177 Views**ប្រវត្តិរបស់ AI៖ តើ AI មានអាយុប៉ុន្មានឆ្នាំហើយ?** តើអ្នកធ្លាប់គិតទេថា បញ្ញាសិប្បនិម្មិត (Artificial Intelligence – AI) មានប្រវត្តិយូរប៉ុណ្ណា? មនុស្សជាច្រើនស្គាល់ AI តាមរយៈ ChatGPT ឬឧបករណ៍ទំនើបផ្សេងៗ ប៉ុន្តែគំនិតអំពី AI មានប្រវត្តិយូរជាងនោះច្រើន។ នៅក្នុងវីដេអូនេះ យើងនឹងស្វែងយល់អំពី៖ បើគិតចាប់ពីសន្និសីទ Dartmouth ឆ្នាំ...
116 Views**រុស្ស៊ីនៅតែជាតួអង្គថ្លឹងជញ្ជីងអំណាចដ៏សំខាន់?** នៅក្នុងប្រព័ន្ធទំនាក់ទំនងអន្តរជាតិ តុល្យភាពអំណាចរវាងប្រទេសធំៗ គឺជាប្រធានបទដែលតែងតែទាក់ទាញការចាប់អារម្មណ៍។ រុស្ស៊ី ត្រូវបានអ្នកវិភាគជាច្រើនចាត់ទុកថា ជាតួអង្គមួយដែលនៅតែមានឥទ្ធិពលលើបញ្ហាសន្តិសុខ ថាមពល ភូមិសាស្ត្រនយោបាយ និងទំនាក់ទំនងអន្តរជាតិ។ នៅក្នុងវីដេអូនេះ យើងនឹងពិភាក្សាអំពី៖ វីដេអូនេះមានគោលបំណងអប់រំ និងពិភាក្សាអំពីភូមិសាស្ត្រនយោបាយ ដោយបង្ហាញទស្សនៈ និងការវិភាគផ្សេងៗ មិនមែនជាការគាំទ្រ ឬប្រឆាំងនឹងប្រទេស ឬភាគីណាមួយឡើយ។ #រុស្ស៊ី #ភូមិសាស្ត្រនយោបាយ #មហាអំណាច #នយោបាយអន្តរជាតិ #geopolitics #russia...
125 Viewsយ៉ាងហោចណាស់មនុស្ស ២៨ នាក់បានស្លាប់នៅក្នុងអគ្គីភ័យនៅរោងចក្រស្បែកជើងមួយកន្លែងនៅភាគអាគ្នេយ៍ប្រទេសចិនកាលពីថ្ងៃថ្ងៃទី៩ ខែកក្កដា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ បន្ទាប់ពីអណ្តាតភ្លើងបានឆាបឆេះអគារពហុជាន់ ដែលធ្វើឱ្យកម្មករជាប់នៅលើដំបូល។ អគ្គីភ័យបានឆាបឆេះនៅម៉ោងប្រហែល ១២ ថ្ងៃត្រង់ ម៉ោងក្នុងស្រុកនៅក្នុងទីក្រុងជីនជាំង ខេត្តហ្វូជាន នៅរោងចក្រផលិតស្បែកជើងហ៊ុយតេង។ មនុស្សសរុបចំនួន ២៣៩ នាក់នៅក្នុងរោងចក្រពេលដែលអគ្គីភ័យបានឆាបឆេះ។ មនុស្ស ២១៣ នាក់ត្រូវបានជម្លៀសចេញ ខណៈពីរនាក់បានស្លាប់បន្ទាប់ពីត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីព្យាបាល។ មនុស្ស ២៦ នាក់ផ្សេងទៀតដែលបានរាយការណ៍ថាបាត់ខ្លួននៅកន្លែងកើតហេតុ បន្ទាប់មកត្រូវបានបញ្ជាក់ថាស្លាប់។ វីដេអូដែលចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ...
117 Viewsរដ្ឋមន្ត្រីការបរទេសនៃប្លុកអាស៊ីអាគ្នេយ៍នឹងធ្វើកិច្ចប្រជុំក្រៅផ្លូវការជាមួយសមភាគីមីយ៉ាន់ម៉ានៅទីក្រុងបាងកក ប្រទេសថៃនៅថ្ងៃទី១២ ខែកក្កដា នេះបើយោងតាមការប្រកាសរបស់ប្រទេសថៃ និងវៀតណាម។ កិច្ចប្រជុំនេះ នឹងផ្តោតទៅលើរដ្ឋាភិបាលថ្មីមីយ៉ាន់ម៉ា លោក មីន អ៊ុនឡាំង ដែលគាំទ្រដោយកងទ័ព បានចូលកាន់តំណែងប្រធានាធិបតីបន្ទាប់ពីការបោះឆ្នោតកាលពីដើមឆ្នាំនេះ ហើយឥឡូវនេះកំពុងស្វែងរកកៅអីឡើងវិញជាមួយមេដឹកនាំអាស៊ានផ្សេងទៀត បន្ទាប់ពីពួកគេត្រូវបានដកចេញពីកិច្ចប្រជុំកំពូលរបស់អាស៊ាន ក្រោយរដ្ឋប្រហារយោធាឆ្នាំ ២០២១ និងសង្គ្រាមស៊ីវិលដែលបានកើតឡើង។ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក Pham Thu Hang បានលើកឡើងថា «កិច្ចប្រជុំនៅទីក្រុងបាងកកគឺជាឱកាសមួយសម្រាប់រដ្ឋមន្ត្រីការបរទេសអាស៊ានដើម្បីផ្លាស់ប្តូរទស្សនៈដោយផ្ទាល់ ពង្រឹងកិច្ចសហប្រតិបត្តិការ...
110 Viewsចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីដ៏ខ្លាំងក្លាពីរលើកដែលបានវាយប្រហារប្រទេសវេណេស៊ុយអេឡាកាលពីពីរសប្តាហ៍មុនបានកើនឡើងដល់ ៣,៨៨៩ នាក់ នេះបើយោងតាមរបាយការណ៍របស់រដ្ឋាភិបាលដែលបានចេញផ្សាយនៅថ្ងៃទី១០ ខែកក្កដានេះ។ របាយការណ៍នោះបញ្ជាក់ថា មនុស្សជិត ១៧,០០០ នាក់បានរងរបួសនៅក្នុងការរញ្ជួយដីកម្រិត ៧.២ និង ៧.៥ រ៉ិចទ័រនៅថ្ងៃទី ២៤ ខែមិថុនា ខណៈដែលមនុស្សជិត ១៨,០០០ នាក់ទៀតបានបាត់បង់ផ្ទះសម្បែង ស្របពេលចំនួនអ្នកស្លាប់បានកើនឡើងពី ៣,៨១១ នាក់ដល់ ៣,៨៨៩ នាក់។ ជាមួយគ្នានេះ នៅក្នុងតំបន់ឆ្នេរសមុទ្រ...
111 Viewsកូរ៉េខាងជើងបានសម្រេចចិត្តពង្រឹងកម្លាំងនុយក្លេអ៊ែររបស់ខ្លួន «ទាំងគុណភាព និងបរិមាណ» ខណៈពេលដែលខ្លួនកំពុងធ្វើទំនើបកម្មយោធារ និងពង្រឹងការត្រៀមខ្លួនប្រយុទ្ធ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA នៅថ្ងៃទី១០ ខែកក្កដានេះ។ ការប្រកាសនេះបានកើតឡើងនៅក្នុងកិច្ចប្រជុំដ៏ធំមួយរបស់គណៈកម្មការយោធាកណ្តាលរបស់គណបក្សកាន់អំណាច។ ក្នុងចំណោមវិធានការយោធាដែលបានសម្រេចចិត្តនៅក្នុងកិច្ចប្រជុំនោះ គឺជាការសម្រេចចិត្តមួយស្តីពី «ការពង្រឹងកម្លាំងនុយក្លេអ៊ែរទាំងគុណភាព និងបរិមាណ និងជំរុញផែនការសម្រាប់ការធ្វើឱ្យមានលក្ខណៈស្តង់ដារ ឯកទេស និងទំនើបកម្មមូលដ្ឋានយោធា»។ បន្ថែមពីនោះ ហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេសនៃប្រព័ន្ធប្រយុទ្ធក៏នឹងត្រូវបានធ្វើឱ្យប្រសើរឡើងផងដែរ ហើយទីក្រុងព្យុងយ៉ាងនឹងចាត់វិធានការ «ពន្លឿនការសាងសង់មូលដ្ឋានកងទ័ពជើងទឹកទំនើប»។ ទោះស្ថិតនៅកាលទេសណាក៏ដោយ លោក គីម បានប្រកាសហើយថា...
109 Viewsអ៊ីស្រាអែលបានផ្ញើរព័ត៌មានសម្ងាត់មួយទៅកាន់សហរដ្ឋអាម៉េរិកពីផែនការថ្មី និង «ជាក់លាក់» របស់អ៊ីរ៉ង់ដើម្បីធ្វើឃាតប្រធានាធិបតី ដូណាល់ ត្រាំ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយអាម៉េរិក CNN បានរាយការណ៍នៅថ្ងៃទី១០ ខែកក្កដានេះ។ របាយការណ៍ទាំងនេះបានកើតឡើងនៅពេលដែលការវាយប្រហារឡើងវិញរបស់សហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់បានបង្កើនការភ័យខ្លាចនៃការវិលត្រឡប់ទៅរកសង្គ្រាមទាំងស្រុង និងបន្ទាប់ពីការប្រើប្រាស់យន្តហោះចាស់ដ៏គួរឱ្យងឿងឆ្ងល់របស់លោក ត្រាំ ដើម្បីចាកចេញពីប្រទេសទួរគីបន្ទាប់ពីកិច្ចប្រជុំកំពូលណាតូ។ យ៉ាងណាម៉ិញ ទីក្រុងតេអេរ៉ង់បានសន្យាអស់រយៈពេលជាច្រើនឆ្នាំមកហើយថានឹងវាយបកលោក ត្រាំ ចំពោះការបញ្ជាឱ្យធ្វើឃាតឧត្តមសេនីយ៍អ៊ីរ៉ង់ Qassem Soleimani ក្នុងខែមករា ឆ្នាំ ២០២០ ក្នុងអំឡុងពេលអាណត្តិដំបូងរបស់លោក៕
97 Views លោក Suresh Sallay ឧត្តមសេនីយ៍ឯកចូលនិវត្តន៍ និងជាអ្នកជំនាញប្រឆាំងភេរវកម្មស្រីលង្កា បានសារភាពទៅកាន់មន្ទីរបញ្ចកោណ និងអង្គការសហប្រជាជាតិថាលោកជាមេគំនិតភារវកម្ម ដែលបានបំផ្ទុះគ្រាប់បែកសម្រាប់មនុស្សជិត៣០០នាក់ ក្នុងថ្ងៃបុណ្យ Easter កាលឆ្នាំ២០១៩។ យោងតាមអង្គភាព AFP បានផ្សាយថា អតីតប្រធានចារកម្មរូបនេះត្រូវបានចាប់ខ្លួនក្រោមច្បាប់ប្រឆាំងភេរវកម្មកាលពីខែកុម្ភៈ ហើយត្រូវបានរដ្ឋាភិបាលចោទប្រកាន់ថាជាអ្នករៀបចំការវាយប្រហារដ៏សាហាវបំផុតប្រឆាំងនឹងជនស៊ីវិលក្នុងប្រវត្តិសាស្ត្រស្រីលង្កា។ ការបំផ្ទុះគ្រាប់បែកនៅថ្ងៃបុណ្យ Easter នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ ដែលបានសម្លាប់មនុស្ស ២៧៩នាក់ និងរបួសជាង...
105 Viewsសមត្ថកិច្ចវៀតណាម បានចាប់ខ្លួនអ្នកនិពន្ធសៀវភៅម្នាក់ឈ្មោះ ង្វៀន ថាញ់ណាម (Nguyen Thanh Nam ) ដែលបានសរសេររៀបរាប់ពីជីវិតតស៊ូរបស់លោក ហូ ជីមិញ ដែលជាស្ថាបនិកបក្សកុម្មុយនីស្តវៀតណាម។ នេះបើយោងតាមការប្រកាសរបស់ប៉ូលីសទីក្រុងហាណូយ កាលពីថ្ងៃទី៧ ខែកក្កដា បានបញ្ជាក់ថា អាជ្ញាធរចោទប្រកាន់អ្នកនិពន្ធរូបនេះ ពីបទប្រឆាំងនឹងរដ្ឋ។លោក ង្វៀន ថាញ់ណាម ដែលជាស្ថាបនិក និងជាអតីតនាយកប្រតិបត្តិនៃក្រុមហ៊ុនទូរគមនាគមន៍យក្ស FPT របស់វៀតណាម បានបង្កឱ្យមានការខ្វែងគំនិតគ្នាយ៉ាងខ្លាំង...
103 Viewsអ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង (Mao Ning) បានប្រកាសកាលពីថ្ងៃទី៧ ខែកក្កដា ថាការប្រើប្រាស់កម្លាំងយោធាគឺ ជារឿងមិនសមស្របឡើយ ហើយបានជំរុញឲ្យអាម៉េរិក និងអ៊ីរ៉ង់ ងាកមកចូលរួមក្នុងការចរចាគ្នាវិញ ចំពេលដែលមានការវាយប្រហារតាមអាកាសសងសឹកគ្នាទៅវិញទៅមកពីសំណាក់ភាគីទាំងសងខាងកាន់តែខ្លាំងឡើង។ លោកស្រី បានលើកឡើងថា «ការដុតបញ្ឆេះភ្លើងសង្គ្រាមឡើងវិញ មិនបានបម្រើដល់ផលប្រយោជន៍របស់បុគ្គលណាម្នាក់ឡើយ»។ ការប្រកាសនេះបានកើតឡើងបន្ទាប់ពីយោធាអាម៉េរិកបានបើកប្រតិបត្តិការវាយប្រហាររលកថ្មីមួយប្រឆាំងនឹងអ៊ីរ៉ង់ ដោយវាយប្រហារចំគោលដៅជាង ៨០កន្លែង ដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ីរ៉ង់ លើនាវាពាណិជ្ជកម្មចំនួន៣គ្រឿងដែលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz។ ដោយឡែក...