41 Views កូរ៉េខាងត្បូងបានទាមទារឱ្យមានការពន្យល់ជាផ្លូវការ និងការសុំទោសពីអ៊ុយក្រែន ជុំវិញការបង្ហាញរបស់លោក Vladimir Zelensky អំពីការផ្ទេរអ្នកទោសសង្គ្រាមកូរ៉េខាងជើងពីរនាក់ដែលត្រូវបានចាប់ខ្លួនដោយសម្ងាត់នៅក្នុងប្រទេសរុស្ស៊ី ដោយចោទប្រកាន់ទីក្រុងគៀវថាបានបំពានកិច្ចព្រមព្រៀងសម្ងាត់ ហើយបន្ទាប់មកបដិសេធមិនពិតថាវាមាន។ ការិយាល័យប្រធានាធិបតីទីក្រុងសេអ៊ូលបានបង្កើនជម្លោះការទូតនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យ ដែលចេញផ្សាយអង្គភាព RT ដោយសម្តែងការ «សោកស្តាយយ៉ាងខ្លាំង» ចំពោះការប៉ុនប៉ងរបស់អ៊ុយក្រែនក្នុងការបន្ទាបបន្ថោកកំហុសរបស់លោក Zelensky នៅឯមហាសន្និបាតអង្គការសហប្រជាជាតិកាលពីសប្តាហ៍មុន។ បើតាមលោក Seong Ghi-hong លេខាធិការជាន់ខ្ពស់ប្រធានាធិបតីទទួលបន្ទុកទំនាក់ទំនងសាធារណៈបានលើកឡើងថា «យើងសូមសម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះការបង្ហាញឯកតោភាគីរបស់រដ្ឋាភិបាលអ៊ុយក្រែនដែលរំលោភលើកិច្ចព្រមព្រៀងសម្ងាត់ និងសេចក្តីថ្លែងការណ៍សាធារណៈមិនពិតជាបន្តបន្ទាប់របស់ខ្លួនដែលបដិសេធអត្ថិភាពនៃកិច្ចព្រមព្រៀង ហើយទាមទារឱ្យមានការពន្យល់ជាផ្លូវការ និងការសុំទោស»។...
42 Viewsខណៈពេលកំពុងចុះពិនិត្យស្ថានភាពគ្រោះដោយទឹកជំនន់នៅក្រុងបាងកក ប្រជាពលរដ្ឋថៃបានស្រែកស្វាគមន៍ឌឺដងនាយករដ្ឋមន្ត្រីថៃ លោក អានុទីន ថា«ពួកយើងលែងចង់មានទ្រព្យសម្បត្តិហួសហេតុបែបនេះទៀតហើយ»។ ការនិយាយបែបមើលងាយនេះ ធ្វើឡើងបន្ទាប់ពីលោក អនុទីន កាលពីដើមឆ្នាំនេះ បានអះអាងថាក្នុងរយៈពេល៤ឆ្នាំ គាត់នឹងធ្វើការរហូតដល់ពលរដ្ឋនិយាយថា «គ្រប់គ្រាន់ហើយ ពួកយើងមានគ្រប់គ្រាន់ហើយ»។បើតាមអង្គភាព ថៃអ៊ីមផាយអ៊ឺរ បានផ្សាយនៅព្រឹកថ្ងៃទី២៨ ខែកញ្ញានេះថា ការស្រែកពាក្យស្លោកឌឺដងនេះធ្វើឡើង នៅពេលដែលលោក អនុធីន ឆានវីរៈគុន បានចុះសួរសុខទុក្ខសហគមន៍រងគ្រោះដោយទឹកជំនន់តាមបណ្តោយប្រឡាយព្រេម ប្រាឆាកន (Prem Prachakorn) ក្នុងទីក្រុងបាងកក...
51 Views ជាសំណួរមួយបែបឌឺដង ឱ្យផ្លែផ្កាស្របពេលស្ថានភាពសង្គ្រាមកាន់តែរីករាលដាលទៅកាន់តំបន់ជាច្រើន ប្រទេសនានាជុំវិញពិភពលោកសុទ្ធតែត្រូវការសព្វាវុធដើម្បីការពារដែនអធិបតីភាព ដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានសួរទៅកាន់មេដឹកនាំចិន លោក ស៊ី ជីនពីង (Xi Jinping) ថាតើទីក្រុងប៉េកាំងមានចំណាប់អារម្មណ៍ក្នុងការទិញអាវុធរបស់អាមេរិកដែរឬទេ ទោះបីជាមានការរឹតបន្តឹងជាយូរមកហើយលើការនាំចេញសម្ភារៈយោធាទៅកាន់ប្រទេសនេះក៏ដោយ។ យោងតាមឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសចិន David Perdue បានទម្លាយពីការសន្ទនានេះក្នុងអំឡុងពេលសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ខណៈពេលដែលកំពុងពិភាក្សាអំពីវិធីសាស្ត្ររបស់លោក ត្រាំ ចំពោះប្រទេសចិន...
53 Views ចំនួនអ្នកស្លាប់បន្ទាប់ពីមានហេតុការណ៍លិចទូកដឹកអ្នកដំណើរនៅក្នុងសមុទ្រជ្វា (Java Sea) របស់ប្រទេសឥណ្ឌូណេស៊ី កាលពីជិតពីរសប្តាហ៍មុន បានកើនឡើងដល់ ៦៤នាក់ ខណៈដែលក្រុមអ្នកជួយសង្គ្រោះបានពង្រីកប្រតិបត្តិការស្វែងរកមនុស្សរាប់សិបនាក់ដែលនៅតែបន្តបាត់ខ្លួន។ នេះបើយោងតាមមន្ត្រីម្នាក់បានឱ្យដឹងកាលពីថ្ងៃទី២៧ ខែកញ្ញានេះ។ ទូកឈ្មោះ Virgo Transport 8 កំពុងដឹកអ្នកដំណើរចំនួន ២១៣នាក់ និងបុគ្គលិកនាវិកចំនួន ៣០នាក់ នៅពេលដែលវាបានបាត់ទំនាក់ទំនងជាមួយក្រុមហ៊ុនដឹកជញ្ជូន បន្ទាប់ពីបានចេញដំណើរពីទីក្រុង Surabaya (ស៊ូរ៉ាបាយ៉ា) ដែលជាទីក្រុងធំទីពីររបស់ឥណ្ឌូណេស៊ីនៅលើកោះជ្វា (Java)...
45 Views ភ្លៀងធ្លាក់ខ្លាំង និងព្យុះបានបង្កឱ្យមានទឹកជំនន់ និងការបាក់ដី ដែលបណ្តាលឱ្យមនុស្ស ៥៦ នាក់ស្លាប់នៅក្នុងប្រទេសឥណ្ឌា ខណៈដែលនៅប្រទេសនេប៉ាល់ មនុស្ស ១៤ នាក់បានស្លាប់ និង ១១ នាក់ផ្សេងទៀតកំពុងបាត់ខ្លួន ហើយអាជ្ញាធរនៅទីនោះបានព្រមានកាលពីថ្ងៃអាទិត្យថា អាចនឹងមានទឹកជំនន់ភ្លាមៗកើតឡើងបន្ថែមទៀត។ នេះបើយោងការផ្សាយចេញរបស់រ៉យទ័រនៅថ្ងៃទី២៨ ខែកញ្ញានេះ។ បើតាមលោក Hrishikesh Bhaskar Yashod ស្នងការទទួលបន្ទុកការងារសង្គ្រោះបន្ទាន់ប្រចាំរដ្ឋ បានឱ្យដឹងថា រដ្ឋ...
45 Views វៀតណាម និងកូរ៉េខាងជើង នឹងពង្រឹងកិច្ចសហប្រតិបត្តិការវិស័យការពារជាតិឱ្យកាន់តែស៊ីជម្រៅ បន្ទាប់ពីទទួលបាន «លទ្ធផលវិជ្ជមាន» មួយចំនួននាពេលថ្មីៗនេះ។ នេះបើតាមការបញ្ជាក់របស់ក្រសួងការពារជាតិវៀតណាម បន្ទាប់ពីមានកិច្ចពិភាក្សារវាងអនុរដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងពីរនៅទីក្រុងហាណូយក្នុងសប្តាហ៍នេះ។ ក្រសួងការពារជាតិវៀតណាមបានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយនៅយប់ថ្ងៃព្រហស្បតិ៍ ទី២៦កញ្ញានេះថា លោក Nguyen Truong Thang អនុរដ្ឋមន្ត្រីការពារជាតិវៀតណាម បានជួបពិភាក្សាការងារជាមួយសមភាគីកូរ៉េខាងជើងរបស់លោក គឺលោក Ryo Chol Ung ដែលជាសមាជិកនៃគណៈប្រតិភូការពារជាតិដែលកំពុងបំពេញទស្សនកិច្ចនៅទីនោះ។ សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា «នៅក្នុងក្របខ័ណ្ឌរួមនៃចំណងមិត្តភាពជាប្រពៃណីរវាងវៀតណាម និង...
39 Views មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់បានលើកឡើងកាលពីថ្ងៃសុក្រ ទី២៥កញ្ញានេះថា ប្រទេសអ៊ីរ៉ង់នឹងមិនបង្ហាញភាពបត់បែនណាមួយទាក់ទងនឹងកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនឡើយ ទោះបីជាសហរដ្ឋអាមេរិកយល់ព្រមលើសំណើរបស់ខ្លួនក្នុងការបើកច្រកសមុទ្រ Hormuz ឡើងវិញក៏ដោយ។ សំណើនោះរួមបញ្ចូលទាំងវិធានការនានា ដូចជាការដកការបិទខ្ទប់ផ្លូវសមុទ្រដោយកងទ័ពជើងទឹកអាមេរិកនៅតាមកំពង់ផែរបស់អ៊ីរ៉ង់ជាដើម។ មន្ត្រីរូបនោះ ដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានលើកឡើងថា ផ្លូវទឹកនេះនឹងនៅតែបន្តបិទរហូតទាល់តែសហរដ្ឋអាមេរិកបំពេញតាម «លក្ខខណ្ឌទាំងអស់របស់អ៊ីរ៉ង់»។ យោងតាមសំណើរបស់អ៊ីរ៉ង់ ទីក្រុងតេអេរ៉ង់បានស្នើបើកច្រកសមុទ្រ Hormuz ដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រឡើងវិញ។ បើតាមរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា ក្នុងរយៈពេល ៧...
70 Viewsអាជ្ញាធរទីក្រុងបាងកកបានប្រកាសនៅថ្ងៃសៅរ៍ ទី២៦កញ្ញានេះថា មានគ្រោះមហន្តរាយទឹកជំនន់កើតឡើងនៅគ្រប់ខណ្ឌទាំង ៥០ នៃរដ្ឋធានីរបស់ប្រទេសថៃ បន្ទាប់ពីមានភ្លៀងធ្លាក់ជាប់ៗគ្នាដែលបង្កឱ្យមានទឹកជំនន់ធ្ងន់ធ្ងរ។ ការប្រកាសនេះ ដែលផ្តល់សិទ្ធិអំណាចដល់ស្ថាប័នមូលដ្ឋានក្នុងការចាត់វិធានការនានា បានធ្វើឡើងបន្ទាប់ពីអភិបាលក្រុងបានលើកឡើងថា មានទឹកភ្លៀងធ្លាក់ក្នុងកម្រិតជិត ៣០០ មីលីម៉ែត្រ (១១,៨ អ៊ីញ) ចាប់តាំងពីថ្ងៃព្រហស្បតិ៍មក។ យោងតាមអង្គភាពរបស់ AFP បានឃើញថា ភ្លៀងបានធ្លាក់ស្ទើរតែជាប់ៗគ្នាចាប់តាំងពីរសៀលថ្ងៃព្រហស្បតិ៍មក ដោយបានបង្កឱ្យមានទឹកជំនន់លើដងផ្លូវ និងធ្វើឱ្យកម្រិតទឹកក្នុងប្រឡាយនានានៅទីក្រុងបាងកកកើនឡើងខ្ពស់ រហូតហូរចូលទៅក្នុងផ្ទះ និងភោជនីយដ្ឋានជាច្រើនដែលស្ថិតនៅតាមបណ្តោយប្រឡាយទាំងនោះ។ ទន្ទឹមគ្នានេះលោក Chadchart...
57 Viewsស្ត្រីជនជាតិហ្វីលីពីនម្នាក់ ដែលបានជាប់ឃុំអស់រយៈពេលជិត ១៥ ឆ្នាំក្នុងជួរអ្នករង់ចាំការប្រហារជីវិតនៅប្រទេសឥណ្ឌូណេស៊ីពីបទជួញដូរគ្រឿងញៀន ត្រូវបានដោះលែងឱ្យមានសេរីភាពវិញនៅថ្ងៃសុក្រ ទី២៥នេះ បន្ទាប់ពីទទួលបានការលើកលែងទោសពីប្រធានាធិបតី។ អ្នកស្រី Mary Jane Veloso ដែលមានទឹកមុខរីករាយ បានកាន់ឯកសារដែលចុះហត្ថលេខាដោយប្រធានាធិបតី Ferdinand Marcos ដែលផ្តល់ឱ្យនាងនូវ «ការលើកលែងទោសទាំងស្រុង» បន្ទាប់ពីចាកចេញពីបន្ទប់ឃុំឃាំងក្នុងពន្ធនាគារនៅទីក្រុងម៉ានីល កាលពីល្ងាចថ្ងៃសុក្រ។ អ្នកស្រីបានលើកឡើងថា «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រធានាធិបតីដ៏គួរឱ្យគោរពរបស់យើង ដែលបានជម្រះឈ្មោះខ្ញុំ និងអនុញ្ញាតឱ្យខ្ញុំបានជួបជុំជាមួយគ្រួសារវិញ»។ លោកស្រីបន្តថា ទន្ទឹងរង់ចាំការជួបជុំជាមួយកូនប្រុសទាំងពីរនាក់របស់គាត់។...
44 Views TikTok បានយល់ព្រមបង់ប្រាក់យ៉ាងហោចណាស់ ១០០ លានដុល្លារដល់រដ្ឋ Alabama និងដាក់ចេញនូវការកំណត់សម្រាប់អ្នកប្រើប្រាស់វ័យជំទង់ ដើម្បីជៀសវាងការកាត់ក្តីដែលគ្រោងនឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយនៅក្នុងរដ្ឋភាគខាងត្បូងនៃសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងការចោទប្រកាន់អំពីសុវត្ថិភាពកុមារនៅលើបណ្តាញសង្គមនេះ។ នេះបើយោងតាមការផ្សាយរបស់ AFP នៅថ្ងៃសុក្រ ទី២៥កញ្ញានេះ។ ការិយាល័យរបស់អគ្គរដ្ឋអាជ្ញា Steve Marshall បានឱ្យដឹងថា «ក្រោមការព្រមព្រៀងដោះស្រាយវិវាទនេះ រដ្ឋ Alabama នឹងទទួលបានប្រាក់យ៉ាងហោចណាស់ ១០០ លានដុល្លារ ដែលត្រូវបង់ជូនរដ្ឋក្នុងរយៈពេល ៤៥...