វីដែលបានកើតឡើងបន្តបន្ទាប់ទៀត គឺមិនមានពាក់ព័ន្ធនឹងបាល់ទាត់ទាល់តែសោះ។លោកស្រី Lena Selnes...
108 Views សហភាពអឺរ៉ុប និងចក្រភពអង់គ្លេស បានកំណត់គោលដៅលើប្រទេសរុស្ស៊ីនៅថ្ងៃទី១៤កក្កដានេះ ជាមួយនឹងការដាក់ទណ្ឌកម្មលើការវាយប្រហារតាមអ៊ីនធឺណិតនៅអឺរ៉ុប ដោយចោទប្រកាន់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ FSB របស់ទីក្រុងមូស្គូ ពីបទពាក់ព័ន្ធនឹងការវាយប្រហារឌីជីថល។ បើតាម AFP បានផ្សាយថា ចលនានេះកើតឡើងនៅពេលដែលមន្ត្រីលោកខាងលិចព្រមានថា រុស្ស៊ីបានបង្កើនយុទ្ធនាការ «ចម្រុះ» របស់ខ្លួន ដើម្បីធ្វើឱ្យអឺរ៉ុបមិនមានស្ថិរភាពក្នុងរយៈពេលបួនឆ្នាំនៃសង្គ្រាមលើអ៊ុយក្រែន។ ជាមួយគ្នានេះ ទីក្រុងព្រុចសែល បានអះអាងថាខ្លួនកំពុងដាក់ទណ្ឌកម្មលើមនុស្សប្រាំបួននាក់ និងអង្គភាពចំនួនបួន ខណៈដែលទីក្រុងឡុងដ៍ ក៏បានអះអាងដែរថាបានបន្ថែមឈ្មោះចំនួន ២៤ នាក់ទៅក្នុងបញ្ជីខ្មៅរបស់ខ្លួន។...
107 Viewsសភាអ៊ីរ៉ង់បានចាប់ផ្តើមធ្វើការលើសេចក្តីព្រាងច្បាប់ស្តីពីច្រកសមុទ្រហ័រមូស ខណៈដែលការប្រយុទ្ធគ្នាបានផ្ទុះឡើងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់លើផ្លូវទឹកយុទ្ធសាស្ត្រ។ ប្រធានគណៈកម្មាធិការសន្តិសុខ លោក Ebrahim Azizi បានសរសេរនៅលើ X ថា «យប់មិញ ស្របពេលជាមួយនឹងការបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់សហរដ្ឋអាម៉េរិក សេចក្តីព្រាងច្បាប់ស្តីពីសកម្មភាពយុទ្ធសាស្ត្រសម្រាប់សន្តិសុខ និងវឌ្ឍនភាពប្រកបដោយចីរភាពនៃច្រកសមុទ្រហ័រមូស និងឈូងសមុទ្រពែរ្ស ត្រូវបានប្រកាសជាផ្លូវការនៅក្នុងសភាអ៊ីរ៉ង់។ ស្របពេលជាមួយគ្នានេះ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ទាមទារឱ្យមានការបង់ប្រាក់ ២០ភាគរយ លើទំនិញដែលបានដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រហរមូស ឬស្មើនឹងប្រហែល...
110 Views កូរ៉េខាងជើងបានព្រមានអំពីភ្លៀងធ្លាក់ និងខ្យល់បក់ខ្លាំងនៅថ្ងៃទី១៤កក្កដានេះ ខណៈដែលព្យុះទីហ្វុងបាវីខិតជិតមកដល់ ដោយមេដឹកនាំ គីម ជុងអ៊ុន បានជំរុញឱ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុត ដើម្បីការពារការខូចខាត និងបាត់បង់ទ្រព្យសម្បត្តិ។ គ្រោះមហន្តរាយធម្មជាតិ មានផលប៉ះពាល់យ៉ាងខ្លាំងទៅលើកូរ៉េខាងជើងដែលឯកោ ដោយសារតែហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ចខ្សោយរបស់ខ្លួន។ យោងតាមកាសែត Rodong Sinmun ដែលគ្រប់គ្រងដោយរដ្ឋរបស់ទីក្រុងព្យុងយ៉ាង ព្យុះទីហ្វុងនេះត្រូវបានគេរំពឹងថានឹងចុះខ្សោយទៅជាប្រព័ន្ធសម្ពាធទាប មុនពេលឆ្លងកាត់តំបន់កណ្តាលរបស់ប្រទេសតាមរយៈសមុទ្រលឿង រវាងថ្ងៃអង្គារ និងថ្ងៃពុធ។ ទីភ្នាក់ងារនេះក៏បានចេញការព្រមានអំពីភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់ខ្លាំងផងដែរ ដោយជម្រុញឱ្យមន្ត្រី...