Uncategorized
យាន«ដ្រូន»បានក្លាយជាចំណែកមួយនៃសង្រ្គាមអស់រយៈពេលជាច្រើនឆ្នាំមកហើយៗ ។

យានគ្មានមនុស្សបើក បញ្ជាពីចម្ងាយដ៏សាមញ្ញនេះ ត្រូវបានសាកល្បងតាំងពីសង្រ្គាមលោកលើកទី ១មកម្ល៉េះ។ ក៏ប៉ុន្តែបច្ចុប្បន្ននេះជម្លោះនៅប្រទេសអ៊ុយក្រែន ត្រូវបានគេមើលឃើញថា ការប្រើប្រាស់Drone បានកើនឡើងខ្លាំង។ វាលែងគ្រាន់តែជាមធ្យោបាយសម្រាប់ថតរូបភាព និងសម្រាប់ប្រើប្រាស់ជាឧបករណ៍ធ្វើកិច្ចការពិសេសដូចជាវិស័យកសិកម្ម ឬបច្ចេកវិទ្យាផ្នែកស៊ីវិលធម្មតាៗទៀតហើយ ។

បច្ចុប្បន្ន យានដ្រូនបានក្លាយជា«អាវុធ»ដ៏សំខាន់នៅលើសមរភូមិប្រយុទ្ធ ។ អាវុធមួយក្នុងចំណោមអាវុធដ៏មានប្រសិទ្ធិភាពបំផុតនៅក្នុងសង្រ្គាមអ៊ុយក្រែន គឺយានដ្រូនតម្លៃទាប FPV ។
យានដ្រូន FPV ដែលកាលពីដំបូងឡើយត្រូវបានគេរចនាឡើងសម្រាប់តែក្រុមប្រកួតប្រជែងស៊ីវិលនោះ ត្រូវបានគ្រប់គ្រងដោយអ្នកបញ្ជានៅលើដី ហើយតែងតែធ្លាក់ចំគោលជាមួយគ្រឿងផ្ទុះ ។ ចំពោះយានដ្រូននេះ អាចមានតម្លៃទាបរហូតដល់ ៥០០ដុល្លារ ។

លោក Benjamin Wolba គឺជាសហស្ថាបនិកបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាការពារជាតិអឺរ៉ុប និយាយថា ពួកយើងមានយានដ្រូន FPV ថោកខ្លាំង ដែលមានតម្លៃត្រឹមប៉ុន្មានរយដុល្លារប៉ុណ្ណោះ មិនថ្លៃដូចជា រថក្រោះ យន្តហោះចម្បាំង និងឧទ្ធម្ភាគចក្រនោះទេ ។
លោកថា អ្នកមើលលើការសិក្សាស្រាវជ្រាវរកឃើញថា ការប្រយុទ្ធគ្នា ៧០-៨០ភាគ នៃអ្នកដែលត្រូវបានសម្លាប់ និងរបួស កើតចេញពីយានដ្រូន FPV ។
ទាហានអ៊ុយក្រែន និយាយថា យានដ្រូនបានដាក់សំពាធឲ្យរថក្រោះ និងរថពាសដែកធន់ធ្ងន់ដកថយទៅឆ្ងាយពីតំបន់ជួរមុខ ។ មានន័យថា ទោះដំរី តោ ខ្លា ក្របី ក៏ត្រូវរត់គេចដោយសារសត្វឃ្មុំទាំងនេះដែរ។
ដូច្នេះហើយបច្ចុប្បន្ន ដោយសារតែយានដ្រូនទាំងអស់នេះ វាពិតជាពិបាកខ្លាំងណាស់ក្នុងការបំលាស់ទីដោយសុវត្ថិភាពនៅក្នុងលេណដ្ឋាន ឬនាំគ្រឿងផ្គត់ផ្គង់នៅក្នុងសមរភូមិ៕
ប្រភព៖ BTV NEWS
Uncategorized
ចារកម្មកូរ៉េខាងត្បូង៖ កូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង Kim Ju Ae នឹងស្នងតំណែងពីឪពុក
ទីភ្នាក់ងារចារកម្មកូរ៉េខាងត្បូង បានទម្លាយថាកូនស្រីជំទង់របស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន នឹងស្នងតំណែងពីឪពុក ស្របពេលថ្មីៗនាងកំពុងបើកបររថក្រោះជាមួយឪពុកខ្លួននៅកន្លែងវឹកហាត់។
ក្រុមស៊ើបការណ៍សម្ងាត់ជាតិ (NIS) បានឱ្យដឹងថា រូបភាពរបស់ Kim Ju Ae មានអាយុប្រហែល ១៣ឆ្នាំ កំពុងបើកបររថក្រោះគឺមានបំណងបង្ហាញពីសមត្ថភាពយោធារបស់នាង និងបំបាត់ការសង្ស័យលើអ្នកស្នងតំណែងស្ត្រីផ្សេងៗទៀតដែលមានអំណាចនៅក្នុងដៃ។
ចាប់តាំងពីខែមុន ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA តែងតែផ្សាយរូបថតរបស់លោក គីម និងកូនស្រី បើកបររថក្រោះថ្មី បាញ់កាំភ្លើងនៅទីលានបាញ់កាំភ្លើង និងប្រើប្រាស់កាំភ្លើងខ្លី។
ការបង្ហាញបែបនេះ គឺដូចគ្នាទៅនឹងលោក គីម ជុងអ៊ុន ក្នុងអំឡុងដើមទសវត្សរ៍ឆ្នាំ ២០១០ នៅពេលដែលលោកកំពុងត្រៀមខ្លួនដើម្បីស្នងតំណែងពីឪពុករបស់លោកផ្ទាល់។
ទោះជាយ៉ាងណាក៏ដោយ លោក Hong Min អ្នកវិភាគនៅវិទ្យាស្ថានកូរ៉េសម្រាប់ការបង្រួបបង្រួមជាតិកូរ៉េខាងត្បូង បានលើកឡើងថា ការបង្ហាញខ្លួនរបស់ Ju Ae ក្នុងរថក្រោះតែម្នាក់ឯងមិនគ្រប់គ្រាន់ដើម្បីសន្និដ្ឋានថានាងត្រូវបានបញ្ជាក់ថាជាអ្នកស្នងតំណែងរបស់លោកគីមនោះទេ ដោយកត់សម្គាល់ថានាងបានបង្ហាញខ្លួនជាមួយឪពុករបស់នាងជាជាងដោយឯករាជ្យ មិនដូចការបង្ហាញខ្លួនជាយោធាតែម្នាក់ឯងរបស់លោកគីមជុងអ៊ុនក្នុងអំឡុងពេលនៃការរៀបចំខ្លួនឡើងស្នងតំណែងរបស់លោកនោះឡើយ៕

THIS PICTURE WAS MADE AVAILABLE BY A THIRD PARTY. AFP CAN NOT INDEPENDENTLY VERIFY THE AUTHENTICITY, LOCATION, DATE AND CONTENT OF THIS IMAGE. /

Uncategorized
តារាហូលីវូដ Angelina Jolie ក្នុងពេលមកកាន់ប្រទេសកម្ពុជា

ហើយស្នាក់នៅលំនៅដ្ឋានរបស់នាងនៅក្នុងស្រុកសំឡូត ខេត្តបាត់ដំបង នៅថ្ងៃទី ២ មេសានេះ បានធ្វើដំណើរទៅកាន់ក្រុងបាត់ដំបង ដោយបានចូលពិនិត្យមើលអគាររោងភាពយន្តដ៏ចំណាស់ពីរដែលនៅសេសសល់នៅឡើយ គឺមហោស្រពប្រាសាទមាស និងរោងភាពយន្តបាត់ដំបង។




ដំណើរទស្សនកិច្ចនេះមានការទទួលស្វាគមន៍ពីអភិបាលខេត្តបាត់ដំបង ដោយមានការនាំដំណើរពីប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត និងអាជ្ញាធរក្រុងបាត់ដំបងផងដែរ។


លោក គឹម សោភ័ណ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តបាត់ដំបង បានឱ្យ Netra Post ដឹងថា ទស្សនកិច្ចរបស់អ្នកស្រី Angelina Jolie នាពេលនេះធ្វើឡើងតាមការអញ្ជើញរបស់តំណាងសមាគមហ្វារពន្លឺសិល្បៈ។ ការអញ្ជើញនេះក្នុងគោលបំណងដើម្បីស្នើឱ្យតារាភាពយន្តល្បីលំដាប់ពិភពលោករូបនេះ ជួយជួសជុលកែលម្អរោងកុនចាស់ទាំងពីរ។

លោក គឹម សោភ័ណ រំលឹកឱ្យដឹងថា រោងភាពយន្តដ៏ល្បីល្បាញនៅក្រុងបាត់ដំបងទាំងពីរនេះ ត្រូវបានសាងសង់ឡើងក្នុងអំឡុងទសវត្សឆ្នាំ៦០ ហើយបច្ចុប្បុន្នកំពុងមានសភាពទ្រុតទ្រោមយ៉ាងខ្លាំង៕
Uncategorized
ហេតុអ្វីការស្លាប់របស់លោក Ayatollah Ali Khamenei អាចនឹងឈានទៅរកសង្គ្រាមលោកលើកទី៣?
បណ្ឌិត មាស នី៖ ការស្លាប់របស់លោក Ayatollah Ali Khamenei អាចនឹងឈានទៅរកសង្គ្រាមលោកលើកទី៣
-
កម្សាន្ត1 year ago«ទាក់ដំរី»
-
ព័ត៌មានទូទៅ1 year agoអ្នករស់នៅក្នុងសំណង់អតីតសណ្ឋាគារអង្គរមានជ័យ តម្រូវឱ្យចាកចេញជាបន្ទាន់!
-
ចំណេះដឹងទូទៅ1 year agoចាក់ «បំណិនជីវិត» ចូលទៅកុមារកុំឲ្យធុញទ្រាន់នឹងការរៀនសូត្រ
-
សង្គម និងការអប់រំ1 year agoព្រះសក្យមុនីចេតិយ !
-
កម្សាន្ត1 year agoវិចារណកថា ! « សាទរឆ្នាំថ្មី ភាពជោគជ័យ និងផលជះដល់សង្គម »
-
ចំណេះដឹងទូទៅ1 year agoទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា
-
ចំណេះដឹងទូទៅ11 months agoបណ្ឌិត ធុយ ចាន់ធួន ៖ នរវិទូខ្មែរ
-
កម្សាន្ត1 year agoប្រវត្តិ និងការហាត់រៀនរបាំក្ងោកសិល្ប៏ នៅសាលាមធ្យមវិចិត្រសិល្បះ


