ព័ត៌មានទូទៅ
ចំនួនអ្នកស្លាប់ដោយសារព្យុះទីហ្វុងនៅហ្វីលីពីន កើនដល់ជាង២៤០នាក់ និងបាត់ខ្លួនជាង១០០នាក់

ចំនួនអ្នកស្លាប់ដោយសារព្យុះទីហ្វុង Kalmaegi និង Fung-wong បានកើនឡើងរហូតដល់ជាង ២៤០នាក់ ខណៈ មនុស្ស ១លាន ៤សែននាក់ ត្រូវបានជម្លៀសចេញពីទីជម្រកនៅក្នុងប្រទេសហ្វីលីពីន។

មនុស្ស ១១២ នាក់ត្រូវបានរាយការណ៍ថា បាត់ខ្លួនផងដែរ ក្នុងនោះ ៥៧ នាក់នៅខេត្ត Cebu ៥០ នាក់នៅខេត្ត Negros Occidental និង ៥ នាក់នៅខេត្ត Negros Oriental។
ព្យុះទីណូក៏បានបណ្តាលឱ្យមនុស្សចំនួន ៥២៣ នាក់រងរបួសផងដែរ។

គ្រួសារដែលរងផលប៉ះពាល់ដោយព្យុះទីហ្វុងឥឡូវនេះមានចំនួនជិត ១លាន២សែនគ្រួសារ ស្មើនឹង ៤.១៦៤.៣៥៨នាក់ រស់នៅក្នុងភូមិចំនួន ៧.៦៩៥ ក្នុងតំបន់ចំនួនប្រាំបី។ គិតត្រឹមព្រឹកថ្ងៃទី ១១ វិច្ចិកានេះ ពលរដ្ឋចំនួនជាង ៦ម៉ឺនគ្រួសារកំពុងតែនៅជ្រកកោនក្នុងមជ្ឈមណ្ឌលជម្លៀសចំនួន ៨៦៨ កន្លែង ខណៈពលរដ្ឋចំនួន ៣៣.០៣០ គ្រួសារផ្សេងទៀតកំពុងត្រូវបានផ្ដល់ជំនួយនៅកន្លែងផ្សេងទៀត៕
ព័ត៌មានទូទៅ
អ្វីជាបដិវត្តន៍ឧស្សាហកម្ម? ប្រទេសណាដែលបង្កើតបដិវត្តន៍ឧស្សាហកម្ម?
អត្ថន័យនៃបដិវត្តន៍ឧស្សាហកម្មជំនាន់ 0.1, 0.2, 0.3, 0.4, ពេលនេះកំពុងដើរដល់ 0.5
ព័ត៌មានទូទៅ
«ពិតជាមានការច្រលំបិតស្លាកសញ្ញាថាជាផលិតផលរបស់កម្ពុជា នៅលើផ្លែស្វាយរបស់ថៃពិតប្រាកដមែន»
នៅមុននេះបន្តិច មានការបំភ្លឺព័ត៌មានរបស់ស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ លើករណីប្រភពដើមរបស់ផ្លែស្វាយដែលមានម៉ាកយីហោ Romdoul និងការប្រើប្រាស់ស្លាកសញ្ញាបញ្ជាក់ថាជាផលិតផលរបស់កម្ពុជា នៅលើផ្លែស្វាយរបស់ថៃ។

ថ្ងៃនេះ ក្រសួងពាណិជ្ជកម្ម ប្រកាសលើហ្វេសប៊ុកផ្លូវការខ្លួនថា បន្ទាប់ពីចុះស្រាវជ្រាវដល់ទីតាំងម៉ាត ដែលបានដាក់លក់ផលិតផលផ្លែស្វាយខាងលើ និងទទួលបានការបញ្ជាក់ថា ម្ចាស់ម៉ាតបានទទួលស្គាល់ថា កន្លងមក«ពិតជាមានការច្រលំបិតស្លាកសញ្ញាថាជាផលិតផលរបស់កម្ពុជា នៅលើផ្លែស្វាយរបស់ថៃពិតប្រាកដមែន» ប៉ុន្តែត្រូវបានកែតម្រូវរួចរាល់ហើយ។

អនុព័ន្ធពាណិជ្ជកម្មអមស្ថានឯកអគ្គរាជទូត ក៏បានណែនាំ និងដាស់តឿនដល់ម្ចាស់ម៉ាត ឱ្យមានការប្រុងប្រយ័ត្ន និងជៀសរៀងការក្លែងបន្លំប្រភពដើមថា ជាផលិតផលរបស់កម្ពុជា ដែលអាចឈានដល់ការចាត់វិធានការតាមផ្លូវច្បាប់។
ក្រសួងពាណិជ្ជកម្ម បញ្ជាក់ទៀត ផ្អែកតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម វិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ (CO Automation) របស់ក្រសួងពាណិជ្ជកម្ម បានពិនិត្យឃើញថា ក្រុមហ៊ុន Hyundai Agro (Cambodia) Co., Ltd. បានធ្វើការវិនិយោគដើម្បីធ្វើការនាំចេញស្វាយពីកម្ពុជាតាំងពីឆ្នាំ២០១៧ និងបានធ្វើការសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ នៅក្រសួងពាណិជ្ជកម្ម សម្រាប់ការនាំចេញស្វាយទៅកាន់ប្រទេសកូរ៉េចំនួន ១ ៨៣១,៩៦ តោន៕

ព័ត៌មានទូទៅ
និស្សិតកម្ពុជា ទទួលបានពានរង្វាន់ចំនួន៥ផ្សេងៗគ្នាក្នុងព្រឹតិ្តការណ៍អន្តរជាតិចំនួន២ ត្រឹមមួយសប្តាហ៍គត់
(សិង្ហបុរី)៖ ជាមោទនភាពរបស់និស្សិតកម្ពុជា មកពីសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ និស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) ដែលបានទទួលពានរង្វាន់ធំៗក្នុងការប្រគួតប្រជែងព្រឹត្តិការណ៍អន្តរជាតិចំនួន២ នៅទីក្រុងហ្សាកាតា នៃប្រទេសឥណ្ឌូនេស៊ី។

ក្នុងនោះព្រឹត្តិការណ៍ទី១ គឺកម្មវិធីប្រកួតប្រជែង Huawei ICT Asia Pacific ផ្តល់ដោយឯកឧត្តម កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ក្នុងការប្រកួតប្រជែងនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលមាននិស្សិតចូលរួមប្រកួតជាង ៨ពាន់នាក់ ដោយ១. និស្សិតសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ទទួលបានពានរង្វាន់លេខពីរ ស្តីពីនវានុវត្តន៍បញ្ញាសិប្បនិម្មិត និងមានឱកាសចូលរួមប្រកួតប្រជែងបន្តនៅទីក្រុងសិនជិន ប្រទេសចិន។ ២. និស្សិតសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ទទួលបានពានរង្វាន់លេខបី ស្តីពីបច្ចេកវិទ្យាក្លោដ។ ៣. និស្សិតសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ទទួលបានពានរង្វាន់លេខបី ស្តីពីបណ្តាញហេដ្ឋារចនាសម្ព័ន្ធ។ និង៤. និស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) ទទួលបានពានរង្វាន់លេខបី ស្តីពីនវានុវត្តន៍បញ្ញាសិប្បនិម្មិត។

ចំពោះកម្មវិធីទី២ គឺកម្មវិធីប្រកួតគម្រោងបញ្ញាសិប្បនិម្មិត AI Ready ASEAN Youth Challenge ផ្ដល់ដោយឯកឧត្តម Tharman Shanmugaratnam ប្រធានាធិបតីសិង្ហបុរី នៅប្រទេសសិង្ហបុរី រៀបចំដោយមូលនិធិអាស៊ាន Google.org និងស្ថាប័ន AI Singapore ដែលមាននិស្សិតចូលរួមប្រកួតប្រជែងជាង ៦០០ក្រុម មកពីតំបន់អាស៊ានទាំង ១១ប្រទេស ដោយ១. និស្សិតសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ដែលបង្កើត Voha.ai ទទួលបានពានរង្វាន់លេខពីរ ស្តីពីនវានុវត្តន៍បញ្ញាសិប្បនិម្មិត៕




-
កម្សាន្ត1 year ago«ទាក់ដំរី»
-
ព័ត៌មានទូទៅ1 year agoអ្នករស់នៅក្នុងសំណង់អតីតសណ្ឋាគារអង្គរមានជ័យ តម្រូវឱ្យចាកចេញជាបន្ទាន់!
-
ចំណេះដឹងទូទៅ1 year agoចាក់ «បំណិនជីវិត» ចូលទៅកុមារកុំឲ្យធុញទ្រាន់នឹងការរៀនសូត្រ
-
សង្គម និងការអប់រំ1 year agoព្រះសក្យមុនីចេតិយ !
-
កម្សាន្ត1 year agoវិចារណកថា ! « សាទរឆ្នាំថ្មី ភាពជោគជ័យ និងផលជះដល់សង្គម »
-
ចំណេះដឹងទូទៅ1 year agoទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា
-
ចំណេះដឹងទូទៅ11 months agoបណ្ឌិត ធុយ ចាន់ធួន ៖ នរវិទូខ្មែរ
-
កម្សាន្ត1 year agoប្រវត្តិ និងការហាត់រៀនរបាំក្ងោកសិល្ប៏ នៅសាលាមធ្យមវិចិត្រសិល្បះ


