Uncategorized

​យាន​«​ដ្រូន​»​បាន​ក្លាយ​ជា​ចំណែ​ក​មួយ​នៃ​​សង្រ្គាម​​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ៗ​ ​។​

Published

on

64 Views

​យាន​គ្មាន​មនុស្ស​បើក​ ​បញ្ជា​ពី​ចម្ងាយ​ដ៏​សា​មញ្ញ​នេះ​ ​ត្រូវ​បាន​សាក​ល្បង​តាំង​ពី​សង្រ្គាម​លោក​លើក​ទី ​១​មក​​​​ម្ល៉េះ​។​ ​ក៏​ប៉ុន្តែ​បច្ចុប្បន្ន​នេះ​ជម្លោះ​នៅ​ប្រទេស​អ៊ុយ​ក្រែន​ ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ ​ការ​ប្រើ​ប្រាស់​Drone​ ​បាន​កើន​ឡើង​ខ្លាំង​។​ ​វា​លែង​គ្រាន់​តែ​ជា​មធ្យោបាយ​សម្រាប់​ថត​រូបភាព​ ​និង​សម្រាប់​ប្រើ​ប្រាស់​ជា​ឧបករណ៍​ធ្វើ​កិច្ចការ​ពិសេស​ដូច​ជា​វិស័យ​កសិកម្ម​ ​ឬ​បច្ចេក​វិទ្យា​ផ្នែក​ស៊ី​វិល​ធម្មតាៗ​ទៀត​ហើយ​ ​។​

​បច្ចុប្បន្ន​ ​យាន​ដ្រូន​បាន​ក្លាយ​ជា​«​អាវុធ​»​ដ៏​​សំខាន់​នៅ​លើស​មរ​ភូមិ​ប្រយុទ្ធ​ ​។ ​អាវុធ​មួយ​ក្នុង​ចំណោមអា​វុ​ធ​ដ៏​មាន​ប្រ​សិទ្ធិ​ភាព​បំផុត​នៅ​ក្នុង​សង្រ្គាម​អ៊ុយ​ក្រែន​ ​គឺយាន​ដ្រូន​តម្លៃ​ទាប​ ​FPV​ ​។

​យាន​ដ្រូន​​ ​FPV​ ​ដែល​កាល​ពី​ដំបូង​ឡើយ​ត្រូវ​បាន​គេ​រច​នា​ឡើង​សម្រាប់​តែ​ក្រុម​ប្រ​កួត​ប្រ​ជែង​ស៊ី​វិល​នោះ ​ត្រូវ​បាន​គ្រប់​គ្រង​ដោយ​អ្នក​បញ្ជា​នៅ​លើ​ដី​ ​ហើយ​តែង​តែ​ធ្លាក់​ចំ​គោល​ជា​មួយ​គ្រឿង​ផ្ទុះ​ ។ ​ចំពោះ​យាន​ដ្រូន​នេះ​ ​អាច​មាន​តម្លៃ​ទាប​រហូត​ដល់​ ​៥០០​ដុល្លារ​ ​។​

​លោក​ ​Benjamin​ ​Wolba​ ​​គឺ​ជា​​សហស្ថាប​និក​បង្កើត​មជ្ឈ​មណ្ឌល​បច្ចេក​វិទ្យា​ការ​ពារ​ជាតិ​អឺរ៉ុប​ ​និយាយ​ថា​ ពួក​យើង​មាន​យាន​ដ្រូន​ ​FPV​ ​ថោក​ខ្លាំង​ ​ដែល​មាន​តម្លៃ​ត្រឹម​ប៉ុន្មាន​រយ​ដុល្លារ​​ប៉ុណ្ណោះ​​ ​មិន​ថ្លៃ​ដូច​ជា​ ​រថ​ក្រោះ​ ​យន្ត​ហោះ​ចម្បាំង​ ​និង​ឧទ្ធម្ភាគ​ចក្រ​នោះ​ទេ​ ​។​
​លោក​ថា​ ​អ្នក​មើល​លើ​ការ​សិក្សា​ស្រាវ​ជ្រាវ​រក​ឃើញ​ថា​ ​ការ​ប្រយុទ្ធ​គ្នា​ ​៧០​-​៨០​ភាគ​ ​នៃ​អ្នក​ដែល​ត្រូវ​បាន​សម្លាប់​ ​និង​របួស​ ​កើត​ចេញ​ពី​យាន​ដ្រូន​ ​FPV​ ​។
​ទាហាន​អ៊ុយ​ក្រែន​ ​និយាយ​ថា​ ​យាន​ដ្រូន​បាន​ដាក់​សំពាធ​​ឲ្យ​រថ​ក្រោះ​ ​និង​រថ​ពាស​ដែក​ធន់​ធ្ងន់​ដក​ថយ​ទៅ​ឆ្ងាយ​ពី​តំបន់​ជួរ​មុខ​ ​។ ​មាន​ន័យ​ថា​ ​ទោះ​ដំ​រី​ ​តោ​ ​ខ្លា​ ​ក្រ​បី​ ​ក៏​ត្រូវ​រត់​គេច​ដោយ​សារ​សត្វ​ឃ្មុំ​ទាំង​នេះដែ​រ​។​
​ដូច្នេះ​ហើយ​បច្ចុប្បន្ន​ ​ដោយ​សារ​តែ​យាន​ដ្រូន​ទាំង​អស់​នេះ​ ​វា​ពិត​ជា​ពិបាក​ខ្លាំង​ណាស់​ក្នុង​ការ​បំលាស់​ទីដោយ​សុវត្ថិភាព​នៅ​ក្នុង​លេណ​ដ្ឋាន​ ​ឬ​នាំ​គ្រឿង​ផ្គត់​ផ្គង់​នៅ​ក្នុង​សមរ​ភូមិ​៕​

ប្រភព៖​ BTV NEWS

Leave a Reply

Your email address will not be published. Required fields are marked *

18 + 20 =

ពេញនិយម

Exit mobile version