116 Views ប្រទេសវៀតណាមបានចាប់ផ្តើមសាងសង់នាវាចម្បាំងប្រឆាំងនាវាមុជទឹកផលិតក្នុងស្រុកធំបំផុត និងទំនើបបំផុតប្រចាំប្រទេស។ នេះបើយោងតាមកាសែតយោធា Quan Doi Nhan Dan របស់វៀតណាម នៅថ្ងៃទី១១ ខែសីហានេះ។ តាមរាយការណ៍ នាវាចម្បាំងទាំងនោះកំពុងសាងសង់នៅកន្លែងផលិតនាវា Song Thu របស់ក្រសួងការពារជាតិក្នុងទីក្រុង Danang រួមទាំងអាវុធ និងឧបករណ៍យោធាជាច្រើនទៀតត្រូវបានអភិវឌ្ឍ និងផ្គុំផងដែរ ។ ប្រទេសវៀតណាម បានជាប់ពាក់ព័ន្ធក្នុងជម្លោះដែនសមុទ្រជាមួយប្រទេសចិនជាយូរមកហើយ និងកំពុងស្វេងរកការពង្រីកសមត្ថភាពផលិតផលការពារជាតិក្នុងស្រុក ខណៈកាត់បន្ថយការពឹងផ្អែកលើសម្ភារៈយោធានាំចូលពីប្រទេសរុស្ស៊ី។...
183 Viewsផ្អើលនៅថៃទៀតហើយ ដោយការបាញ់ប្រហារក្នុងសាលារៀន នៅខេត្ត Nonthaburi មិនទាន់កន្លងផុតទៅបានប៉ុន្មានថ្ងៃផង ស្រាប់តែពេលនេះ ប៉ូលិសកំពុងប្រុងជើងការខ្ពស់ ដើម្បីទប់ស្កាត់និងធានាសន្តិសុខ បន្ទាប់ពីមានការបែកធ្លាយសារគំរាម បើកការបាញ់ប្រហារសម្លាប់រង្គាល តែលើកនេះគឺនៅសាលា Montfort College ក្នុងខេត្តឈៀងម៉ៃ។ តាមការផ្សាយរបស់ទូរទស្សន៍ Amarin នៅថ្ងៃទី១១ ខែសីហានេះ តាមរូបភាពដែលគេ Screenshot ចេញពីការសន្ទនាក្នុងគ្រុប Chat មួយនៃកម្មវិធី Line ហើយចែកចាយ តៗគ្នាបានបង្ហាញពីការគំរាមរបស់សិស្សម្នាក់ថា៖ «នៅម៉ោង ១០:០០ព្រឹក ខ្ញុំនឹងបាញ់គ្រប់គ្នាក្នុងបន្ទប់លេខ៩ និងលេខ១០»។ ក្រោយការបែកធ្លាយសារនេះ ប៉ូលិសថៃ ក៏ដាក់ពង្រាយកម្លាំងនៅជុំវិញសាលាក្នុងស្រុក Mueang Chiang Mai ហើយឆែកឆេរពិនិត្យមើលគ្រប់កាបូបរបស់កូនសិស្ស ក្រែងលោរកឃើញអ្វីគួរឲ្យសង្ស័យ។ ជុំវិញរឿងនេះ សាលាក៏ប្រកាសដែរថា ពួកគេបានត្រៀមរួចជាស្រេច ក្នុងការអនុវត្តវិធានាការចាំបាច់នានា ដើម្បីធានាសុវត្ថិភាពគ្រូនិងសិស្ស ព្រមទាំងបុគ្គលិកសាលា ក្នុងករណីអាសន្នណាមួយ។ ការគំរាមនេះ កើតឡើង ប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីខេត្ត Nonthaburi មានការបាញ់ប្រហារ សម្លាប់មនុស្ស ៩នាក់នៅវិទ្យាល័យ Debsirin ក្នុងស្រុក Bang Kruai។ ខ្មាន់កាំភ្លើងអាយុ១៤ឆ្នាំ រៀនថ្នាក់ទី៩ គឺជាមនុស្សធុញទ្រាន់ការសិក្សា និងស្អប់គ្រូ ហើយក៏មិនសប្បាយចិត្តជាមួយជីដូនដែរ ដែលតឹងរ៉ឹងហួសហេតុ បង្ខំឲ្យរូបគេខំរៀនជ្រុលពេក។ ក្រោយមក សាលាមធ្យមសិក្សាមួយទៀត នៅភាគខាងត្បូងប្រទេសថៃ បានប្រកាសបិទទ្វារ ហើយតម្រូវឲ្យសិស្ស រៀនតាមអនឡាញវិញ បន្ទាប់ពីគ្រូបង្រៀនភាសាអង់គ្លេស បានគំរាមបាញ់ប្រហារ ដូចគ្នានេះ។ យ៉ាងណាក៏ដោយ នាយកសាលា Hatyaiwittayalai បានប្រកាសពីការបិទទ្វារនេះ ព្រោះតែ គ្រូបង្រៀនបរទេស ឈ្មោះ Pieter Johannes Dreyer សញ្ជាតិអាហ្វ្រិកខាងត្បូង បានបង្ហោះរូបភាពកាន់កាំភ្លើង និងផ្ញើសារជាសំឡេងនៅក្នុង Group Chat...
101 Viewsចំនួនអ្នកស្លាប់ដោយសារព្យុះស៊ីក្លូនត្រូពិក Kujira និង Dolphin ក៏ដូចជាខ្យល់មូសុងនិរតី បានកើនឡើងដល់ ១៥ នាក់កាលពីថ្ងៃចន្ទ ដើមសប្ដាហ៍នេះ ខណៈយ៉ាងហោចណាស់មនុស្ស ៨នាក់នៅតែបាត់ខ្លួន ដោយមានមនុស្ស ១១ នាក់ផ្សេងទៀតរងរបួស។ លោក Laurence Mina ជំនួយការរដ្ឋមន្ត្រីក្រសួងការពារជាតិស៊ីវិល បានឱ្យដឹងថា មូលហេតុនៃការស្លាប់ដែលបានរាយការណ៍រួមមាន បំណាក់ដី បំណាក់ថ្ម ដើមឈើដួលរលំ ការឆក់ចរន្តអគ្គិសនី និងការលង់ទឹក។...
99 Viewsរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Mohamad Hasan បានសរសើរថានៅថ្ងៃទី១០ ខែសីហានេះថា សហភាពមីយ៉ាន់ម៉ាបានបង្ហាញពីឆន្ទៈ ក្នុងការទទួលយកវិញនូវជនភៀសខ្លួនចំនួន ៥.០០០នាក់ ក្នុងនោះរួមមានទាំងសមាជិកមកពីក្រុមជនជាតិភាគតិចរ៉ូហ៊ីងយ៉ាផងដែរ។ លោកថា បញ្ហានេះត្រូវបានពិភាក្សា ក្នុងអំឡុងពេលមានកិច្ចប្រជុំថ្មីៗរបស់លោក ជាមួយរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា លោក Tin Maung Swe។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Bernama។ លោកបានសង្កត់ធ្ងន់ថា «នៅពេលដែលខ្ញុំបានជួបជាមួយរដ្ឋមន្ត្រីការបរទេសថ្មីរបស់សហភាពមីយ៉ាន់ម៉ា ពួកគេបានបង្ហាញពីការត្រៀមខ្លួន ក្នុងការនាំត្រឡប់ទៅវិញនូវជនភៀសខ្លួនចំនួន ៥.០០០នាក់...
106 Viewsនគរបាលចិនបានចុះបង្ក្រាបក្រុមឧក្រិដ្ឋជនជាង១.០០០ក្រុម និងចាប់ខ្លួនជនសង្ស័យជាង៨.២០០នាក់ក្នុងប្រតិបត្តិការនៅទូទាំងប្រទេសដែលផ្តោតសំខាន់លើឧក្រិដ្ឋកម្មរៀបចំទុក ជាពិសេសក្រុមដែលប្រើប្រាស់តាកទិកសម្ងាត់។ យោងតាមក្រសួងសន្តិសុខសាធារណៈបាននិយាយកាលពីថ្ងៃ១១ ខែសីហានេះថា ប្រតិបត្តិការនេះ ក៏បានរកឃើញករណីឧក្រិដ្ឋកម្មជាង៥.៤០០ករណីនៅទូទាំងប្រទេសផងដែរ។ ក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នគរបាលចិនបានរក្សាជំហរតឹងរ៉ឹងប្រឆាំងឧក្រិដ្ឋកម្មរៀបចំទុក ដោយទប់ស្កាត់បទល្មើសនានាដោយប្រសិទ្ធភាព និងរួមចំណែកដល់ការធ្វើឲ្យប្រសើរជាបន្តបន្ទាប់នៃសន្តិសុខសាធារណៈ។ ទោះជាយ៉ាងណា ក្រុមឧក្រិដ្ឋជនមួយចំនួនបានប្រើប្រាស់វេទិកាអនឡាញ និងទម្រង់បង្ខិតបង្ខំពុំមែនអំពើហិង្សាដើម្បីអនុវត្តឧក្រិដ្ឋកម្មនិងពង្រីកយ៉ាងឆាប់រហ័ស នេះបើយោងតាមក្រសួង។ រូបភាពថ្មីនៃឧក្រិដ្ឋកម្មរៀបចំទុក រួមមានផែនការផ្តល់ប្រាក់កម្ចីតាមអនឡាញដែលកេងប្រវ័ញ្ញខ្លាំង ការប្រើប្រាស់ដោយបង្ខិតបង្ខំ និងការធ្វើបាបតាមមធ្យោបាយផ្សេងៗ ដែលបានក្លាយជាភាពលេចធ្លោកាន់តែខ្លាំងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ក្រសួងបានបន្តចាត់វិធានការប្រឆាំងឧក្រិដ្ឋកម្មរៀបចំទុក ដោយបង្ក្រាបយ៉ាងឆាប់រហ័សលើក្រុមឧក្រិដ្ឋជនខណៈពួកគេលេចចេញ និងរៀបចំប្រតិបត្តិការនៅទូទាំងប្រទេសជាប្រចាំដើម្បីប្រយុទ្ធប្រឆាំងបទល្មើសបែបនេះ៕
92 Views ឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានទទូចកាលពីថ្ងៃទី៩ ខែសីហាថាពួកគេនឹងមិនបើកច្រកសមុទ្រ Hormuz ឡើងវិញនោះឡើយ រហូតដល់សហរដ្ឋអាមេរិកគោរពតាមបញ្ជីនៃការទាមទារ រួមទាំងការបង់សំណងសម្រាប់ការខូចខាតដោយសារសង្គ្រាម។ ការបិទផ្លូវថាមពលដ៏សំខាន់របស់អ៊ីរ៉ង់បានធ្វើឱ្យសម្ព័ន្ធមិត្តរង្គោះរង្គើ ធ្វើឱ្យទីផ្សារច្របូកច្របល់ និងជំរុញឱ្យតម្លៃហក់ឡើងខ្ពស់ ប៉ុន្តែប្រធានាធិបតីអាមេរិក Donald Trump បាននិយាយកាលពីថ្ងៃអាទិត្យថា លោកកំពុងបន្ថយល្បឿន ក្នុងវិធីសាស្រ្តរបស់លោកទៅកាន់ទីក្រុងតេអេរ៉ង់ ដោយបង្ហាញថា លោកជឿថាលោកអាចរង់ចាំពួកគេតាមសម្រួល។ ទីក្រុងតេអេរ៉ង់ទទូចរក្សាការគ្រប់គ្រងច្រកសមុទ្រ Hormuz បន្ទាប់ពីសង្គ្រាម ហើយចង់គិតថ្លៃសម្រាប់ការឆ្លងកាត់ ដោយវាយប្រហារម្តងហើយម្តងទៀតលើនាវាដែលខ្លួនចោទប្រកាន់ថាកំពុងព្យាយាមឆ្លងកាត់ផ្លូវទឹកដោយខុសច្បាប់។ ការវាយប្រហារនៅក្នុងផ្លូវទឹក ដែលឆ្លងកាត់ដោយសេរីមុនសង្គ្រាម...
105 Views ក្រុមអាជ្ញាធរចិនបានជម្លៀសមនុស្សជាងមួយលាននាក់ចេញពីផ្ទះសម្បែងរបស់ពួកគេនៅភាគខាងកើតប្រទេសចិន រួមទាំងទីក្រុងសៀងហៃផងដែរ ខណៈព្យុះទីហ្វុង Dolphin បានបោកបក់ដល់ដីគោក។ អាជ្ញាធរឧតុនិយមបានផ្សាយនៅថ្ងៃទី១០ ខែសីហានេះថា ព្យុះទីហ្វុង Dolphin បានបោកបក់ក្នុងល្បឿនខ្យល់អតិបរមា១៥០ គីឡូម៉ែត្រក្នុងមួយម៉ោងនៅពេលព្យុះនេះបានបោកបក់លើកដំបូងចូលទៅក្នុងទីក្រុងយូហួន (Yuhuan)ក្នុងខេត្ត ជេជាំង (Zhejiang )នៅម៉ោង ១៧:៣០នាទីម៉ោងសកល កាលពីថ្ងៃអាទិត្យ មុនពេលបោកបក់លើកទីពីរនៅក្នុងទីក្រុងវេនចូវប្រហែលមួយម៉ោងក្រោយមក ។ ព្យុះទីហ្វុងនេះបានបញ្ឈប់ការដឹកជញ្ជូននៅទូទាំងតំបន់ ហើយជើងហោះហើរចំនួន ១.៤០០ ត្រូវបានលុបចោលនៅក្នុងទីក្រុងសៀងហៃតែមួយគត់។ ក្រុមអាជ្ញាធរចិនបានចេញការព្រមានកម្រិតពណ៌ក្រហមខ្ពស់បំផុតរបស់ខ្លួនសម្រាប់ព្យុះទីហ្វុងនេះ...
86 Views ខ្មាន់កាំភ្លើងមួយរូបត្រូវបានចាប់ខ្លួន បន្ទាប់ពីបានបាញ់កាំភ្លើងចូលការិយាល័យរដ្ឋាភិបាលមូលដ្ឋានមួយកន្លែង នៅជាយក្រុងនៃប្រទេសថៃ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦នេះ វាបានកើតឡើងត្រឹមតែប៉ុន្មានថ្ងៃក្រោយការបាញ់ប្រហារយ៉ាងកំរោល ដែលប្រព្រឹត្តដោយក្មេងជំទង់ម្នាក់នៅសាលារៀនមួយ ក្នុងខេត្តដដែលនោះបានបង្កឱ្យមានការជជែកវែកញែកអំពីការគ្រប់គ្រងអាវុធ។ មេបញ្ជាការនគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ Dejrapee Kongdee បានឱ្យដឹងថា ជនសង្ស័យជាខ្មាន់កាំភ្លើង ដែលជាអតីតសមាជិកសភា បានបាញ់ទៅលើមន្ត្រីជាន់ខ្ពស់ខេត្តម្នាក់ និងអ្នកបើកបររបស់លោក ហើយបុរសដែលត្រូវបានចោទប្រកាន់ជាជនដៃដល់ ត្រូវបានចាប់ខ្លួន។ លោក Dejrapee បានប្រាប់សារព័ត៌មាន Reuters...
97 Viewsយោងតាមទីភ្នាក់ងារសារព័ត៌មានហ្វីលីពីន បានរាយការណ៍នៅថ្ងៃទី៩ ខែសីហានេះថាខ្យល់មូសុងនិរតី និងព្យុះស៊ីក្លូនត្រូពិច បានបង្កើនឥទ្ធិពលវាយប្រហារដល់ប្រជាជនជាង ៣៨ម៉ឺននាក់ នៅទូទាំងតំបន់ចំនួន ៨ នៅក្នុងប្រទេសហ្វីលីពីន។ យោងតាមរបាយការណ៍បឋមយ៉ាងតិច មានគ្រួសារចំនួន ១១ម៉ឺនគ្រួសារ រងផលប៉ះពាល់ ហើយចំនួនអ្នកស្លាប់មានចំនួន៦នាក់ ដោយមានអ្នករងរបួសចំនួន ៧នាក់។ អាកាសធាតុដ៏អាក្រក់នេះក៏បានបំផ្លាញផ្ទះសម្បែងចំនួន ១៤៨ខ្នង។ យោងតាមទីភ្នាក់ងារសារព័ត៌មាន Xinhua រាយការណ៍ថា អ្នកស្លាប់ ២នាក់បណ្តាលមកពីការរអិលបាក់ដី ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង ២នាក់ដោយសារការរអិលថ្ម...
195 Viewsសមាជិកព្រឹទ្ធសភាខាងគណបក្សប្រជាធិបតេយ្យអាមេរិក លោក Chris Murphy បានអះអាងនៅថ្ងៃទី៩ ខែសីហានេះថា ប្រធានាធិបតី ដូណាល់ ត្រាំ បាន«ចាញ់សង្គ្រាមជាមួយអ៊ីរ៉ង់រួចទៅហើយ។ លោកបន្តថា ការបន្តប្រយុទ្ធគ្នាកំពុងធ្វើឱ្យទីក្រុងវ៉ាស៊ីតោនចុះខ្សោយ ខណៈ ក្រុងតេហេរ៉ង់រឹតតែរឹងមាំបន្ថែមទៀត។ លោក Murphy បានលើកឡើងថា «អាមេរិកកំពុងចុះខ្សោយ អ៊ីរ៉ង់កំពុងរឹងមាំ» ហើយប្រជាជននៅសហរដ្ឋអាមេរិកនេះ ត្រូវរងគ្រោះយ៉ាងធ្ងន់ធ្ងរ ខណៈដែលទំនិញឡើងថ្លៃកាន់តែខ្ពស់ទៅៗ» ហេតុនេះលោកនឹងគាំទ្រកិច្ចព្រមព្រៀងបញ្ចប់សង្រ្គាមនេះ បើទោះបីជាកិច្ចព្រមព្រៀងនោះមិនល្អសម្រាប់អាមេរិកក៏ដោយ។ លោកបន្តទៀតថា...