39 Views អ៊ីរ៉ង់បានផ្តល់ជូនសហរដ្ឋអាមេរិកនូវកិច្ចព្រមព្រៀងថ្មីមួយដែលមានគោលបំណងបញ្ចប់ជម្លោះរយៈពេលជាច្រើនខែមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅខែវិច្ឆិកា ដោយបានជំទាស់ដោយផ្ទាល់ចំពោះការអះអាងរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ដែលថាទីក្រុងតេអេរ៉ង់កំពុងរង់ចាំដោយចេតនារហូតដល់ក្រោយការបោះឆ្នោតដើម្បីឈានដល់កិច្ចព្រមព្រៀង។ លោក ត្រាំ បានអះអាងនៅក្នុងសុន្ទរកថាមួយនៅឯអង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារថា អ៊ីរ៉ង់កំពុងរារាំងការចរចាដោយចេតនាដើម្បីមើលពីរបៀបដែលពួកសាធារណរដ្ឋអនុវត្តនៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅថ្ងៃទី៣ ខែវិច្ឆិកា ហើយបានព្យាករណ៍ថាទីក្រុងតេអេរ៉ង់នឹងធ្វើកិច្ចព្រមព្រៀងមួយ «ភ្លាមៗបន្ទាប់ពី» ការបោះឆ្នោត។ លោកក៏បានគំរាមកំហែង «បំផ្លាញ» សាធារណរដ្ឋអ៊ីស្លាមប្រសិនបើការចរចាបរាជ័យ។ ដោយឡែកលោក Masoud Pezeshkian ប្រធានាធិបតីអ៊ីរ៉ង់បានប្រាប់អ្នកយកព័ត៌មាននៅខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កកាលពីថ្ងៃព្រហស្បតិ៍ថា «យើងមិនចង់ឱ្យវាទៅដល់ការបោះឆ្នោតពាក់កណ្តាលអាណត្តិទេ»។ លោកបានបន្តថា «យើងចង់ឱ្យជនជាតិអាមេរិកត្រឡប់ទៅរកអនុស្សរណៈនៃការយោគយល់គ្នាវិញមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិ» ដោយសំដៅទៅលើអនុស្សរណៈនៃការយោគយល់គ្នាដែលសម្រេចបានដោយសហរដ្ឋអាមេរិក...
50 Viewsប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានប្រកាសថា ប្រទេសបារាំងនឹងដាក់ពង្រាយកងទ័ព, ប្រព័ន្ធរ៉ាដា និងប្រព័ន្ធការពារអាកាស ទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីការពារមជ្ឈមណ្ឌលប្រេងកាតដ៏សំខាន់មួយ នៅសមុទ្រក្រហម ខណៈដែលទីក្រុងរីយ៉ាដ កំពុងប្រឈមមុខពីការវាយប្រហារដោយមីស៊ីល និងដ្រូនកាន់តែខ្លាំងឡើងពីសំណាក់ក្រុមហ៊ូទី។ លោក ម៉ាក្រុង បានអះអាងថា កងកម្លាំងបារាំង នឹងមិនចូលរួមក្នុងការប្រយុទ្ធនោះទេ ប៉ុន្តែគ្រាន់តែការពារទីតាំងថាមពលយុទ្ធសាស្ត្រប៉ុណ្ណោះ ក្រោមកិច្ចព្រមព្រៀងមួយជាមួយទីក្រុងរីយ៉ាដ។ ការប្រកាសនេះ បានធ្វើឡើងប៉ុន្មានម៉ោង បន្ទាប់ពីសម្ព័ន្ធភាពដឹកនាំដោយអារ៉ាប៊ីសាអូឌីត បានអះអាងថា...
42 Views មន្ត្រីជាន់ខ្ពស់កងទ័ពជើងទឹកអាមេរិកម្នាក់បានសរសេរក្នុងលិខិតមួយនៅថ្ងៃទី២៤ ខែកញ្ញានេះថា បុគ្គលិកកងទ័ពជើងទឹកអាមេរិកចំនួន ៨នាក់ ដែលកំពុងបំពេញបេសកកម្មនៅលើនាវាផ្ទុកយន្តហោះ USS Abraham Lincoln បានប៉ុនប៉ងធ្វើអត្តឃាត ចាប់តាំងពីការចាប់ផ្តើមបេសកកម្មដ៏សែនយូរនៅតំបន់មជ្ឈិមបូព៌ា។ បុគ្គលិកយោធាមួយចំនួននៅលើនាវា បានរអ៊ូរទាំថាមានភាពលំបាកខ្លាំងបំផុត មានការព្រួយបារម្ភអំពីកង្វះខាតការផ្គត់ផ្គង់ និងផលប៉ះពាល់ទៅលើសុខភាពផ្លូវចិត្តរបស់នាវិក។ យ៉ាងណាម៉ិញរហូតមកដល់ពេលនេះ មិនទាន់មានករណីស្លាប់ដោយសារការធ្វើអត្តឃាតកើតឡើង អំឡុងពេលបេសកកម្មនោះទេ។ យោងតាមលិខិតរបស់ លោក Hung Cao រដ្ឋមន្ត្រីស្តីទីនៃកងទ័ពជើងទឹកអាមេរិក បានផ្ញើទៅកាន់សមាជិកព្រឹទ្ធសភា លោកស្រី...
50 Views ក្រសួងការបរទេសកូរ៉េខាងជើងកាលពីថ្ងៃព្រហស្បតិ៍ ទី២៤កញ្ញានេះ បានបដិសេធសេចក្តីថ្លែងការណ៍អន្តរជាតិមួយដែលជំរុញឱ្យខ្លួនបញ្ឈប់ការសាកល្បងនុយក្លេអ៊ែរ ដោយអ្នកនាំពាក្យម្នាក់បានហៅសកម្មភាពនេះថាជា «ការញុះញង់ផ្នែកនយោបាយដ៏ធ្ងន់ធ្ងរប្រឆាំងនឹងរដ្ឋរបស់យើង» ដែលធ្វើឡើងដោយ «កងកម្លាំងអរិភាព»។ កិច្ចប្រជុំរដ្ឋមន្ត្រីមកពីក្រុម «សម្ព័ន្ធមិត្តនៃសន្ធិសញ្ញាហាមឃាត់ការសាកល្បងនុយក្លេអ៊ែរជាសកល» (Friends of the Comprehensive Nuclear-Test-Ban Treaty) រួមមានប្រទេសអូស្ត្រាលី កាណាដា ហ្វាំងឡង់ អាល្លឺម៉ង់ ជប៉ុន និងហូឡង់ បានលើកឡើងថា រាល់ការសាកល្បងនុយក្លេអ៊ែរថ្មីណាមួយដោយកូរ៉េខាងជើង នឹងជាសកម្មភាពដែលខ្វះការទទួលខុសត្រូវ...
55 Views សមិទ្ធផលសំខាន់ៗនៃយុទ្ធនាការជាតិ ប្រឆាំងការឆបោក Online Scam គិតចាប់ពីខែកញ្ញា ឆ្នាំ២០២៤-៣១ សីហា ឆ្នាំ២០២៦។ យោងតាមរបាយការណ៍របស់សន្និសីទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅថ្ងៃទី២៣-២៤ ខែកញ្ញានេះបានបញ្ជាក់នូវសមិទ្ធផលសំខាន់ៗដូចខាងក្រោមថា៖ -ប្រតិបត្តិការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា៖ ទីតាំងសង្ស័យ ៨៣២ ទីតាំង, បិទសៀល ៦៦៣ កន្លែង, បង្ក្រាប និងគ្រប់គ្រងមណ្ឌលឆបោក (scam compounds) ៨៦...
64 Views ក្រុមឧក្រិដ្ឋជន បានយល់ច្បាស់អំពីភាពចន្លោះប្រហោងនៃច្បាប់ និងសមត្ថកិច្ចនៃយុត្តាធិការអនុវត្តន៍ច្បាប់ ហើយពួកគេកេងប្រវ័ញ្ចពីចំណុចទាំងនេះ។ បច្ចុប្បន្ន ឧក្រិដ្ឋជនឆបោកអាចធ្វើប្រតិបត្តិការក្នុងប្រទេសមួយ ឆបោកជនរងគ្រោះក្នុងប្រទេសដ៏ទៃ ប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធឌីជីថលក្នុងប្រទេសទីបី ជ្រើសរើសរឺជួញដូរពលកម្មក្នុងប្រទេសទីបួន និងផ្ទេរប្រាក់ដែលជាផលនៃបទល្មើស ទៅប្រទេសជាច្រើនទៀត ដែលធ្វើឱ្យប្រតិបត្តិការរបស់ប្រទេសមួយមិនអាចបំផ្លាញបណ្តាញឧក្រិដ្ឋកម្មនេះទាំងស្រុងបានឡើយ។ នេះបើតាមលោក កែវ វណ្ណថន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ថ្លែងនៅក្នុងសន្និសីទអន្តរជាតិស្តីពីប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅថ្ងៃទី២៣កញ្ញានេះ។ ទន្ទឹមគ្នានេះ លោកក៏បានលើកឡើងវិធានការឆ្លើយតបដំបូងជាមួយនឹងឧក្រិដ្ឋកម្មនេះ ដោយដាក់ចេញនូវក្របខណ្ឌច្បាប់ និងយន្តការកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់ ពិសេសគឹផ្តោតលើការការពារជនរងគ្រោះពីការឆបោកតាមរយៈការលើកម្ពស់ការយល់ដឹង និងវិធានការដ៏ទៃទៀត។...
60 Views បន្ទាប់ពីការដាក់ចាប់ឃុំខ្លួន និងដាក់ឲ្យស្ថិតនៅក្រោមការស៊ើបអង្កេតតាំងពីខែមករាឆ្នាំ២០២៦ នាយឧត្តមសេនីយ៍យោធាជាន់ខ្ពស់ពីររូបរបស់ចិន គឺ លោក Zhang Youxia និង លោក Liu Zhenli ដែលជាសមាជិកកំពូលរបស់បក្សកុម្មុយនីស្តចិន (CPC) ត្រូវបានបណ្តាញចេញពីបក្ស ដោយសារការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើវិន័យ និងច្បាប់។ នេះបើយោងសារព័ត៌មាន China daily នៅថ្ងៃទី២២ ខែកញ្ញានេះ។ មេដឹកនាំនៃបក្សកុម្មុយនីស្តចិន (CPC) បានសម្រេចចិត្តកាលពីថ្ងៃចន្ទ...
90 Viewsទីក្រុងរីយ៉ាដ៖ លោក សេង សុភាព ប្រធានបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) បានចូលរួមវេទិកាសកលអង្គការយូណេស្កូលើកទី៤ ស្តីពីសីលធម៌បញ្ញាសិប្បនិម្មិត (The 4th UNESCO Global Forum on the Ethics of Artificial Intelligence – GFEAI) ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការសកលដើម្បីអភិបាលកិច្ចបញ្ញាសិប្បនិម្មិតប្រកបដោយសីលធម៌» នៅទីក្រុងរីយ៉ាដ...
73 Views ប្រព័ន្ធយុត្តិធម៌អាហ្សង់ទីន នៅថ្ងៃទី២១កញ្ញានេះ បានចោទប្រកាន់ជាផ្លូវការនូវជនជាតិអ៊ីរ៉ង់ចំនួន ៧នាក់ និងជនជាតិលីបង់ម្នាក់ដែលជាប់ពាក់ព័ន្ធការចោទប្រកាន់នៅក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកឆ្នាំ ១៩៩៤ នៅមជ្ឈមណ្ឌលជ្វីហ្វ AMIA ក្នុងទីក្រុង Buenos Aires ដែលនេះគឺជាជំហានមួយទៀតឆ្ពោះទៅរកលទ្ធភាពនៃការកាត់ក្តីដោយជនជាប់ចោទមិនមានវត្តមាននៅតុលាការ (trial in absentia)។ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ១៩៩៤ គ្រាប់បែកបង្កប់ក្នុងរថយន្តមួយបានបំផ្លាញអគារ AMIA ដោយបណ្តាលឱ្យមនុស្ស ៨៥ នាក់ស្លាប់ និង...
60 Views លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង បានត្រួតពិនិត្យការសាកល្បងប្រព័ន្ធ «អាវុធប្រភេទថ្មី» មួយ ដោយចាត់ទុកវាជាភស្តុតាងនៃភាពជឿនលឿនផ្នែកបច្ចេកវិទ្យាយោធារបស់ខ្លួន។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃទី២២ ខែកញ្ញានេះ។ សេចក្តីប្រកាសនេះបានធ្វើឡើងពីរថ្ងៃបន្ទាប់ពីកូរ៉េខាងត្បូង និងជប៉ុនបានលើកឡើងថា ទីក្រុងព្យុងយ៉ាងបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួនពីរគ្រាប់ចូលទៅក្នុងដែនទឹកនៅឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន ដែលប្រទេសទាំងនោះបានថ្កោលទោសថាជាការគំរាមកំហែងដល់សន្តិភាព និងសន្តិសុខក្នុងតំបន់។ កូរ៉េខាងជើងបានចែងនៅក្នុងច្បាប់របស់ខ្លួនរួចហើយអំពីឋានៈជាប្រទេសដែលមានអាវុធនុយក្លេអ៊ែរ ដោយថ្នាក់ដឹកនាំរបស់ខ្លួនបានប្រកាសម្តងហើយម្តងទៀតថា ឃ្លាំងអាវុធនុយក្លេអ៊ែររបស់ប្រទេសគឺជាកម្មសិទ្ធិអចិន្ត្រៃយ៍ និងមិនអាចត្រឡប់ក្រោយវិញបានឡើយ។ ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) របស់ទីក្រុងព្យុងយ៉ាងបានរាយការណ៍ថា ផ្នែកទទួលបន្ទុកមីស៊ីលរបស់ប្រទេសដែលមានអាវុធនុយក្លេអ៊ែរមួយនេះ...