Connect with us

ពត៌មានទូទៅ

​ថៃ​កំពុង​ស្រប​តាម​ក្បួន​ ​កែ​តាម​ក្បាច់​

Published

on

បទវិភាគ ! «ថៃកំពុងស្របតាមក្បួន កែតាមក្បាច់»
166 Views

​ដើម្បី​ដក​ឃ្លា​ពី​សម្ពាធ​អា​មេ​រិក​ ​ដំបូង​ថៃ​ធ្វើ​តាម​សិន​ ​ហើយ​ចាំ​កែ​កុន​តាម​ក្រោយ​ ​ហើយ​នេះ​ ​ក៏​មិន​មែន​ជា​លើក​ទី​១​នៃ​នយោបាយ​ថៃ​ដែរ​ ​តែ​ជា​ប្រ​វត្តិ​សាស្រ្ត​។​ ​ថៃ​ស្រប​តាម​ក្បួន​ ​ហើយ​កែ​តាម​ក្បាច់​!​

​ទី​១​-​ ​អ្នក​សារ​ព័ត៌​មាន​បរទេស​ម្នាក់​បាន​ដាក់​សំណួរ​រឿង​មីន​មក​ខ្ញុំ​ថា​ ​ថៃ​ជាន់​មីន​ ​ដាច់​ជើង​ ​និង​ “​កុមារ​ម្នាក់​ក្នុង​ខេត្ត​ព្រះ​វិ​ហារ​ដែល​បាន​ស្លាប់​”​ ​ដោយ​សារ​គ្រាប់​បែក​ថៃ​ ​ហេតុ​អ្វី​ព័ត៌​មាន​ថៃ​មិន​ផ្សាយ​ ​ទាំង​ដែល​កម្ពុជា​ប្រ​មូល​ភស្តុ​តាង​គ្រប់​គ្រាន់​តាម​បទ​ដ្ឋាន​ ​ផ្ទុយ​ពី​ថៃ​ចោទ​ប្រ​កាន់​រឿង​មីន​មក​កម្ពុជា​ជា​លេស​នៃ​ការ​អូស​សាច់​រឿង​ទាំង​គ្មាន​មូល​ដ្ឋាន​ច្បាស់​លាស់​?​

​ទី​២​-​ ​ខ្ញុំ​ធ្លាប់​បាន​សរសេរ​រឿង​ចិន​ ​និង​អាមេរិក​​ ​ក្នុង​ក្រ​សែ​ភ្នែក​ថៃ​។​ ​ថៃ​នឹង​ ​រេ​តាម​ស្នូរ​ ​ប្រ​សិន​ជា​ខាង​ណា​មិន​ស្រប​តាម​បំណង​ខ្លួន​ ​ហើយ​ប្រើ​ក្បួន​ ​នៅ​មុខ​នរ​ណា​ល្អ​ដាក់​អ្នក​នោះ​ ​ហើយ​សេ​ណា​រី​យូ​នេះ​ ​ប្រ​ហែល​ជា​ថៃ​ខក​ចិត្ត​នឹង​ពាក្យ​ថា​ ​ប្រ​ទេស​ខ្លួន​មាន​ជាង​កម្ពុជា​ ​ហេតុ​អ្វី​ទៅ​ស្រប​តាម​របៀប​ការ​ទូត​កម្ពុជា​ដែល​នាំ​សាច់​រឿង​នេះ​ ​ទៅ​អន្តរ​ជាតិ​?​ ​ដូច្នេះ​ ​ក្បួន​មួយ​ដែល​ទប់​នឹង​ស្ថាន​ភាព​នេះ​ ​គឺព្រម​សិន​ ​ចាំ​កែ​កុន​តាម​ក្រោយ​។​ ​ថៃ​ប្រើ​យុទ្ធ​សាស្រ្ត​ ​និយាយ​រឿង​មិន​ពិត​ដដែល​ៗ​ ​បើ​និយាយ​ឱ្យ​ច្រើន​ដង​ ​នោះ​ជា​រឿង​ពិត​?​ ​ចុះភា​គី​អ្នក​អូស​ថៃ​ចូល​តុ​សន្តិភាព​យល់​បែប​ណា​?​

ទី​៣​-​ ​ជំហរ​ ​ម៉ាឡេស៊ី​ ​និង​អាមេរិក​។​​ ​សំណួរ​សួរ​ថា​ ​តើ​អ្នក​ទាំង​ពីរ​ ​នឹង​ឈរ​ឱប​ដៃ​មើល​ទេ​?​ ​ចម្លើយ​គឺ​មិន​ទេ​!​ ​ម៉ាឡេស៊ី​ បាន​ចេញ​មក​លូក​ដៃ​លើក​រឿង​នេះ​ថា​ ​កិច្ច​ព្រម​ព្រៀង​មិន​អាច​ផ្អាក​ទេ​ ​ខណៈ​ដែល​អាមេរិក​ទំនង​ជាត​បលើ​រឿង​នេះ​ឱ្យ​ចាស់​ដៃ​ ​ដ្បិត​រូបភាព​មីន​នេះ​ ​ជា​រឿង​ដដែលៗ​ ​ប៉ុន្មាន​ដង​មក​ហើយ​ ​តែ​ជំហរ​អាមេរិក​ក្នុង​ការ​នាំ​សន្តិភាព​មក​ប្រទេស​ទាំង​ពីរ​ ​គឺ​មិន​ផ្អៀង​ ​ព្រោះ​ខ្លួន​ក៏​មាន​ប្រយោជន៍​ក្នុង​អាស៊ាន​ដែរ​។​

​ទី​៤​-​ ​ជំហរ​កម្ពុជា​។​ ​កម្ពុជា​ទំនង​ធន់​លើ​រឿង​នេះ​ ​ហើយ​ឈរ​លើ​កិច្ច​ព្រម​ព្រៀង​ដ​ដែល​ ​ខណៈ​ដែល​ប្រ​ភព​ព័ត៌​មាន​ ​គឺ​សំខាន់​ណាស់​នា​ពេល​នេះ​។​ ​ខ្ញុំ​ខ្លួន​ឯង​ គិត​ថាមិន​គួរ​!​ ​ខ្ញុំ​ឃើញ​មាន​បង​ប្អូន​ខ្លះ​ ​យក​រូប​ថត​ផ្កាយ​រណប​ពី​ ​Internet​ ​ថា​ជា​ទាហាន​ថៃ​ ​ហើយ​ ​យក​វី​ដេ​អូ​ ​ផលិត​ដោយ​ ​AI​របស់​ត្រាំ​ មក​ផ្សាយ​តៗ​គ្នា​ ដែល​រូបភាព​នេះ​ ​គឺ​មិន​ចំណេញ​ទេ​ ​ហើយ​បើ​អាច​រក​ប្រភព​សិន​។​ ​ត្រូវ​ចាំ​ថា​ ​ទោះ​ជា​ភាសា​បែប​ណា​ ​សម្ដី​បែប​ណា​ ​គួរ​ណា​តែ​រក្សា​ព័ត៌​មាន​ណា​ដែល​ប្រាក​ប្រ​ជា​បាន​ហើយ​។​ ​គួរ​ណា​តែ​តាម​ដាន​ប្រភព​រាជ​រដ្ឋា​ភិបាល​។

​ទី​៥​-​ ​ថៃ​ជ្រើស​រើស​ផ្លូវ​នេះ​ ​គឺ​ជា​រឿង​របស់​ថៃ​ ​តែ​យើង​គួរ​ផ្ដល់​ជំ​ហរ​រួម​ ​ក្នុង​ការ​ទប់​ស្កាត់​នឹង​របៀប​ដែល​ថៃ​ដើរ​ ​ក្នុង​សំឡេង​តែ​មួយ​។​ ​ភាព​ឈឺ​ចាប់​ខ្លះ​ ​តប​ដោយ​កំហឹង​មិន​ខុស​ទេ​ ​តែ​ភាព​ឈឺ​ចាប់​ដែល​តប​ដោយ​ប្រា​ជ្ញា​ ​និង​រួម​ជា​ឆ្លុង​មួយ​ ​គឺ​ជា​ការ​ឆ្លើយ​តប​ដោយ​ភាព​ត្រឹម​ត្រូវ​បំផុត​។​ ​រឿង​ខ្លះ​ ​ខ្ញុំ​មិន​សរសេរ​ ​តែ​ខ្ញុំ​ដឹង​ ព្រោះ​ខ្ញុំ​ដឹង​ថា​ សរសេរ​ទៅ​អត់​ចំណេញ​។​ ​សាម​គ្ដី​ជា​កូន​សោ​!​

​ទី​៦​-​ ​ចាំ​មើល​ចិន​?​ ​ហើយ​ប្រុង​ជា​និច្ច​!​

ពត៌មានទូទៅ

ជើងហោះហើរត្រូវបានលុបចោល និងការព្រមានពីការធ្វើដំណើរថ្មីត្រូវបានចេញក្រោយការវាយប្រហាររបស់អ៊ីរ៉ង់

Published

on

13 Views

បណ្ដាក្រុមហ៊ុនអាកាសចរណ៍កំពុងបន្តលុបចោលការធ្វើដំណើរ និងបង្វែរជើងហោះហើរនៅមជ្ឈិមបូព៌ា បន្ទាប់ពីអាមេរិក និងអ៊ីស្រាអែល បានបើកការវាយប្រហារប្រឆាំងអ៊ីរ៉ង់។

ជើងហោះហើរចូល និងចេញពីអាកាសយានដ្ឋាននៅទីក្រុង Tel Aviv ទីក្រុង Dubai ទីក្រុង Doha និងមជ្ឈមណ្ឌលអន្តរជាតិផ្សេងទៀតនៅក្នុងតំបន់ ត្រូវបានផ្អាក។

ក្រសួងការបរទេសអង់គ្លេសកំពុងព្រមានពលរដ្ឋអង់គ្លេសពីការធ្វើដំណើរទាំងអស់លើកលែងតែចាំបាច់ទៅកាន់ប្រទេសបារ៉ែន គុយវ៉ែត កាតា និងអារ៉ាប់រួម។ អ្នកដែលនៅទីនោះរួចហើយត្រូវបានណែនាំឱ្យរកកន្លែងមានសុវត្ថិភាព។

អ៊ីរ៉ង់បានបើកការវាយប្រហារលើរដ្ឋឈូងសមុទ្រ ដែលជាផ្នែកមួយនៃការសងសឹករបស់ខ្លួនចំពោះការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែល ដែលបានចាប់ផ្តើមកាលពីព្រឹកថ្ងៃសៅរ៍២៨កុម្ភៈ។ ការធ្វើដំណើរផ្លូវឆ្ងាយកំពុងរងផលប៉ះពាល់កាន់តែទូលំទូលាយ ដោយអាកាសយានដ្ឋាន Heathrow ជំរុញឱ្យអ្នកធ្វើដំណើរពិនិត្យជាមួយក្រុមហ៊ុនអាកាសចរណ៍របស់ពួកគេ។

ក្រុមហ៊ុនអាកាសចរណ៍ Emirates បានផ្អាកប្រតិបត្តិការរបស់ខ្លួនចេញចូលទីក្រុងឌុយបៃរហូតដល់ម៉ោង ១៥:០០ ម៉ោងក្នុងស្រុកនៅថ្ងៃចន្ទ២មីនានេះ ដោយសារតែការបិទដែនអាកាស ខណៈក្រុមហ៊ុនអាកាសចរណ៍ Etihad បានផ្អាកជើងហោះហើរចេញពីទីក្រុង Abu Dhabi រហូតដល់ម៉ោង ២:០០នាទី ម៉ោងក្នុងស្រុក។

ក្រុមហ៊ុនអាកាសចរណ៍ British Airways បានលុបចោលសេវាកម្មទៅកាន់ទីក្រុង Tel Aviv និង បារ៉ែនរហូតដល់ថ្ងៃពុធសប្ដាហ៍នេះ។

ដែនអាកាសលើអ៊ីរ៉ង់ អ៊ីស្រាអែល អ៊ីរ៉ាក់ កាតា បារ៉ែន គុយវ៉ែត និងស៊ីរី នៅតែបិទកាលពីថ្ងៃអាទិត្យ ដោយមានការបិទផ្នែកខ្លះនៅ អារ៉ាប់រួមនិងអារ៉ាប៊ីសាអ៊ូឌីត។

ចំណែក Qatar Airways និយាយថាប្រតិបត្តិការរបស់ខ្លួននៅតែផ្អាកបណ្ដោះអាសន្នដោយសារការបិទដែនអាកាសរបស់កាតា៕

ប្រភព៖​ BTV NEWS

Continue Reading

ពត៌មានទូទៅ

ហេតុអ្វីបានជាសហរដ្ឋអាមេរិក វាយប្រហារអ៊ីរ៉ង់?

Published

on

37 Views

អត្ថបទបែបវិភាគរបស់សារព័ត៌មានរ៉យទ័របាននិយាយថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបើកការវាយប្រហារដ៏មហិច្ឆតាបំផុតរបស់ពួកគេទៅលើប្រទេសអ៊ីរ៉ង់ ក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ កាលពីថ្ងៃសៅរ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ នៅក្នុងប្រតិបត្តិការមួយ ដែលបានសម្លាប់មេដឹកនាំកំពូល លោក Ayatollah Ali Khamenei។

ល្បែងគោលនយោបាយការបរទេសដ៏ធំបំផុតនៃអាណត្តិប្រធានាធិបតីរបស់លោកប្រធានាធិបតីអាមេរិក Donald Trump មួយនេះ បានកើតឡើងបន្ទាប់ពីលោកបានធ្វើយុទ្ធនាការសម្រាប់ការបោះឆ្នោតឡើងវិញជា «ប្រធានាធិបតីសន្តិភាព» និងបន្ទាប់ពីបាននិយាយថា លោកពេញចិត្តដំណោះស្រាយការទូតចំពោះការប្រឈមមុខដាក់គ្នាជាមួយអ៊ីរ៉ង់។

មុនពេលប្រតិបត្តិការយោធា លោក Trump បានលើកយកបញ្ហាអ៊ីរ៉ង់មួយចំនួនមកនិយាយដោយសង្ខេបនៅក្នុងសុន្ទរកថាប្រចាំឆ្នាំរបស់លោកកាលពីថ្ងៃអង្គារសប្តាហ៍មុន ហើយបន្ទាប់មក បានលើកឡើងម្ដងទៀតនៅក្នុងសារវីដេអូមួយដែលចេញផ្សាយកាលពីថ្ងៃសៅរ៍ ដោយបានដាក់ចេញនូវគោលបំណងសំខាន់ៗដូចខាងក្រោម៖

១.ការរារាំងអ៊ីរ៉ង់ មិនឱ្យទទួលបានអាវុធនុយក្លេអ៊ែរ

លោក Trump បាននិយាយម្តងហើយម្តងទៀតថា អ៊ីរ៉ង់មិនអាចមានអាវុធនុយក្លេអ៊ែរជាដាច់ខាត។ លោក​​អះអាង​ថា ​បាន «បំផ្លាញ» កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់ ​ក្នុង​ការ​វាយប្រហារ​កាលពី​ខែមិថុនា​ឆ្នាំមុន ប៉ុន្តែ​បាន​និយាយ​នៅ​សប្តាហ៍​នេះ​ថា ​ទីក្រុង​តេអេរ៉ង់ ​បាន​ព្យាយាម​កសាង​កម្មវិធី​នេះ​ឡើង​វិញ។ ហេតុផលមួយដែលអាមេរិក និងអ៊ីស្រាអែល បានលើកឡើងចំពោះការទម្លាក់គ្រាប់បែកកាលពីខែមិថុនា គឺថា អ៊ីរ៉ង់កំពុងខិតជិតដល់សមត្ថភាពផលិតអាវុធនុយក្លេអ៊ែរហើយ។

២.ការទប់ស្កាត់កម្មវិធីមីស៊ីលរបស់អ៊ីរ៉ង់

នៅក្នុងសុន្ទរកថាប្រចាំឆ្នាំរបស់លោក និងសុន្ទរកថានៅថ្ងៃសៅរ៍ លោក Trump បានសំដៅទៅលើភាពជឿលឿននៅក្នុងកម្មវិធីមីស៊ីលរបស់អ៊ីរ៉ង់ ដោយនិយាយថា នោះគឺជាការគំរាមកំហែងកាន់តែខ្លាំងឡើងដល់សហរដ្ឋអាមេរិក។

៣.ដើម្បីលុបបំបាត់ការគំរាមកំហែងរបស់អ៊ីរ៉ង់ ព្រមទាំងក្រុមឧទ្ទាមដែលអ៊ីរ៉ង់គាំទ្រ និងការពារជនជាតិអាមេរិក និងសម្ព័ន្ធមិត្តអាមេរិក៖

លោក Trump បាននិយាយថា គោលបំណងនៃការវាយប្រហារដែលបានធ្វើឡើងកាលពីថ្ងៃសៅរ៍នោះគឺ «ដើម្បីការពារប្រជាជនអាមេរិក ដោយការលុបបំបាត់ការគំរាមកំហែងដែលជិតមកដល់ពីរបបអ៊ីរ៉ង់ ដែលជាក្រុមមនុស្សដ៏កាចសាហាវ និងគួរឱ្យខ្លាចមួយក្រុម»។

៤. ដាក់ទោសអ៊ីរ៉ង់ ដោយសារតែការប្រព្រឹត្តរបស់ខ្លួនលើហ្វូងបាតុករ

នៅក្នុងសុន្ទរកថាប្រចាំឆ្នាំ លោក Trump បាននិយាយម្តងហើយម្តងទៀត អំពីការចោទប្រកាន់ដែលថា អ៊ីរ៉ង់បានសម្លាប់អ្នកតវ៉ាយ៉ាងហោចណាស់ ៣២.០០០នាក់ ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ជាតួលេខដែលមិនអាចផ្ទៀងផ្ទាត់បានឡើយ។ កាលពីថ្ងៃសៅរ៍ លោកបានលើកឡើងម្ដងទៀតថា អ៊ីរ៉ង់បានសម្លាប់ «ពលរដ្ឋរបស់ខ្លួនរាប់ម៉ឺននាក់នៅតាមដងផ្លូវ ខណៈពេលដែលពួកគេកំពុងតវ៉ា»។

៥. ការផ្លាស់ប្តូររបប

កាលពីថ្ងៃសៅរ៍ លោក Trump បានអំពាវនាវឱ្យ «ប្រជាជនអ៊ីរ៉ង់ដ៏មានមោទនភាពយ៉ាងខ្លាំង» ឱ្យក្រោកឡើង ហើយដណ្តើមអំណាចពីអ្នកគ្រប់គ្រងរបស់ពួកគេ។ 

ខណៈពេលកំពុងអំពាវនាវឱ្យប្រជាជនអ៊ីរ៉ង់ផ្តួលរំលំរដ្ឋាភិបាល លោក Trump បានព្រមានថា៖ «ការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងក្លា និងចំៗ…នឹងបន្តដោយគ្មានការរំខានឡើយ ពេញមួយសប្តាហ៍ ឬដរាបណាចាំបាច់ ដើម្បីសម្រេចបាននូវគោលបំណងនៃសន្តិភាពរបស់យើងនៅទូទាំងមជ្ឈិមបូព៌ា និងជាការពិតណាស់ សម្រាប់ពិភពលោកទាំងមូល!»៕

ប្រភព៖​ BTV NEWS

Continue Reading

ពត៌មានទូទៅ

ក្រុមហ៊ុន Sauber Car Care / Services រីកចម្រើនក្នុងវិស័យថែទាំយានយន្តនៅកម្ពុជា អស់រយៈពេល ៦ ឆ្នាំ

Published

on

24 Views

លោក ទេព ទីណូ នាយកក្រុមហ៊ុន sauber Car Care បានលើកឡើងថា ក្នុងបរិបទទីផ្សារយានយន្តនៅកម្ពុជាកំពុងរីកចម្រើនជាបន្តបន្ទាប់ ក្រុមហ៊ុន Sauber Car Care / Services បានក្លាយជាអាជីវកម្មមួយដែលមានការលូតលាស់គួរឱ្យកត់សម្គាល់ ក្នុងវិស័យថែទាំ និងសេវាកម្មយានយន្ត។ គិតមកទល់បច្ចុប្បន្ន ក្រុមហ៊ុនបានដំណើរការអស់រយៈពេល ៦ ឆ្នាំ ហើយបានរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់ស្តង់ដារសេវាកម្មក្នុងទីផ្សារនេះ។

នាយកក្រុមហ៊ុនរូបនេះបានបន្តថា ការកើនឡើងនៃចំនួនយានយន្តប្រើប្រាស់ក្នុងប្រទេស បានជំរុញឱ្យតម្រូវការសេវាថែទាំមានការកើនឡើងផងដែរ។ នៅក្នុងបរិបទនេះ Sauber Car Care / Services បានអភិវឌ្ឍខ្លួនឲ្យស្របតាមតម្រូវការទីផ្សារ ដោយផ្តោតលើគុណភាពសេវាកម្ម បច្ចេកវិទ្យាទំនើប និងការបណ្តុះបណ្តាលបុគ្គលិកជាបន្តបន្ទាប់។ សេវាកម្មរបស់ក្រុមហ៊ុនរួមមាន ការលាងសម្អាតយានយន្ត សម្អាតផ្នែកខាងក្នុង–ខាងក្រៅ ប៉ូលាថ្នាំ និងការពារផ្ទៃពណ៌ ដែលផ្តោតលើការថែរក្សាតម្លៃយានយន្តរបស់អតិថិជនក្នុងរយៈពេលវែង។

ជាមួយនឹងបទពិសោធន៍ ៦ ឆ្នាំ ក្រុមហ៊ុនបានបង្កើតមូលដ្ឋានអតិថិជនទូលំទូលាយ និងទទួលបានការគាំទ្រពីអតិថិជនជាប្រចាំ។ ការផ្តល់សេវាកម្មមានស្តង់ដារ និងការយកចិត្តទុកដាក់លម្អិត គឺជាចំណុចសំខាន់ដែលជំរុញឱ្យអាជីវកម្មមានការលូតលាស់ប្រកបដោយស្ថិរភាព។

លោក ទេព ទីណូ នាយកក្រុមហ៊ុន sauber Car Care បានបញ្ជាក់ថា ក្នុងទិសដៅអនាគត Sauber Car Care / Services មានផែនការពង្រីកសេវាកម្ម និងបន្តវិនិយោគលើបច្ចេកវិទ្យាថ្មីៗ ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែង និងឆ្លើយតបទៅនឹងតម្រូវការអតិថិជនដែលកំពុងកើនឡើង៕

Continue Reading
Advertisement
Advertisement

ពេញនិយម