72 Views (ប្រទេសថៃ)៖ យ៉ាងហោចណាស់មានមនុស្សពីរនាក់បានស្លាប់ និង១៥ នាក់រងរបួសនៅក្នុងការបាញ់ប្រហារនៅសាលារៀនមួយនៅភាគខាងជើងនៃរដ្ឋធានីបាងកករបស់ប្រទេសថៃ នៅព្រឹកថ្ងៃសុក្រ ទី៧ ខែសីហានេះ។ នេះបើយោងតាមមន្ត្រីខេត្តណុនថាបុរី។ យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ខ្មាន់កាំភ្លើងត្រូវបានកំណត់អត្តសញ្ញាណថាជាក្មេងជំទង់ ហើយក៏បានរាយការណ៍ថាបានស្លាប់ផងដែរ។ យោងតាមលោកវរសេនីយ៍ឯក ដេក្រាភី គង់ឌី មេបញ្ជាការនគរបាលខេត្តណនថាបុរី បានបញ្ជាក់ថាជនសង្ស័យជាខ្មាន់កាំភ្លើងបានធ្វើអត្តឃាតខ្លួនឯង។ ក្នុងចំណោមអ្នករងរបួសទាំងនោះ មានគ្រូបង្រៀនម្នាក់ និងសិស្សបីនាក់។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងស្រុកបាងគ្រុយ ខេត្តណនថាបុរី ភាគខាងជើងទីក្រុងបាងកក។ នៅក្នុងឆ្នាំសិក្សា២០២៥ សាលានេះមានសិស្សចុះឈ្មោះប្រហែល...
66 Viewsលោក Joel Kaplan ប្រធានផ្នែកកិច្ចការសកលនៃក្រុមហ៊ុន Meta Platforms (META.O) បានសុំទោសរដ្ឋមន្ត្រីក្រសួងបច្ចេកវិទ្យាព័ត៌មានឥណ្ឌា ចំពោះការលុបវីឌីអូក្នុងអាខោនហ្វេសបុករបស់នាយករដ្ឋមន្ត្រី Narendra Modi កាលពីខែកក្កដា។ យោងតាមអង្គភាពរ៉យទ័រផ្សាយនៅថ្ងៃទី៦ ខែសីហានេះថា លោក Kaplan បានសុំទោសរដ្ឋមន្ត្រីក្នុងនាមក្រុមហ៊ុន Meta ចំពោះកំហុសក្នុងការរឹតត្បិតការបង្ហោះរបស់នាយករដ្ឋមន្ត្រីឥណ្ឌាលោក Modi។ កាលពីខែមុន ក្រសួងព័ត៌មាន និងបច្ចេកវិទ្យារបស់ឥណ្ឌាបានកោះហៅនាយកប្រតិបត្តិ Meta ដើម្បីស្រាយបំភ្លឺបន្ទាប់ពី...
66 Views (ប្រទេសថៃ)៖ មេដឹកនាំមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង (Min Aung Hlaing) និងនាយករដ្ឋមន្ត្រីថៃ លោក អនុទីន ចាន់វីរៈគុល (Anutin Charnvirakul) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) និងកិច្ចព្រមព្រៀងសំខាន់ៗជាច្រើនរួមមាន កិច្ចសហប្រតិបត្តិការលើវិស័យពលកម្ម កិច្ចព្រមព្រៀងរើសពលករ លក្ខខណ្ឌប្រតិបត្តិការរួមគ្រប់គ្រងគុណភាពទឹកតាមទន្លេព្រំដែន និងការប្រើប្រាស់បច្ចេកវិទ្យាសង្កេតការណ៍ផែនដីដើម្បីសន្តិភាព រវាងភ្នាក់ងារអភិវឌ្ឍន៍បច្ចេកវិទ្យាអវកាស និងភូមិសាស្ត្រព័ត៌មានវិទ្យាថៃ (GISTDA)...
62 Views(ប្រទេសថៃ)៖ កីឡាករបាល់ទាត់ជនជាតិថៃម្នាក់បានបាត់បង់ជីវិត និង ១២នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីរន្ទះបាញ់អំឡុងពេលការប្រគួតពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ Golok FA Cup នៅកីឡាដ្ឋាន Santiphap រវាងក្រុមកីឡាករថៃ និងម៉ាឡេស៊ី នៅទីលានបាល់ទាត់ក្នុងក្រុងស៊ូង៉ៃកូឡុក (Sungai Golok) ខេត្តណារ៉ាធិវ៉ាត់ ភាគខាងត្បូងប្រទេសថៃ កាលពីល្ងាចថ្ងៃ៤ ខែសីហានេះ។ យោងតាមការចេញផ្សាយរបស់កាសែត CNA កីឡាករដែលបានស្លាប់មានឈ្មោះ Sofwan Awae អាយុ...
76 Viewsរដ្ឋចំនួន ២៥ របស់សហរដ្ឋអាម៉េរិក និងរដ្ឋសហព័ន្ធបានដាក់ពាក្យបណ្តឹងមួយកាលពីថ្ងៃទី៤ ខែសីហានេះ នៅតុលាការពាណិជ្ជកម្មអន្តរជាតិសហរដ្ឋអាម៉េរិក ដើម្បីរារាំងការប៉ុនប៉ងរបស់រដ្ឋបាលលោក ត្រាំ ក្នុងការដាក់ពន្ធសកលម្តងទៀតចន្លោះពី ១០% ទៅ ១២.៥%។ បណ្តឹងនេះចោទប្រកាន់ថារដ្ឋបាល ត្រាំ ប្រើប្រាស់លេសលើកម្លាំងពលកម្មបង្ខំសកលផ្នែកច្បាប់ ដើម្បីកំណត់របាំងពាណិជ្ជកម្មឡើងវិញ ដែលពីមុនត្រូវបានតុលាការសហព័ន្ធធ្លាប់បានទាន់ចោល។ ដើមបណ្តឹងបានបញ្ជាក់នៅក្នុងឯកសារតុលាការថាការប៉ុនប៉ងលើកទីបីរបស់រដ្ឋបាលលោកត្រាំក្នុងការដាក់ពន្ធគយទូទាំងពិភពលោក ឥឡូវនេះតាមរយៈមាត្រា ៣០១ នៃច្បាប់ពាណិជ្ជកម្មគឺខុសច្បាប់ដូចគ្នា ហើយពាក្យបណ្តឹងផ្លូវច្បាប់ពិពណ៌នាអំពីសកម្មភាពរបស់រដ្ឋបាលត្រាំថាធ្វើតាមអំពើចិត្ត និងផ្ទុយនឹងច្បាប់ក្នុងការដាក់ពន្ធគយ។ យោងតាមទីភ្នាក់ងារព័ត៌មានអាណាដូលូ (Anadolu...
75 Viewsលោកស្រី គីម យ៉ូជុង ដែលជាប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានព្រមាននៅថ្ងៃពុធ ទី៥សីហានេះថា ទីក្រុងព្យុងយ៉ាងនឹងអនុម័ត «ជម្រើសយោធាបន្ថែម» ដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូររបស់ប្រទេសជប៉ុនទៅជាមហាអំណាចយោធា បន្ទាប់ពីទីក្រុងតូក្យូបានសាកល្បងមីស៊ីលបញ្ជាទិស Tomahawk ដែលផលិតនៅសហរដ្ឋអាម៉េរិក។ នេះបើយោងតាមការផ្សាយរបស់អង្គភាពរ៉យទ័រ។ លោកស្រី គីម យ៉ូជុង បានចោទប្រកាន់ប្រទេសជប៉ុនថា បានផ្លាស់ប្តូរហួសពីឥរិយាបថការពារ និងប្រែក្លាយកងកម្លាំងប្រដាប់អាវុធរបស់ខ្លួនទៅជាកម្លាំងដែលមានសមត្ថភាពវាយប្រហារជាមុន និងប្រតិបត្តិការយោធានៅក្រៅប្រទេស។ លោកស្រីបានលើកឡើងពីការសាកល្បង Tomahawk ថ្មីៗរបស់ប្រទេសជប៉ុនពីនាវាពិឃាត...
67 Viewsស្រីលង្កាបានដាក់ពង្រាយកងទ័ពរាប់រយនាក់ និងកងកុម្ម៉ង់ដូពិសេសកាលពីថ្ងៃទី២សីហានេះ ដើម្បីទប់ស្កាត់កុបកម្មនៅក្នុងពន្ធនាគារដែលបានបណ្តាលឱ្យមានការប៉ះទង្គិចគ្នារវាងកងកម្លាំងយាមគុក និងអ្នកទោសដោយក្នុងកុបកម្មនោះបានបណ្តាលឱ្យមានអ្នកទោសម្នាក់ស្លាប់ និងជាច្រើននាក់ទៀតបងរងរបួស។ នេះបើយោងតាម The Straite Time ។ អគ្គស្នងការរងនគរបាលជាតិស្រីលង្កាលោក Sanjeewa Medawatte បានបញ្ជាក់ថាស្ថានភាពស្ថិតនៅក្រោមការគ្រប់គ្រង បន្ទាប់ពីអ្នកទោសបានបំផ្លាញអគារជាច្រើនទីតាំងកាលពីថ្ងៃទី ១ ខែសីហា នៅក្នុងពន្ធនាគារ Mahara នៅខាងក្រៅរដ្ឋធានីកូឡុំបូ។ លោក Medawatte បានប្រាប់អ្នកយកព័ត៌មាននៅខាងក្រៅពន្ធនាគារថា លោកបានទទួលកម្លាំងបន្ថែមពីកងកម្លាំងប្រដាប់អាវុធ និងកងកុម្ម៉ង់ដូនៃក្រុមការងារពិសេស...
68 Viewsកូរ៉េខាងជើងបានណែនាំស៊ុបសាច់ឆ្កែជាម្ហូបញាំដើម្បីការពារប្រឆាំងនឹងកំដៅរដូវក្តៅដែលកំពុងតែផ្ទុះឡើងក្នុងប្រទេសកូរ៉េខាងជើង ខណៈកាសែត Rodong Sinmun ដែលជាកាសែតគណបក្សពលករកំពុងកាន់អំណាច បានផ្តល់គន្លឹះសម្រាប់ទប់ទល់នឹងរលកកំដៅ និងការណែនាំអំពីការសង្គ្រោះបឋមសម្រាប់ជំងឺដែលអាចកើតមានឡើងដោយសារតែកម្តៅក្តៅខ្លាំង។វេជ្ជបណ្ឌិតជាន់ខ្ពស់ម្នាក់នៅមន្ទីរពេទ្យទូទៅព្យុងយ៉ាង បានឱ្យដឹងថា ជំងឺបេះដូង ជំងឺទឹកនោមផ្អែម និងជំងឺក្រពេញទីរ៉ូអ៊ីតលើសអាចកាន់តែអាក្រក់ទៅៗដោយសារតែអស់កម្លាំងដោយសារកំដៅ និងដាច់សរសៃឈាមខួរក្បាលដោយសារកំដៅ។ ការអំពាវនាវរបស់វេជ្ជបណ្ឌិតប្រទេសកូរ៉េខាងជើងធ្វើឡើងកំឡុងពេលដែលកូរ៉េខាងជើងកំពុងតែជួបប្រទះនឹងកំដៅដ៏ក្តៅគគុក និងអកាសធាតុប្រែប្រួលមិនធ្លាប់មាននាពេលយប់ ដោយតំបន់ខ្លះមានសីតុណ្ហភាពខ្ពស់បំផុតនៅពេលរសៀលកើនឡើងដល់ ៤០ អង្សាសេ។ វេជ្ជបណ្ឌិតដដែល បានណែនាំអាហារត្រជាក់ដូចជាឪឡឹក សណ្តែកបៃតង និងត្រសក់ រួមជាមួយនឹងអាហារដែលមានជីវជាតិខ្ពស់រួមទាំងស៊ុបសាច់ឆ្កែ បបរត្រី និងបបរសណ្តែកក្រហម។ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង Rodong...
67 Viewsរយៈពេលជាច្រើនខែមកហើយ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានធ្វើការប្រកាសស្ទើរតែរាល់ថ្ងៃអំពីសង្គ្រាមលើអ៊ីរ៉ង់ ដោយមានចាប់ពីការគំរាមកំហែងទម្លាក់គ្រាប់បែក រហូតដល់ការអះអាងអំពីការចរចាជាថ្មី។កញ្ញា Faezeh ជាបុគ្គលិកក្រុមហ៊ុនហិរញ្ញវត្ថុមួយនៅក្នុងរដ្ឋធានីប្រទេសអ៊ីរ៉ង់ និយាយថា នាងបានឈប់យកចិត្តទុកដាក់រឿងនេះជាយូរមកហើយ។ ស្ត្រីអាយុ២៧ឆ្នាំរូបនេះបានប្រាប់សារព័ត៌មាន Al Jazeera ថា «ពាក្យសម្ដីរបស់លោកពិតជាធ្វើឲ្យប៉ះពាល់ដល់ជីវិតរបស់យើង ប៉ុន្តែខ្ញុំព្យាយាមគេចចេញពីបរិយាកាសបំពុលនៃភាពមិនប្រាកដប្រជានេះ ដោយផ្តោតសំខាន់លើអ្វីដែលខ្ញុំអាចគ្រប់គ្រង និងការពារខ្លួនឯងបាន និងមនុស្សជាទីស្រលាញ់»។ ខណៈសង្គ្រាមខិតជិតដល់ពេល៦ខែ ប្រជាជនអ៊ីរ៉ង់មួយចំនួនកំពុងជ្រើសរើសលែងតាមដានព័ត៌មានទាន់ហេតុការឥតឈប់ឈរ ក្នុងកិច្ចខិតខំប្រឹងប្រែងងាកមកការពារសុខភាពផ្លូវចិត្តរបស់ខ្លួនវិញ។ សប្តាហ៍នេះ...
66 Viewsមនុស្សប្រាំពីរនាក់ រួមមានកុមារបីនាក់ ត្រូវបានសម្លាប់ និង ៤០ នាក់ផ្សេងទៀតរងរបួសនៅរមណីយដ្ឋានវិស្សមកាលសមុទ្រខ្មៅ Gelendzhik ដែលរុស្ស៊ីអះអាងថា ជាការវាយប្រហារដោយយានដ្រូនរបស់អ៊ុយក្រែនធ្វើឡើងក្នុងចេតនាទៅលើជនស៊ីវិល។រុស្ស៊ីបាននិយាយកាលពីថ្ងៃទី៣ ខែសីហាថា ខ្លួនពុំដែលបានកំណត់គោលដៅលើជនស៊ីវិលដោយចេតនាក្នុងសង្គ្រាមទ្រង់ទ្រាយធំដែលទីក្រុងមូស្គូបានចាប់ផ្តើមនៅឆ្នាំ២០២២នោះទេ។ វីដេអូប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលត្រូវបានផ្ទៀងផ្ទាត់ដោយសារព័ត៌មាន Reuters បានបង្ហាញពីអ្វីដែលទំនងជាយានដ្រូនមួយគ្រឿងបានបុកចូលតំបន់ឆ្នេរដ៏មមាញឹកមួយកន្លែងនៅជិតទីក្រុង Gelendzhik ដោយមានការផ្ទុះយ៉ាងខ្លាំង។ លោក Veniamin Kondratyev អភិបាលតំបន់ Krasnodar ភាគខាងត្បូងរបស់រុស្ស៊ីដែលរួមមានរមណីយដ្ឋាននេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍នៅលើបណ្តាញ Telegram...