78 Viewsនាយករដ្ឋមន្ត្រីនេប៉ាល់ លោក Balendra Shah បានអំពាវនាវឱ្យមានភាពស្ងប់ស្ងាត់ បន្ទាប់ពីការប៉ះទង្គិចគ្នារវាងក្រុមអ្នកកាន់សាសនា ហិណ្ឌូ និងមូស្លីម នៅភាគខាងត្បូងប្រទេស បានបណ្តាលឱ្យមនុស្សបីនាក់ស្លាប់។ លោក Shah ដែលកម្របង្ហាញខ្លួនជាសាធារណៈចាប់តាំងពីឡើងកាន់តំណែងកាលពីខែមីនា បានបំបែកភាពស្ងៀមស្ងាត់នោះកាលពីថ្ងៃព្រហស្បតិ៍ ៣០កក្កដាសប្ដាហ៍នេះ ជាមួយនឹងសុន្ទរកថាដ៏សំខាន់លើកដំបូងរបស់លោកទៅកាន់ប្រទេសជាតិ។ លោកបានជំរុញឱ្យប្រជាពលរដ្ឋធ្វើសកម្មភាពដោយមានការទទួលខុសត្រូវ និងជួយលុបបំបាត់ភាពចលាចល។លោក Shah ដែលកម្របង្ហាញខ្លួនជាសាធារណៈចាប់តាំងពីឡើងកាន់តំណែងកាលពីខែមីនា បានបំបែកភាពស្ងៀមស្ងាត់នោះកាលពីថ្ងៃព្រហស្បតិ៍ ៣០កក្កដាសប្ដាហ៍នេះ ជាមួយនឹងសុន្ទរកថាដ៏សំខាន់លើកដំបូងរបស់លោកទៅកាន់ប្រទេសជាតិ។ លោកបានជំរុញឱ្យប្រជាពលរដ្ឋធ្វើសកម្មភាពដោយមានការទទួលខុសត្រូវ និងជួយលុបបំបាត់ភាពចលាចល។ក្រុមមន្ត្រីបាននិយាយថា...
76 Views ក្រុងព្យុងយ៉ាង បានប្រកាសចំៗថា សង្គ្រាម ឬការប៉ះទង្គិចគ្នានៅលើឧបទ្វីបកូរ៉េ គឺជារឿងមុននិងក្រោយតែប៉ុណ្ណោះ ពោលគឺវាច្បាស់នឹងកើតឡើង គ្រាន់តែអាស្រ័យលើពេលវេលាថាយូរឬក៏ឆាប់។ យោងតាមសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានចេញផ្សាយនៅថ្ងៃទី៣១ ខែកក្កដានេះថា ការប្រកាសរបស់ក្រុងព្យុងយ៉ាង ធ្វើឡើងបន្ទាប់ពីសហរដ្ឋអាម៉េរិក បានសម្រេចពង្រីកសមត្ថភាព និងបន្ថែមមន្ត្រីជំនាញនៅទីបញ្ជាការកងទ័ពអាម៉េរិកប្រចាំប្រទេសជប៉ុន។ ទិដ្ឋភាពនេះ កូរ៉េខាងជើងបានចោទប្រកាន់វ៉ាស៊ីនតោនថា ការពង្រីកទីបញ្ជាការកងទ័ពនៅជប៉ុននេះ គឺជាការប្រែក្លាយទីតាំងនេះឱ្យទៅជា «ទីបញ្ជាការសង្គ្រាមពេញលេញ» ក្នុងគោលបំណងរៀបចំកងកម្លាំងស្វ័យការពារជប៉ុន ឱ្យត្រៀមខ្លួនធ្វើសង្គ្រាមនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ យោងតាមមេបញ្ជាការកងទ័ពអាម៉េរិកប្រចាំជប៉ុន លោកឧត្តមសេនីយ៍ទោ...
81 Views សង្គ្រាមពាណិជ្ជកម្ម និងបច្ចេកវិទ្យារវាងមហាអំណាចទាំងពីរ បានដល់ចំណុចក្ដៅជាថ្មី ក្រោយក្រសួងពាណិជ្ជកម្មចិន បានចេញមុខព្រមានចំៗនៅថ្ងៃទី៣០ ខែកក្កដានេះថា ខ្លួននឹង «សងសឹកវិញយ៉ាងចាស់ដៃ» ដើម្បីការពារប្រយោជន៍ជាតិ ប្រសិនបើសហរដ្ឋអាម៉េរិកនៅតែជំរុញវិធានការជាឯកតោភាគី ក្នុងការហាមឃាត់ការនាំចូលរ៉ូបូត (Robot) និងឧបករណ៍បម្លែងថាមពលអគ្គិសនី (Power Inverters) ជំនាន់ថ្មីរបស់ចិនចូលទីផ្សារអាម៉េរិកនោះ។ យោងតាម Reuters ផ្សាយថាការព្រមានពីភាគីចិននេះ បានធ្វើឡើងបន្ទាប់ពីគណៈកម្មាធិការទំនាក់ទំនងសហព័ន្ធអាម៉េរិក (FCC) កាលពីថ្ងៃទី២៨ កក្កដា បានចេញវិធានការរឹតបន្តឹង...
76 Views នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនយ៉ាមីន ណេតាន់យ៉ាហ៊ូ បានប្រកាសថាលោកមិនខ្លាចក្នុងការដើរចូលនៅក្នុងប្រទេសដែលនឹងអនុវត្តដីកាចាប់ខ្លួនរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិនោះទេ (ICC)។ លោកអះអាងថាមានកងកម្លាំងពិសេសតាមការពាររូបលោកជានិច្ចជាពិសេសអស់រយៈពេលជាង ៥ ឆ្នាំមកហើយ លោកថែមទាំងរិគន់ ICC ថាកំពុងប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ លោកចាត់ទុកស្ថាប័ន ICC មិនបានបោះឆ្នោតជ្រើសរើសពិតប្រាកដឡើយ។ ក្នុងបទសម្ភាស៍ជាមួយអ្នកព័ត៌មាន FOX NEWS នៅពេលដែលសួរថាតើលោកខ្លាចដីកា ICC រឺទេនៅពេលដែលលោកហោះហើរឆ្លងកាត់ប្រទេសដែលអនុវត្តតាមដីកា ICC ក្នុងការចាប់ខ្លួនលោក។ នាយករដ្ឋមន្រ្តីអ៊ីស្រាអែលឆ្លើយដោយមិនស្ទាក់ស្ទើរថាលោកមានកងកម្លាំងពិសេសក្នុងការតាមការពារលោកជាប់រហូត ហើយក្រុមការពារជំនាញនេះតាមលោកអស់រយៈពេលជាង...
75 Viewsការប្រយុទ្ធគ្នាតាមព្រំដែនរវាងប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន បានសម្លាប់ប្រជាជនស៊ីវិលជិត ៥០០នាក់ ខណៈប្រទេសអាហ្វហ្គានីស្ថាន និងបានធ្វើឱ្យមនុស្សជាង ១ ០០០នាក់ផ្សេងទៀតរងរបួស ចាប់ពីខែតុលាឆ្នាំមុន រហូតដល់ចុងខែមិថុនា ឆ្នាំ២០២៦នេះ។ នេះបើយោងតាមអង្គការសហប្រជាជាតិ។បេសកកម្មជំនួយរបស់អង្គការសហប្រជាជាតិនៅអាហ្វហ្គានីស្ថាន(UNAMA) បានកត់ត្រាទុកនូវចំនួនប្រជាជនស៊ីវិលចំនួន ៤៩៩នាក់ ដែលបានស្លាប់ និង ១ ២១៦នាក់បានរងរបួស នៅក្នុងការប្រយុទ្ធគ្នារវាងប្រទេសទាំងពីរ។ប្រទេសប៉ាគីស្ថាន និងប្រទេសអាហ្វហ្គានីស្ថាន បានប្រយុទ្ធគ្នាអស់ជាច្រើនខែមកហើយ ភាពតានតឹងបានកើនឡើងខ្លាំង នៅក្នុងខែកុម្ភៈកន្លងទៅ នៅពេលដែលកងកម្លាំងអាហ្វហ្គានីស្ថាន បានបើកការវាយប្រហារចូលទៅក្នុងប្រទេសប៉ាគីស្ថាន...
76 Views ជនជាតិឥណ្ឌូនេស៊ីប្រាំបួននាក់ត្រូវបានឃុំខ្លួនក្នុងចំណោមសកម្មជនសកលផ្សេងទៀត ខណៈកំពុងយកជំនួយទៅហ្គាហ្សាក្នុងខែឧសភា បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu កាលពីថ្ងៃទី៣១ ខែកក្កដានេះ ដោយចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។ តាម AFP បានផ្សាយថា បុរសទាំងនោះគឺជាផ្នែកមួយនៃកងនាវា Global Sumud ដែលត្រូវបានអ៊ីស្រាអែលស្ទាក់ចាប់ និងឃុំខ្លួនរួមជាមួយសកម្មជនជាង ៤០០ នាក់ផ្សេងទៀត។ ក្រុមនេះបានស្នើសុំឱ្យអគ្គព្រះរាជអាជ្ញាឥណ្ឌូនេស៊ីស៊ើបអង្កេតអ៊ីស្រាអែលចំពោះបទល្មើសរួមទាំងចោរសមុទ្រនៅសមុទ្រ និងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។ ក្រុមនេះថា ក្រមព្រហ្មទណ្ឌរបស់ប្រទេសឥណ្ឌូនេស៊ីផ្តល់ឲ្យតុលាការរបស់ប្រទេសនូវ «យុត្តាធិការសកល» លើករណីដែលពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មដែលប្រព្រឹត្តនៅក្រៅព្រំដែនរបស់ប្រទេស។...
80 Viewsតម្លៃប្រេងបានធ្លាក់ចុះនៅថ្ងៃទី៣០ខែកក្កដានេះ ខណៈនាវាដឹកប្រេងបន្តធ្វើដំណើរចេញពីមជ្ឈិមបូព៌ា ទោះបីជាភាពតានតឹងនៅទីនោះកើនឡើងក៏ដោយ ដោយសង្គ្រាមអាមេរិក-អ៊ីរ៉ង់បានរីករាលដាលហួសពីសមរភូមិសំខាន់ៗរបស់ខ្លួន។ តម្លៃប្រេង Brent បានធ្លាក់ចុះ១,២៩ដុល្លារ ឬ ១,៤២% មកនៅត្រឹម៨៩,៤៥ ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោង ១:១០នាទីម៉ោងសកល។ ប្រេងឆៅ West Texas Intermediate (WTI) របស់សហរដ្ឋអាមេរិកបានធ្លាក់ចុះ ៥៦ សេន ឬ០,៦៦ % មកនៅត្រឹម ៨៣,៩០...
75 Viewsកងយោធាសហរដ្ឋអាមេរិកបានជួយនាវាប្រមាណ ១.០០០ គ្រឿង ឆ្លងកាត់ច្រកសមុទ្រហ័រមូស ចាប់តាំងពីដើមខែឧសភាមក។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់បញ្ជាការកណ្តាលសហរដ្ឋអាមេរិក (CENTCOM) ដែលបានចេញផ្សាយលើប្រព័ន្ធផ្សព្វផ្សាយសង្គម X នៅថ្ងៃទី៣០ ខែកក្កដានេះ។សេចក្តីថ្លែងការណ៍នេះបានបញ្ជាក់ថា៖«ចាប់តាំងពីដើមខែឧសភាមក កងកម្លាំង CENTCOM បានជួយនាវាប្រហែល ១.០០០ គ្រឿង និងប្រេងឆៅ ៥០០ លានបារ៉ែល ឆ្លងកាត់តាមផ្លូវទឹកតូចចង្អៀតនេះ»។ សហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានបើកការវាយប្រហារលើអ៊ីរ៉ង់កាលពីថ្ងៃទី២៨ ខែកុម្ភៈ។ នៅខែមិថុនា ទីក្រុងវ៉ាស៊ីនតោន...
74 Viewsយោងតាមការគណនារបស់សារព័ត៌មានអ៊ុយក្រែន Ekonomicheskaya Pravda (EP) អ៊ុយក្រែនកំពុងខាតបង់ថវិកាប្រមាណ ៧០ លានដុល្លារអាមេរិក ជារៀងរាល់ថ្ងៃ ដោយសារការផ្អាកដំណើរការនៃកំពង់ផែ Odessa, Chernomorsk និង Yuzhny។ កាសែត EP បាននិយាយនៅថ្ងៃទី៣០កក្កដានេះថា៖«កំពង់ផែចំនួនបីនៃតំបន់ Greater Odessa មានចំនួនទំនិញដែលមានតម្លៃ ២,១ ពាន់លានដុល្លារក្នុងចំណោមទំនិញនាំចេញសរុបរបស់អ៊ុយក្រែនដែលមានតម្លៃ ៣,៥ ពាន់លានដុល្លារ នៅក្នុងខែមិថុនា។ ដូច្នេះ...
65 Viewsក្រសួងមហាផ្ទៃ នៅថ្ងៃទី២៩ ខែកក្កដានេះ បានប្រាប់ឱ្យដឹងថា ប្រទេសបារាំងបានបញ្ជាឱ្យអ្នកសារព័តមានជនជាតិរុស្ស៊ីដែលបង្កឱ្យមានភាពចម្រូងចម្រាស គឺលោកស្រី Xenia Fedorova ចាកចេញពីប្រទេស បន្ទាប់ពីមានការចោទប្រកាន់ថា លោកស្រីកំពុងផ្សព្វផ្សាយការឃោសនារបស់វិមានក្រឹមឡាំង តាមទូរទស្សន៍ និងវិទ្យុបារាំង។អ្នកជំនាញផ្នែកព័ត៌មានមិនពិត បានលើកឡើងពីក្ដីបារម្ភ អំពីឥទ្ធិពលរបស់អតីតអ្នកសារព័ត៌មាន មកពីប្រព័ន្ធផ្សព្វផ្សាយ RT ដែលគ្រប់គ្រងដោយរដ្ឋរបស់រុស្ស៊ី ខណៈដែលបារាំងកំពុងឆ្ពោះទៅរកការបោះឆ្នោតប្រធានាធិបតី នៅឆ្នាំក្រោយ។សារព័ត៌មាន Liberation របស់បារាំង បានលើកឡើងពីបទបញ្ជាបណ្តេញចេញនេះ ដោយចោទប្រកាន់លោកស្រីថា បានធ្វើសកម្មភាព...