368 Views«សូមបងប្អូនប្រជាពលរដ្ឋ ៤គ្រួសារដែលកំពុងស្នាក់នៅប្រើប្រាស់ និងប្រកបអាជីវកម្មក្នុងអគារនេះត្រូវបញ្ឈប់ការរស់នៅ និងការប្រកបអាជីវកម្មជាបន្ទាន់ និងត្រូវចាកចេញពីអគារនេះក្នុងរយៈពេល១៥ថ្ងៃ គិតចាប់ថ្ងៃទី៥ ខែឧសភា តទៅ»។ នេះជាខ្លឹមសារជូនដំណឹងរបស់ក្រសួងដែនដី នាថ្ងៃទី៥ ខែឧសភា។ ក្រុមការងារក្រសួងនឹងបន្តសម្របសម្រួលដោះស្រាយសំណងជូនពលរដ្ឋទាំង៤គ្រួសារនោះ ខណៈដែលចំណាត់ការបន្ទាប់គឺត្រូវចាត់វិធានការបន្ទាន់នូវការហ៊ុំព័ទ្ធ ហាមចូល និងហាមប្រើប្រាស់អគារនេះ ចាប់ពីថ្ងៃទី៥ ខែឧសភា តទៅ ដើម្បីធានាសុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្លាប់សាធារណៈ។ ជាមួយនេះក្រសួងដែនដី នឹងសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីវាយរំលំសំណង់អគារចាស់ទ្រុឌទ្រោមនេះ ក្រោយផុតពេលកំណត់...
515 Viewsបន្ទាប់ពីដំណើរការអស់ជាងពីរទសវត្សរ៍ ប្រព័ន្ធបច្ចេកវិទ្យាសម្រាប់ការហៅតាមទូរស័ព្ទ និងបញ្ជូនរូបភាព សំឡេងតាមអ៊ីនធឺណិតល្បីមួយក្នុងពិភពលោក «Skype» ត្រូវបានក្រុមហ៊ុន Microsoft បិទជាផ្លូវការនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥ នេះ។ App នេះបានថយចុះខ្លាំងនាប៉ុន្មានឆ្នាំចុងក្រោយ ដោយសារវត្តមានកម្មវិធីថ្មីៗជាច្រើនបានច្របាច់បញ្ចូលគ្នា ហើយមានការគាំទ្រទូលំទូលាយពីអ្នកប្រើប្រាស់បច្ចេកវិទ្យា Digital ដូចជា Zoom, Google Meet និង WhatsApp ជាដើម។Microsoft បានទិញ Skype...
483 Viewsយានអវកាសសម័យសូវៀត ០១គ្រឿងឈ្មោះ Kosmos-482 ត្រូវបានព្យាករណ៍ថា នឹងធ្លាក់ចុះមកផែនដីវិញដោយសារមិនអាចគ្រប់គ្រងបានក្នុងពេលឆាប់ៗនេះ គឺនៅក្នុងសប្តាហ៍ក្រោយ។ អ្នកជំនាញតាមដានកម្ទេចកម្ទីអវកាសលើកឡើងថា គេមិនទាន់ដឹងទេថា តើយានលោហៈកន្លះតោនមួយនេះអាចធ្លាក់ចុះទៅទីណាទេ។ អ្នកវិទ្យាសាស្ត្រជនជាតិហូឡង់ Marco Langbroek ព្យាករណ៍ថា យានអវកាសមានទម្ងន់ ៥០០គីឡូក្រាម ដែលចង់ចុះចតនៅលើភពសុក្រក្នុងទសវត្សទី៧០ ប៉ុន្តែមិនបានសម្រេចដោយសារតែយានជំរុញមិនដំណើរការនោះនឹងធ្លាក់មកផែនដីវិញប្រហែលថ្ងៃទី១០ ឧសភា ខាងមុខ ក្នុងល្បឿនប្រមាណ ២៤២គីឡូម៉ែត្រក្នុងមួយម៉ោង ប្រសិនបើយាននៅសភាពដដែល។ លោក Langbroek សង្កត់ធ្ងន់ថា...
409 Viewsមានការសាទរច្រើនជាងបដិសេធ លើករណីបិទមិនឳ្យមានដាក់រង្វាន់តាមរយៈក្រវិលកំប៉ុង គម្របដប លើគ្រឿងស្រវឹង និងភេសជ្ជៈ។ មហាជនភាគច្រើនអបអរសាទរចំពោះការគិតគូរបែបនេះរបស់រាជរដ្ឋាភិបាល ទោះជាកិច្ចការនេះគ្រោងប្រជុំជជែកគ្នាជាមួយម្ចាស់ក្រុមហ៊ុននាពេលខាងមុខក៏ដោយ។ បន្ទាប់ពីឃើញ ស.ជ.ណ របស់ទីស្តីការគណរដ្ឋមន្រ្តី នាថ្ងៃទី ២៥ មេសា ពួកគាត់យល់ថា ការប្រើប្រាស់មធ្យោបាយទីផ្សារដែលមានភាពទាក់ទាញតាមរយៈប្រជែងគ្នាដាក់រង្វាន់នេះ ផលប៉ះពាល់ពីអ្នកចំណាយទិញទទួលទាន ច្រើនជាងផលដែលពលរដ្ឋទទួលបាន។ ក្រុមហ៊ុនផលិតគ្រឿងស្រវឹង និងភេសជ្ជៈក្នុងស្រុកដែលកំពុងសម្រុកធ្វើទីផ្សារ«ឈ្នះរង្វាន់ធំ» ពិតជាបានទទួលផលខ្លាំងជាងអ្នកប្រើប្រាស់របស់ខ្លួន ហើយផលអវិជ្ជមានទាំងឡាយបានជះមកលើប្រជាពលរដ្ឋ និងក្លាយជាបន្ទុករបស់រដ្ឋាភិបាល និងសង្គមជាតិទៅវិញ៕
366 Viewsនគរបាលថៃ បាននិយាយថា ឧបទ្ទវហេតុយន្តហោះនគរបាលខ្នាតតូចមួយគ្រឿង បានធ្លាក់នៅជិតច្រាំងនៃទីក្រុងរមណីយដ្ឋាន Hua Hin ខេត្ត Phetchaburi របស់ប្រទេសថៃ នៅព្រឹកថ្ងៃនេះ បានកើតឡើងនៅពេលដែលយន្តហោះនោះកំពុងធ្វើការហោះហើរសាកល្បងសម្រាប់ការហ្វឹកហាត់លោតឆ័ត្រយោង។ សពជនរងគ្រោះត្រូវបានស្រង់ចេញពីទឹកសមុទ្រដោយក្រុមសង្រ្គោះ ហើយចំពោះមូលហេតុនៃគ្រោះថ្នាក់កំពុងស៊ើបអង្កេត៕ ប្រភព៖ The Nation
557 Viewsទារកមានទំងន់កំណើតលើសប្រក្រតី ៥.៦kg ត្រូវបានក្រុមវេជ្ជបណ្ឌិតឯកទេសសម្ភព នៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ បានសម្រេចជួយសង្គ្រោះដោយធ្វើការវះកាត់ជោគជ័យ នៅវេលាម៉ោង ៨ និង៣៨ នាទី ថ្ងៃទី ២៤ មេសា ២០២៥នេះ។ នេះបើយោងតាមទំព័រហ្វេសបុក Dr. Beat Richner។ ទារកភេទប្រុស មានទំងន់ពីកំណើត ទទួលអន្តរាគមន៍ពិនិត្យព្យាបាល និងថែទាំដោយវេជ្ជបណ្ឌិតឯកទេសទារករួចបញ្ជូនទៅព្យាបាលបន្តនៅសាលសង្គ្រោះទារក នៃមន្ទីរពេទ្យជ័យវរ្ម័នទី៧។ ចំណែកស្រ្តីជាម្តាយអាយុ ៣៤ឆ្នាំ មានទីលំនៅនៅភូមិ២...
437 Viewsលទ្ធផលបីចំនុចដែលបានសម្រេច និងឯកភាពគ្នារួមមាន៖១. ឱ្យក្រុមហ៊ុនទឹកស្អាត ធ្វើការកាយដីទំនប់យកអាចម៌ដីចេញពីទន្លេសាបវិញស្របតាមច្បាប់ និងលក្ខណៈបច្ចេកទេស២. ក្រុមហ៊ុនស្នើសុំរយៈពេល ១៥ថ្ងៃ ដោយក្រុមហ៊ុននឹងធ្វើការកាយចេញជាបណ្តេីរៗក្នុងរយៈពេល ៧ថ្ងៃ ចាប់ពីពេលនេះទៅ និងរៀបចំប្លង់បច្ចេកទេសតាមការចង្អុលបង្ហាញរបស់ក្រសួង និងមន្ទីរពាក់ព័ន្ធ និង៣. ក្រុមហ៊ុនទឹកស្អាតត្រូវស្នើសុំទៅក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដេីម្បីកំណត់ទីតាំងបូមទឹកឆៅក្នុងការផលិតទឹកស្អាត ដោយមានការចូលរួមពីក្រសួងធនធានទឹក និងឧតុនិយម អាជ្ញាធរទន្លេសាប និងរដ្ឋបាលខេត្តកំពង់ឆ្នាំង ស្របតាមច្បាប់ជាធរមាន។ នេះជាផ្លែផ្កានៃកិច្ចប្រជុំរវាងមន្រ្តីថ្នាក់ជាតិ អាជ្ញាធរខេត្ត...
761 Viewsក្រោយពេលចូលឆ្នាំ!ចំនួននៃអ្នកដើរកម្សាន្តក្នុងពេលចូលឆ្នាំថ្មីនៅទូទាំងប្រទេសត្រូវបានបូកសរុបវាយតម្លៃនូវតួលេខថា មានជិត ២៤លាននាក់ ខណៈគ្រាន់តែរាជធានីភ្នំពេញទទួលបានទេសចរក្នុងរង្វង់ ៤លាននាក់ទៅហើយ។ ដោយឡែកខេត្តបីដែលស្ថិតក្នុងកម្រិតខ្ពស់មានចំនួនអ្នកដើរលេងសរុបក្បែរ ៣លាននាក់ ជាង២លាននាក់ និងជិត២លាននាក់។ ហើយបើប្រៀបធៀបនឹងឆ្នាំចាស់គឺមានការកើនឡើង ៩,៩ភាគរយ។តួលេខទាំងនេះ ត្រូវបានចាត់ទុកថា ជាជោគជ័យ ហើយវាក៏ជាសញ្ញាដ៏ល្អសម្រាប់ខេត្តនីមួយៗតាមរយៈការរួមចំណែកជួយលើកកម្ពស់សេដ្ឋកិច្ច។អជ្ញាធរដែនដីទាំងឡាយសុទ្ធតែបានបង្ហាញក្នុងរបាយការណ៍ល្អ ជារួមការវាយតម្លៃថា មានការកើនឡើង ដោយសារមានការចូលរួមយ៉ាងច្រើនពីភ្ញៀវទេសចរណ៍។ ក្នុងនោះបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ត្រូវបានធានាថាថែរក្សា ការពារបានល្អ បើទោះបីជាចរាចរណ៍នៅថ្ងៃចេញដំណើរពីភ្នំពេញទៅតាមខេត្តមានការកកស្ទះគួរសមនៅលើកំណាត់ផ្លូវជាតិមួយចំនួនធំក៏ដោយចុះ។ជារួមប្រជាពលរដ្ឋគប្បីគាំទ្រការខិតខំរបស់អជ្ញាធរក្នុងការគិតគូរ និងទទួលខុសត្រូវរបស់ខ្លួនចំពោះការរៀបចំ និងការពារក្នុងពេលសម្រាកកម្សាន្តប្រចាំឆ្នាំដ៏សំខាន់នេះ។ ជ្រុងមួយនៃផលប៉ះពាល់សង្គម !ទោះបីមានការអះអាង...
894 Views កំពង់ឆ្នាំង៖ ដីគ្រួសក្រហមរាប់រយឡាន ត្រូវបានឈ្មួញម្នាក់ដឹកចាក់ចូលទៅក្នុងទន្លេដើម្បីការពារម៉ាស៊ីនបូមទឹកស្អាតកុំអោយមានកំប្លោកហូរចូល។ ពាក់ព័ន្ធនឹងការចាក់ដីលយជ្រៅចូលទៅក្នុងទន្លេសាប ប្រវែងប្រមាណ៧០ម៉ែត្រនេះ លោក អឿ សារឿន ប្រធានមន្ទីរធនធានទឹកស្តីទី បានបញ្ជាក់ថា៖ ខាងក្រុមហ៊ុនទឹកស្អាត បានដាក់ពាក្យស្នើសុំកាយជាអាងក្នុងទន្លេប្រវែង២០ម៉ែត្របួនជ្រុង ប៉ុន្តែមន្ទីរមិនព្រមទេ។ លោកបន្តថា៖ កាលពីមុនរដូវចូលឆ្នាំថ្មីប្រពៃណីខ្មែរ ក្រុមហ៊ុនលក់ទឹកស្អាតក្នុងខេត្តកំពង់ឆ្នាំង បានសុំគាត់ជីកដីបាតទន្លេធ្វើជាស្រះទឹកទំហំ២០ម៉ែត្រ គុណ២០ម៉ែត្រ ដើម្បីការពារម៉ាស៊ីនបូមទឹក តែលោក អឿ សារឿន មិនយល់ព្រម ហើយគាត់បានឱ្យក្រុមការងារចំរុះ...
538 Viewsសិល្បករថតរូបរបស់ទីលាននិម្មិតចំនួន០៧រូប តាំងបង្ហាញស្នាដៃដំបូងរបស់ខ្លួននៅខេត្តសៀមរាប សិល្បករថតរូប រួមមាន៖ លោក កឹម សុវណ្ណា កញ្ញា កែវ កញ្ញា លោក ឆូយ ប៊ុនសុខហេង លោក ផន វាសនា លោក លី សុវណ្ណា លោក យូ ប៊ុនចាន់ និងលោក សឿន សាយ័ន្តសន្យា...