ព័ត៌មានទូទៅ
មនុស្សរាប់សិបនាក់ស្លាប់ បន្ទាប់ពីបាក់ស្ពាននៅអណ្តូងរ៉ែទង់ដែង

អន្តរជាតិ៖ មានមនុស្សយ៉ាងហោចណាស់៣២នាក់បានស្លាប់ បន្ទាប់ពីស្ពាននៅឯអណ្តូងរ៉ែទង់ដែង និងរ៉ែកូប័ល បានបាក់ដោយសារតែមនុស្សច្រើនលើសទម្ងន់។
ឧបទ្ទវហេតុនេះបានកើតឡើងនៅអណ្តូងរ៉ែ Kalando ក្នុងខេត្ត Lualaba ភាគអាគ្នេយ៍នៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC)
អាជ្ញាធរ បាននិយាយថា «ទោះបីជាមានបម្រាមជាផ្លូវការលើដំណើរការចូលទៅកាន់ទីតាំងនេះក៏ដោយ ប៉ុន្តែដោយសារតែភ្លៀងធ្លាក់ខ្លាំង និងហានិភ័យនៃបំណាក់ដីក៏ដោយ ក៏កម្មកររុករករ៉ែ បានបង្ខំចិត្តចូលទៅក្នុងទីតាំងនោះ»។
អាជ្ញាធរបាននិយាយបន្ថែមថា ក្រុមកម្មកររ៉ែដែលប្រញាប់ប្រញាល់ បានឆ្លងកាត់ស្ពានបណ្ដោះអាសន្ន សាងសង់ឡើងដើម្បីឆ្លងកាត់លេណដ្ឋានដែលមានទឹកជន់លិចដែលបានបណ្តាលឲ្យស្ពានបាក់។
របាយការណ៍មួយដោយអង្គភាពសេវាជំនួយនិងណែនាំការរុករករ៉ែរបស់សារធារណរដ្ឋកុងហ្គោ បាននិយាយថា ការបាញ់កាំភ្លើងពីទាហាននៅកន្លែងនោះបានបង្កឱ្យមានការភ័យស្លន់ស្លោក្នុងចំណោមអ្នករុករករ៉ែ។
សេចក្តីរាយការណ៍បានបន្តថា ក្រោយមក ក្រុមកម្មកររ៉ែ បានប្រញាប់ទៅលើស្ពានបណ្តាលឱ្យស្ពានបាក់ធ្លាក់ មនុស្សគរលើគ្នាស្លាប់និងរងរបួស ។
ខណៈអាជ្ញាធរបានដាក់ចំនួនអ្នកស្លាប់យ៉ាងហោចណាស់៣២នាក់ របាយការណ៍មួយបាននិយាយថាមនុស្សរហូតដល់យ៉ាងហោចណាស់៤០នាក់បានស្លាប់៕
ព័ត៌មានទូទៅ
តម្ថៃទំនិញបោះដុំ និងលក់រាយនៅលើទីផ្សារមួយចំនួនក្នុងរាជធានីភ្នំពេញ ថ្ងៃទី ០៥-០៦ ខែ-តុលា ឆ្នាំ២០២៦


ព័ត៌មានទូទៅ
តម្ថៃទំនិញបោះដុំ និងលក់រាយនៅលើទីផ្សារមួយចំនួនក្នុងរាជធានីភ្នំពេញ ថ្ងៃទី ០៤-០៥ ខែ-តុលា ឆ្នាំ២០២៦


ព័ត៌មានទូទៅ
តម្ថៃទំនិញបោះដុំ និងលក់រាយនៅលើទីផ្សារមួយចំនួនក្នុងរាជធានីភ្នំពេញ ថ្ងៃទី ០១-០២ ខែ-តុលា ឆ្នាំ២០២៦


-
កម្សាន្ត2 years ago«ទាក់ដំរី»
-
ចំណេះដឹងទូទៅ1 year agoបណ្ឌិត ធុយ ចាន់ធួន ៖ នរវិទូខ្មែរ
-
ព័ត៌មានទូទៅ2 years agoអ្នករស់នៅក្នុងសំណង់អតីតសណ្ឋាគារអង្គរមានជ័យ តម្រូវឱ្យចាកចេញជាបន្ទាន់!
-
ចំណេះដឹងទូទៅ2 years agoចាក់ «បំណិនជីវិត» ចូលទៅកុមារកុំឲ្យធុញទ្រាន់នឹងការរៀនសូត្រ
-
សង្គម និងការអប់រំ1 year agoព្រះសក្យមុនីចេតិយ !
-
ចំណេះដឹងទូទៅ2 years agoទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា
-
កម្សាន្ត2 years agoវិចារណកថា ! « សាទរឆ្នាំថ្មី ភាពជោគជ័យ និងផលជះដល់សង្គម »
-
ចំណេះដឹងទូទៅ2 years agoទង់ព្រះពុទ្ធសាសនា


