123 Viewsប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងដំឡើងពន្ធលើការនាំចូលដ្រូន និងគ្រឿងបង្គុំរបស់ដ្រូន ហើយមិនលែកលែងបើទោះជាការនាំចូលនោះមានប្រភពមកពីប្រទេសជាសម្ព័ន្ធមិត្តសំខាន់ៗ ក៏ដោយ។ រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ បានលើកឡើងថា ប្រទេសនេះ «ពឹងផ្អែកខ្លាំងពេក» លើប្រភពដ្រូនពីបរទេស។ សេតវិមានបានឱ្យដឹងថា សេចក្តីប្រកាសដែលត្រូវ បានចុះហត្ថលេខាដោយលោក ដូណាល់ ត្រាំ នៅថ្ងៃទី១៤សីហានេះ បានដំឡើងអត្រាពន្ធ ១០០% លើដ្រូនដែលមានទំហំកំណត់ ឬមានសមត្ថភាពពិសេស...
103 Viewsរដ្ឋាភិបាលថៃគ្រោងលុបចោលគម្រោងស្ពានដីគោក ស្ថិតនៅភាគខាងត្បូងប្រទេស ដែលមានតម្លៃប្រមាណ ១ ទ្រីលានបាត ឬជិត ៣០ ប៊ីលានដុល្លារ បន្ទាប់ពីការសិក្សាថ្មីរបស់រដ្ឋាភិបាលបានរកឃើញថា គម្រោងនេះលែងមានភាពសមស្របផ្នែកសេដ្ឋកិច្ច ហើយអាចបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់បរិស្ថាន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg។រដ្ឋមន្ត្រីហិរញ្ញវត្ថុថៃ លោក Ekniti Nitithanprapas បានឱ្យដឹងកាលពីសប្ដាហ៍មុនថា គណៈកម្មាធិការរដ្ឋាភិបាលបានផ្តល់អនុសាសន៍ឱ្យបញ្ចប់គម្រោងនេះ បន្ទាប់ពីការវាយតម្លៃថ្មីបង្ហាញថា គម្រោងនឹងមិនអាចរកប្រាក់ចំណេញបាន ខុសពីការសិក្សាកន្លងមកដែលធ្លាប់ព្យាករថា នឹងផ្តល់ផលប្រយោជន៍សេដ្ឋកិច្ចយ៉ាងច្រើន។ គម្រោងស្ពានដីគោកថៃ មានគោលបំណងសាងសង់កំពង់ផែសមុទ្រនៅឆ្នេរសមុទ្រខាងឈូងសមុទ្រថៃ និងឆ្នេរសមុទ្រអែនដាម៉េន...
98 Viewsរដ្ឋាភិបាលឡាវកំពុងបន្តជំរុញការសាងសង់ទំនប់វារីអគ្គិសនីហ្លួងព្រះបាងលើដងទន្លេមេគង្គ ដោយសម្រេចការសាងសង់បានជាង ៧២% ហើយគ្រោងចាប់ផ្តើមផលិតអគ្គិសនីនៅឆ្នាំ២០៣០។ នេះបើតាមការចុះផ្សាយរបស់កាសែត Laotian Times។ ទំនប់វារីអគ្គិសនីដ៏ធំនេះ មានទុនវិនិយោគប្រមាណ ៥ ប៊ីលានដុល្លារអាមេរិក ស្ថិតនៅជិតទីក្រុងហ្លួងព្រះបាង ដែលជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ (UNESCO)។ អគ្គិសនីភាគច្រើនដែលផលិតបាន នឹងត្រូវនាំចេញទៅប្រទេសថៃ។ អាជ្ញាធរឡាវបានបញ្ជាក់ថា គម្រោងនេះដាក់ចេញឡើងដោយគិតគូរពីការកាត់បន្ថយផលប៉ះពាល់បរិស្ថាន និងសហគមន៍ក្នុងតំបន់ ដោយភ្ជាប់ជាមួយនឹងវិធានការជួយឱ្យត្រីអាចផ្លាស់ទីបាន ហើយរក្សាទេសភាពជុំវិញទីក្រុងហ្លួងព្រះបាង។ ទោះយ៉ាងនេះក្តី ក្រុមអ្នកជំនាញ និងអង្គការអភិរក្សមួយចំនួននៅតែបង្ហាញក្តីបារម្ភថា ការសាងសង់ទំនប់អាចប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ីរបស់ទន្លេមេគង្គ...
93 Views៤១ប្រទេស ក្នុងនោះមានសហរដ្ឋអាមេរិក ជប៉ុន កាណាដា អាល្លឺម៉ង់ និងហ្វីលីពីនជាដើម បានអំពាវនាវឱ្យប្រទេសដែលមានអាវុធនុយក្លេអ៊ែរគោរពនូវពិធីសារជូនដំណឹងជាមុនយ៉ាងតឹងរ៉ឹង សម្រាប់ការសាកល្បងមីស៊ីលបាលីស្ទិករយៈចម្ងាយឆ្ងាយ ដោយព្រមានថា ការបាញ់បង្ហោះដោយមិនបានប្រកាសជាមុន បង្កគ្រោះថ្នាក់ដល់សន្តិភាពក្នុងតំបន់ និងសន្តិសុខពិភពលោក។ នេះបើយោងតាមសារព័ត៌មាន Middle East Monitor ផ្សាយនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦នេះ។ សេចក្តីថ្លែងការណ៍រួមមួយថ្លែងក្នុងសន្និសីទស្តីពីការរំសាយអាវុធនៅទីក្រុងហ្សឺណែវ និងចេញផ្សាយដោយបេសកកម្មសហរដ្ឋអាមេរិកប្រចាំអង្គការអន្តរជាតិ ប្រទេសហត្ថលេខីបានគូសបញ្ជាក់ពីក្តីបារម្ភកាន់តែខ្លាំងឡើង ជុំវិញការរីកសាយអាវុធមីស៊ីល និងបានជំរុញឱ្យប្រកាន់ខ្ជាប់នូវយន្តការតម្លាភាព ជាពិសេសក្រមប្រតិបត្តិទីក្រុងឡាអេប្រឆាំងនឹងការរីកសាយអាវុធមីស៊ីលបាលីស្ទិក(HCOC)។...
108 Viewsភ្នំពេញ៖ កម្ពុជា និងអាម៉េរិក គ្រោងរៀបចំ «សមយុទ្ធយោធា» រួមគ្នាឡើងវិញទាំងសមយុទ្ធកងទ័ពជើងគោកមានឈ្មោះថា «ឆ្មាំអង្គរ» និង សមយុទ្ធលើផ្ទៃទឹក ឬហៅថា ការ៉ាត់ (Carat) នៅឆ្នាំ២០២៧។ ការរៀបចំសមយុទ្ធយោធាឡើងវិញនេះ ត្រូវបានចាត់ទុកជាសញ្ញាវិជ្ជមាននៃទំនាក់ទំនងទូទៅរវាងប្រទេសទាំងពីរ ក្នុងវិស័យយោធាក្រោយពីផ្អាកអស់ជាច្រើនឆ្នាំ។បើគ្មានអ្វីប្រែប្រួលនោះទេ កម្ពុជា-អាម៉េរិក នឹងរៀបចំ«សមយុទ្ធយោធា»រួមគ្នាឡើងវិញទាំងជើងគោក និងជើងទឹក ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការយោធា។ ទាំងពីរបានឯកភាពគ្នារៀបចំ «សមយុទ្ធយោធា» រួមគ្នាឡើងវិញទាំង សមយុទ្ធលើផ្ទៃទឹក ឬហៅថា...
103 Viewsប្រទេសឡាវ បានបញ្ជូនជនជាតិថៃ ចំនួន ៤១នាក់ ទៅស្រុកវិញ ដែលពាក់ព័ន្ធការប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម នៃការឆបោកតាមអនឡាញ (Scammer) នេះបើយោងតាមការផ្សាយរបស់ Bangkok Post នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦នេះ។ ជនជាតិថៃ ទាំង៤១នាក់នេះ ត្រូវសមត្ថកិច្ចឡាវចាប់បានក្នុងឃ្លាំងមួយនៅខេត្ត Savannakhet ខណៈពួកគេកំពុងធ្វើសកម្មភាពឆបោក និងបើកដំណើរការគេហទំព័រហ្គេមអនឡាញខុសច្បាប់។ក្រោយការចាប់ខ្លួន និងធ្វើតាមនីតិវិធីចប់សព្វគ្រប់ហើយនោះ ជនជាតិថៃទាំងនោះត្រូវបានប្រគល់ឲ្យអាជ្ញាធរថៃ នៅឯស្ពានមិត្តភាពឡាវ-ថៃទី២ ដែលតភ្ជាប់ខេត្ត Savannakhet របស់ឡាវ ជាមួយខេត្តថៃ Mukdahan៕
110 Viewsប្រធានាធិបតីអាម៉េរិក លោក ដូណាល់ត្រាំ បានចេញដំណើរតាមជើងហោះហើរយោធាសម្ងាត់មួយពីប្រទេសតួកគីកាលពីខែមុនក្នុងកិច្ចប្រជុំកំពូលណាតូដែលមានប្រទេសតួកគីជាម្ចាស់ផ្ទះ សេតវិមានបានបញ្ជាក់ថា លោកប្រធានាធិបតីដំបូងឡើយបានឡើងទៅលើយន្តហោះ Air Force One តែក្រោយមកបានប្តូរយន្តហោះផ្សេងវិញក្រោយរកការគំរាមគំហែងពីអ៊ីរ៉ង់។ យោងតាម The Washington Post បានរាយការណ៍ថា លោក ត្រាំ បានយកយន្តហោះដែលទើបជួសជុលថ្មីដែលបរិច្ចាគដោយប្រទេសកាតាទៅកាន់ទីក្រុងអង់ការ៉ាសម្រាប់កិច្ចប្រជុំកំពូល NATO ប៉ុន្តែលោកបែជាបានប្រើប្រាស់យន្តហោះ Air Force One ចាស់មួយគ្រឿងរបស់កាតាទៅវិញនៅពេលដែលចាកចេញពីប្រទេសតួកគី ដោយយន្តហោះ...
126 Viewsឥណ្ឌូនេស៊ី៖ កប៉ាល់ទេសចរណ៍ដឹកអ្នកដំណើរមួយគ្រឿងឈ្មោះ Putri Yasmin បានឆាបឆេះនៅក្នុងដែនទឹកនៃកោះឡុំបុក (Lombok) ខេត្ត West Nusa Tenggara ប្រទេសឥណ្ឌូនេស៊ី កាលពីព្រឹកថ្ងៃពុធទី១២សីហានេះ ដែលផ្ទុកមនុស្ស ១៣០នាក់នៅលើកប៉ាល់។ អាជ្ញាធរក្នុងតំបន់ឥណ្ឌូនេស៊ីបានឱ្យដឹងថាអគ្គិភ័យបានចាប់ផ្តើមឆាបឆេះពេលកំពុងធ្វើដំណើរចេញពីកំពង់ផែ Padangbai លើកោះទេសចរណ៍បាលី ឆ្ពោះទៅកាន់កំពង់ផែ Lembar នៃកោះឡុំបុក។មន្ត្រីម្នាក់នៅកំពង់ផែ Padangbai បានបញ្ជាក់ថា ផ្អែកតាមបញ្ជីឈ្មោះអ្នកដំណើរ កប៉ាល់នេះដឹកអ្នកដំណើរចំនួន ១១៤...
166 Views យោងតាមអ្នកតំណាងរបស់តារាបាល់ទាត់ Cristiano Ronaldo និងដៃគូអនាគត Georgina Rodriguez បានចូលរោងការរួចរាល់ហើយកាលពីថ្ងៃទី១១សីហាម្សិលម៉ិញនេះនៅរមណីយដ្ឋាន Cascais ប្រទេសព័រទុយហ្គាល់។ កីឡាករ Ronaldo អាយុ ៤១ឆ្នាំ បានចែករំលែករូបថតដៃរបស់គូស្នេហ៍ជាមួយនឹងចិញ្ចៀនអាពាហ៍ពិពាហ៍របស់ពួកគេ និងចំណងជើងថា “C (បេះដូង) G” នៅលើគណនី Instagram របស់លោក។ គូស្នេហ៍នេះបានរៀបការមួយឆ្នាំយ៉ាងពិតប្រាកដបន្ទាប់ពីអ្នកស្រី Rodriguez ដែលជាអ្នកមានឥទ្ធិពលអាយុ...
99 Viewsកូរ៉េខាងជើងបានបាញ់មីស៊ីលបាលីស្ទិកមួយគ្រាប់ចេញពីឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួនឆ្ពោះទៅកាន់ប្រទេសជប៉ុននៅព្រឹកព្រលឹមថ្ងៃពុធ ទី១២សីហានេះ នេះបើយោងតាមយោធាទីក្រុងសេអ៊ូល ប៉ុន្មានថ្ងៃមុនពេលចាប់ផ្តើមសមយុទ្ធរួមគ្នាដ៏ធំរវាងសហរដ្ឋអាមេរិក-កូរ៉េខាងត្បូង។ សមយុទ្ធរយៈពេល ១១ ថ្ងៃដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃចន្ទ គឺជាសមយុទ្ធធម្មតានៃរដូវក្តៅ ដែលត្រូវបានរៀបចំឡើងដើម្បីពង្រឹងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងសម្រាប់ការពារប្រឆាំងនឹងកូរ៉េខាងជើងដែលមានអាវុធនុយក្លេអ៊ែរ។ យ៉ាងណាម៉ិញ ទីក្រុងព្យុងយ៉ាងហៅសមយុទ្ធទាំងនោះថាជាការហាត់សមសម្រាប់ការឈ្លានពាន ហើយបានរៀបចំការបាញ់មីស៊ីលមុន និងក្រោយសមយុទ្ធទាំងនោះកាលពីអតីតកាល។ យោងតាមនាយសេនាធិការចម្រុះទីក្រុងសេអ៊ូលបានប្រកាសថា «យោធាកូរ៉េខាងត្បុងបានរកឃើញនៅម៉ោងប្រហែល ៦:០០ ព្រឹកមីស៊ីលបាលីស្ទិកមួយគ្រាប់ដែលកូរ៉េខាងជើងបាញ់ចេញពីតំបន់ Wonsan ឆ្ពោះទៅសមុទ្រខាងកើត។ មីស៊ីលនេះបានហោះបានចម្ងាយជាង ៧០០ គីឡូម៉ែត្រ (៤៣៥ ម៉ាយ)...