ព័ត៌មានទូទៅ2 weeks ago
ខេត្តចំនួន៤ កំពុងប្រឈមមុខគ្រោះទឹកជំនន់ធ្ងន់ធ្ងរ
60 Viewsប្រជាពលពលរដ្ឋប្រមាណ ១៣,៦៨៨គ្រួសារ ក្នុងខេត្តចំនួន៤ រួមមាន ខេត្តក្រចេះ ស្ទឹងត្រែង ត្បូងឃ្មុំ និងកំពង់ចាម កំពុងរងផលប៉ះពាល់ការរស់នៅ និងការធ្វើអាជីវកម្មយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីកម្ពស់ទឹកជំនន់ទន្លេមេគង្គបានកើនឡើងខ្ពស់គយរឱ្យកត់សម្គាល់ត្រឹមរយៈពេល៣ថ្ងៃនេះ។ លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងតាមរយៈអង្គភាពស៊ីស៊ីថាមស៍ថា ស្ថានភាពទឹកជំនន់បានប៉ះពាល់ដល់ពលរដ្ឋ ក្នុងខេត្តចំនួន៤ រួមមាន ខេត្តក្រចេះ ស្ទឹងត្រែង ត្បូងឃ្មុំ កំពង់ចាម ស្មើនឹង ១៥ក្រុង-ស្រុក...