Connect with us

សិល្បះ

សិល្បៈករ​ថត​រូប​ លោក​ សុវណ្ណ ភីឡុង​ ទទួល​បាន​គ្រឿង​ឥស្សរិយយស​ផ្នែក​សិល្បៈ​ពី​ក្រសួង​វប្ប​ធម៌​នៃ​សាធា​រណៈ​រដ្ឋ​បារាំង

Published

on

លោក​ សុវណ្ណ ភីឡុង​ ទទួល​បាន​គ្រឿង​ឥស្សរិយយស
88 Views

លោក សុវណ្ណ ភីឡុង​ ជា​ជន​ជាតិ​ខ្មែរ​ម្នាក់​ដែល​ជា​សិល្បៈ​ករ​ថត​រូប​ និង​កំពុង​កាន់​ការ​ងារ​ជា​អ្នក​គ្រប់គ្រង​សាលា​ថត​រូប​ ឈ្មោះ​ថា «ផ្ទះរូបថត»​ ឬ​ Studio​ Image​ ត្រូវ​បាន​ក្រសួង​វប្បធម៌​នៃ​សាធា​រណៈ​រដ្ឋ​បារាំង​ ជ្រើស​រើស​ជា​ជ័យ​លាភី​ ​ដោយ​ផ្តល់​ជូន​នូវ​គ្រឿង​ឥស្ស​រិយយស​កម្រិត​ខ្ពស់​ «ថ្នាក់​អស្ស​រិទ្ធ»​ របស់​ប្រទេស​បារាំង​ ផ្នែកសិ​ល្បៈ​ថត​រូប។

ការ​ប្រគល់​ជូន​មេ​ដាយ​លំ​ដាប់​អន្តរ​ជាតិ​នេះ​ បាន​រៀប​ចំ​ឡើង​នៅ​រាត្រី​ថ្ងៃ​ទី​ ១ ខែ​មេសា​ នៅ​ស្ថាន​ទូត ​បារាំង​ប្រចាំ​នៅ​ព្រះរា​ជាណា​ចក្រ​កម្ពុជា។ ទោះ​យ៉ាង​ណា​សម្រាប់​លោក​ សុវណ្ណ​ ភីឡុង​ ការ​ទទួល​បាន​មេដាយ​នៅ​ឆ្នាំ២០២៥​នេះ​ ក៏​ជា​ជោគ​ជ័យ​ថ្មី​មួយ​ បន្ថែម​លើ​ជ័យ​លាភី ​ឬ​ពាន​រង្វាន់​មួយ​ចំនួន​ទៀត​ ដែល​លោក​បាន​ទទួល​ កាល​ពី​ពេល​កន្លង​ៗ​ទៅ​នៅ​អឺរ៉ុប និង​ក៏​បន្ទាប់​ពី​ឆ្នាំ​មុន​ លោក​បាន​ទទួល​នូវ​ពាន រង្វាន់​ Asian Price​ នៅ​ប្រទេស​ជប៉ុន។

តាមរយៈ​ការ​ចាប់​ផ្តើម​ជា​មួយ​ការ​ងារ​នេះ​តាំង​ពី​ឆ្នាំ២០០៨​មក​​ ការ​កសាង​ស្នាដៃ​ថត​រូប​រយៈ​ពេល​ជាង​១០​ឆ្នាំ​មក​នេះ​ លោក​ សុវណ្ណ​ ភីឡុង​ ចាត់​ទុក​ថា ​វា​ជា​គុណ​តម្លៃ​ និង​អត្ថ​ន័យ​មួយ​ ដែល​កើត​ចេញ​ពី​ការ​ខិត​ខំ​ប្រឹង​ប្រែង​ និង​ការ​ធ្វើ​ការ​ងារ​ដោយ​យក​ចិត្ត​ទុក​ដាក់​របស់​ខ្លួន​លោក​ផ្ទាល់​ផង​ ព្រម​ទាំង​ការ​មើល​ឃើញ​ពី​ការ​ចូល​រួម​ជួយ​សហ​គមន៍​ ជា​ប្រយោជន៍​សម្រាប់​ប្រទេស​ជាតិ​យើង​ផង។
សម្រាប់​រូប​លោក​ «ការ​បង្កើត​ស្នា​ដៃ​ ចំពោះ​ជំនាញ​ថត​រូប​ មិន​មែន​តែ​ជា​រូប​ថត​ ដែល​គេ​ត្រឹម​តែ ​ចេះ​ថត​ចេញ​ពី​ម៉ាស៊ីន​កាមេរ៉ា​នោះ​ទេ​ ប៉ុន្តែ​ជា​រូប​ថត​មួយ​ដែល​ត្រូវ​បាន​បង្កើត​ស្នាដៃ​ ដោយ​គំនិត​ របស់សិល្បៈ​ករ»។

ការ​ទទួល​បាន​គ្រឿង​ឥស្ស​រិយ​យស​របស់​លោក​ សុវណ្ណ​ ភីឡុង​ នា​ថ្ងៃ​នេះ ​គឺ​មាន​ន័យ​ថា ​លោក​ គឺ​ជា​ជន​ជាតិ​ខ្មែរ​ទី២​ បន្ទាប់​ពីលោក​ ម៉ក់ ​រ៉េមីស្សា​ ដែល​ត្រូវ​ជា​គ្រូ​របស់​លោក​ផ្ទាល់​ដែល​ធ្លាប់​បាន​ទទួល​នូវ​គ្រឿង​ឥស្ស​រយយស​កម្រិត​ដូច​គ្នា​នេះ​ កាល​ពី​ឆ្នាំ ​២០២៣​កន្លង​ទៅ។
ជា​មួយ​នឹង​មោទ​កភាព​សម្រាប់​ខ្លួន​លោក​ផ្ទាល់​នា​ពេល​នេះ​ដែរ​ លោក​ សុវណ្ណ ​ភីឡុង ​សង្ឈឹម​ថា ​សិស្ស​ផ្សេង​ទៀត​នឹង​មាន​​ឱកាស​ទទួល​បាន​ដូច​គ្នា​ នៅ​ពេល​ដែល​យើង​មាន​ការ​ខិត​ខំ​ព្យាយាម​ ប្រឹង​ប្រែង​រៀន​សូត្រ​ និង​ធ្វើ​កិច្ច​ការ​ងារ​នេះ៕

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

four × two =

កម្សាន្ត

សិល្បករ​ថត​រូប​ ម៉ក់ រ៉េមីស្សា​ ​ស្ថាបនិក​ «ទីលាននិម្មិត»​ ក្នុង​គោល​បំណង​ផ្តល់​នូវ​ការ​អប់រំ​ផ្នែក​សិល្បៈ​ថត​រូប​ដល់​យុវ​ជន​ជំនាន់​ក្រោយ

Published

on

សិល្បករ​ថត​រូប​ ម៉ក់ រ៉េមីស្សា​ ​ស្ថាបនិក​ «ទីលាននិមិត្ត»
54 Views

សិល្បករ​ថតរូប​របស់​ទីលាន​និម្មិត​ចំនួន​០៧រូប​ តាំង​បង្ហាញ​ស្នា​ដៃ​ដំបូង​របស់​ខ្លួន​​នៅ​ខេត្ត​សៀមរាប​ សិល្បករ​ថត​រូប​ រួម​មាន៖​ លោក​ កឹម សុវណ្ណា​  កញ្ញា​ កែវ កញ្ញា​  លោក​ ឆូយ ប៊ុនសុខហេង​  លោក​ ផន វាសនា​  លោក​ លី សុវណ្ណា​  លោក​ យូ ប៊ុនចាន់​  និង​លោក​ សឿន សាយ័ន្តសន្យា​ បាន​យក​ស្នាដៃ​របស់​ខ្លួន​តាំង​បង្ហាញ​ក្នុង​ពិព័ណ៌​ជា​ក្រុម​លើក​ដំបូង​ នៅ​វិចិត្រ​សាល ​Treeline​ Urban​ Village​ ខេត្ត​សៀមរាប។

ស្នាដៃ​របស់​សិល្បករ​ ទីលាន​និម្មិត​ បង្ហាញ​ក្នុង​ពិព័រណ៌ ​ចាប់​ពី​ថ្ងៃ​ទី ០៩ ​មេសា​ ដល់​ថ្ងៃទី​ ០៩​ ឧសភា ​ឆ្នាំ​២០២៥​នេះ ​ផ្តោត​ជា​ចម្បង​លើ​ការ​លើក​កម្ពស់​ការ​យល់​ដឹង​អំពី ​បញ្ហា​បរិស្ថាន​ ការ​ប្រែប្រួល​អាកាស​ធាតុ​ ការ​លើក​ទឹក​ចិត្ត​ ការ​អប់រំ​ សុខ​ភាព​ ការ​កសាង​សន្តិភាព​ និង​បញ្ហា​គ្រួសារ​ ដែល​ជា​បញ្ហា​ប្រឈម​​សំខាន់ៗ​​ត្រូវ​ដោះ​ស្រាយ​ ដើម្បី​ចូល​រួម​ប្រែ​ក្លាយ​សង្គម​អោយ​កាន់​​តែ​មាន​ភាព​ប្រសើរ​ឡើង។

សិល្បករ​ថត​រូប​ ម៉ក់ រ៉េមីស្សា​ ដែល​ជា​ស្ថាបនិក ​«ទីលាននិមិត្ត»​ បាន​ឲ្យ​ដឹង​ថា​ ការ​បង្កើត ​«ទីលាន​និមិត្ត»​ កាល​ពី​ឆ្នាំ​២០២៣​ កន្លង​មក​ គឺ​ក្នុង​គោល​បំណង​ផ្តល់​នូវ​ការ​អប់រំ​ផ្នែក​សិល្បៈ​ថត​រូប​ដល់​យុវជន​ជំនាន់​ក្រោយ។ សិល្បករ​ថត​រូប​ជើង​ចាស់​ដែល​ទទួល​បាន​គ្រឿង​ឥស្សរិយយស​ថ្នាក់​ខ្ពស់​ពី​ក្រសួង​វប្បធម៌​បារាំង ​«ផ្នែក​សិល្បៈ​ និង​អក្សរ​សាស្រ្ត» រូប​នេះ​បាន​លើក​ឡើង​ថា៖​ ទោះ​ជា​ជួប​ឧប​សគ្គ​យ៉ាង​ណា​ក៏​ដោយ​ ទី​លាន​និម្មិត​ បាន​បញ្ចប់​ការ​បណ្តុះ​បណ្តាល​សិស្ស​ថ្នាក់​មធ្យម​សិល្បៈ​នៃ​ការ​ថត​រូប​ដំបូង​របស់​ខ្លួន​ដោយ​ជោគ​ជ័យ​ដោយ​ទទួល​បាន​សិល្ប​ករ​ឆ្នើម។​  សិល្បករ​ថត​រូប​ចំនួន​ ០៧រូប ​បាន​បង្កើត​ស្នាដៃ​លើ​ប្រធាន​បទ​ផ្សេងៗគ្នា និង​មាន​ភ្ញៀវ​ជាតិ​ និង​អន្តរ​ជាតិ​ចូល​ទស្សនា​ច្រើន​លើស​ពី​ការ​រំពឹង​ទុក។​ អ្នក​ទស្សនា​មាន​ការ​ចាប់​អារម្មណ៍​ និង​កោត​សរសើរ​ពី​ទេព​កោ​សល្យ​សិល្ប​ករ​ថត​រូប​ម្នាក់ៗ​ផង​ដែរ។

មាន​ស្នា​ដៃ​រូប​ថត​ជា​ច្រើន​ត្រូវ​បាន​យុវ​ជន​ជា​សិល្បករ​ថត​រូប​ទាំង​ ០៧នាក់​របស់ «និម្មិត»​ យក​មក​តាំង​បង្ហាញ​នៅ​ក្នុង​ពិព័ណ៌​រយៈ​ពេល០​១ខែ​ នៅ​លើ​ទឹក​ដី​អង្គរ​នា​ពេល​នេះ៕

Continue Reading

សិល្បះ

សុវណ្ណ ភីឡុង សិល្បករ​ថតរូប​ ជា​ជន​ជាតិ​ខ្មែរ​ទី​ពីរ​ទទួល​បាន​គ្រឿង​ឥស្សរិយយស​ថ្នាក់​ខ្ពស់​«ផ្នែក​សិល្បៈ​ និង​អក្សរ​សាស្រ្ត»​ ពី​ក្រ​សួង​វប្បធម៌​បារាំង

Published

on

សុវណ្ណ ភីឡុង សិល្បករថតរូប ជាជនជាតិខ្មែរទីពីរទទួលបានគ្រឿងឥស្សរិយយសថ្នាក់ខ្ពស់«ផ្នែកសិល្បៈ និងអក្សរសាស្រ្ត» ពីក្រសួងវប្បធម៌បារាំង
33 Views
Continue Reading

កម្សាន្ត

របាំប្រពៃណី !

Published

on

របាំប្រពៃណី !
42 Views

ស្វែងយល់​ពី​របាំ​ប្រ​ពៃណី​ និង​ការ​សិក្សា​ហាត់​រៀន​អំពី​របាំ​ប្រ​ពៃណី​ខ្មែរ ។

Continue Reading
Advertisement
Advertisement

ពេញនិយម